ក្រសួងទេសចរណ៍ ដាក់ឱ្យអនុវត្ត E-Certificate ដើម្បីបង្កើនគុណភាពជំនាញវិជ្ជាជីវៈទេសចរណ៍
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញទេសចរណ៍ អនឡាញ «E-Certificate» ដើម្បីគ្រប់គ្រងការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបង្កើនគុណភាពឱ្យកាន់តែប្រសើរ និងជឿជាក់។
ការប្រកាសឱ្យអនុវត្តប្រព័ន្ធ E-Certificate នេះ ធ្វើឡើង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងពិធីប្រកាសផ្សព្វផ្សាយចលនាប្រឡងប្រណាំង «អ្នកជំនាញទេសចរណ៍ឆ្នើមលើកទី១» ក្រោមអធិបតីភាពលោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ។
ប្រព័ន្ធ E-Certificate គឺជាប្រព័ន្ធគ្រប់គ្រងឆ្លាតវៃមួយធ្វើឡើងតាមបច្ចេកវិទ្យាឌីជីថល ដែលចូលរួមពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍។
លោក ណេប សាមុត បានឲ្យដឹងថា ប្រព័ន្ធ E-Certificate នឹងជួយគ្រប់គ្រងទិន្នន័យអ្នកជំនាញទេសចរណ៍ កម្រិតនៃការបណ្ដុះបណ្ដាល ក៏ដូចជាគ្រប់គ្រងការបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍បានយ៉ាងត្រឹមត្រូវ ធានាបង្កើនប្រសិទ្ធភាព និងគុណភាពសេវាកម្មទេសចរណ៍កាន់តែប្រសើរឡើ...








