រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានរម្លឹកអ្នកសារព័ត៌មានអាជីព អ្នកបង្កើតមាតិកា អ្នកមានឥទ្ធិពលលើបណ្តាញសង្គម (influencers) និងអ្នកលេងបណ្តាញសង្គមទាំងអស់ ត្រូវរួមគ្នាផ្សព្វផ្សាយព័ត៌មានពិត មានប្រភពច្បាស់ការណ៍ពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងសូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការចែកចាយ ហើយការផ្សព្វផ្សាយព័ត៌មាននានាជុំវិញស្ថានភាពព្រំដែនកម្ពុជា-ថៃ។
ការក្រើនរម្លឹកបែបនេះរបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកបានជួបពិភាក្សាជាមួយអ្នកបង្កើតមាតិកា នៅសាលប្រជុំព្រះវិហារ នៃទីស្តីការក្រសួងព័ត៌មាន។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្នុងនាមជាអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ត្រូវចូលរួមផ្សព្វផ្សាយលើកតម្កើងពីតម្លៃនៃសន្តិភាព ដែលកំពុងមានក្នុងពេលច្ចុប្បន្ននេះដែលបានឱកាសគ្រប់បែបយ៉ាង ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។
ភ្ជាប់ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ការផ្សព្វផ្សាយព័ត៌មាន មិនមានប្រភពច្បាស់លាស់ ឬក៏យកប្រភពព័ត៌មានពីប្រទសេសជិតខាងដែលកំពុងតែមានបញ្ហាជាមួយកម្ពុជាច្បាស់ណាស់ នឹងធ្វើប្រជាពលរដ្ឋ មានការយល់ច្រឡំពីស្ថានភាពជាក់ស្តែងជុំវិញបញ្ហាព្រំដែន។ ដូច្នេះសូមបងប្អូនដែលមានឥទ្ធិពលលើបណ្តាញសង្គម (influencers) ត្រូវប្រកាន់នូវគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា គឺគោលការណ៍សន្តិសហវិជ្ជមាន មានន័យថាការរស...








