ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ឧត្តមសេនីយ៍ទោ សរ សំណាង ចុះស្រង់ស្ថិតិការស្នាក់នៅរបស់ជនបរទេស ការងារត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងវត្តមានជន (FPCS) របស់ការិយាល័យគ្រប់គ្រងជនបរទេស និងការងារសហការណ៍ជាមួយសមត្ថកិច្ចពាក់ព័ន្ធ

ឧត្តមសេនីយ៍ទោ សរ សំណាង ចុះស្រង់ស្ថិតិការស្នាក់នៅរបស់ជនបរទេស ការងារត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងវត្តមានជន (FPCS) របស់ការិយាល័យគ្រប់គ្រងជនបរទេស និងការងារសហការណ៍ជាមួយសមត្ថកិច្ចពាក់ព័ន្ធ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ការិយាល័យគ្រប់គ្រងជនបរទេស ផែនការងារអន្តោប្រវេសន៍ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៥។ កិច្ចប្រជុំនោះ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងទទួលផែនអន្តោប្រវេសន៍ ដើម្បីពង្រឹងការងារជំនាញ ការងារប្រចាំការ ប្រចាំបញ្ជា ការងារគ្រប់គ្រងជនបរទេស ចុះស្រង់ស្ថិតិការស្នាក់នៅរបស់ជនបរទេស ការងារត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងវត្តមានជន (FPCS) របស់ការិយាល័យគ្រប់គ្រងជនបរទេស និងការងារសហការណ៍ជាមួយសមត្ថកិច្ចពាក់ព័ន្ធ។ ក្នុងកិច្ចប្រជុំនោះដែរ មានការចូលរួមលោកវរសេនីយ៍ឯក អ៊ា ភក្តី នាយការិយាល័យគ្រប់គ្រងជនបរទេស លោក-លោកស្រីនាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្ត្រីចំណុះផែនការការិយាល័យគ្រប់គ្រងជនបរទេស៕...
សមាជរដ្ឋសភានិងព្រឹទ្ធសភា គាំទ្រទាំងស្រុងលើយន្តការដោះស្រាយបញ្ហាព្រំដែនរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយសន្តិវិធីនិងតាមផ្លូវច្បាប់អន្តរជាតិ

សមាជរដ្ឋសភានិងព្រឹទ្ធសភា គាំទ្រទាំងស្រុងលើយន្តការដោះស្រាយបញ្ហាព្រំដែនរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយសន្តិវិធីនិងតាមផ្លូវច្បាប់អន្តរជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សមាជរដ្ឋសភានិងព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានគំាទ្រទំាងស្រុងលើយន្តការដោះស្រាយបញ្ហាព្រំដែន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជាក់ពីការលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានឯកភាពគំាទ្រទំាងស្រុង ចំពោះយន្តការរបស់រាជរដ្ឋាភិបាលខាងលើនេះ ក្នុងសំឡេង១៨២ លើ១៨២ សំឡេង នៃសមាជិកសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលមានវត្តមានក្នុងកិច្ចប្រជុំ។ សូមជម្រាបថានៅក្នុងកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២ មិថុនានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា បានគូសបញ្ជាក់ពីជំហរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធី និងតាមផ្លូវច្បាប់អន្តរជាតិ ដូចជាការបន្តអនុវត្តយន្តការដែលប្រទេសទំាងពីរបាន...
ព្រែកជីកហ្វូណនតេជោ​៖ ការចុះប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី បានបញ្ចប់ការងារកំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកណ្តាល

