ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

កម្ពុជានិងម៉ាឡេស៊ី ចង់ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី កិច្ចសហការក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យធុរកិច្ច

កម្ពុជានិងម៉ាឡេស៊ី ចង់ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី កិច្ចសហការក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យធុរកិច្ច

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
 ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក អែលឌីន ហូសៃនី បីន ម៉ូហាម៉េត ហាសស៊ីម (Eldeen Husaini Bin Mohd Hashim) ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា  កិច្ចប្រជុំនេះបានផ្ដល់ឱកាសសម្រាប់ពិភាក្សាលើការងារសហការក្នុងការបង្កើតរោងចក្រផលិតលីបកង់ និងគ្រឿងបង្គុំដទៃទៀត សម្រាប់ផ្គត់ផ្គង់ក្នុងវិស័យផលិតទោចក្រយាននៅកម្ពុជា ជាកិច្ចសម្រួលដល់ខ្សែច្រវាក់ផលិតកម្ម ក៏ដូចជាបង្កើតជាផលសរុបក្នុងតំបន់ ក្រោមវិធានប្រភពកំណើតទំនិញ។លើសពីនោះថែមទៀត លោករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវប្រសាសន៍របស់ថ្នាក់ដឹកនាំអាស៊ានលើការជំរុញពាណិជ្ជកម្មក្នុងតំបន់អាស៊ានឲ្យកើនឡើងបន្ថែមទៀត។ ជាកិច្ចឆ្លើយតបលោកអគ្គរាជទូត របស់ម៉ាឡេស៊ី បានមានប្រសាសន៍ថា ការពង្រីកទំហំពាណិជ្ជកម្មក្នុងតំបន់អាស៊ានពិតជាមានសារៈសំខាន់សម្រាប់សមាជិក...
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ជំរុញកែទម្រង់ ដើម្បីអភិបាលកិច្ចល្អ ជាស្នូលនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ជំរុញកែទម្រង់ ដើម្បីអភិបាលកិច្ចល្អ ជាស្នូលនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា  វេទិការស្តីពីមុខងារនីតិកម្ម ជាកាលានុវត្តន៍ថ្មីមួយ ដែលស្ថាប័នកែទម្រង់ និងស្ថាប័ន-អង្គភាពដឹកនាំការងារនីតិកម្ម របស់រារដ្ឋាភិបាល បានពិភាក្សា និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងគោល បំណងជំរុញល្បឿននៃការកែទម្រង់ ដើម្បីអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ។ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានផ្តល់ជាគន្លឹះ និងស្នើរឲ្យមន្រ្តីជំនាញក្នុងការងារនីតិកម្ម និងមន្រ្តីរាជរដ្ឋាភិបាលដែលពាក់ព័ន្ធ, ពិនិត្យ និងពិភាក្សាអំពីក្របខ័ណ្ឌទំនាក់ទំនងរវាងមុខងារនីតិកម្ម និងមុខងារកែទម្រង់ នៅតាមក្រសួង-ស្ថាប័ននីមួយៗ ជាពិសេសលើយន្តការស្ថាប័នដែលទទួលបន្ទុក ឬសម្របសម្រួល។ ការពិនិត្យ និងពិភាក្សា អំពីសារៈសំខាន់ ឬភាពចាំបាច់នៃការរៀបចំប្រព័ន្ធដឹកនាំ និងគ្រប់គ្រងការរៀបចំ, ការអនុវត្តន៍, និងការត្រួតពិនិត្យប្រស...
៊អ៊ីរ៉ាក់ចោទប្រកាន់អាមេរិកពីបទបង្កភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា

៊អ៊ីរ៉ាក់ចោទប្រកាន់អាមេរិកពីបទបង្កភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា

ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ាក់ លោក Mohammed al-Hakim បានចោទប្រកាន់មេដឹកនាំរបស់ប្រទេសលោកខាងលិច មានអាមេរិកជាដើម ពីបទបង្កឲ្យមានភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា ដែលនេះបើតាមការចុះផ្សាយរបស់ RT ។ លោក Mohammed al-Hakim បានថ្លែងថា ភាពតានតឹងបានកើតឡើងដោយសារតែសហរដ្ឋអាមេរិក បានដាក់សម្ពាធទាំងខាងសេដ្ឋកិច្ច និងយោធាលើប្រទេសអ៊ីរ៉ង់ ហើយមិនត្រឹមតែប៉ុណ្ណោះ អាមេរិកបានរៀបចំឲ្យមានបេសកកម្មនាវាសន្តិសុខដឹកនាំដោយអាមេរិកនៅច្រកសមុទ្រ Hormuz ប៉ុន្តែមានតែអង់គ្លេសប៉ុណ្ណោះដែលបានចូលរួមក្នុងបេសកកម្មនេះ ខណៈដែលសម្ព័ន្ធមិត្តផ្សេងទៀតរបស់សហរដ្ឋអាមេរិក ប្រកែកមិនចូលរួម ។ ការចោទប្រកាន់របស់លោក Mohammed al-Hakim ត្រូវបានធ្វើឡើងក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក Mike Pompeo កាលពីថ្ងៃចន្ទ ទី១២ ខែសីហានេះ នៅទីក្រុង បាកដាត ប្រទេសអ៊ីរ៉ាក់ ៕...
ខិលិតមិត្តអ្នកអាន៖ក្រសួងចុះ​ធ្វើអធិការកិច្ច រឿងប្រធាន​មន្ទីរ​រតនាគារ​ខេត្តឧត្ដរមានជ័យ​ មានស្រីកំណាន់​ជាមួយមន្ត្រី​ក្រោម​ឱវាទ

ខិលិតមិត្តអ្នកអាន៖ក្រសួងចុះ​ធ្វើអធិការកិច្ច រឿងប្រធាន​មន្ទីរ​រតនាគារ​ខេត្តឧត្ដរមានជ័យ​ មានស្រីកំណាន់​ជាមួយមន្ត្រី​ក្រោម​ឱវាទ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
   ឧត្ដរមានជ័យ ៖ ​លោក តូច គន្ធា ​ប្រធាន មន្ទីររតនាគារ ​ខេត្តឧត្ដរមានជ័យ លួចលាក់ ​មាន ​ប្រពន្ធចុង ​ដែល​ជា ​មន្ត្រី​ក្រោម​ឱវាទ​ របស់​ខ្លួន ​​ ​ត្រូវ​បាន​​​ ក្រុម​អធិការកិច្ច​ នៃក្រសួង ចុះ​ធ្វើ​អធិការកិច្ច​ ។ មតិមហាជន បាន​លើក​ឡើងថា​ ក្រុម​អធិការកិច្ច​នៃក្រសួង​ ចុះធ្វើ​អធិការកិច្ច​ ​លើ​លោក តូច គន្ធា ​​ប្រធាន​ មន្ទីររតនាគារ ​ខេត្តឧត្ដរមានជ័យ ​អស់​រយៈពេល​ជាច្រើន​ថ្ងៃមកហើយ ​ ​លទ្ធ​ផល​យ៉ាងណា​ គេ​កំពុង​រង់​ចាំ​អុត​មើល​​ ក្នុង​ចន្លោះដាក់ខែហ្នឹង ?​ មហាជនខ្លះ ​បាន​លើកឡើងថា ​ ​លោក តូច គន្ធា​​​​ កំពុង​តែ​ប្រឈម​​នឹង​ដក​ចេញ ​ពី​ការងារ​ កន្លែង​ខ្លឹម​មួយ​នេះ ​ ? មហាជន​បន្តថា លោក តូច គន្ធា​ បានចំណាយ ប្រាក់ រាប់ម៉ឺន ដុល្លារ កេង បាន ពី អំពើ​ពុករលួយ មក ជា ច្រើន ឆ្នាំ ថា បាន កាត់ កញ្ចប់ ថវិកា អភិវឌ្ឍន៍​ ប្រមាណ ៥% ។ ​សង្ស័យ ប្រាក់ ដែល លោក តូច គ ន្ធា ប្រមូល បាន ពី អំពើ ពុក រលួយ ទាំងនោះ ​ បាន យក​មក ​សា...
លោក ថោង ខុន ស្នើភាគីជប៉ុនបង្កើនការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅកម្ពុជា

