ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ចុះះហត្ថលេខានិងក្រុមផលិត ផ្គត់ផ្គង់ចែកចាយផលិតផលកសិកម្ម

ក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ចុះះហត្ថលេខានិងក្រុមផលិត ផ្គត់ផ្គង់ចែកចាយផលិតផលកសិកម្ម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញសាក្សីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី "ការទិញ លក់ ចែកចាយផលិតផលកសិកម្ម រវាងក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ជាមួយក្រុមផលិត ផ្គត់ផ្គង់ចែកចាយផលិត ផលកសិក។ ពិធីចុះហត្ថលេខានេះធ្វើឡើងកាលពៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នេះ ។លោកស្រីឧកញ៉ា  កែវ មុំ នាយិកាក្រុមហ៊ុនលើកឡើង ថា អំពីប្រវត្តិក្រុមហ៊ុន ខ្សែច្រវាក់ផលិតកម្ម ស្តង់ដារផលិត កម្ម កិច្ចសហប្រតិបត្តិការ ការប្រើប្រាស់វត្ថុធាតុដើម និងការនាំចេញផលិត ផលទៅកាន់ទីផ្សារអន្តរជាតិចំនួន ១៣ប្រទេសរួចហើយ ។ លោកស្រីឧកញ៉ាបន្តថា ថ្មីៗនេះ ដោយសារអង្គរកម្ពុជាជាប់លំដាប់ថ្នាក់លេខ១ បានទាក់ទាញក្រុមហ៊ុនជប៉ុន "ខាមេដា" មកចូលរួមសហការវិនិយោគផលិតនំស្រួយដោយប្រើអង្ករខ្មែរ រួចធ្វើការនាំចេញទៅកាន់ប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់។ រៀងរាល់ឆ្នាំក្រុមហ៊ុនបានប្រើប្រាស់វត្ថុធាតុដើមជាអង្ករ ពោត និងដំឡូងមីសរ...
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជឧបត្ថម្ភចំនួន២០ ០០០ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជឧបត្ថម្ភចំនួន២០ ០០០ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ជាកិច្ចឆ្លើយតបពីការគិតគូររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានរៀបចំទេយ្យវត្ថុ និងបច្ច័យប្រគេនវត្ត ចំនួន៧វត្ត ព្រមទាំងរៀបចំឲ្យមានកម្មវិធីសិល្បៈ-ចម្រៀងតាមវិទ្យុ និងការផ្សព្វផ្សាយនូវព្រះរាជសកម្មភាពមនុស្សធម៌របស់ព្រះអង្គបានទូលំទូលាយ ដើម្បីអបអរក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៨៤ យាងចូល៨៥ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា កន្លងទៅនោះ នាថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នេះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហប្ញទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ២០,០០០ដុល្លារ (ពីរម៉ឺនដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា។ ជាមួយនឹងព្រះរាជអំណោយដ៏ថ្លៃថ្លានេះ កាកប...
យុវជនម្នាក់រកចំណូលបានជាង២ ម៉ឺនដុល្លារ ក្នុង១ឆ្នាំពីរបរចិញ្ចឹមកង្កែបលក់​នៅ​​ស្រុកប្រាសាទបាគង ខេត្តសៀមរាប

យុវជនម្នាក់រកចំណូលបានជាង២ ម៉ឺនដុល្លារ ក្នុង១ឆ្នាំពីរបរចិញ្ចឹមកង្កែបលក់​នៅ​​ស្រុកប្រាសាទបាគង ខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
និស្សិតបញ្ចប់មហាវិទ្យាល័យ ផ្នែកជលផលមួយរូបរស់នៅភូមិអង្គ្រង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប រកបានប្រាក់ចំណូលជាង២ម៉ឺនដុល្លារអាមេរិក ក្នុងមួយឆ្នាំ តាមរយ:ការចញ្ចឹមកង្កែបយកសាច់ និងលក់កូន។ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក គង់ គឹមឆាវ វ័យ២៦ឆ្នាំ ម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែប លើកឡើងថា មុនចាប់យករបរចិញ្ចឹមកង្កែបនេះ លោកធ្លាប់បម្រើការជាបុគ្គលិកលក់ចំណីសត្វនៅស្ថាប័នមួយរយ:ពេលមួយឆ្នាំ។ បន្ទាប់ពីទទួលបានបទពិសោធន៍ ពីស្ថាប័នលក់ចំណីសត្វនោះ លោកបានសិក្សាឃើញថា ការចិញ្ចឹមសត្វកង្កែបឆាប់ទទួលបានផល គឺប្រើពេលវេលាតែ៤៥ថ្ងៃប៉ុណ្ណោះ។ គិតមកដល់ពេលនេះ មាន​រយ:​ពេល៣ឆ្នាំមកហើយ ដែលលោកបានចាប់យករបរចិញ្ចឹមកង្កែបយកសាច់ និងកូនលក់។ ទោះបីពិភពលោក បន្តអូសបន្លាយដោយវិបត្តិជំងឺកូវីដ-១៩ របរចិញ្ចឹមកង្កែបរបស់ លោក ហាក់មិនមានផលប៉ះពាល់អ្វីឡើយ។ លោកបង្ហាញថា កង្កែបសាច់ក្នុងមួយគីឡូក្រាម មានតម្លៃ៧ពាន់រៀល ចំណែកលក់កូនវិញ ក្នុងមួយក្បាល លោក...
លិខិត្តមិត្តអ្នកអាន៖ មេឈ្មួញ! ឈ្មោះចែ​ មុំនិង ចែ ធី ល្បីដឹកជព្ជួានសិប្បកម្មកែឆ្នៃទ្វាបង្អួចអត់ច្បាប់រាល់យប់ចេញពីខេត្តព្រះវិហារឆ្លងកាត់ខេត្តឧត្ដរមានជ័យ

