ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោកអ៊ា​វ ចំរើន ​ស្នងការ​នគរបាល​ខេត្តកណ្ដាល ត្រូវបានផ្លាស់ប្តូ​រនិង​តែងតាំង លោកឈឿន សុចិ​ត្ត ជាស្នងការ

លោកអ៊ា​វ ចំរើន ​ស្នងការ​នគរបាល​ខេត្តកណ្ដាល ត្រូវបានផ្លាស់ប្តូ​រនិង​តែងតាំង លោកឈឿន សុចិ​ត្ត ជាស្នងការ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កណ្តាល​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ាង ចំរើន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្តាល ត្រូវបាន​ប្តូរ​ចេញ ។ ហើយ​តែងតាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត ស្នងការរង ជា​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្តាល​។ ​សេចក្តីសម្រេច​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​មន្ត្រីនគរបាល​ជាតិ​នេះ ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចុះហត្ថលេខា លើ​សេចក្តីប្រកាស កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ ​។​ សេចក្តី​ប្រកាស​ដដែល  បាន​បញ្ជាក់ថា «​អង្គភាព​ដើម មាន​ភារកិច្ច​ផ្ទេរប្រាក់​បៀវត្ស និង​របប​ឧ​ត្ថ​ម្ភ​ផ្សេងៗ ព្រមទាំង​កាត់ផ្តាច់​ក្របខណ្ឌ ឲ្យ​មក​អង្គភាព​ថ្មី​គ្រប់គ្រង​បន្ត ចាប់ពី​ខែមេសា ឆ្នាំ​២០២០»​​៕...
វីរុសកូរ៉ូណាប្រភេទថ្មីឆ្លងរាលដាលដល់ចំនួន១៥ប្រទេសនៅជុំវិញពិភពលោកនឹងមានមនុស្សស្លាប់១០៦នាក់

វីរុសកូរ៉ូណាប្រភេទថ្មីឆ្លងរាលដាលដល់ចំនួន១៥ប្រទេសនៅជុំវិញពិភពលោកនឹងមានមនុស្សស្លាប់១០៦នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Channel News Asia បានចុះផ្សាយថា គិតត្រឹមថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០២០នេះ វីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី (Coronavirus) ដែលបានផ្ទុះឡើងដំបូងនៅទីក្រុង អ៊ូហាន ប្រទេសចិន បានឆ្លងរាលដាលដល់ប្រទេសចំនួន១៥ ហើយនៅជុំវិញពិភពលោក ។ ប្រទេសដែលមានវត្តមានវីរុសផ្លូវដង្ហើមកូរ៉ូណា គឺមានប្រទេសចិន ថៃ កូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី បារាំង វៀតណាម ណេប៉ាល់ ស្រីលង្ការ ម៉ាឡេស៊ី អាល្លីម៉ង់ និងកម្ពុជា ដែលបានផ្សព្វផ្សាយកាលពីល្ងាចថ្ងៃចន្ទម្សិល មិញនេះ ។ សូមបញ្ជាក់ថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ចំនួន១០៦នាក់ហើយដោយវីរុសផ្លូវដង្ហើមកូរ៉ូណា ហើយវីរុសនេះក៏បានឆ្លងរាលដាល់រហូតដល់ជាង៤០០០ករណីហើយដែរ ដែលនេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមអាជ្ញាធរចិននៅថ្ងៃចន្ទ ទី២៨ ខែមករានេះ ៕...
លោក​ម៉​ម​ ប៊ុ​ន​ហេង​ ថា៖​ ​រក​ឃើញ​​វីរុស​កូ​រ៉ូ​ណា​ នៅ​កម្ពុជា​គឺ​បាន​កើតឡើង​នៅ​ខេត្ត​ព្រះ​សីហ​នុ​

លោក​ម៉​ម​ ប៊ុ​ន​ហេង​ ថា៖​ ​រក​ឃើញ​​វីរុស​កូ​រ៉ូ​ណា​ នៅ​កម្ពុជា​គឺ​បាន​កើតឡើង​នៅ​ខេត្ត​ព្រះ​សីហ​នុ​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖​ លោក​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ប្រកាស​ថា​ បាន​រក​ឃើញ​មាន​វត្តមាន​វីរុស​កូ​រ៉ូ​ណា​ នៅ​កម្ពុជា​​ គឺ​បាន​កើតឡើង​នៅ​ខេត្ត​ព្រះ​សីហ​នុ​។​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ប្រកាសបែបនេះ​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​យប់​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០២០​នេះ​ ពាក់ព័ន្ធ​នឹង​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ ឈ្មោះកូ​រ៉ូ​ណា​ ដែល​កំពុង​រីក​រាលដាល​ជុំវិញ​ពិភពលោក​។​ ​អ្នកជំងឺ​ជា​ជនជាតិ​ចិន​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ ធ្វើ​ដំណើរ​មក​ពី​ក្រុង​វូ​ហាន​ ជាមួយ​គ្រួសារ​៤​នាក់​ តែ​វិជ្ជមាន​តែ​គាត់​ម្នាក់​។​ គាត់​ចេញដំណើរ​ពី​ក្រុង​ វូ​ហាន​ មក​ក្រុងព្រះសីហនុ​ កាលពី​ថ្ងៃ​ទី​២៣​ ខែមករា​ ចេញ​រោគ​សញ្ញា​ កាលពី​ថ្ងៃ​ទី​២៥​ មក​រា​ (​គ្រុនក្តៅ​ ហៀរ​សំបោរ​)​យក​វត្ថុ​វិភាគ​ កាលពី​ថ្ងៃ​ទី​២៦​ ខែមករា​ និង​វិជ្ជមាន​ នៅ​ថ្ងៃ​ទី​២៧​ ខែមករា​ ដោយ​វិ​ទ្យ​ស្ថាន​ ប៉ាស្ទ័រ​ ស្ថានភាព​ជំងឺ​សញ្ញា​ផ្ត...
សិស្សវិទ្យាល័យហ៊ុន សែន ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដួលសន្លប់ជាបន្តបន្ទាប់ចំនួន១៤នាក់ 

សិស្សវិទ្យាល័យហ៊ុន សែន ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដួលសន្លប់ជាបន្តបន្ទាប់ចំនួន១៤នាក់ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  មណ្ឌលគិរី៖ សិស្សវិទ្យាល័យហ៊ុនសែន កែវសីមា បានដួលសម្លប់ចំនួន១៤នាក់ទៀត នៅវេលាម៉ោង ២រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា សិស្សសាលាទាំងនោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព និងពេទ្យឯកជន ស្រុកកែវសីមា និងមន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី។ មន្ត្រីជំនាញពាក់ព័ន្ធ នៅមិនទាន់ដឹងពីមូលហេតុនាំឲ្យសិស្សដួលសន្លប់ជាបន្តបន្ទាប់នោះនៅឡើយទេ ដោយរង់ចាំមន្ត្រីជំនាញក្រសួងសុខាភិបាលចុះពិនិត្យ និងវិភាគរោគសញ្ញាឲ្យបានត្រឹមត្រូវជាមុនសិន។ លោក ប៊ុន សួ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរីឲ្យដឹងថា មន្ត្រីជំនាញបានបញ្ជូនរថយន្តសង្គ្រោះទៅកន្លែងកើតហេតុ ។ ហើយ ក្រុមការងារកំពុងស្រាវជ្រាវរកមូលហេតុដែលនាំឲ្យសិស្សដួលសន្លប់នេះ បានកើតឡើងចំនួន២ដងមកហើយក្នុងសប្ដាហ៍នេះ ។ សូមបញ្ជាក់ថា សិស្សស្រីចំនួន ១០នាក់ ដែលកំពុងសិក្សានៅវិទ្យាល័ហ៊ុនសែនកែវសីម៉ា ស្ថិតនៅក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី បានដួលសន្លប...
ប្រធានាធិបតីអ៊ីរ៉ង់អំពាវនាវប្រជាពលរដ្ឋឲ្យរួបរួមគ្នា កុំឲ្យអាមេរិកកេងចំណេញពីការបែកបាក់

ប្រធានាធិបតីអ៊ីរ៉ង់អំពាវនាវប្រជាពលរដ្ឋឲ្យរួបរួមគ្នា កុំឲ្យអាមេរិកកេងចំណេញពីការបែកបាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក ហាសាន រ៉ូហានី (Hassan Rouhani) ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ បានអំពាវនាវនៅថ្ងៃចន្ទ ទី២៧ ខែមករានេះ ដល់ប្រជាពលរដ្ឋរបស់ខ្លួនឲ្យរួបរួមសាមគ្គីគ្នា កុំឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កេងចំណេញពីការបែកបាក់សាមគ្គី នេះបើតាមការចុះផ្សាយរបស់ Reuters ។ លោក រ៉ូហានី បានថ្លែងថា សហរដ្ឋអាមេរិកបានដាក់សម្ពាធទាំងខាងយោធា និងទាំងខាងទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ក្នុងគោលដៅរារាំងដល់ភាពជឿនលឿន និងការរីកចម្រើនរបស់អ៊ីរ៉ង់ ហើយមេដឹកនាំអាមេរិកក៏កំពុងប្រើយុទ្ធសាស្ត្របំបែកបំបាក់អ្នកនយោបាយ និងប្រជាពលរដ្ឋអ៊ីរ៉ង់ផងដែរ ។ ការអំពាវនាវរបស់លោក រ៉ូហានី ត្រូវបានធ្វើឡើងនៅមុនការបោះឆ្នោតជ្រើសរើសសមាជិកសភា ដោយលោកប្រធានាធិបតីរូបនេះបានបញ្ជាក់ថា លោកនឹងមិនអោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចជោគជ័យនោះទេ ៕...
 ខ្ទឹមសអាចការពារជំងឺនិងសំលាប់មេរោគឆ្លងតាមខ្យល់ដកដង្ហើមយ៉ាងមានប្រសិទ្ធិភាព

 ខ្ទឹមសអាចការពារជំងឺនិងសំលាប់មេរោគឆ្លងតាមខ្យល់ដកដង្ហើមយ៉ាងមានប្រសិទ្ធិភាព

បច្ចេកវិទ្យា, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខ្ទឹមសរអាចការពារជំងឺនិងសំលាប់មេរោគឆ្លងតាមខ្យល់ដកដង្ហើមថ្មីៗនេះបាន យាង៉ប្រសិទ្ធិភាពហើយមិនអស់លុយទៀត សូមជួយចែករំលែកដើម្បីជួយដល់សង្គមនិងក្រុមគ្រួសាររបស់អ្នក ដើម្បីឱ្យទាន់ពេលវេលា ។ ជំងឺមេរោគឆ្លងតាមខ្យល់ដកដង្ហើមថ្មីៗនេះងាយស្រួលឆ្លងណាស់និងធ្វើឱ្យយើងផ្តាសាយ ក្អក ហៀរសំបោរ ឈឺក្បាល ក្តៅ។ខ្ទឹមសមានឈ្មោះវិទ្យាសាស្រ្ត Allium Sativum L. ក្នុងខ្ទឹមសគឺមានឱសថសំខាន់ៗសម្លាប់មេរោគគឺAllixin, Liallyl Sulfide និងAjoene ( Antivirus )ធម្មជាតិការពារនិងព្យាបាលជំងឺគ្រុនផ្តាសាយដោយviru sនិងជំងឺផ្តាសាយដោយAH1N1និងសំលាប់មេរោគឆ្លងតាមខ្យល់ដកដង្ហើមអាចការពារនិងព្យាបាលបានផងដែរ ជំងឺគ្រុនដោយVirus យើងគ្មានថ្នាំពេទ្យណាអាចព្យាបាលបានឡើយ ថ្ងៃនេះខ្ញុំនិងចែករំលែកជាមួយលោកអ្នកអំពីការពារនិងព្យាបាលជំងឺទាំងអស់នេះនៅផ្ទះដោយងាយស្រួលជាមួយនឹងខ្ទឹមសគ្រាន់តែអស់500រតែប៉ុណ្ណោះ។ រៀបចំ: -ខ្ទឹមស3កំពឹ -ត្បាល់បុក ទឹកឆ្អិន1ស្លាបព្រាកាហ្វេ សំឡ...
បើចាំសន្សំលុយគ្រប់ទិញផ្ទះ ជារឿងមិនអាចនោះទេ?

