ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

២៥ឆ្នាំនេះការវិនិយោគផ្ទាល់ពីជប៉ុនមានទឹកប្រាក់សរុប ២,៥ ពាន់លានដុល្លារអាមេរិក

២៥ឆ្នាំនេះការវិនិយោគផ្ទាល់ពីជប៉ុនមានទឹកប្រាក់សរុប ២,៥ ពាន់លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្នុងក្របខ័ណ្ឌនៃការវិនិយោគផ្ទាល់ពីជប៉ុន គិតពីឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន ១៣៧ គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក។ ការវិនិយោគរបស់ប្រទេសជប៉ុនផ្ដោតសំខាន់លើផ្នែកផលិតគ្រឿងបង្គុំអគ្គិសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្តនិងសម្ភារៈបរិក្ខារបច្ចេកទេសកសិ​ឧស្សា​​​ហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំ​ពោះ​រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកយ៉ាង សំខាន់ក្នុងដំណើរស្វែងរកសន្តិភាព ឯកភាពជាតិ ព្រមទាំងការស្តារ និងអភិវឌ្ឍន៍សេដ្ឋ​កិច្ចកម្ពុជាឲ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃ។ រដ្ឋមន្រ្តីពាណិជ្ជកម្មបន្តទៀតថា សន្តិភាពគឺជាកត្តាចាំបាច...
DJ ឡាយ អិននិងបក្ខពួក៣នាក់ត្រូវបានតុលាការផ្តន្ទាទោសពី៤ឆ្នាំទៅ១៥ឆ្នាំករណីលក់គ្រឿងញៀនក្នុងក្លឹបកម្សាន្តរ៉ុក

DJ ឡាយ អិននិងបក្ខពួក៣នាក់ត្រូវបានតុលាការផ្តន្ទាទោសពី៤ឆ្នាំទៅ១៥ឆ្នាំករណីលក់គ្រឿងញៀនក្នុងក្លឹបកម្សាន្តរ៉ុក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
តុលាការក្រុងភ្នំពេញបានប្រកាសសាលក្រមសំណុំរឿង DJ ឡាយ អិន និងបក្ខពួក ដែលបាន​​​ជួញដូរគ្រឿងញៀននៅក្នុងក្លឹបកម្សាន្តរ៉ុករបស់លោកឧកញ៉ា គិត ធាង កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ។ យោងតាមសាលក្រមព្រហ្មទណ្ឌរបស់លោកស្រី យិច ឈាណាវី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស ជនជាប់ចោទគឺ ទី១-ឈ្មោះ ហែម បូរិទ្ធ ហៅ DJ ឡាយ អិន ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ DJ ស្នាក់នៅផ្ទះ លេខ៦៣ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទី២ឈ្មោះ ម៉ៅ ស្រីណា ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួល សង្កាត់បឹងត្របែក ខណ្ឌចំការមន ដាក់ពន្ធ​នាគារក្នុងម្នាក់ៗរយៈពេល ៤ឆ្នាំ និងពិន័យ ជាប្រាក់ចំនួន ៦លានរៀលដាក់ចូលថវិការដ្ឋ។ ទី៣-ឈ្មោះ អ៊ិន សាខន ភេទប្រុស អាយុ ៥១ឆ្នាំ ស្នាក់ផ្ទះជួលលេខ៦A ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដាក់ពន្ធនាគារកំណត់រយៈពេល ១១ឆ្នាំ និង​ពិន័យជាប្រាក់ចំនួន ២០ល...
លោក ភិន សុផលថា«ឆ្នាំ២០២០ស្រុកកំពង់សៀម ខេត្តកំពង់ចាមវិស័យអចលនទ្រព្យនឹងរីកចម្រើនឈានឡើង»

លោក ភិន សុផលថា«ឆ្នាំ២០២០ស្រុកកំពង់សៀម ខេត្តកំពង់ចាមវិស័យអចលនទ្រព្យនឹងរីកចម្រើនឈានឡើង»

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ភិន សុផល ដែលជាសហគ្រិនវ័យក្មេងនិងជាម្ចាស់គម្រោងដីឡូតិ៏ ហ្គ្រែន លាភសំណាង និងជាអគ្គនាយកក្រុមហ៊ុន ហ្វាយ ប៊ីហ្រ្គេន ផាកឡែន បានពង្រីកវិសាលភាពរបស់ខ្លួនទៅអភិវឌ្ឍដីធ្លីនិងលំនៅឋានដែលមានតម្លៃសមរម្យស្ទើរតែមិនជឿ ស្ថិតនៅក្នុងឃុំកំពង់អំពិល ស្រុកកំពង់សៀម ខេត្តកំពង់​ចាម និងបានរៀវចំពិធីក្រុងពាលីនៅថ្ងៃទី១៩ ខែមករានេះ។ គម្រោងដីឡូត៍ ហ្គ្រេន លាភសំណាង វិនិយោគលើផ្ទៃដី 5 ហិចតា ជាគម្រោងទី2 លើទឹកដីខេត្តកំពង់ចាម ដែលនៅឆ្នាំ២០២០ អ្នកវិនិយោគខាងលើបានចាត់ទុកថា ឆ្នាំនេះជាឆ្នាំមួយរបស់ក្រុមហ៊ុនលោកត្រូវតែវិនិយោគនៅទឹកដីខេត្តកំពង់ចាម ដោយសារតែខេត្តមួយនេះប្រមូលផ្តុំដោយសេដ្ឋកិច្ច អាជីវកម្ម និងឧស្សាហកម្ម ដែលសមស្របជាមួយការវិនិយោគលើវិស័យអចលនទ្រព្យមិនគួរមើលរំលង។ លោក ភិន សុផល បានលើកឡើងថា«តាមពិតទស្សនៈខ្ញុំមកវិនិយោគតំបន់នេះមកពីខេត្តចំណាស់មួយមានតម្រូវការរស់នៅច្រើន ហើយគម្រោងផ្សេង​ៗទៀតវិនិយោគផ្តោតលើតែផ្ទះល្វែងនិងសំណង់ធំៗ ដែលប្រជាពល...
កសិករវៀតណាមប្រែក្លាយផ្ទៃដីសម្បូរដោយគ្រាប់មិនទាន់ផ្ទុះទៅជាចំការម្រេច

កសិករវៀតណាមប្រែក្លាយផ្ទៃដីសម្បូរដោយគ្រាប់មិនទាន់ផ្ទុះទៅជាចំការម្រេច

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រជាកសិករនៅខេត្ត ក្វាងទ្រី (Quang Tri) ប្រទេសវៀតណាម បានប្រែក្លាយផ្ទៃដីដែលសម្បូរទៅដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះទៅជាចំការដំណាំម្រេចដ៏ធំល្វឹងល្វើយ ដែលអាចរកប្រាក់ចំណូលបានរាប់រយលានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលនេះបើតាមចុះផ្សាយរបស់ AP ។ ប្រជាកសិករអាចរកប្រាក់ចំណូលបានប្រមាណជាង១៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ពីការប្រកបមុខរបរដាំដំណាំម្រេច ក្រោយពីក្រុមអាជ្ញាធរបានប្រមូលគ្រាប់មិនទាន់ផ្ទុះចេញអស់ពីតំបន់មួយចំនួនក្នុងខេត្តនេះ ។ លោក ង្វៀន វ៉ាន់ថេប (Nguyen Van Thiep) ប្រជាកសិករដាំម្រេចបាននិយាយថា ចំការម្រេចនេះគឺសម្បូរទៅដោយគ្រាប់មិនទាន់ផ្ទុះ ដែលបានបន្សល់ទុកកាលពីសម័យសង្គ្រាមវៀតណាម និងសហរដ្ឋអាមេរិក ។ នៅពេលបច្ចុប្បន្ននេះ ផ្ទៃដីនៅក្នុងខេត្ត ក្វាងទ្រីទាំងមូល ត្រូវបានសម្អាតគ្រាប់មិនទាន់ផ្ទុះបានប្រមាណ៨០%ហើយ ហើយផ្ទៃដីដែលសម្អាតរួច គឺត្រូវបានដាំដំណាំម្រេចស្ទើរតែទាំងអស់ ។ មន្ត្រីបោសសំអាតមីន និងគ្រាប់...
ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ “យុទ្ធនាការទិញផលិតផលខ្មែរ ឆ្នាំ២០២០” នៅខេត្តមណ្ឌលគីរី

ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ “យុទ្ធនាការទិញផលិតផលខ្មែរ ឆ្នាំ២០២០” នៅខេត្តមណ្ឌលគីរី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ “យុទ្ធនាការទិញផលិតផលខ្មែរ ឆ្នាំ២០២០” នៅខេត្តមណ្ឌលគីរី តាមសេចក្តីជូនដំណឹង​ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ របស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្នុងយុទ្ធសាស្រ្តជួយជំរុញ និងលើក​កម្ពស់ផលិតផលក្នុងស្រុក​ឲ្យមាន​ការទទួល​ស្គាល់ និងចូល​រួមប្រើប្រាស់កាន់​តែទូលំទូលាយនៅទូទាំង​ប្រទេស ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្ម​ផលិត​ផលខ្មែរ “យុទ្ធនាការទិញផលិត ផលខ្មែរ ឆ្នាំ២០២០” ។ ចាប់​ពីថ្ងៃ​ទី០៥-០៨ ខែ​មីនា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ១២កើត ដល់ថ្ងៃ​អាទិត្យ១៥​កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅ​ក្រុង​សែន​​មនោរម្យ ខេត្តមណ្ឌលគីរី។ សូមបញ្ជាក់ថា ការរៀបចំពិព័រណ៍នេះ ក្នុងគោលបំណងទូងស្គរពញ្ញាក់ស្មារតី​មហា ជន​​ទូទៅ ងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុង​ស្រុក​ឲ្យបាន​ច្រើនជាអតិ បរិមា ។ ក្រសួងពាណិជ្ជកម្ម នឹងប្រមូ...
ផលិតផលវ៉ត ម្រុំខ្មែរធម្មជាតិ អាចកែសម្រាលវិបត្តិជាង៣០០មុខ

ផលិតផលវ៉ត ម្រុំខ្មែរធម្មជាតិ អាចកែសម្រាលវិបត្តិជាង៣០០មុខ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ដើម្បីលើកទឹកចិត្ត សិប្បកម្ម វ៉ត ម្រុំខ្មែរធម្មជាតិ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានធ្វើពិធីជួបជុំមហាគ្រួសារ «វ៉ត ម្រុំខ្មែរធម្មជាតិ» ជាមួយតំណាង ចែកចាយ នៅទូទាំងប្រទេស និងជាមួយអតិថិជនដែលជាអ្នកប្រើប្រាស់ផលិតផល វ៉ត ម្រុំខ្មែរធម្មជាតិ ។ លោកស្រីអ៊ុង វណ្ណា អគ្គនាយិកា សិប្បកម្ម វ៉ត ម្រុំខ្មែរធម្មជាតិ មានប្រសាសន៍ថា រហូតមកដល់ពេលនេះផលិតផលម្រុំខ្មែរធម្មជាតិមានការគាំទ្ររច្រើនពីបងប្អូន អតិថិជន ។ ម្រុំធម្មជាតិ ជាផលិតផលត្រូវបានយកចិត្តទុកដាក់យ៉ាងម៉ត់ចត់មុននឹងទទួលទាន ដើម្បីឲ្យមានប្រសិទ្ធិភាព គឺការពិនិត្យ សុខភាព ជាចម្បង ។ លោកស្រីអគ្គនាយិកា បានបញ្ជាក់ថា ម្រុំធម្មជាតិជាផលិតផលមួយ អាចបង្កើនថាមពលរាងកាយ និសតិបញ្ញា រក្សារាង រៀបរយតុល្យ ភាពទំងន់ លាងសំអាត ស្ករ ខ្លាញ់ អាស៊ីតជាប្រចាំធ្វើឲ្យឈាមមានសុខភាពល្អ ។ មិនតែប៉ុណ្ណោះពង្រឹងប្រព័ន្ធការពារជំងឺ និងប្រឆាំងនឹង រ៉ាឌីកាល់សេរី ទប់ស្កាត់មហារីក ពន្យារជរាភាព ។ ...
ប្រទេសកាតាចំណាយ៤៧០លានដុល្លារអាមេរិកក្នុងគម្រោងសាងសង់រោងចក្រផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យ

