
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាសន្យាជួយបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យការងារ និងវិជ្ជាជីវៈ
ភ្នំពេញ៖ ក្រោយពេលបំពេញបេសកកម្មជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Hidehisa HORINOUCHI បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានកត់សម្គាល់ពីការរីកចម្រើននៃវិស័យនេះយ៉ាងល្អប្រសើរ តាមរយៈការបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា។
លោក HORINOUCHI បានបញ្ជាក់បែបនេះក្នុងឱកាសទទួលជួប និងជម្រាបលា លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។
លោកអគ្គរាជទូតបានរំលឹកថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន លើការបញ្ជូនកម្មសិក្សាការី-ពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុនចំនួន ២ រួមមាន៖
ទី១. អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOC) ស្តីពីកម្មវិធីបណ្តុះបណ្តាលកម្មសិក្សាការីជំនាញបច្ចេកទេស បានចុះនៅថ្ងៃទី១១ ខែកក្កដា ឆ្...