ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

World Bankផ្តល់ថវិកាជិត១០០ លានដុល្លារបន្តជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការផ្តល់ដីធ្លីនិង​​ពង្រីកសិទ្ធិ​កាន់កាប់ដីធ្លីដល់​ពលរដ្ឋ​​ក្រីក្រ

World Bankផ្តល់ថវិកាជិត១០០ លានដុល្លារបន្តជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការផ្តល់ដីធ្លីនិង​​ពង្រីកសិទ្ធិ​កាន់កាប់ដីធ្លីដល់​ពលរដ្ឋ​​ក្រីក្រ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) ថ្មីៗនេះ​បានសម្រេចផ្តល់ថវិកា​ចំនួនជិត១០០លាន​ ដុល្លារ​​អាមេរិក​ដល់រាជរដ្ឋាភិបាលកម្ពុជា ​ដែកថវិកានេះបន្តជួយរដ្ឋាភិបាលក្នុងការផ្តល់ដីធ្លី និង​សិទ្ធិកាន់កាប់ដីធ្លីដល់គ្រួសារគ្មានដី និងគ្រួសារខ្វះដី និងធានា​ឱ្យ​មាន​សន្តិសុខផ្នែក​​សិទ្ធិ​កាន់កាប់​​ដីធ្លី​សម្រាប់​សហគមន៍ជនជាតិដើមភាគតិច។ សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក World Bank កាលពីថ្ងៃទី២៩ ខែមិថុនានេះ ​បង្ហាញថា World Bankបាន​អនុម័ត​ឥណទាន ចំនួន៩៣លានដុល្លារអាមេរិក ពីសមាគម អភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់«គម្រោង​​បែង​​ចែកដីដើម្បីសង្គមកិច្ច​ និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន៣» (LASED III) នៅ​ប្រទេស​​កម្ពុជា។ របាយការណ៍​លើក​ឡើងថា «គម្រោងនេះ​ នឹងជួយ​បង្កើនសុវត្ថិភាពសិទ្ធិកាន់កាប់ដីធ្លី ​និងការទទួល​​បានហេដ្ឋា​រចនា​សម្ព័ន្ធ​ និងសេវាកសិកម្ម ​និងសង្គមសម្រាប់ប្រជាជនក្រីក្រគ្មានដី និង​សហគមន៍ជនជាតិដើម​​ភាគតិច​​នៅ​ក...
អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ លោក នង វាសនា អបអរសាទរថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាខួបលើកទី៦៩

អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ លោក នង វាសនា អបអរសាទរថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាខួបលើកទី៦៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ លោក នង វាសនា និងសមាជិកក្រុមការងារបក្សស្រុកសណ្តាន់ទាំងអស់ សួម​អបអរសាទរថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាខួបលើកទី៦៩។ ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជា​ជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីកម្ពុជាមានឯករាជ្យ សន្ដិភាព សេរីភាព ប្រ​ជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ សម្តេចប្រធាន​គណបក្សប្រជាជនកម្ពុជា បានអនុវត្តដោយជោគជ័យនូវដំណើរការសន្ដិភាវូបនីយកម្មប្រទេសជាតិ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមដ៏រ៉ាំរ៉ៃបង្កើតបានសន្ដិភាពពេញលេញ នៅទូទាំងប្រទេសជាលើកដំបូងចាប់ពីចុងឆ្នាំ១៩៩៨ មក។ គណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់នូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យមានកំណើនខ្ពស់ប្រកបដោយចីរភាព ផ្សាភ្ជាប់នឹ...
អ្នកជំនាញថា រទេះគោមានអាយុកាលរាប់ពាន់ឆ្នាំចាប់ផ្តើមបាត់បង់ជិតអស់ជា​​បណ្តើរៗ​​ហើយ​​នៅកម្ពុជា​​