បើចាំសន្សំលុយគ្រប់ទិញផ្ទះ ជារឿងមិនអាចនោះទេ?

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
រៀបរៀងដោយបណ្ឌិតគីម ហ៊ាង ជាទូទៅអ្នកដែលមានផ្ទះផ្ទាល់ខ្លួន ហាក់មានលំហ្នឹងច្រើន ជាពិសេសយុវជនកម្ពុជា គួរតែខំបង្កើនចំណូល ដើម្បីមានលទ្ធភាពទិញផ្ទះ ជាជាងបន្តរស់នៅជាមួយឪពុកម្តាយ។ បើយើងខំរកប្រាក់ដោយខ្លួនឯង សម្រាប់ទិញផ្ទះ ធ្វើឲ្យយើងខិតខំប្រឹងប្រែងខ្លាំង ឬធ្វើឲ្យយើងមានសម្ពាធ ហើយមានតែមនុស្សមានសម្ពាធទេ ដែលអាចប្រើប្រាស់កម្លាំងកាយចិត្ត អស់លទ្ធភាព ឈានដល់ភាពជោគជ័យក្នុងជីវិត។ យុវជនត្រូវមានផ្ទះផ្ទាល់ខ្លួនបើលុយមិនគ្រប់ ត្រូវហ៊ានខ្ចីពីធនាគារបន្ថែម ដើម្បី ទិញវា ទោះបីរងសម្ពាធបង់ការប្រាក់ប្រចាំខែក្តី ព្រោះជាវិធីដ៏ល្អបំផុត សម្រាប់ការបានផ្ទះផ្ទាល់ខ្លួនស្នាក់នៅ និងមិនធ្វើឲ្យយើងចាយលុយខ្ជះខ្ជាយ ងាកមកប្រឹងប្រែង រកចំណូលអស់លទ្ធភាពដែលខ្លួនមាន។ បើយើងមានត្រឹម៥០%គួរតែទិញតែម្តង ហើយសល់៥០%ទៀត គួរខ្ចីធនាគារ ព្រោះបច្ចុប្បន្នមានធនាគារច្រើនណាស់ផ្តល់កម្ចីទិញផ្ទះ ដែលមានរយៈពេលវែង បង្កលក្ខណៈងាយស្រួលដល់អតិថិជនបង់រំលួស។ ឧទាហ...
យុវជនខ្មែរអ៊ីស្លាមម្នាក់ចាញ់បោកមេខ្យល់យកទៅធ្វើការនៅម៉ាឡេស៊ី  

យុវជនខ្មែរអ៊ីស្លាមម្នាក់ចាញ់បោកមេខ្យល់យកទៅធ្វើការនៅម៉ាឡេស៊ី  

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ យុវជនខ្មែរអ៊ីស្លាមម្នាក់ ដែលត្រូវបានមេខ្យល់បោកយកទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយមិនឲ្យត្រឡប់មកស្រុកខ្មែរវិញ បានទាកទង សុំជួយអន្តរា គមន៍ មកមន្ត្រីជនខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបានត្រឡប់ មកប្រទេសកំណើតវិញ ។ យុវជនរងគ្រោះឈ្មោះវ៉ា ឆេង រស់នៅខេត្តព្រះវិហារ ត្រូវបានគេបោកយកទៅធ្វើការ នៅប្រទេសម៉ាឡេស៊ី  ហើយមិនឲ្យត្រឡប់មកស្រុកខ្មែរវិញ ។ បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាម លោកហេង សួរ រដ្ឋលេខាធិការ ក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទាក់់ទងទៅស្ថានទូតខ្មែរ ប្រចាំនៅប្រទេស ម៉ា ឡេស៊ី ដើម្បីស្វែងរកយុវជនរូបនោះ ដែលត្រូវគេបោកនៅប្រទេសម៉ាឡេស៊ីហើយ ។ លោកហេង សួរ រដ្ឋលេខាធិការ បានបញ្ជាក់ប្រាប់សាព័ត៌មាន ដេលីខ្មែរ តាមតេឡេក្រាមថា ខាងស្ថានទូតខ្មែរ នៅម៉ាឡេស៊ីបានទូរស័ព្ទគាត់ហើយ ។ គាត់ជាអ្នកមកពីខេត្តព្រះវិហារ គាត់ទៅម៉ាឡេស៊ីតាមរយះមេខ្យល់ខ្មែរម្នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់ ។ លោកបន្តទៀត...
លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន បើកយុទ្ធនាការចែកម៉ាសដោយពុំគិតប្រាក់ជូនពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ

លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន បើកយុទ្ធនាការចែកម៉ាសដោយពុំគិតប្រាក់ជូនពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបើកយុទ្ធនាការចែកម៉ាស ដោយពុំគិតប្រាក់ នៅថ្ងៃទី២៧ ខែមករានេះ ជូនដល់ភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ អាជីវករ ពលករ កម្មករអូសរទេះ អ្នករត់ម៉ូតូឌុប និងប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លើសពីនេះមានចែកនៅច្រកទ្វារព្រំដែនអន្តរជាតិ ខ្លងលឹង ខេត្តស្រៈកែវ នៃព្រះរាជាណាចក្រថៃ ហើយយុទ្ធនាការនេះ មានការចូលរួមពីមន្ត្រីក្រោមឱវាទ បិងមានការចូលរួមពីលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងសហការី ព្រមទាំងសមត្ថកិច្ចអន្តោប្រវេសន៍ថៃ ច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក មួយចំនួនទៀត នៅចំណុចច្រកចេញ-ចូលគល់ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន បញ្ជាក់ប្រាប់ Daily-Khmer ឲ្យដឹងថា«ការចែកម៉ាសនេះ ក្នុងគោលបំណងជួយទប់...
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖រួមគ្នាទប់ស្កាត់ និងកម្ចាត់ការរីករាលដាលនៃជំងឺផ្លូវដង្ហើម

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖រួមគ្នាទប់ស្កាត់ និងកម្ចាត់ការរីករាលដាលនៃជំងឺផ្លូវដង្ហើម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចុះត្រួតពិនិត្យដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី២៦ ខែមករានេះ   កម្ពុជាមិនទាន់ជួបប្រទះអ្នកដំណើរ ឬអ្នកទេសចរណាម្នាក់ ត្រូវបានសង្ស័យថាឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី «កូរ៉ូណាវីរុស» នៅឡើយទេ។ តាមរយៈការចុះត្រួតពិនិត្យ និងការសាកសួរពីមន្ត្រីនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប លោករដ្ឋមន្ត្រីបានសង្កេតឃើញ និងទទួលបានព័ត៌មានថា ចំនួនភ្ញៀវទេសចរមានការថយចុះជាងប៉ុន្មានថ្ងៃមុន ដែលមិនទាន់មានការផ្ទុះឡើងនូវជំងឺនេះនៅប្រទេសចិន ។  ព្រោះប្រទេសចិនក៏បានហាមឃាត់ប្រជាជនខ្លួននៅទីក្រុងអ៊ូហាន់ (Wuhan) មិនឱ្យធ្វើដំណើរចេញក្រៅប្រទេសដែរ។ ប្រសិនបើជំងឺនៅតែរីករាលដាល ភ្ញៀវទេសចរអន្តរជាតិនឹងកាត់បន្ថយការចេញទស្សនាក្រៅប្រទេសរបស់ខ្លួន។ លោករដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ផ្នែកពាក់ព័ន្ធ រួមទាំងផ្នែកឯកជន ដើម្បីបន្តជំរុញចលនាទេសចរណ៍ក្នុងស្...