លិខិត្តមិត្តអ្នកអាន៖ មេឈ្មួញ! ឈ្មោះចែ​ មុំនិង ចែ ធី ល្បីដឹកជព្ជួានសិប្បកម្មកែឆ្នៃទ្វាបង្អួចអត់ច្បាប់រាល់យប់ចេញពីខេត្តព្រះវិហារឆ្លងកាត់ខេត្តឧត្ដរមានជ័យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លិខិតមិត្តអ្នកអាន៖ ដេលីខ្មែរ​ ខេត្តឧត្ដរមានជ័យ៖ មេឈ្មួញជើងខ្លាំងឈ្មោះចែ មុំ ចែ ធីដឹកជព្ជួានសិប្បកែឆ្នៃទ្វា បង្អួច អត់ច្បាប់ រាល់យប់ចេញពីខេត្តព្រះ​វិហារ ឆ្លង់កាត់ស្រុកត្រពាំងប្រាសាទ​ ស្រុកអន្លង់វែងនិងស្រុក បន្ទាយអំពិល ឆ្ពោះទៅខេត្តបន្ទាយមានជ័យយ៉ាងរលូន មិនឃើញ​មន្រ្តីអាជ្ញាធរ មានសម្ថតិច្ច សង្កាត់ ផ្នែករដ្ឋបាលព្រៃឈើធ្វើការបង្រ្កាប មានតែអ្នកហែរហមចាំមើលផ្លូវប៉ុណ្ណោះ។ បើយោងតាមប្រភពៈពីសម្ថតកិច្ចម្នាក់ប្រចាំការនៅស្រុកអន្លង់វែងបានលួចខ្សិបដាក់ត្រចៀកអ្នកសារព័ត៍មានដឹងថា ជារាល់យប់មានមេឈ្មួញជាច្រើនបានធ្វើសកម្មភាពដឹកជព្ជួានសិប្បកម្មកែឆ្នៃទ្វា បង្អួចអត់ច្បាប់ តាមរថយន្ត វីគោ នីសាន់ ណាវ៉ារ៉ា រថយន្តសាំយ៉ុង មកពីខេត្តព្រះវិហារ ឆ្លងកាត់បីស្រុកទៅយ៉ាងរលូន និងមានមន្រ្តីសម្ថតកិច្ចជាអ្នកមើលផ្លូវអោយក្រុមឈ្មួញរកស៊ីដឹកជព្ជួានបទល្មើសឈើអត់ច្បាប់ទៀតផង។ ប្រភពៈដដែលបានបន្តថា តាំងពីបាត់មុខមេឈ្មួញជើងខ្លាំងឈ្មោះចែញ៉ាញមួយ...
លោក ប៉ាន សូរស័ក្តិ ចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) តាមប្រព័ន្ធវីដេអូ (Video Conference) …

លោក ប៉ាន សូរស័ក្តិ ចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) តាមប្រព័ន្ធវីដេអូ (Video Conference) …

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលបានប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងដឹកនាំដោយ ឯកឧត្តម Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាប្រធានអាស៊ានឆ្នាំ២០២០។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យការអនុវត្តអាណត្តិដែលបានប្រគល់ដោយថ្នាក់ដឹកនាំ កាលពីកិច្ចប្រជុំកំពូលអាសិបលើកទី៣ កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកក កន្លងទៅ និងដោះស្រាយបញ្ហាសេសសល់ ដើម្បីឱ្យប្រទេសជាសមាជិកអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាសិបនេះក្នុងឆ្នាំ២០២០ នៅប្រទេសវៀតណាម។ ដោយពិនិត្យឃើញថា កិច្ចព្រមព្រៀងអាសិបទាំងមូលមានផលិតផលក្នុង...
តម្លៃមាសកើនឡើងនៅទីផ្សារអន្តរជាតិ ខណៈវីរុសCovid-19នៅតែបន្តឆ្លងរាលដាល

