ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អង្គការសហប្រជាជាតិបារម្ភពីពិភពលោកបែកបាក់ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងវីរុសCovid-19

អង្គការសហប្រជាជាតិបារម្ភពីពិភពលោកបែកបាក់ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងវីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោតេរ៉េស (Antonio Guterres) បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះប្រទេសមហាអំណាចពិភពលោក ដែលមិនបានរួមសាមគ្គីគ្នាក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងវិរុសCovid-19 ដែលកំពុងឆ្លងរាលដាលយ៉ាងខ្លាំងនៅជុំវិញពិភពលោក ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Premium Times របស់ប្រទេសនីហ្សេរីយ៉ា ។ ប្រទេសមហាអំណាចពិភពលោក គឺលោក អង់តូនីញ៉ូ ហ្គោតេរ៉េស ចង់សំដៅលើប្រទេសដែលជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចិន បារាំង និងអង់គ្លេស ដែលមិនរួមកម្លាំងគ្នាឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃវីរុសCovid-19 ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃសុក្រ ទី០១ ខែមេសានេះ ការឆ្លងរាលដាលនៃវីរុសCovid-19សរុបនៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន ៣ ៣០៨ ៦៤៣ករណី មនុស្សចំនួន២៣៤ ១២៣នាក់បានបាត់បង់ជីវិត និងមនុស្សចំនួន ១ ០៤២ ៩៨១ន...
សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៤នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ខែឧសភាឆ្នាំ២០២០

សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៤នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ខែឧសភាឆ្នាំ២០២០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០
កូរ៉េខាងជើង បើកការស៊ើបអង្កេតលើការកាត់តរូបភាពពីលោក គីម ជុងអ៊ុន

កូរ៉េខាងជើង បើកការស៊ើបអង្កេតលើការកាត់តរូបភាពពីលោក គីម ជុងអ៊ុន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ New York Post បានចុះផ្សាយថា កូរ៉េខាងជើងកំពុងបើកការស៊ើប អង្កេតអំពីការកាត់តរូបភាព គឺរូបថតសន្លឹក និងរូបភាពវីដេអូជាដើម ដោយដាក់រូបភាពលោក គីម ជុងអ៊ុន ក្នុងមឈូស ដែលមានន័យថា លោក គីម ជុងអ៊ុន បានបាត់បង់ជីវិតទៅហើយ ។ មន្ត្រីកូរ៉េខាងជើង បានចាត់ទុកថា ការកាត់តរូបភាពមេដឹកនាំកំពូលដោយគ្មានការពិត បែបនេះ បានធ្វើអោយប៉ះ និងកិត្យានុភា គីម ជុងអ៊ុន ខណៈដែលមេដឹកនាំរូបនេះ នៅមានសុខភាពល្អ និងដឹកនាំកិច្ចការប្រទេសជាតិនៅឡើយ ។ សូមបញ្ជាក់ជូនថា ចាប់តាំងពីថ្ងៃទី១២ ខែមេសា រហូតដល់បច្ចុប្បន្ននេះ មានពាក្យចចាមអារ៉ាមបានលេចលឺយ៉ាងសុះសាយថា លោក គីម ជុងអ៊ុន មេដឹកនាំកំពូល កូរ៉េខាងជើងបានបាត់បង់ជីវិតហើយ ឬមានស្ថានភាពជំងឺយ៉ាងធ្ងន់ធ្ងរក្រោយពីវះកាត់សរសៃ ឈមបេះដូង ៕...
សម្តេចតេជោ”ឯកសារចាំបាច់បំផុតដែលត្រូវមានក្នុងពេលបើកបរ”

សម្តេចតេជោ”ឯកសារចាំបាច់បំផុតដែលត្រូវមានក្នុងពេលបើកបរ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្នុងពេលដែលសមត្ថកិច្ចកំពុងរឹតបន្តឹងសុវត្ថិភាពចរាច រណ៍ផ្លូវគោក សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយកចិត្តទុកដាក់ពិនិត្យរថយន្តរបស់ខ្លួនថាតើដល់ថ្ងៃឆៀកហើយឬនៅ? បើដល់ហើយត្រូវយកទៅឆៀកអោយបានទាន់ពេល ចៀសវាងការផាកពិន័យក្នុងពេលបើកបរ។ ព្រោះតម្រូវការឆៀកនេះគឺដើម្បីធានាសុវត្ថិភាពរថយន្តរបស់បងប្អូនក្នុងពេលបើកបរមិនបង្កគ្រថ្នាក់ផ្សេងៗ និងបង្កការបំពុលបរិស្ថានជាដើម។ ទន្ទឹមនឹងនេះដែរ បងប្អូនត្រូវមានប័ណ្ណបើកបរជាប់នឹងខ្លួនគ្រប់ពេលក្នុងពេលបើកបរ។ ប្រសិនបើប័ណ្ណបើកបរផុតកំណត់ គឺត្រូវបន្តសុពលភាពឡើងវិញ។ ហាមដាច់ខាតបញ្ជាយានយន្តនៅលើដងផ្លូវដោយគ្មានប័ណ្ណបើកបរ ឬប័ណ្ណបើកបរផុតកំណត់ដោយមិនបានបន្តអោយបានត្រឹមត្រូវតាមច្បាប់ ដែលអាចប្រឈមនឹងការផាកពិន័យធ្ងន់។ សូមជូនពរបងប្អូនជនរួមជាតិមានសុវត្ថិភាពក្នុងការបើក បរនៅទូទាំងប្រទេសហើយសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕...
កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងធ្លាក់ចុះទៅក្នុងកម្រិតទាបបំផុតនៅឆ្នាំនេះ

កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងធ្លាក់ចុះទៅក្នុងកម្រិតទាបបំផុតនៅឆ្នាំនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ការិយាល័យថវិកាសភារបស់សហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះ នឹងធ្លាក់ចុះទៅក្នុងកម្រិតទាបបំផុតនៅឆ្នាំ២០២០នេះ ដែលជាការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចមិនធ្លាប់មានក្នុងរយៈពេល១១ឆ្នាំកន្លងមកនេះ ដែលនេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។ ប្រភពដដែលបានបន្តថា ការប៉ាន់ប្រមាណនេះគឺផ្អែកទៅលើទិន្នន័យចុងក្រោយដែលបង្ហាញថា ផលិតផលសរុបក្នុងស្រុករបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ៤.៨%កាលពីត្រីមាសទី០១ឆ្នាំនេះ គឺនៅចន្លោះពីខែមករាដល់ខែមីនា ឆ្នាំ២០២០នេះ ។ ក្នុងរយៈពេលដូចគ្នានេះ ការវិនិយោគផ្នែកអាជីវកម្មនៅសហរដ្ឋអាមេរិក ក៏បានធ្លាក់ចុះ៨.៦%ផងដែរ ខណៈដែលការនាំចេញបានធ្លាក់ចុះ៨​.៧% ហើយផលិតផលសរុបក្នុងស្រុករបស់សហរដ្ឋអាមេរិកនៅត្រីមាសទី០២នេះ អាចនឹងធ្លាក់ចុះរហូតដល់៤០% ដែលជាការធ្លាក់ចុះទៅក្នុងកម្រិត​ទាបបំផុតចាប់តាំងពីឆ្នាំ១៩៤៧កន្លងមក ៕  ...
ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ផ្តល់អំណោយសប្បុរសធម៏ សម្រាប់ខែបួសរ៉ាម៉ាឌនជួនបងប្អូខ្មែរ និងរំលឹក កុំភ្លេចការពារខ្លួនពីជំងឺកូវីដ-១៩

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ផ្តល់អំណោយសប្បុរសធម៏ សម្រាប់ខែបួសរ៉ាម៉ាឌនជួនបងប្អូខ្មែរ និងរំលឹក កុំភ្លេចការពារខ្លួនពីជំងឺកូវីដ-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃទី៣០ មេសា ឆ្នាំ២០២០នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយនិងសាសនិកឥស្លាម ព្រមទាំងនាំយកនូវអំណោយសប្បុរសធម៏មួយ ចំនួនជាកញ្ចប់អាហារ សម្រាប់ទទួលទាន ក្នុងខែ បួសរ៉ាម៉ាឌន ជូនដល់សាសនិកឥស្លាមចំនួន១០០គ្រួសារ នៅ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ដែលក្នុងកញ្ចប់អំណោយរួមមាន៖ អង្ករ អំបិល ស្ករសរ ត្រីខ ភេសជ្ជ និងគ្រឿងទេសមួយចំនួនទៀត។ ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ជាមួយនឹងការអបអរសាទរ និងជូនពរបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីបួសរ៉ាម៉ាឌន លោកក៏ បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឲ្យនៅតែបន្ត ថែ រក្សាអនាម័យ រស់នៅស្អាត និងអនុវត្ថរាល់វិធានការនានារបស់រាជរដ្ឋា​ភិបា​លកម្ពុជា ដែលបានដាក់ចេញក៏ដូចជាក្រសួងសុខាភិបាល ក្នុងការការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។ លោកទេសរដ្ឋមន្ដ្រីបន្ថែមថា៖ ទោះបីរយៈពេលចុងក្រោយនេះ ពុំមានក...
ក្រសួងសុខាភិបាល​ពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ និង​ករណីជាសះស្បេីយមានចំនួន១១៩នាក់ដដែល