លោក ថោង ខុន ស្នើភាគីជប៉ុនបង្កើនការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក​​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានស្នើ ដល់ភាគីជប៉ុនជួយអភិវឌ្ឍន៍វិស័យទេស​​​ចរណ៍នៅកម្ពុជាបន្ថែម ពិសេសគឺតាមរយៈការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍​ថ្មីៗ លើការបង្កើត​តំបន់ទេស​ចរណ៍​សម្រាប់ទេសចរចូលនិវត្ត ក៏ដូចជាការជួយកសាងផ្លូវចំនួនចូលទៅកាន់សហគមន៍ទេសចរណ៍សំខាន់ៗផងដែរ។ ការស្នើនេះធ្វើឡើងតាមរយៈ លោក​​ Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុននៅកម្ពុជាចប់អា​ណត្តិ នាឱកាសដែល​ បាន​​ជួបជាមួយ លោក រដ្ឋមន្ត្រី ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ​២០១៩ ដើម្បីជម្រាបលាជាចុងក្រោយ ក្រោយពេល​បំពេញ​បេសកកម្មនៅកម្ពុជាប្រមាណ ០៣ឆ្នាំ មកនេះ។ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើង ​ពីការរីកចម្រើនមួយចំនួនលើវិស័យទេសចរណ៍ ក្រោម​កិច្ចសហប្រតិបត្តិការល្អជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា ក៏ដូចជាជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុនផងដែរ ក្នុងនោះ នៅក្នុងឆ្នាំ​២០១៨ ក្នុងចំណោម ០៦ គំរោងវិនិយោគរបស់ជប៉ុន គឺមា...
ក្រុមហ៊ុនចិនទិញដីចាក់លប់ផ្លូវទឹក លិចស្រូវពលរដ្ឋជាង៣០០ហិកតា នៅខេត្តស្វាយរៀង

ក្រុមហ៊ុនចិនទិញដីចាក់លប់ផ្លូវទឹក លិចស្រូវពលរដ្ឋជាង៣០០ហិកតា នៅខេត្តស្វាយរៀង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្វាយរៀង៖ ប្រជាពលរដ្ឋ៤ភូមិនៅ ឃុំប្រសូត្រ ស្រុកស្វាយទាប និងឃុំញរ ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង បានអំពាវនាវដល់អាជ្ញាធរស្រុក-ខេត្ត មេត្តាជួយអន្តរាគមន៍ដោះស្រាយរឿងក្រុមហ៊ុនចិនចាក់ដីលុបអូរបុរាណ និងបិទផ្លូវទឹកបិទលូរ ធ្វើឲ្យទឹកជន់លិចស្រូវរបស់ប្រជាពលរដ្ឋជាង៣០០ហិកតា។ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ លោក មាឃ សេងហាន អាយុ៨១ឆ្នាំតំណាងឲ្យប្រជាពលរដ្ឋក្នុងភូមិអង្គតាមោគ ឃុំប្រសូត ស្រុកស្វាយទាបបានប្រាប់ឱ្យក្រុមអ្នកសារព័ត៍មានថា ក្រុមហ៊ុនចិនបានទិញដីពីប្រជាពលរដ្ឋប្រហែលជិតខែនេះ ក្រុមហ៊ុនចិនបានដឹកដីយកមកចាក់លុបអូរបិតលូរដែលជាផ្លូវទឹកធ្វើឲ្យទឹកជន់លិចលំនៅឋាន និងលិចស្រូវប្រជាពលរដ្ឋភូមិអង្គតាមោគ អស់៨៧ហិកតាលិចស្រូវប្រជាពលរដ្ឋភូមិព្រៃទួល និងភូមិទួលតាយឹង អស់១០០ហិកតា ។ ចំណែកលោក នួន សុផល អាយុ៧០ឆ្នាំ នៅភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកកំពង់រោទ៌ បានឲ្យដឹងថា នៅភូមិត្រពាំងឆ្លូញលិចអស់ជិត២០០ហិកតា ។ ប្រជាពលរដ្ឋនិយាយទៀតថា៖ អូរបុរា...
ពីកូនកំព្រា​​ ​​សោម សម្បត្តិ អាច​​តស៊ូរហូត​ក្លាយជាអ្នកជំនួញ​​លេចធ្លោក្នុងសង្គម

