ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

មន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាល​អំពាវនាវឲ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់​ ខណៈព័ត៌មានបិទទីក្រុងភ្នំពេញ​គឺជាព័ត៌មានប្រឌិត

មន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាល​អំពាវនាវឲ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់​ ខណៈព័ត៌មានបិទទីក្រុងភ្នំពេញ​គឺជាព័ត៌មានប្រឌិត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖​ ក្រោយពីមានការចែករំលែកសារសំឡេងបិទទីក្រុងភ្នំពេញនោះ​ លោក​ ផៃ​ សុីផាន​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ បានឆ្លេីយតបវិញថា​នេះគឺជាព័ត៌មានប្រឌិត​ គ្មានមូលដ្ឋានច្បាស់លាស់​ ដូច្នេះ​ ប្រជាពលរដ្ឋ​ត្រូវរក្សាភាពស្ងៀមស្ងាត់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់​ លោក​ ផៃ​ សុីផាន​ កាលពីថ្ងៃ​ទី១១​ ​ខែវិច្ឆិកា​ ឆ្នាំ​២០២០​ បានឲ្យដឹងថា​ "យើងខ្ញុំ សង្កេតឃើញថា​ មានការផ្អើលតាមរយៈសារសំឡេងបានប្រឌិតអំពីស្ថានភាពនៃការបិទទីក្រុងភ្នំពេញ ឬចំណែកណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះ គឺជាការប្រឌិតព័ត៌មានដោយគ្មានហេតុផល និងគ្មានមូលដ្ឋានច្បាស់នោះឡើយ"។ លោកបន្ដថា​ សារសំឡេងនោះ​ បានផ្សព្វផ្សាយថា “លិខិតចេញពីគណៈរដ្ឋមន្រ្តីចូលទៅរាជវាំងសុំហត្ថលេខាពីសម្តេចសីហមុនី ដើម្បីបិទក្រុង”។លោកបញ្ជាក់ផងថា នេះជាព័ត៌មានប្រឌិតដែលផ្សព្វផ្សាយបំភ័ន្តធ្វើឱ្យមានភាពជ្រួលច្របល់។ លោកបន្ថែមថា​ "យើងខ្ញុំ សូមគោរពជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា...
សូមអ្នកទាំងអស់គ្នាប្រុងប្រយ័ត្ន ដើម្បីចៀសវាងការខាតបង់ដោយប្រការណាមួយ

សូមអ្នកទាំងអស់គ្នាប្រុងប្រយ័ត្ន ដើម្បីចៀសវាងការខាតបង់ដោយប្រការណាមួយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្មីៗនេះមានករណីមួយបានកើតឡើងដោយមានទីភ្នាក់ងារស្វែងរកការងារមួយកន្លែងតម្រូវឲ្យអ្នកដាក់ពាក្យ បង់ប្រាក់កម្រៃជើងសាដើម្បីទទួលបានឱកាសការងារនៅការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប។ នេះយោងតាមការផ្សព្វផ្សាយ កាលពីថ្ងៃទី១០ ខែវិច្ឆិកានេះ របស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជាបានបញ្ជាក់ថា រាល់ការជ្រើសរើសបុគ្គលិករបស់ស្ថានទូតជប៉ុននៅរាជធានីភ្នំពេញ និងការិយាល័យកុងស៊ុលនៅខេត្តសៀមរាប មិនដែលធ្វើតាមរយៈក្រុមហ៊ុន ឬទីភ្នាក់ងារស្វែងរកការងារទេ។ រាល់ព័ត៌មានទាំងអស់ មានផ្សព្វផ្សាយតែលើគេហទំព័រស្ថានទូត និងទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាតែប៉ុណ្ណោះ។ សូមអ្នកទាំងអស់គ្នាប្រុងប្រយ័ត្ន ដើម្បីចៀសវាងការខាតបង់ដោយប្រការណាមួយ។...
លោករដ្ឋមន្ត្រី វេង សាខុន លើកពេលរៀបអាពាហ៍ពិពារហ៍កូន ប្រុស ស្រី ទៅពេលក្រោយ ដោយសារកូវីដ១៩