ប្រទេសកាតាចំណាយ៤៧០លានដុល្លារអាមេរិកក្នុងគម្រោងសាងសង់រោងចក្រផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេសកាតា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនតូតាល់របស់ប្រទេសបារាំង និងក្រុមហ៊ុនរបស់ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២០នេះ ក្នុងគម្រោងសាងសង់រោងចក្រផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យនៅប្រទេសកាតា ដែលមានឈ្មោះថា Kharsaah  ។ នេះបើតាមការចុះផ្សាយរបស់ Bloomberg ។ រដ្ឋមន្ត្រីដដែលបាននិយាយថា គម្រោងនេះនឹងបញ្ចប់នៅឆ្នាំ២០២២ ខាងមុខនៅមុនការប្រកួតបាល់ទាត់ពិភពលោក ដែលមានលទ្ធភាពផលិតថាមពលប្រមាណជាង៨០០ម៉េហ្កាវ៉ាត់ ស្មើនឹង១០%នៃតម្រូវការប្រើប្រាស់ថាមពលនៅក្នុងប្រទេសនេះ ។ សូមបញ្ជាក់ថា កាតាជាប្រទេសមួយនៅតំបន់មជ្ឈិមបូព៌ា ដែលពឹងផ្នែកខ្លាំងលើថាមពលឥន្ធនៈ និងឧស្ម័ន ។ ប៉ុន្តែក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ កាតាបានងាកទៅរក គម្រោងផលិតថាមពល ដើរដោយពន្លឺព្រះអាទិត្យ និងថាមពលនុយក្លេអ៊ែរ ខណៈដែលអារ៉ាប់រួម ដែលជាប្រទេសក្នុងតំបន់ដូចគ្នា មានថាមពលដើរដោយនុយក្លេអ៊ែររួចហើយនោះ៕ ...
សម្តេចក្រឡាហោម ស ខេង និងប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទទួលបានគ្រឿងឥស្សរិយយសមិត្តភាព ពីក្រសួងនគរបាលវៀតណាម

សម្តេចក្រឡាហោម ស ខេង និងប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទទួលបានគ្រឿងឥស្សរិយយសមិត្តភាព ពីក្រសួងនគរបាលវៀតណាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ហូជីមិញ)៖ សម្តេចក្រឡាហោម ស ខេង និងប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ បានគ្រឿងឥស្សរិយយសមិត្តភាពពីក្រសួងនគរបាលវៀតណាម ក្នុងបុព្វហេតុនៃការថែរក្សាសន្តិសុខជូនជាតិមាតុភូមិ និងប្រជាជន។ ពិធីបំពាក់គ្រឿឥស្សរិយយសនេះ ធ្វើឡើងនៅក្រុងហាណូយ ប្រទេសវៀតណាម​​​ ខណៈសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម រយៈពេល៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧-១៩ ខែមករា ឆ្នាំ​២០២០​។ ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ការបន្ត​អនុវត្ត​យន្តការ​សហប្រតិបត្តិកា​រ​ទ្វេភាគី​ប្រចាំឆ្នាំ រវាង​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ក្រសួង​នគរបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​៕...
ធនាគារ អេស៊ីលីដា រៀបចំគម្រោងបោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ

ធនាគារ អេស៊ីលីដា រៀបចំគម្រោងបោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ​៖  ធនាគារ អេស៊ីលីដា ភីអិលស៊ី បានរៀបចំ​សិក្ខាសាលាលើកទី៣ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ ស្តីពីគម្រោងបោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ ដើម្បីផ្តល់ឱកាសឲ្យវិនិយោគិន​រូបវន្តបុគ្គល និង​សាធារណជន​ អាចទិញ​ភាគហ៊ុន ទៅតាម​លទ្ធភាព​របស់​ខ្លួន​។ ​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ (IPO) បង្កើតបាន​នូវ​សករាជ​ថ្មី​នៃ​ប្រវត្តិ​ជោគជ័យ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី​។ នេះ​គឺជា​ឱកាស​ដ៏​ពិ​សេសមួយ​សម្រាប់​សាធារណជន ក្នុងការ​ចូលរួម​វិនិយោគ​ជាមួយ​ធនាគារ ដើម្បី​ក្លាយជា​ភាគ​ហ៊ុ​និក​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី​។​ ​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើកដំបូង​របស់​ធនាគា​រ អេស៊ីលីដា ភីអិលស៊ី ត្រូវបាន​ចាត់ទុកជា «​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​» ដែល​លើកទឹកចិត្ត​ដល់​វិនិយោគិន​រូបវន្តបុគ្គល និង​សាធារណជន​ក្នុង​ការទិ...
ពួកឧទ្ទាមតាលីបង់នឹងអនុវត្តបទឈប់បាញ់១០ថ្ងៃ ដើម្បីចរចាជាមួយរដ្ឋាភិបាលអាហ្វហ្កានិស្ថាន

ពួកឧទ្ទាមតាលីបង់នឹងអនុវត្តបទឈប់បាញ់១០ថ្ងៃ ដើម្បីចរចាជាមួយរដ្ឋាភិបាលអាហ្វហ្កានិស្ថាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អ្នកនាំពាក្យរបស់ពួកឧទ្ទាមតាលីបង់នៅប្រទេសអាហ្វហ្កានិស្ថាន បានប្រកាសនៅថ្ងៃសុក្រ ទី១៧ ខែមករានេះថា ខ្លួននឹងអនុវត្តបទឈប់បាញ់រយៈពេល១០ថ្ងៃជាមួយកងទ័ពរបស់សហរដ្ឋអាមេរិកនៅប្រទេសនេះ ដើម្បីចរចាជាមួយរដ្ឋាភិបាល អាហ្វ ហ្កានិស្ថាន  ។ នេះបើតាមការចុះផ្សាយរបស់ BBC ។ ការប្រកាសនេះត្រូវបានធ្វើឡើងក្រោយពីពួកឧទ្ទាមតាលីបង់បានជួបចរចារយៈពេលពីរថ្ងៃ គឺថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករានេះជាមួយក្រុមតំណាងរបស់សហរដ្ឋអាមេរិកនៅទីក្រុងដូហា ប្រទេសកាតា ដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយក្នុងការបញ្ចប់សង្គ្រាមដ៏រ៉ុាំរ៉ៃអស់រយៈពេលជិត២០ឆ្នាំនៅប្រទេសអាហ្វហ្កានិស្ថាន ។ សូមបញ្ជាក់ថា សង្គ្រាមនៅប្រទេសអាហ្វហ្កានិស្ថានបានឆាបឆេះឡើងចាប់តាំងពីឆ្នាំ២០០១ ក្រោយអាមេរិកបានវាយប្រហារទម្លាក់រដ្ឋាភិបាលតាលីបង់ និងបង្វែរពួកឧទ្ទាមនេះឲ្យទៅជាពួកឧទ្ទាមវាយប្រហារជាមួយកងកម្លាំងរដ្ឋាភិបាល និងកងទ័ពអាមេរិកមិនទាន់ចប់នៅឡើយ ។ សហរដ្ឋអាមេរិក និងពួកឧទ្ទាមតាលីបង់...