ព្រែកជីកហ្វូណនតេជោ​៖ ការចុះប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី បានបញ្ចប់ការងារកំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៥ក្រុមការងារបច្ចេកទេសបានចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោបញ្ចប់ការងារសម្រាប់កំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកណ្តាលទាំងស្រុងហើយ។ លោក ផន រឹម បានបញ្ជាក់ទៀតថា កិច្ចការខាងលើនេះ បានចាប់ផ្តើមនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ដោយបន្តពីកំណាត់ទី១ ពីភូមិសាស្ត្រព្រែកពោធិ៍ ស្របតាមបណ្តោយទន្លេបាសាក់ ឆ្ពោះទៅព្រែកតាហ៊ីង។​ ជារួមលទ្ធផលនៃចំនួនបង្គោលដែលបានពិនិត្យ និងបោះរួចរាល់ក្នុងខេត្តកណ្តាលទាំងស្រុងសម្រាប់កំណាត់ទី២ មានចំនួន ២៣២បង្គោល។ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ស្អែកនេះ ក្រុមការងារចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តតាកែវ នឹងចាប់ផ្តើមបោះបង្គោលបន្តចាប់ពីព្រំប...
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែនដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែនដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស ថ្ងៃនេះខ្ញុំបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែនដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។ ដូចខ្ញុំបានបញ្ជាក់រួចហើយ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងន័យនេះខ្ញុំបានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា ÷ ១. រៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។ ២. ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។ ដោយសារក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដោ...
លោក សយ សុភាព សូមថ្លែងនូវការកោតសរសើរ នាយឧត្តមសេនីយ៍ យន្ត មីន ដែលមានគុណបំណាច់ធំធេង ចំពោះភារកិច្ចដែលរាជរដ្ឋាភិបាល បានប្រគល់ជូន តាមរយៈក្រសួងការពារជាតិ ក្នុងកិច្ចការការពារព្រំដែនកម្ពុជា

លោក សយ សុភាព សូមថ្លែងនូវការកោតសរសើរ នាយឧត្តមសេនីយ៍ យន្ត មីន ដែលមានគុណបំណាច់ធំធេង ចំពោះភារកិច្ចដែលរាជរដ្ឋាភិបាល បានប្រគល់ជូន តាមរយៈក្រសួងការពារជាតិ ក្នុងកិច្ចការការពារព្រំដែនកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាអ្នកអត្ដាធិប្បាយភូមិសាស្រ្តនយោបាយបានបង្ហាញសារពេលលោកអ្វើដំណើរឆ្លងកាត់ខេត្តកោះកុង រួចសូមថ្លែងនូវការកោតសរសើរ ចំពោះនាយឧត្តមសេនីយ៍ យន្ត មីន ដែលមានគុណបំណាច់ធំធេង ចំពោះភារកិច្ចដែលរាជរដ្ឋាភិបាល បានប្រគល់ជូន តាមរយៈក្រសួងការពារជាតិ ក្នុងកិច្ចការការពារព្រំដែនកម្ពុជា។ លោក សយ សុភាព មានប្រសាសន៍រំលឹកថា សូមថ្លែងនូវការកោតសរសើរ ចំពោះនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលនាយឧត្ដមសេនីយ៍មានគុណបំណាច់ធំធេង ចំពោះភារកិច្ចដែលរាជរដ្ឋាភិបាល បានប្រគល់ជូន តាមរយៈក្រសួងការពារជាតិ ក្នុងកិច្ចការការពារព្រំដែនកម្ពុជា ក្នុងដែលសមត្ថកិច្ចពេល នាយឧត្ដមសេនីយ៍ នៅជាប្រធានយោធាខេត្តកោះកុង។ លោក សយ សុភាព រំលឹកថា «ខ្ញុំថ្ងៃនេះបានធ្វើដំណើរ តាមផ្លូវក្រវ៉ាត់ព្រំដែនពីថ្មដា មកកោះកុង ហើយបានចូលមើលតាមច្រកព្រំដែន និងកន្លែងកងទ័ព ឈរជើង»។ លោកបានបញ្ជាក់ទៀតថា ពេលនេះ...
«ទឹកធ្លាក់ជ្រាវ» ជាទីលម្ហែកាយដ៏ត្រជាក់ត្រជុំសម្រាប់ទេសចរជាតិ អន្តរជាតិ សម្រាកលម្ហែនារដូវកាលបៃតង (Green Season)