អ្នកជំនាញថា រទេះគោមានអាយុកាលរាប់ពាន់ឆ្នាំចាប់ផ្តើមបាត់បង់ជិតអស់ជា​​បណ្តើរៗ​​ហើយ​​នៅកម្ពុជា​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ តាមអ្នកជំនាញរកឃើញថា  រទេះគោ ​​គឺជាសម្បត្តិបេតិកភណ្ឌជាតិ ដែល កើតមានតាំងពីមុនសម័យអង្គរមានអាយុកាល​រាប់ពាន់ឆ្នាំមកហើយ គឺជាស្នាដៃបុព្វបុរសខ្មែរជាក់ស្ដែងដូចមានរូបចម្លាក់នៅលើ ប្រាសាទបុរាណមានរទេះគោរទេះសាឡី សម្រាប់ ព្រះរាជារទេះសេះចម្បាំងនិងរទេះដឹក កាំភ្លើងធំជា​ដើម​។ ប្រធានមន្ទីរទេសចរណ៏រាជធានីភ្នំពេញ លោក​ ហ៊ុន សុថា បានបញ្ជាក់ឲ្យកាលពីថ្ងៃទី២៩ខែមិថុនានេះថា រទេះគោ​​បាន​​ដើរ​​តួនាទីយ៉ាង សំខាន់ ក្នុងសង្គម ខ្មែរមិនត្រឹមក្នុងការដឹកជញ្ជូន និងសង្គមកិច្ច ប៉ុណ្ណោះទេ ថែមទាំងមានការពាក់ព័ន្ធទៅ នឹងវិស័យជំនឿសាសនាផង។ តាមរយៈចម្លាក់ប្រាសាទអង្គរវត្តគេឃើញយ៉ាងច្បាស់ថា រទេះដែលព្រះបាទសុរិយាវរ្ម័នទី២គង់ប្រថាប់ពីលើនោះ គឺជាសញ្ញាណតំណាងនូវព្រះអាទិត្យ ដែល ជា និមិត្តរូបនៃសន្តតិវង្សរបស់ទ្រង់។ ការសំដែងក្បួនទ័ពដូចជាក្នុងរឿងរាមកេរ្តិ៍ មហាភារតៈ ឬក៏ក្នុង ជាតកបែបពុទ្ធនិយម ជាដើមគេក៏បានឃើញការនិយមរទេះគោនេះដែរ។ វត្ត មាន របស់ រទ...
លោក ឃួង ស្រេងថ្លែងថា«ប្រជាការពារទាំង១៤ខណ្ឌដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន»

លោក ឃួង ស្រេងថ្លែងថា«ប្រជាការពារទាំង១៤ខណ្ឌដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាន​បញ្ជាក់ថា ប្រជាការពារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅមូលដ្ឋានដោយបានសហការយ៉ាងល្អជាមួយនឹងកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទដែលមានប៉ូលិសនិងកងរាជអាវុធហត្ថដែលពួកគាត់គឺជាកម្លាំងស្នូលតាំងពីដើមឡើយពោល គឺ ក្រោយឆ្នាំ ១៩៧៩ ប្រជាការពារភូមិគឺជាកម្លាំងស្ម័គ្រចិត្តដែលមិនយកប្រាក់ខែនោះទេ។ លោកបន្តទៀតថា ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ដោយការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិ បាលពិសេសសម្ដេច អគ្គមហាសេនាប​តីតេ​ជោ​ហ៊ុន សែន កម្លាំងប្រជាការពារត្រូវបានបញ្ចូលជាជាបុគ្គលិកជាប់កិច្ចសន្យាដែលមានប្រាក់បៀវត្សចំនួន៦៥ ម៉ឺនរៀល។ ការ​លើកឡើងរបស់លោក ឃួង ស្រេង បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៧ មិថុនា ឆ្នាំ២០២០ ក្នុងពីធីប្រគល់អំណោយជូនបងប្អូនប្រជាការពារខណ្ឌទាំង១៤ខណ្ឌ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកហ៊ុន ម៉ានី លោកស សុខានិងលោកឃួង ស្រេង អភិបាលរាជធា...
អ្នកឆ្លងវីរុសCovid-19កើនឡើងដល់ជាង១០លាននាក់ហើយនៅជុំវិញពិភពលោក