ពីកូនកំព្រា​​ ​​សោម សម្បត្តិ អាច​​តស៊ូរហូត​ក្លាយជាអ្នកជំនួញ​​លេចធ្លោក្នុងសង្គម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
​​​ជាកុមារតូចធ្លាប់​​​​​ឆ្លងកាត់របបប៉ុលពត​​ ពោល​កាលនោះ​​​ឪពុ​ក​​​ស្លាប់ក្នុង​​​សម័យ​ប៉ុលពតគ្រាដែល​កុមារ សោម សម្បត្តិ​ទើប​​​​​មានអាយុត្រឹម​៦ឆ្នាំជាមួយ​និងប្អូន​ចំនួន៨ នាក់​​​​​ ហើយបច្ចុប្បន្ន​នេះ លោក បានក្លាយជាអ្នក​ជំនួញ​លេចធ្លោ និងអាចចាត់ទុកថាជាបុគ្គលិកជោគជ័យ​លើវិថីជំនួញក្នុងប្រទេសកម្ពុជា។​​ ​​ក្លាយជាកូន​កំព្រាឪពុកនៅឆ្នាំ​១៩៧៩ ក្នុងសម័យដ៏​យ៉ុងខ្នង់ ​​​​កុមារ សោម សម្បត្តិ ​​រស់​នៅជាមួយ​​ម្តាយ និងបងប្អូន​ប្រុសស្រី​ទាំង៨នាក់​​ ប៉ុន្តែជាពេលនៅ​​ជាយុវជន​​​​សម័យនោះឆាកជីវិត កុមារ សម្បត្តិ​ ហាក់ដូច​​​ខ្វះភាពកក់ក្តៅ ដែល​​​ខុសពី​​​កុមារៗ​​ដទៃទៀត ដែលមាន​​ទាំង​​​ឪពុកនិង​ម្តាយ​​​ថ្នាក់ថ្នម និង​​ជាបង្គោលក្នុងគ្រួសារ​​។​​​​ លោក សោម សម្បត្តិ​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ​ Cam-Paint បានរំលឹក​​​ពីប្រវត្តិរបស់ខ្លួន​​​ថា«ជីវិតខ្ញុំពេលនោះ​ជាអ្នក​លក់​បន្លែ លក់ត្រី និងដឹកអ៊ីវ៉ាន់ផ្សេងៗ  ដើម្បីបា...
កំណើនសេដ្ឋកិច្ចប្រទេសសិង្ហបុរី អាចនឹងកើនឡើងពី០ទៅ១%ក្នុងឆ្នាំ២០១៩នេះ

កំណើនសេដ្ឋកិច្ចប្រទេសសិង្ហបុរី អាចនឹងកើនឡើងពី០ទៅ១%ក្នុងឆ្នាំ២០១៩នេះ

ព័ត៌មានទាន់ហេតុការណ៍
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសសិង្ហបុរី បានចេញសេចក្តីប្រកាសស្តីអំពីការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ២០១៩នេះ ដែលអាចនឹងកើនឡើងក្នុងរង្វង់ពី០ទៅ១%ប៉ុណ្ណោះ ដែលជាកំណើនទាបបំផុត ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។ សេចក្តីប្រកាសដដែលបានបន្តថា មូលហេតុសំខាន់ដែលនាំឲ្យកំណើនសេដ្ឋកិច្ចសិង្ហបុរីធ្លាក់ចុះ គឺដោយសារជម្លោះពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ដែលនាំឲ្យការនាំចេញពីសិង្ហបុរីបានធ្លាក់ចុះរហូតដល់១៤.៦%ចាប់តាំងពីដើមឆ្នាំ២០១៩នេះ ។ សូមរំលឹកជូនថា កាលពីឆមាសទី១នៃឆ្នាំ២០១៩នេះ ផលិតផលក្នុងស្រុកសរុប GDP របស់ប្រទេសសិង្ហបុរី បានកើនឡើងត្រឹមតែ១.១% ហើយកំណើននេះបានធ្លាក់ចុះបន្ថែមទៀតនៅឆមាសទី២ និងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៕...
ACU ថា៖ លោក លៀម ប៊ុនរឿន ធ្វើប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ជិត៣ឆ្នាំរកលុយបានជិត ៤០ម៉ឺនដុល្លារអាមេរិក