ក្រសួងសុខាភិបាល​ពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ និង​ករណីជាសះស្បេីយមានចំនួន១១៩នាក់ដដែល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងសុខាភិបាល​ពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩​ ចំនួន​១២២ករណី​​ដដែល​ និងមិនមានករណីជាសះស្បេីយថ្មីទេ ដូច្នេះ ករណីជាសះស្បេីយមានចំនួន១១៩នាក់ដដែល ស្លាប់គ្មាន​ និងអ្នកជំងឺនៅសល់សំរាកព្យាបាល​នៅពេទ្យចំនួន​ ៣​នាក់​​​ដដែល​។ ក្រសួងសុខាភិបាល​បង្ហាញថា ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ យេីងបានធ្វេីតេស្តចំនួន​ 11975 ស្មេីនឹង​ 736 ក្នុង១លាននាក់ ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥  ...
សម្តេចតេជោ«អបអរសាទរ ខួប២១ឆ្នាំដែលកម្ពុជាចូលជាសមាជិកអាស៊ាន»

សម្តេចតេជោ«អបអរសាទរ ខួប២១ឆ្នាំដែលកម្ពុជាចូលជាសមាជិកអាស៊ាន»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ថ្ងៃនេះគឺជាខួប២១ឆ្នាំ (៣០ មេសា ១៩៩៩ - ៣០ មេសា ២០២០) ដែលកម្ពុជាចូលជាសមាជិកអាស៊ាន។ ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ១៩៩៩មក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែល​ផ្តោត​លើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម ។ ជាការពិត អាស៊ានបានក្លាយជាស្នូលមួយនៃន​យោ​បាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្នុងខណៈដែលកម្ពុជា ប្តេជ្ញាសម្រេចនូវចក្ខុវិស័យក្នុងការក្លាយទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ កម្ពុជាចាត់ទុកសហគមន៍អាស៊ានជាប្រភពនៃសន្តិភាព សន្តិសុខ និងវិបុលភាពសំរាប់ប្រជាជនខ្មែរ៕...
អាជ្ញាធរស្រុកក្រឡាញ់បន្តបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដល់ប្រជាពលរដ្ឋចំណូលស្រុកចំនួន១៣នាក់ឲ្យទៅរស់នៅតាមគេហដ្ឋានរៀងៗខ្លួនវិញ

អាជ្ញាធរស្រុកក្រឡាញ់បន្តបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដល់ប្រជាពលរដ្ឋចំណូលស្រុកចំនួន១៣នាក់ឲ្យទៅរស់នៅតាមគេហដ្ឋានរៀងៗខ្លួនវិញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
អាជ្ញាធរស្រុកក្រឡាញ់ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋ ត្រឡប់ទៅរស់នៅតាមមូលដ្ឋានវិញនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីបានដាក់ឲ្យនៅដាច់ដោយឡែករយ:ពេល ១៤ថ្ងៃ បងប្អូនប្រជាពលរដ្ឋដែលវិល ត្រឡប់ពីប្រទេសជិតខាង ដើម្បីពិនិត្យ តាមដានស្ថានភាពសុខភាពលើករណីបង្ការការឆ្លងជំងឺផ្លូវដង្ហើមថ្មី (កូវីដ- ១៩ ) អាជ្ញាធរស្រុក បានអនុញ្ញាតឲ្យពួកគាត់ទៅកាន់លំនៅដ្ឋានវិញចំនួន ១៣ នាក់ ស្រី៦ បន្ទាប់ពីមិនបានរកឃើញមានរោគសញ្ញាសង្ស័យថាមានមេរោគ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ ។ លោកស្រី ម៉ននី រង្សី អភិបាលស្រុក និងជាប្រធានអនុគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ស្រុកក្រឡាញ់ លោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក និងមានការអញ្ជើញចូលរួមពី មន្ត្រីសុខាភិបាលស្រុក្រប្រតិបត្តិ កងកម្លាំងប្រដាប់ អាវុធ លោកស្រី យឹម ពិសិដ្ឋ ប្រធានកា​រិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម លោក សឺន ម៉ៅ ប្រធានការិយាល័យប្រជាពលរដ្ឋនៃរដ្ឋបាលស្រុកព្រមទាំងក្រុមការងារ​ចត...
ប្រមុខរដ្ឋស្តីទីប្រកាសឲ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន

ប្រមុខរដ្ឋស្តីទីប្រកាសឲ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ព្រះរាជក្រម នស/រកម/០៤២០/០១៨ ប្រកាសឲ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន (០១៨០៤២០)ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២០។ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២០ សម័យប្រជុំជាវិសាមញ្ញនីតិកាលទី៤ ព្រមទាំងក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញក្នុងសេចក្តីសម្រេចលេខ ២០២/០០២/២០២០ កបធ.ច ចុះថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២០ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ ៖...