អ្នកឆ្លងវីរុសCovid-19កើនឡើងដល់ជាង១០លាននាក់ហើយនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កំណើនមនុស្សឆ្លងវីរុសCovid-19នៅទូទាំងពិភព លោក បានកើនឡើងដល់ជាង១០លាននាក់ហើយ គឺចំនួន ១០ ២៣៨ ១៩៩ នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនានេះ និងមនុស្សប្រមាណជាង៥០ ម៉ឺននាក់ គឺចំនួន ៥០៤ ០៧៨ នាក់ បានបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមមួយនេះ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។ ស្របពេលជាមួយគ្នានេះដែរអ្នកជំងឺCovid-19 ប្រ មាណជាង៥លាននាក់ គឺចំនួន ៥ ៥៤៩ ៧២៩ នាក់ បានជាសះស្បើយពីវីរុសនេះ ហើយប្រទេសនាំមុខគេនៅលើពិភពលោក ដែលមានមនុស្សឆ្លងច្រើនជាង គេ និងមនុស្សស្លាប់ច្រើនជាងគេ គឺសហរដ្ឋអាមេរិក ដែនមានមនុស្សឆ្លងសរុបចំនួន ២ ៦៣៧ ០៣៩ នាក់ និងមនុស្សស្លាប់សរុបចំនួន ១២៨ ៤៣៧ នាក់ ។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទដដែលនេះ មនុស្សឆ្លងវីរុសCovid-19ថ្មីមានចំនួន ១៦៣ ០៨៤ នាក់ និងមនុស្សស្លាប់ថ្មីដោយសារវីរុសនេះក្នុងរយៈពេល២៤ម៉ោងដូចគ្នា មានចំនួន ៣ ៤៥៤ នាក់ ៕...
វីរុសCovid-19កាត់ផ្តាច់ទីផ្សារហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាក់ស្តែងនៅជុំវិញពិភពលោក

វីរុសCovid-19កាត់ផ្តាច់ទីផ្សារហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាក់ស្តែងនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
មូលនិធិរូបិយវត្ថអន្តរជាតិ IMF បានព្រមានថា ការឆ្លង រាលដាលវីរុសCovid-19នៅជុំវិញពិភពលោក កំពុងកាត់ផ្តាច់ទីផ្សារហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាក់ស្តែង សកល ដែលបណ្តាលអោយស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសនានា ងាយនឹងរងគ្រោះបំផុត ដែលនេះបើតាមការចុះផ្សាយរបស់ The Guardian ។ IMF បានបន្តថា ការកាត់ផ្តាច់ជាបន្តបន្ទាប់រវាងទីផ្សារ ហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាក់ស្តែង បណ្តាលអោយមានស្ថានភាពងាយរងគ្រោះ ដែលអាចគំរាមកំហែងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ព្រោះក្រុមវិនិយោគិន មើលឃើញបញ្ហាប្រឈមកាន់តែធំឡើង ។ នៅឆ្នាំ២០២០នេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេស ឥណ្ឌា នឹងធ្លាក់ចុះ៤.៩% ដែលជាការធ្លាក់ចុះក្នុងកម្រិតទាបមិនធ្លាប់មាន ហើយប្រទេសនេះ អាចនឹងប្រើរយៈពេលយូរក្នុងការធ្វើអោយដំណើរការសេដ្ឋកិច្ចរបស់ខ្លួន វិលទៅរកប្រក្រតីភាពវិញ ៕...
លោក ខៀវ កាញារីទ្ធ និងភរិយា រួមក្រុមការងារបានប្រគេនទៀនវស្សាដល់វត្តចំនួន៩ ស្ថិតក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម

លោក ខៀវ កាញារីទ្ធ និងភរិយា រួមក្រុមការងារបានប្រគេនទៀនវស្សាដល់វត្តចំនួន៩ ស្ថិតក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទេព រង្សុី ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍បានអញ្ជេីញប្រគេនទៀនវស្សា ដល់វត្តចំនួន៩ វត្ត ក្នុងនោះ ឃុំល្វេ ៥ វត្តនិង ឃុំពាមប្រ ធ្នោះ ៤ វត្ត ស្រុកកោះសូទិន ខេត្តកំពង់ចាម ព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២០ នាវត្តពោធិវង្សជំនីក ឃុំពាម ប្រធ្នោះ។ លោករដ្ឋមន្ត្រីបានមានប្រសាសន៏ថា ក្រោមម្លប់ដ៏ត្រ ឈឹងត្រឈៃនៃសុខសន្តិភាពស្ថិរភាពនយោបាយនិងការអភិវឌ្ឍមិនអាចកាត់ថ្លៃបាន ហើយប្រជាពលរដ្ឋត្រូវរួមចំណែកបន្តរក្សា និងការពារសុខសន្តិភាព ស្ថិរភាពសង្គមការរីកចម្រើនរុងរឿងសម្រាប់ប្រទេសជាតិទាំង មូល។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិប្រជាជនរួមសុខ រួមទុក្ខជាមួយប្រជាជន ពុះពារគ្រប់ឧបសគ្គ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងឥតរួញរា ដើម្បីឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិប តេយ្យ អព្យាក...
លោក ផុស សុវណ្ណ និងក្រុមការងារយកទានវស្សានិងទេយ្យវត្ថុមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥ស្ថិតក្នុង ឃុំកោះសូទិនស្រុកកោះសូទិនខេត្តកំពង់ចាម