លោករដ្ឋមន្ត្រី វេង សាខុន លើកពេលរៀបអាពាហ៍ពិពារហ៍កូន ប្រុស ស្រី ទៅពេលក្រោយ ដោយសារកូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានប្រកាសលើកពេលេរៀបអាពាហ៍ពិពាហ៍កូនប្រុសកូនស្រី ដែលនឹងត្រូវរៀបចំនៅថ្ងៃទី ២០ វិច្ឆិកា ២០២០ ខាងមុខនេះ។ នេះយោងតាមសេចក្ដីជូនដំណឹង ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោករដ្ឋមន្ត្រី​ បានបញ្ជាក់ថា យើងខ្ញុំទាំងអស់គ្នាក្នុងនាមជាមាតា បិតាកូនប្រុស កូនស្រី មានកិត្តិយសសូមគោរពជម្រាបជូន សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងភ្ញៀវកិត្តិយស ទាំងអស់មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ដោយសារមានព្រឹត្តិការណ៍ ៣វិច្ឆិកា ។ ពិធីរៀបអាពាហ៍ពិពារហ៍កូន របស់យើងខ្ញុំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៧៖០០នាទី រសៀល នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌កោះពេជ្រ (អគារ F) ត្រូវលើកទៅពេលក្រោយវិញ»៕  ...
ក្រសួងកសិកម្មត្រៀមរៀបចំបែងចែកគ្រាប់ពូជស្រូវ ចំនូន ៦៦៥ ០០០ គីឡូក្រាម ជូនប្រជាពលរដ្ឋចំនួន ៦៦៥ គ្រួសារ

ក្រសួងកសិកម្មត្រៀមរៀបចំបែងចែកគ្រាប់ពូជស្រូវ ចំនូន ៦៦៥ ០០០ គីឡូក្រាម ជូនប្រជាពលរដ្ឋចំនួន ៦៦៥ គ្រួសារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទឹដ្ឋភាពនៃការត្រៀមរៀបចំបែងចែកគ្រាប់ពូជស្រូវ ចំនូន ៦៦៥ ០០០ គីឡូក្រាម ជូនប្រជាពលរដ្ឋចំនួន ៦៦៥ គ្រួសារ ដើម្បីធ្វើការស្តារឡើងវិញដំណាំស្រូវដែលបានទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងទៅ។ សូមបញ្ជាក់ថា ស្ថានភាពនៃការខូចខាតយទាមទារការស្តារឡើងវិញជាបន្ទាន់ដំណាំស្រូវដោយជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ធំ រួមមានចំនួន ៨ស្រុក/ក្រុង ១-ស្រុកប្រសាទសំបូរ ត្រូវការពូជច្រើនជាងគេ ១៩៤ ៨០០ គក្រ ២-ស្រុកស្ទោង ១៦០ ៤០០ គក្រ ។ ទី៣-ស្រុកកំពង់ស្វាយ ១១៩ ១០០គក្រ ៤-ក្រុងស្ទឹងសែន ៥៦ ២០០ គក្រ ៥-ស្រុកសណ្តាន់ ៤៤ ៤០០ គក្រ ៦-ស្រុកតាំងគោក ៣៩ ៩០០គក្រ ៨-ស្រុកប្រាសាទបាល្ល័ង ២៦ ៨០០ គក្រ និង៩-ស្រុកបារាយណ៏ ២៣ ៤០០ គក្រ ។ ពីធីបែងចែកគ្រាប់ពូជស្រូវនេះនឹងប្រព្រឹត្តទៅក្នុងភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលន...
 មនុស្សស្លាប់ ដោយជំងឺកូវីដ១៩ នៅប្រទេសស្រីលង្កាកើនដល់៤១នាក់

 មនុស្សស្លាប់ ដោយជំងឺកូវីដ១៩ នៅប្រទេសស្រីលង្កាកើនដល់៤១នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសស្រីលង្កា បានកើនឡើងដល់៤១នាក់ ។ នេះយោងតាមទីភ្នាក់ងារចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ។ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន០៥នាក់ ត្រូវបានរាយការណ៍ឲ្យដឹង ។ នាយកដ្ឋានព័ត៌មាន របស់រដ្ឋាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន មួយថាដូច្នេះ ។ យោងតាមសេចក្តីប្រកាស ចំនួនអ្នកស្លាប់ជាច្រើនត្រូវបានរាយការណ៍ឲ្យដឹង ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីមានការប្រមូលផ្តុំគ្នាចំនួន ០២កន្លែង ដែលត្រូវបានគេរកឃើញកាលពីខែមុន ។ ក្រសួងសុខាភិបាល បានបង្ហាញស្ថិតិឲ្យដឹងថា អ្នកជំងឺកូវីដ១៩សរុបកើនឡើងដល់១៤.៥៩០នាក់ គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកានេះ បន្ទាប់ពីមានអ្នកជំងឺថ្មីចំនួន៣០៥នាក់ត្រូវបានរកឃើញ ៕...
ការធានាកំណើននិងភាពធន់នៅក្នុងតំបន់អាស៊ាន នយោបាយក្រោយវិបត្តិកូវីដ១៩

ការធានាកំណើននិងភាពធន់នៅក្នុងតំបន់អាស៊ាន នយោបាយក្រោយវិបត្តិកូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ កាលពីថ្ងៃអង្គារថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានចូលរួមក្នុងសន្និសីទជាន់ខ្ពស់ថ្នាក់ទេសាភិបាលធនាគារកណ្តាលនិងរដ្ឋមន្រី្តហិរញ្ញវត្ថុអាស៊ានជាមួយនឹងលោកស្រី Kristalina Georgieva នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តជាតិ (IMF) ដែលបានរៀបចំរវាងធនាគារកណ្តាលវៀតណាមនិងមូលនិធិរូបិយវត្ថុអន្តរជាតិស្តីពី “ការធានាកំណើននិងភាពធន់នៅក្នុងតំបន់អាស៊ាន នយោបាយក្រោយវិបត្តិកូវីដ១៩”។ គោលបំណងនៃសន្និសីទនេះគឺដើម្បីផ្លាស់ប្តូរយោបល់និងបទពិសោធន៍រវាងអ្នករៀបចំគោលនយោបាយមកពីប្រទេសនានាក្នុងតំបន់និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដែលរួមមាន រដ្ឋមន្ត្រីហិរញ្ញវត្ថុ ទេសាភិបាលធនាគារកណ្តាល និងនាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិដោយបានពិភាក្សាពីការអនុវត្តនយោបាយសំខាន់ៗ សម្រាប់គាំទ្រសកម្មភាពសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាបញ្ហាប្រឈមចម្បងៗក្រោយវិបត្តិកូវីដ១៩។ ការរីករាលដាលជំងឺកូវីដ១៩ គឺជាវ...
ការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ប្រធានាធិបតី អាមេរិក ជំរុញឲ្យមន្រ្តីក្រសួងយុត្តិធម៌ជាន់ខ្ពស់លាលែងពីតំណែង

ការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ប្រធានាធិបតី អាមេរិក ជំរុញឲ្យមន្រ្តីក្រសួងយុត្តិធម៌ជាន់ខ្ពស់លាលែងពីតំណែង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក William Barr  អគ្គរដ្ឋអាជ្ញាអាមេរិក បានអនុញ្ញាតឱ្យ ព្រះរាជអាជ្ញាសហព័ន្ធស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ប្រធានាធិបតី ដែលជំរុញឱ្យមន្រ្តីនៃក្រសួងយុត្តិធម៌ជាន់ខ្ពស់ត្រូវលាលែងពីតំណែង។ យោងតាម BBC បានចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ត្រីម្នាក់ឈ្មោះ Richard Pilger នឹងត្រួតពិនិត្យលើការស៊ើបអង្កេតបែបនេះ។ លោកដូណាល់ត្រាំ បានបដិសេធមិនទទួលយកជ័យជំនះ របស់របស់លោកចូបៃដិន ហើយបានអះអាងពីការក្លែងបន្លំ ដោយគ្មានភស្តុតាង។ យុទ្ធនាការរបស់ប្រធានាធិបតីកំពុងស្វែងរក បទបញ្ជាបន្ទាន់មួយនៅក្នុងរដ្ឋ Pennsylvania ដើម្បីការពារពីជ័យជំនះរបស់លោក បៃដិន ដែលត្រូវបានបញ្ជាក់នៅក្នុងរដ្ឋនេះ៕...
រយៈពេល ១០ខែឆ្នាំ២០២០ ការប្រមូលថវិកាជាតិ របស់វៀតណាម ធ្លាក់ចុះជាង ១០ភាគរយ 

រយៈពេល ១០ខែឆ្នាំ២០២០ ការប្រមូលថវិកាជាតិ របស់វៀតណាម ធ្លាក់ចុះជាង ១០ភាគរយ 

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រទេសវៀតណាម បានប្រកាសឲ្យដឹងពីការប្រមូលថវិកា ចំនួន ១,១៣៧,៣ ពាន់ពាន់លានដុងវៀតណាម (៤៩,៤ ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ពោលគឺធ្លាក់ចុះ ១០,៣ ភាគរយ។ នេះយោងតាមការប្រកាសរបស់ក្រសួងហិរញ្ញវត្ថុ ប្រទេសវៀតណាមបានឲ្យដឹងកាលពីថ្ងៃទី៩ ខែវច្ឆិកា ឆ្នាំ២០២០នេះថា ប្រាក់ចំណូល ក្នុងស្រុកក្នុងរយៈពេលប៉ុន្មានខែនេះ បានធ្លាក់ចុះ ៦,៨ ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មកត្រឹមចំនួន ៩៥៩,២ ពាន់ពាន់លានដុង រីឯប្រាក់ចំណូលពីសកម្មភាព នាំចូលបានធ្លាក់ចុះ ២១,២ ភាគរយ ស្មើនឹង ១៤៧,៦ ពាន់ពាន់លានដុង។ សូបញ្ជាក់ថា ចន្លោះពីខែមករា ដល់ខែតុលា ការចំណាយថវិការបស់វៀតណាម មានចំនួន ១,២៦០,២ ពាន់ពាន់លានដុង ពោលគឺកើនឡើង ៩,៧ ភាគរយ។ ការចំណាយជាប្រចាំមានចំនួន ៨៤១,៣ ពាន់ពាន់លានដុងវៀតណាម កើនឡើង ៣ ភាគរយ៕...
ចែកពូជស្រូវ និងស្បៀង ដល់កសិករចំនួន១១ ១៦៩ គ្រួសារ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

ចែកពូជស្រូវ និងស្បៀង ដល់កសិករចំនួន១១ ១៦៩ គ្រួសារ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះចែកគ្រាប់ពូជស្រូវ និងស្បៀង ដល់ប្រជាកសិករចំនួន១១ ១៦៩ គ្រួសារ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការស្តារឡើងវិញដំណាំស្រូវ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក ៕...
 អង្ករខ្មែរប្រណិត សុទ្ធល្អ ទាំងគុណភាពនិងរសជាតិឆ្ងាញ់

 អង្ករខ្មែរប្រណិត សុទ្ធល្អ ទាំងគុណភាពនិងរសជាតិឆ្ងាញ់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដូវកាលអង្ករស្រូវថ្មី  អង្ករខ្មែរប្រណិត សុទ្ធល្អ គុណភាពខ្ពស់ រសជាតិឆ្ងាញ់មកដល់ហេីយ ជាអង្ករឆ្ងាញ់បំផុតប្រចាំឆ្នាំ និងជាអង្ករខ្មែរជាប់ពានរង្វាន់ពិភពលោក ជាអង្ករឆ្ងាញ់បំផុត ។ អង្ករខ្មែរប្រណិត បានសម្រិតសម្រាំងយ៉ាងពិសេសបំផុតសម្រាប់គ្រួសារលោកអ្នក ។ ដឹកជញ្ជូនដល់ផ្ទះ ឥតគិតថ្លៃ ចាប់ពីទម្ងន់ ២៥គីឡូក្រាមឡេីងទៅ ។ ទិញ អង្ករ១ ការ៉ុងទំងន់៥០គីឡូក្រាម ថែមជូនអង្ករ ១ កញ្ចប់ អង្ករខ្មែរប្រណិត សុទ្ធល្អ! គុណភាពខ្ពស់! រសជាតិឆ្ងាញ់! សូមទាក់ទង់លេខទូរស័ព្ទ ០១២ ៥០០ ៤០០ /០១០ ៦៥០ ៦៥១...