អ្នកជំងឺកូវីដ១៩ ក្នុងខេត្តត្បូងឃ្មុំចំនួន២ រូបបានជាសះស្បើយវិលត្រឡប់ទៅផ្ទះវិញ
ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំបានចេញសេចក្តីប្រកាសសាទរ អ្នកជំងឺកូវីដ១៩ ក្នុងខេត្តត្បូងឃ្មុំ ចំនួន២រូប ក្នុងចំណោម៤ រូបពេលបានជាសះស្បើយក្រោយយកសំ ណាកវិភាគទៅធ្វើការពិសោធន៍នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាទទួលបានលទ្ធផលអវិជ្ជមាន ។
សូមអរគុណ ចំពោះការយកចិត្តទុកដាក់ព្យាបាលពីក្រុម គ្រូពេទ្យថ្នាក់ដឹកនាំខេត្ត ។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៤ខែមីនានេះមានអ្នកជំងឺចំនួន២រូប ទទួលបានលទ្ធអវិជ្ជមានមិនមានផ្ទុកមេរោគកូវីដ១៩បានជាសះស្បើយចំនួន២លើក ។
អ្នកទាំងពីររូបនេះ ឈ្មោះ ជិ សំ(សាន់)ភេទប្រុសអាយុ៥៦ឆ្នាំនៅភូមិពោធិឥន្ធ ឃុំកោងកាង ស្រុកពញាក្រែក និងឈ្មោះ អុស្មាន សូកូត ភេទប្រុសអាយុ៥៣ឆ្នាំ រស់ នៅភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូច ឆ្មារ។
សូមបញ្ជាក់ថា ការពិសោធន៍លើអ្នក...