លោក ផុស សុវណ្ណ និងក្រុមការងារយកទានវស្សានិងទេយ្យវត្ថុមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥ស្ថិតក្នុង ឃុំកោះសូទិនស្រុកកោះសូទិនខេត្តកំពង់ចាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកំពង់ចាម ៖ លោក ផុស សុវណ្ណ ប្រធានក្រុមការងារចុះជួយឃុំកោះសូទិនស្រុកកោះសូទិនបាននាំ យកទានវស្សា និងទេយ្យវត្ថុមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តទាំង៥ ស្ថិតក្នុង ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ លោកមានប្រសាសន៏ថា ក្រោមម្លប់ដ៏ត្រឈឹងត្រឈៃ នៃសុខសន្តិភាពស្ថិរភាពនយោបាយនិងការអភិវឌ្ឍមិនអាចកាត់ថ្លៃបាននោះ លោកសុំឱ្យប្រជាពលរដ្ឋ ត្រូវរួមចំណែកបន្តរក្សា និងការពារសុខសន្តិភាព ស្ថិរភាពសង្គមការរីកចម្រើនរុងរឿង និងការអភិវឌ្ឍគ្រប់វិស័យសម្រាប់ប្រទេសជាតិទាំងមូល។ លោក ប្រធានក្រុមការងារ និងជាប្រធានក្រុមការងារគណបក្សចុះមូល ដ្ឋានឃុំកោះសូទិន និងអាជ្ញាធរមូលដ្ឋាន លោកចូលរួមអបអរសាទរថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ខួបលើកទី៦៩ (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២០)។ លោកបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ ប្រជាជនរួមសុខ រួមទុក្ខជាមួយប្រជាជន ពុះពារគ្រប់ឧបសគ្គ និ...
អបអរសាទរ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាខួបលើកទី៦៩

អបអរសាទរ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាខួបលើកទី៦៩

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ថ្ងៃនេះគឺជាថ្ងៃខួបទីលើកទី៦៩ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា ១៩៥១-២៨មិថុនា ២០២០)។ ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីកម្ពុជាមានឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ កម្ពុជាបានប្រែក្លាយ ពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិ នៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរផះផង់ ទៅជាទឹកដីសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិឌ្ឍន៍លើគ្រប់វិស័យ ។ គណបក្សប្រជាជនកម្ពុជា បានអនុវត្តដោយជោគជ័យនូវដំណើរការសន្ដិភាវូបនីយកម្មប្រទេសជាតិ តាមរយៈ គោលនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមដ៏រ៉ាំរ៉ៃបង្កើតបានសន្ដិភាពពេញលេញ នៅទូទាំងប្រទេសជាលើកដំបូងចាប់ពីចុងឆ្នាំ១៩៩៨ មក។ គណបក្...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសូត្រមន្តចម្រើនព្រះបរិត្តឡើងវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសូត្រមន្តចម្រើនព្រះបរិត្តឡើងវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃស្អែកទី ២៨ ខែ មិថុនា ឆ្នាំ ២០២០នេះអញ្ជើញសូត្រមន្តចម្រើនព្រះបរិត្តឡើងវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅក្នុងរាជធានីភ្នំពេញ។ វិមានដ៏ធំស្កឹមស្កៃនេះគឺបង្ហាញពីសាមគ្គីភាព ជោគជ័យត្រចះត្រចង់ និងបារមីរឹងមាំនៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំជាងគេបំផុតនៅក្នុងប្រទេសដែលតែងតែទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋអោយបន្តដឹកនាំនិងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខ។ អរគុណសន្តិភាព និង អរគុណសមាជិក សមាជិការ នៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមក្នុងការកសាងប្រទេសជាតិមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃ៕...