កន្លែងលក់ម៉ាសណាដែលលក់តម្លៃថ្លៃជ្រុលហួសហេតុហើយនឹងអាចនឹងបិទមិនឲ្យធ្វើអាជីវកម្មរហូតតែម្តង
សម្តេចតេជោបានអំពាវនាវសូមអោយអាជ្ញាធរចុះចែកម៉ាស់ឬក្រមារអោយប្រជាពលរដ្ឋតាមបណ្តាខេត្តបើអាចធ្វើបាន ដោយសម្តេតតេជោបញ្ជាក់ថា«អាចនឹងបិទកន្លែងលក់ម៉ាសណាដែលលក់តម្លៃថ្លៃជ្រុលហួសហេតុ ហើយនឹងអាចនឹងបិទមិនអោយធ្វើអាជីវកម្មតែម្តង»
ការថ្លែងដូច្នោះរបស់សម្តេចតេជោ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា ៤២២នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)នៅថ្ងៃទី២៥ខែមីនានេះ។
សម្តេចតេជោបានប្រកាសថា សម្តេតតេជោអាចនឹងបិទកន្លែងលក់ម៉ាសណាដែលលក់តម្លៃថ្លៃជ្រុលហួសហេតុ ហើយនឹងអាចនឹងបិទមិនអោយធ្វើអាជីវកម្មរហូតតែម្តង។សម្តេចបានអំពាវនាវមិនអោយមានការរើសអើងអ្នកជម្ងឺកូវីដនោះជាពិសេសក្រោយពេលដែលគាត់បានជាសះស្បើយ។
សម្តេចតេជោមានប្រសាសន៍ទៀតថា តាមរយៈការវិវត្តនៃជម្ងឺនេះ កម្ពុជាបានដាក់វិធានការដល់ដំណាក់កាលទី២ហើយ។ ក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ សម្តេចតេជោបានជំរុញអោយអាជ្ញាធរថ្នាក...








