
ក្នុងខែសីហាឆ្នាំ២០១៩នេះ ចិនសម្រេចទិញពីអង្ករកម្ពុជាចំនួន៤០ម៉ឺនតោន
ភ្នំពេញ៖ ប្រទេសចិនបានយល់ព្រមទិញអង្ករពីកម្ពុជាក្នុងបរិមាណ ៤០ម៉ឺនតោនចាប់ពីខែសីហា ឆ្នាំ២០១៩ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២០ខាងមុខ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ដើម្បីជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនកាលពីថ្ងៃទី១២ មេសាបានរៀបចំអនុស្សារណៈនៃការយោគយល់គ្នាសម្រាប់ពាណិជ្ជកម្មអង្ករចូលទៅកាន់ទីផ្សារចិន។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងថា រកម្ពុជា-ចិនបានឯកភាពគ្នាលើសេចក្តីព្រៀងអនុស្សរណៈ ដើម្បីចុះហត្ថលេខានៅក្នុងវេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី២របស់សម្តេចតេជោ ហ៊ុន សែននៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៩នេះ ។
លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថ្លែងបន្ថែមទៀតថា ខាងភាគីចិនបានយល់ព្រមទិញអង្ករកម្ពុជាចំនួន ៤០ម៉ឺនតោន មានអង្ករផ្កាម្លិះ អង្ករក្រអូប អង្ករស និ...