ACU ថា៖ លោក លៀម ប៊ុនរឿន ធ្វើប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ជិត៣ឆ្នាំរកលុយបានជិត ៤០ម៉ឺនដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីចុងខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ បានចេញសេចក្តីជូនដំណឹងចំនួន ៥ទំព័ររបស់ខ្លួនស្តីអំពី កិច្ចប្រជុំលើកទី៤៥ អាណត្តិទី២ នៃក្រមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។ យោងតាមសេចក្តីជូនដំណឹងនោះ បានបញ្ជាក់អំពី ករណីបទល្មើសពុករលួយរបស់លោក លៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង និងសុរិយោដី ខេត្តពោធិ៍សាត់ ផងដែរ។ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានរកឃើញថា ក្នុងងរយៈពេលកាន់តំណែងមិនទាំងដល់ ៣ឆ្នាំផង លោក លៀម ប៊ុនរឿន រកប្រាក់ចំណូលបានចំនួន ៣៧២,៧៤៧ដុល្លារ និងលុយខ្មែរចំនួន ៤៩លានរៀល ពីអំពើពុករលួយចំនួន ១៤០ករណី។ ACU បន្ថែមថា លោក លៀម ប៊ុនរឿន បានយកប្រាក់ដែលបានពីការប្រព្រឹត្តអំពើពុករលួយ ទៅជួសជុលផ្ទះចាស់ អស់ចំនួន ៤០,០០០ ដុល្លារ, ទិញផ្ទះពីរកន្លែង ដោយមួយកន្លែងចំនួន ១៦៨,០០០ដុល្លារ និងមួយកន្លែងទៀតចំនួន ៧២,០០០ដុល្លារ, ទិញដីមួយកន្លែង ចំនួន ៤៤,០០០ដុល្លារ ហើយសង់ផ្ទះត្រ...
លោក ច្រឹក សុខនី​ម «៥ឆ្នាំទៀតវិស័យ​សំណង់​​​​មិនមានបញ្ហាទេ គឹមានការលូតលាស់​ជាបន្តបន្ទាប់»​​

លោក ច្រឹក សុខនី​ម «៥ឆ្នាំទៀតវិស័យ​សំណង់​​​​មិនមានបញ្ហាទេ គឹមានការលូតលាស់​ជាបន្តបន្ទាប់»​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ច្រឹក សុខនីម ប្រធានសមាគម​​អ្នកវាយតម្លៃនិងភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជាបានវាយតម្លៃ​​ថា ​​វិស័យ​អចលនទ្រព្យ​នៅកម្ពុជា​​​មានភាពរឹងមាំយ៉ាងច្បាស់​លាសក្នងរយៈពេល​​​ពីនេះ រហូត​​​ដល់ឆ្នាំ៥ឆ្នាំទៀត​​​មិនមានបញ្ហាទេ គឹ​មាន​ការលូតលាស់​ជាបន្តបន្ទាប់​​ ហើយ​អ្នកវិនិយោគគួរ​តែចាប់​ឱកាសនេះ​ដើម្បីវិនិយោគ។​ ​​លោក​បា​ន​មានប្រសាសន៍​​​​​​​ថា« ​​ចំណុចគ្រឹះធំទី១ គឺ កត្តាការរីកចម្រើន​សេដ្ឋកិច្ច​​ជារឿងសំខាន់ ហើ​យសំ​ខាន់​ទី២ ​ ស្ថាន​​​ភាព​​​​នយោបាយ​​ល្អ​​ ​​ទី៣ ការគាំទ្រពីវិស័យ​​ធនាគារ​​​ ហើយ​​​ចំណុចសំខាន់ទិ៤ ចុងក្រោយលំហូរ​​​វិនិ​​​យោ​​​​​គិន​​​​​​​ពីបរ​​ទេស​​​​​​​មិនថាចិន​ឬប្រទេសណានោះទេ បាននាំ​​ទុន​វិនិយោគ​​យ៉ាងច្រើន​ចូលប្រទេសកម្ពុជា​​យ៉ាងច្រើន​ផងដែរ»។​ អ្នក​ជំនាញបានចាត់ទុក​ថា ​ទោះយ៉ាងណានៅឆ្នាំខាងមុខ​ ​​​​​វិស័យ​នេះមិន​មានជោគវាសនាឬ​​ហានិភ័យកើត​​​​ឡើង​​​​ដូចកាលពីឆ្នាំ២០០៨នោះទេ​​​ ​​ ហើយ​​​ថ្វីបើពេលនេះ​​​​ប្រទេ...