តម្លៃមាសកើនឡើងនៅទីផ្សារអន្តរជាតិ ខណៈវីរុសCovid-19នៅតែបន្តឆ្លងរាលដាល

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា តម្លៃមាសនៅលើទីផ្សារអន្តរជាតិ បានកើនឡើងយ៉ាងគំហុក នៅថ្ងៃពុធ ទី២៤ ខែមិថុនានេះ រហូតដល់០.២% ដែលស្មើនឹងតម្លៃ ១៧៧០.៩២ដុល្លារអាមេរិកក្នុងមួយអោន ដែលជាកំណើនតម្លៃខ្ពស់មិនធ្លាប់មានចាប់តាំងពីខែតុលា ឆ្នាំ២០១២កន្លងទៅ ។ តម្លៃមាស១៧៧០.៩២ដុល្លារអាមេរិកក្នុងមួយអោន គឺជាតម្លៃធ្លាក់បន្តិច បើប្រៀបធៀបនឹងកំណើននៃតម្លៃមានកាលពីសប្តាហ៍មុន ដែលកើនឡើងរហូតដល់១៧៧៣ដុល្លារអាមេរិកក្នុងមួយអោយ ប៉ុន្តែតម្លៃមាសចំនួន១៧៧០.៩២ដុល្លារអាមេរិកក្នុងមួយអោន ក៏ជាតម្លៃខ្ពស់ដែរ បើប្រៀបធៀងនឹងឆ្នាំកន្លងទៅ ។ ចំពោះតម្លៃភាគហ៊ុនមាស ក៏បានកើនឡើងក្នុងអត្រា០.៣%ផងដែរក្នុងរយៈប៉ុន្មានសប្តាហ៍កន្លងមកនេះ ខណៈដែលតម្លៃប្រេងឥន្ធនៈ និងតម្លៃទំនិញផ្សេងទៀត បានធ្លាក់ចុះខ្លាំង ដោយសារតែការឆ្លងរាលដាលនៃវីរុសCovid-19នៅជុំវិញពិភពលោក ៕...
នាយករដ្ឋមន្ត្រីប៊ុលហ្ការី ត្រូវផាកពិន័យ១៧៤ដុល្លារពីបទមិនពាក់ម៉ាស់ចូលព្រះវិហារ

នាយករដ្ឋមន្ត្រីប៊ុលហ្ការី ត្រូវផាកពិន័យ១៧៤ដុល្លារពីបទមិនពាក់ម៉ាស់ចូលព្រះវិហារ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រដ្ឋអាជ្ញារបស់ប្រទេសប៊ុលហ្ការី បានសម្រេចផាកពិន័យលោក បយកូ បូរីសូវ (Boyko Borissov) នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះជាទឹកប្រាក់ចំនួន៣០០ឡេវ (Levs)ប្រាក់ប៊ុលហ្ការី ស្មើនឹងទឹកប្រាក់១៧៤ដុល្លារអាមេរិក ពីបទមិនពាក់ម៉ាស់ចូលព្រះវិហារ ដែលនេះបើតាមការចុះផ្សាយរបស់ Jakarta Post ។ សូមបញ្ជាក់ជូនថា លោក បយកូ បូរីសូវ បានធ្វើដំណើរទៅកាន់ព្រះវិហារសាសនាគ្រិស្តមួយ Rila Monastery កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនានេះ ដោយនាយករដ្ឋមន្ត្រីរូបនេះ មិនបានពាក់ម៉ាស់មុខទេ ខណៈដែលគ្រិស្តសាសនិកផ្សេងទៀតបានពាក់ម៉ាស់ទៅកាន់ព្រះវិហារជាមួយលោកដែរ ។ លោក គីរីល អាណានីវ (Kiril Ananiev) រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាននិយាយថា លោក បយកូ បូរីសូវ បានរំលោភបំពានលើបទបញ្ជារបស់ក្រសួង ដែលបានចេញបញ្ជាអោយប្រជាពលរដ្ឋនៅទូទាំងប្រទេសនេះ ពាក់ម៉ាស់មុខ ខណៈដែលចេញទៅកាន់ទីសាធារណៈ ទីប្រជុំជន និងទៅកាន់កន្លែងណាមួយ ៕...
សម្តេចតេជោអំពាវនាវអោយមានការយោគយល់ដល់សាលារៀនឯកជនដែលជួលអគារធ្វើសាលា

សម្តេចតេជោអំពាវនាវអោយមានការយោគយល់ដល់សាលារៀនឯកជនដែលជួលអគារធ្វើសាលា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
នៅក្នុងឱកាសអញ្ជើញប្រកាសអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅវិមានសន្តិភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីការគិតគូរនឹងព្រួយបារម្ភ ចំពោះសាលារៀនឯកជនដែលបានជួលអគារបើកសាលារៀន ហើយពេលនេះកំពុងប្រឈមនឹងការបិទទ្វាដោយសារជំងឺឆ្លងកូវីដ១៩។ សម្តេចតេជោយនាយករដ្ឋមន្ត្រី នៅថ្ងៃនេះបានអំពាវនាវស្នើសុំដល់ម្ចាស់អគារដោយផ្ទាល់គឺត្រូវមានភាពទន់ភ្លន់ និងមេត្តាយោគយល់បន្ធូរបន្ថយថ្លៃជួលអាគារក្នុងអំឡុងពេលដែលប្រទេសជាតិទាំងមូលកំពុងប្រឈមនឹងជំងឺឆ្លងកូវីដ១៩។ សម្តេចជោនាយករដ្ឋន្ត្រីបានស្នើឲ្យក្រសួងហិរញ្ញវត្ថុបន្តធ្វើការជាមួយធនាគារ រៀបចំឥណទានឡើងវិញដើម្បីផ្តល់លទ្ធភាពដល់គ្រឹះស្ថានឯកជនអាចមានឱកាសខ្ចីថវិកាក្នុងការអភិវឌ្ឍកម្មវិធីបង្រៀតតាម “ Online” ព្រោះមានសាលារៀនឯកជនជាច្រើនដែលមិនបានរៀប ចំកម្មវិធីបង្រៀន Online បង្រៀនសិស្សានុសិស្សអោយទាន់សភ...
សម្តេចតេជោ ហ៊ុន សែន ប្រកាសអនុវត្តកម្មវិធី ផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រនិងងាយរងគ្រោះដោយសារជំងឺកូវីដ១៩

សម្តេចតេជោ ហ៊ុន សែន ប្រកាសអនុវត្តកម្មវិធី ផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រនិងងាយរងគ្រោះដោយសារជំងឺកូវីដ១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រកាសអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវ ភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ នៅវិមានសន្តិភាពនៅព្រឹកថ្ងៃពុធទី២៤ខែមិថុនាឆ្នាំ២០២០ នេះ ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ជាវិធានការជំនួយសង្គមរបស់រាជរដ្ឋាភិបាល សំដៅជួយសម្រួលជីវភាពប្រចាំថ្ងៃ នៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ។ លើសពីនេះមានបណ្ណសមធម៌ទូទាំងប្រទេស ដែលក្នុងនោះគឺផ្តោតការយកចិត្តទុកដាក់បន្ថែមចំពោះកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកមានផ្ទុកមេរោគអេដស៍ នៅក្នុងគ្រួសារក្រីក្រទាំងនោះ។ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការជាច្រើនក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់បញ្ហាប្រឈមនៅពេលដែលប្រទេសយើងកើតមានជំងឺកូវីដ ១៩។ រ...
មេដឹកនាំអាមេរិកអះអាងខុសគ្នាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន

មេដឹកនាំអាមេរិកអះអាងខុសគ្នាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក ភីធ័រ ណាវ៉ារ៉ូ (Peter Navarro) ទីប្រឹក្សាពាណិជ្ជកម្មរបស់សេតវិមាន សហរដ្ឋអាមេរិក បាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយ Fox News ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋ អាមេរិកបានចប់ហើយ ដែលកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយមេដឹកនាំនាំប្រទេសទាំងពីរកាលពីខែមករា ដើមឆ្នាំ២០២០នេះ ។ ក្រោយពីទទួលបានដំណឹងនេះ លោក ដូណាល់ ត្រាំ បានសរសេរតាមប្រព័ន្ធ Twitter របស់លោកថា កិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិកមិនទាន់ចប់នៅឡើយទេ ប៉ុន្តែកិច្ចចរចានេះ ត្រូវបានផ្អាកដោយសារតែការឆ្លងរាលដាលវីរុសCovid-19នៅក្នុងប្រទេសនេះ និងនៅជុំវិញពិភពលោក ។ សូមបញ្ជាក់ជូនថា ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ចាប់ផ្តើមចរចាជាមួយប្រទេសចិនស្តីពីពាណិជ្ជកម្មចាប់តាំងពីឆ្នាំ២០១៧កន្លងមក ក្នុងគម្រោងបង្កើតកិច្ចព្រមព្រៀងថ្មីផ្នែកពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរ ដោយផ្តោតទៅលើឱភាពពាណិជ្ជកម្ម ដែលចិនបាននាំចូលអាមេរិកក្នុងតម្លៃទឹកប្...