ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

កុមារល្បីនៅខេត្តសៀមរាបចេះនិយាយច្រើនភាសាសម្រេចចិត្តចូលរៀនភាសាចិននៅសាលាអន្តរជាតិចុង អ៊ីង

កុមារល្បីនៅខេត្តសៀមរាបចេះនិយាយច្រើនភាសាសម្រេចចិត្តចូលរៀនភាសាចិននៅសាលាអន្តរជាតិចុង អ៊ីង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក សេង វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិចុងអ៊ីង បានឲ្យដឹងថា កុមារ ដែលល្បីល្បាញចេះនិយាយច្រើនភាសាបានមករៀនបំប៉នភាសាចិននៅសាលាអន្តរជាតិ ចុងអ៊ីង ដើម្បីពង្រឹងជំនាញសរសេរនិងអានភាសាចិន ដើម្បីត្រៀមខ្លួនត្រឡប់ទៅបន្តការសិក្សានៅប្រទេសចិនវិញក្រោយពេលវិស្សមកាលចប់។ សាលាសន្យាថា នឹងខិតខំអស់ពីសមត្ថភាពជួយកសាងមូលដ្ឋានគ្រឹះអាននិងសរសេរភាសាចិនជូនប្អូន ធុច សាលិក។ លោកបានលើកឡើងថា សាលាអន្តរជាតិរបស់លោកមិនត្រឹមតែលើកស្ទួយដល់កុមារ ធុច សាលិក នោះទេ គឺរាល់កុមារទាំងអស់ដែលបានចូលរៀននៅសាលានេះ នឹងទទួលបានការអប់រំ និងបណ្តុះបណ្តាលជំនាញភាសាដូចៗគ្នា ដោយមិនរើសអើងថា កុមារនេះល្បីឬមិនល្បីនោះទេ។ លោក សេង វណ្ណារិទ្ធ បានបញ្ជាក់ទៀតថា បើចង់ឃើញបុត្រធីតារបស់លោកអ្នកក្លាយជាអ្នកមានឬអ្នកដឹកនាំដ៏ជោគជ័យលំដាប់ថ្នាក់ពិភពលោក ហើយចង់ឱ្យបុត្រធីតារបស់លោកអ្នកចេះនិយាយភាសាចិន ភាសាអង់គ្លេស និង ភាសាខ្មែរ បានស្ទាត់ជំនាញក្នុងរយៈពេលយ៉ាងយូរពីរឆ្នាំ លោកអ្...
ឆមាសទី១ឆ្នាំ២០១៩អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបានជាង ១៥២៦ លានដុល្លារអាមេរិក

ឆមាសទី១ឆ្នាំ២០១៩អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបានជាង ១៥២៦ លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ រយៈពេល៦ខែ ឆមាសទី១ ឆ្នាំ២០១៩ នេះអគ្គនាយកដ្ឋានពន្ធដារ សម្រេចប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ សរុបបានប្រមាណជាង ៦១០៦ ប៊ីលានរៀល ត្រូវជាង ១៥២៦ លានដុល្លារអាមេរិក ស្មើជាង ៦៦% នៃផែនការប្រចាំឆ្នាំ ។ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា ឆ្នាំ២០១៩ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នេះថា ដោយមានការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការប្រមូលពន្ធ ជាក់ស្តែងក្នុងខែមិថុនា ឆ្នាំ២០១៩ នេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online) មានចំនួនជាង ៧៨៨ ប៊ីលានរៀល ត្រូវប្រមាណជាង ១៩៧ លានដុល្លារអាមេរិក ស្មើជាង ១០៣% នៃផែនការប្រចាំខែ។ សម្រាប់ចំណូលពន្ធរយៈពេល ០៦ខែ ឆមាសទី១ ឆ្នាំ២០១៩ នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានប្រមាណជាង ៦១០៦ប៊ីល...
ចិនជំរុញអាមេរិកកុំឲ្យបង្កើននយោបាយក្នុងតំបន់និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង

ចិនជំរុញអាមេរិកកុំឲ្យបង្កើននយោបាយក្នុងតំបន់និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិន លោក Geng Shuang បានជំរុញសសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី២២ ខែកក្កដានេះ កុំអោយបង្កើនឥទ្ធិពលនយោបាយក្នុងតំបន់ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ។ លោក Geng Shuang បាននិយាយថា ការបង្កើតសម្ព័ន្ធមិត្តអន្តរជាតិស្តីពីសេរីភាព គឺមិនមានអ្វីក្រៅតែពីជាឧបករណ៍របស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់ក្នុងការដោះសាក្នុងតំបន់ ដើម្បីផ្សាយពីតម្លៃអាមេរិក និងដើម្បីជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសដ៏ទៃ ។ លោក Geng Shuang បានលើកឡើងបែបនេះ ក្រោយពីសហរដ្ឋអាមេរិកបានបង្ហាញគម្រោងរៀបចំអោយមានសម្ព័ន្ធមិត្តអន្តរជាតិស្តីពីសេរីភាព ជាមួយប្រទេសពាក់ព័ន្ធនៅឯសន្និសិទស្តីពីសេរីភាពក្នុងតំបន់ ដែលប្រទេសជាច្រើនបានប្រឆាំងជំទាស់ ៕...
ឃាត់ខ្លួនមន្ត្រី​សុរិយោដីខេត្តប៉ៃលិនម្នាក់​ ពាក់ព័ន្ធ​ករណី​ឆបោក​លុយរាប់​ម៉ឺន​ដុល្លារ

ឃាត់ខ្លួនមន្ត្រី​សុរិយោដីខេត្តប៉ៃលិនម្នាក់​ ពាក់ព័ន្ធ​ករណី​ឆបោក​លុយរាប់​ម៉ឺន​ដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ប៉ៃលិន​៖​ ស្ត្រីម្នាក់​ជា​មន្ត្រី​សុរិយោដី​ខេត្ត​ប៉ៃលិន​​ ត្រូវ​បាន​នគរបាល​ខេត្ត​ប៉ៃលិន​ឃាត់ខ្លួន​ បន្ទាប់​ពី​ឆបោក​លុយ​អស់​រាប់​ម៉ឺន​ដុល្លារ​យក​ទៅ​ទិញ​ដី​ និង​រត់ការ​ប្លង់​ ស្រាប់តែ​យក​ទៅ​ទិញ​ដី​ដាក់​ឈ្មោះ​ខ្លួនឯង​ និង​យក​លុយ​នោះ​ទៅ​សាងសង់​ផ្ទះសំណាក់​ផ្ទាល់ខ្លួន​ទៅ​វិញ​។​ ​សមត្ថកិច្ច​បានឲ្យដឹងថា ក្រោយ​ពី​ម្ចាស់​ប្រាក់​ប្តឹង​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​នេះ​ នគរបាល​ក៏​បានឃាត់ខ្លួន នឹង​បញ្ជូន​ទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០១៩​ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ ។​ ​ស្ត្រី​រូបនេះ​ឈ្មោះ​ រឿ​ន​ ចរិយា​ អាយុ​៣២​ឆ្នាំ​ ជា​មន្ត្រី​សុរិយោដី​ រស់នៅ​ភូមិ​អូរ​តា​ប្រា​ង​ សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​ ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួច​ទៅ​ហើយ​ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ ពាក់ព័ន្ធ​នឹង​ករណី​ដី​ជម្លោះដីធ្លី​ ។​ ចំណែក​ ឯ​ជន​រង​គ្រោះ​ មិន​បញ្ចេញ​ឈ្មោះ​ ភេទ​ស្រី​ រស់នៅ​ភូមិ​ផ្សារ​ព្រំ​ ឃុំ​...
ADB នឹងផ្ដល់ជំនួយបច្ចេកទេសលើការអនុវត្តកិច្ចគាំពារសង្គមនៅកម្ពុជា

ADB នឹងផ្ដល់ជំនួយបច្ចេកទេសលើការអនុវត្តកិច្ចគាំពារសង្គមនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងផ្ដល់ជំនួយបច្ចេក ទេសលើការអនុវត្តគម្រោង «មូលនិធិអភិវឌ្ឍន៍កិច្ចគាំពារសង្គម» នៅប្រទេសកម្ពុជា ដែលជាគម្រោងអភិវឌ្ឍន៍ធំមួយទៀតរបស់ខ្លួន ដើម្បីជួយអភិវឌ្ឍន៍ប្រទេសមួយចំនួន ក្នុងការអភិវឌ្ឍវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គម។ លោកស្រី Sri Werning Handayni ប្រធានក្រុមប្រឹក្សាអ្នកជំនាញផ្នែកអភិវឌ្ឍន៍សង្គមស្ដីពី ជំនួយបច្ចេកទេសផ្នែកគាំពារសង្គម របស់ធនាគារ ADB បានលើកឡើងថា មូលនិធិអភិវឌ្ឍកិច្ចគាំពារសង្គមនេះ គឺជាគម្រោងអភិវឌ្ឍន៍ថ្មីមួយទៀតលើវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គម ដែលADB បាននឹងកំពុងសិក្សានៅតាមប្រទេសចំនួន៦ ក្នុងនោះរួមមានឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត កម្ពុជា អ៊ូបេគីស្ថាន និងអាស៊ាបៃសង់។ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីក្រសួង នៅថ្ងៃទី២៣ ខែកក្កដា...
អាមេរិកស្នើជប៉ុនឲ្យបញ្ជូនទ័ពទៅចូលរួមក្នុងកងកម្លាំងចម្រុះអន្តរជាតិ

អាមេរិកស្នើជប៉ុនឲ្យបញ្ជូនទ័ពទៅចូលរួមក្នុងកងកម្លាំងចម្រុះអន្តរជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក John Bolton បានស្នើដល់រដ្ឋាភិបាលរបស់ប្រទេសជប៉ុន អោយបញ្ជូនកងកម្លាំងស្វ័យការពាររបស់ខ្លួនទៅចូលរូមក្នុងកងកម្លាងចម្រុះអន្តរជាតិនៅតំបន់មជ្ឈិមបូព៌ា ក្នុងគោលដៅការពារនាវាពាណិជ្ជកម្ម ជាពិសេសគឺការពារនាវាដឹកប្រេងអន្តរជាតិនៅច្រកសមុទ្រ Strait of Hormuz ជាប់ប្រទេសអ៊ីរ៉ង់ និងអូម៉ង់ ។ ពាក់ព័ន្ធនឹងសំណើនេះ អ្នកនាំពាក្យជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់ប្រទេសជប៉ុន លោក Yoshihide Suga បាននិយាយនៅថ្ងៃអង្គារ ទី២៣ ខែកក្កដានេះថា ជប៉ុនមិនទាន់ពិចារណាពីការបញ្ជូនកងកម្លាំងស្វ័យការពាររបស់ខ្លួនទៅកាន់តំបន់មជ្ឈិមបូព៌ាតាមការស្នើសុំរបស់សហរដ្ឋអាមេរិកនោះទេ ។ សេចក្តីប្រកាសរបស់លោក Yoshihide Suga ត្រូវបានធ្វើឡើងក្រោយពីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono និងទីប្រឹក្សាសន្តិសុខជាតិ លោក Shotaro Yachi កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ...
ក្រុមហ៊ុនប្រាយវ៉េហ្វើនីឈ័រកែច្នៃក្តាបន្ទះ​​និង​​ផលិត​​​​​​​​​គ្រឿងសង្ហារឹមសម្រាប់តម្រូវការ​​​​ដេគ័រគេ​​​ហដ្ឋានដល់​អតិ​​ថិជន​​​​​​​

ក្រុមហ៊ុនប្រាយវ៉េហ្វើនីឈ័រកែច្នៃក្តាបន្ទះ​​និង​​ផលិត​​​​​​​​​គ្រឿងសង្ហារឹមសម្រាប់តម្រូវការ​​​​ដេគ័រគេ​​​ហដ្ឋានដល់​អតិ​​ថិជន​​​​​​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រុមហ៊ុនប្រាយវ៉េ ហ្វើនីឈ័រ បាន​​ផលិតក្តាបន្ទះនិង​ផលិតគ្រឿងសង្ហារឹមជាច្រើន​ប្រភេទ​​​មានភាពស្រស់​​​ស្អាត​ និងគុណភាពខ្ពស់​​ សម្រាប់ផ្គត់ផ្គង់​ជូនអតិថិជន​ ដែលមានតម្រូវការតុបតែង និង​​ដេគ័រគេហ​​ដ្ឋាន​​​​​ដល់​អតិថិជន​នៅក្នុងប្រទេសកម្ពុជា​​​ ខណៈ​​​ដែល​​​សព្វថ្ងៃនេះ​​ ​តម្រូវការប្រើប្រាស់​​សម្ភារៈ​​​នៅក្នុង​​គេហ​​​ដ្ឋាន និងខុនដូ​​​​កំពុងតែមានតម្រូវការនោះ​។​​​ យោងតាម​​តំណាង ​​ក្រុមហ៊ុនប្រាយវ៉េ ហ្វើនីឈ័រ បានមានប្រសាសន៍បញ្ជាក់ប្រាប់ ដេលីខ្មែរឲ្យដឹងនៅ​​​ថ្ងៃទី២៣ ខែ​​​​​កក្តដានេះ​ថា ដោយ​មើល​ពីតម្រូវគេហដ្ឋានរបស់ប្រជាពលរដ្ឋ និងតម្រូវការនៃការប្រើ​ប្រាស់​​​តាម​​ការិយាល័យនោះ​​​​ ទើប​​ក្រុមហ៊ុន ប្រាយវ៉េ ហ្វើនីឈ័រ យើងខ្ញុំគឺ​​ ​​មានផ្គត់ផ្គង់ក្តារបន្ទះឈើកៅស៊ូ លេខមួយ សំរាប់យកទៅ ដេគ័រគេហដ្ឋាន ហាង និង ដេគ័រផ្សេងៗទៀត​​​​ផងដែរ។ តំណាងក្រុមហ៊ុន​ខាងលើបាន​​​​​លើកឡើងបន្ថែម​​​ថា ​ អស់លោកអ្នក​អាចមានជម្រើសថែ...
ស្ថានភាពនិង​​ការបញ្ជាទិញក្នុង​​​​វិស័យ​កាត់ដេរ​​​​​​កម្ពុជានៅតែបន្ត​​​​​​​​កើនឡើង​​​​​​​ឆ្នាំនេះ​

ស្ថានភាពនិង​​ការបញ្ជាទិញក្នុង​​​​វិស័យ​កាត់ដេរ​​​​​​កម្ពុជានៅតែបន្ត​​​​​​​​កើនឡើង​​​​​​​ឆ្នាំនេះ​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
​យោងមតា​មសមាគម​រោងចក្រកាត់ដេរ​​កម្ពុជា​​​បាន​​​បានចាត់ទុកថា គិតត្រឹមឆ្នាំ២០១៨ និងឆ្នាំ​២០១៩នេះ​គីក្នុង​​​​​រយៈពេល៣​​​ខែកន្លងទៅនេះ​​​​ស្ថានភាពនិង​​ការបញ្ជាទិញក្នុង​​​​វិស័យ​កាត់ដេរ​​​​​​នៅតែមានភាពល្អប្រសើរ​​​​​​នៅឡើយ​​។​​​​​ លោក កាំង ម៉ូនី​​​កា អគ្គលេខាធិការរងនៃសមាគមរោងចក្រ​កាត់ដេរកម្ពុជាមានប្រសាសន៍ថា ​​​​​ បើតាម​ការ​​​​​ស្ទង់មតិ​​​ជាមួយ​និងរោងចក្រ​​​ជាសមាជិករបស់​សមាគមរោងចក្រ​កាត់ដេរ​កម្ពុជារយៈពេល៣ខែឆ្នាំនេះ​​ ​​​​​​​​ស្ថានភាព​​នៃការបញ្ជាទិញ​​​​​​និង​ផលិតកម្ម​ក្នុងរោងចក្រ​មិន​មានអ្វីគួរ​ឲ្យ​ព្រួយ​បារម្ភនោះទេ ពោល​​​​គឺទទួល​បាន​ការបញ្ជាទិ​ញគ្រប់​គ្រាន់ដែលស្ថានភាពនេះ​​នឹងបន្តរហូតដល់ដំណាច់ឆ្នំា​​​​​​​​២០១៩។ លោក​បាន​មានប្រសាសន៍ទៀតថា បច្ចុប្បន្ន​នេះមាន​រោងចក្រ​ថ្មីចំនួន​​១០ រោងកច្រ​​​​​​​​​ជាការវិនិយោគមក​ពីប្រទេស​ចិន​​​និងរោងចក្រ​៥ទៀត ​ជារោងចក្រ​​ចាស់ ​​​​​ដែលបាន​បិទហើយ​បើកដំណើរការវិញ ហើយ​​...
កម្ពុជាមិន​ទាន់​មានទីផ្សារនាំចេញត្រង់​​​​​​ស្វាយកែវ​​​​រមៀត​​​ទៅ​​ចិន ​​​​​​និងកូរ៉េនៅឡើយ​​​​​​ទេ

កម្ពុជាមិន​ទាន់​មានទីផ្សារនាំចេញត្រង់​​​​​​ស្វាយកែវ​​​​រមៀត​​​ទៅ​​ចិន ​​​​​​និងកូរ៉េនៅឡើយ​​​​​​ទេ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
តំណាង​ក្រុមហ៊ុន​ម៉ុងឬទ្ធីគ្រុប​​​​​​​បាន​ឲ្យដឹង​​​ថា ​​​​​​​ កម្ពុជាមិន​ទាន់​មានទីផ្សារត្រង់​​នាំចេញ​​​ស្វាយកែវ​​​​​​​រមៀត​​​ទៅទីផ្សារ​​​ចិន និងកូរ៉េនៅឡើយទេ ដោយសារតែ​កន្លងមកពឹងផ្អែក​លើទីផ្សារ​​​ប្រទេសជិតខាង​​​​​​​​​​។​​​​​​​​​​ លោក ​​លី ឡាវីល​​ នាយក​ចាត់ការទូទៅ​ក្រុមហ៊ុន​​​ម៉ុ​​​​ងឬទ្ធី​គ្រុប​បាន​មានប្រសាសន៍​​​ថា ​​​ ​​​បច្ចុប្បន្ន​នេះ ​​​ស្វាយ​កែវ​​​​រមៀង ​​​ដែលកសិករ​ផលិតបាន​មិន​ទាន់​​​​មាន​​​​ទីផ្សារ​នាំចេញត្រង់​ទៅ​កាន់ប្រទេសចិន ​​​​និងកូរ៉េនៅឡើយ​​ ទេ ដោយ​សារតែការ​​ដាំដុះ​មិន​មានស្តង់ដារនិងបច្ចេកទេសត្រឹមត្រូវ​​​។ លោក​បាន​បញ្ជាក់ទៀត​​​​ថា ​​កសិករ​ដាំ​​​​ស្វាយ​កែវរមៀតភាគច្រើន​​​​លក់ឲ្យ​ឈ្មួញវៀត​​ណា​​​​ម​​ ​ ហើយ​មិនទាន់​​​​មានទីផ្សារត្រង់​ទៅប្រទេស​​​ផ្សេង​​​​ៗ​​​​​​ដែលមានតម្រូវ​​ធំ​​នៅ​​​​ឡើយ​​​​ទេ។​បញ្ហា​នេះ​ខាងក្រុមហ៊ុន​ម៉ុងឬទ្ធី​បាន​ចុះណែនាំ​កសិករ​​​ជាដៃគូរ​​ឲ្យ​ការ​ដាំដុះឲ្យ​មាន​ប...
រយៈពេល៥ខែឆ្នាំ២០១៩នេះវៀតណាមនាំចេញត្រីប្រាចូលទីផ្សារអាស៊ានបានទឹកប្រាក់៨៧លានដុល្លារអាមេរិក​​

រយៈពេល៥ខែឆ្នាំ២០១៩នេះវៀតណាមនាំចេញត្រីប្រាចូលទីផ្សារអាស៊ានបានទឹកប្រាក់៨៧លានដុល្លារអាមេរិក​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បើយោងតាមសមាគមអ្នកនាំចេញ និងផលិតអាហារគ្រឿងសមុទ្ររបស់ប្រទេសវៀតណាម បានអោយដឹងថា ក្នុងរយៈពេល៥ខែនៃឆ្នាំ២០១៩នេះ ប្រទេសវៀតណាមបាននាំចេញត្រីប្រាទៅកាន់ទីផ្សារក្នុងបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ បានទឹកប្រាក់ប្រមាណ៨៧ លានដុល្លារអាមេរិក ។ សមាគមដដែលបានឲ្យដឹងទៀត​​​​ថា ប្រទេសថៃ ហ្វីលីពីន និងម៉ាឡេស៊ី គឺជាទីផ្សារធំជាងគេក្នុងតំបន់ សម្រាប់នាំចេញផលិតផលត្រីប្រារបស់ប្រទេសវៀតណាម ប៉ុន្តែទីផ្សារក្នុងតំបន់នេះមានលក្ខណៈតូចនៅឡើយសម្រាប់ចេញត្រីប្រាវៀតណាម បើប្រៀបធៀបនឹងទីផ្សារក្នុងតំបន់ផ្សេងៗ​​​ទៀត ។ ប្រទេសថៃជាទីផ្សារធំជាងគេក្នុងតំបន់សម្រាប់នាំចេញត្រីប្រាវៀតណាមដែលក្នុងរយៈពេល៥ ខែនៃឆ្នាំ២០១៩នេះ វៀតណាមនាំចេញត្រីប្រាក្នុងតម្លៃទឹកប្រាក់ជាង៣២លានដុល្លារអាមេរិក ហ្វីលីពីនជាទីផ្សារធំទី២ ដែលមានទឹកប្រាក់ជាង១៩លានដុល្លារអាមេរិក និងម៉ាឡេស៊ីមានតម្លៃទឹកប្រាក់ជាង១៨លានដុល្លារអាមេរិក ៕...