«ទឹកធ្លាក់ជ្រាវ» ជាទីលម្ហែកាយដ៏ត្រជាក់ត្រជុំសម្រាប់ទេសចរជាតិ អន្តរជាតិ សម្រាកលម្ហែនារដូវកាលបៃតង (Green Season)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ រដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងសំណេះសំណាលជាមួយសិស្ស និស្សិតដែលកំពុងសិក្សាជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចចំនួន ២០នាក់ និងជាពិសេសការសំណេះសំណាលជាមួយសហគមន៍គោកមានទីនៅ «ទឹកធ្លាក់ជ្រាវ» ដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល និងជាទីទេសចរណ៍មួយ មានទឹកធ្លាក់កម្ពស់រហូតដល់ ១៥០ម៉ែត្រ អមជាមួយសម្រស់ធម្មជាតិព្រៃភ្នំស្ថិតនៅតំបន់ភ្នំឱរ៉ាល់ និងមានសត្វព្រៃជាច្រើនប្រភេទ បានត្រៀមខ្លួនរួចរង់ចាំទេសចរជាតិ អន្តរជាតិទៅកម្សាន្តគយគន់ទស្សនាទេសភាពព្រៃភ្នំ ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនារដូវកាលបៃតង។ សូមជម្រាបជូនថា «ទឹកធ្លាក់ជ្រាវ» ជាតំបន់ទេសចរណ៍មួយដែលមានឈ្មោះល្បីក្នុងខេត្តកំពង់ស្ពឺ បានទាក់ទាញភ្ញៀវទេសចរ តាមរយៈសម្រស់ទឹកធ្លាក់ដែលអាចឱ្យទេសចរងូតទឹកលេងកម្សាន្ត មើលសម្រស់ព្រៃឈើយ៉ាងស្រស់បំព្រង ហើយអាចបោះតង់សម្រាកនៅចង្កេះភ្នំជ្រា...
អគ្គនាយកដ្ឋាន​គយនិងរដ្ឋាករ​កម្ពុជា​ សូម​ផ្សព្វផ្សាយសេចក្តីជូនដំណឹង ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យដំណើរការជំហានដំបូងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ។

អគ្គនាយកដ្ឋាន​គយនិងរដ្ឋាករ​កម្ពុជា​ សូម​ផ្សព្វផ្សាយសេចក្តីជូនដំណឹង ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យដំណើរការជំហានដំបូងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ។

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១នៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសជប៉ុន ប្រមាណ ១ ៦០០នាក់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១នៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសជប៉ុន ប្រមាណ ១ ៦០០នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
គម្រោងជិត៣០០នៅខេត្តព្រះសីហនុ មានទុនជាង៧ពាន់លានដុល្លារ ទទួលបានលើកទឹកចិត្តពីរាជរដ្ឋាភិបាល

គម្រោងជិត៣០០នៅខេត្តព្រះសីហនុ មានទុនជាង៧ពាន់លានដុល្លារ ទទួលបានលើកទឹកចិត្តពីរាជរដ្ឋាភិបាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
យោងតាមសេចក្ដីប្រកាសព័ត៌មាន​ក្រោយកិច្ច​ប្រជុំ​លើកទី១៦​របស់ក្រុមការងារជំរុញការ​វិនិយោគខេត្តព្រះសីហនុ​បាន​ឱ្យដឹងថា​ គិតចាប់តាំងពី​ឆ្នាំ២០២៤ រហូតដល់​ខែឧសភា ឆ្នាំ២០២៥នេះ ក្រុមការងារជំ​រុញ​ការ​វិ​និ​យោ​គ​ក្នុ​ង​ខេ​ត្តព្រះ​សីហនុ បានសម្រេចជា គោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៩៧ គម្រោង មា​នទុ​ន​វិនិយោគប៉ាន់​ស្មានសរុប ៧០២៩ លានដុល្លារអាម៉េរិក និងប៉ាន់ស្មានអាចបង្កើតការងារ ៥៣ ១៨៧ កន្លែង ។ កិច្ចប្រជុំ​ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែឧសភា ក្រុមការងារ​ជំរុញការ​វិនិយោគខេត្តព្រះសីហនុ​ក៏បាន​សម្រេច​ជា​គោលការណ៍​លើក​ទឹកចិត្ត​ដល់​គម្រោង​វិនិយោគចំនួន​១០​ មានទុន​វិនិយោគ​ប៉ាន់​ស្មាន សរុប​១៥៤លានដុល្លារ ដែ​ល​នឹងអាច​បង្កើតការងារ​បាន​ប្រមាណ​ ១ ១៨៧កន្លែង ។ គម្រោង​វិនិយោគទាំងនោះរួមមាន គម្រោ​ង​ពា​ក់​ព័ន្ធ​នឹង​​អគារជាប់គាំង​ចំនួន​៤​ គម្រោង​ថ្មីចំនួន​៤ គម្រោង​ពង្រីក​ចំនួន​១ និងគម្រោងមានស្រាប់​ចំនួន​១ ។ គម្រោង​...
ឧត្តមសេនីយ៍ឯក សុខ វាសនា ដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រៀម ចូលរួមកិច្ចប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៨ នៅប្រទេសប្រ៊ុយណេ

ឧត្តមសេនីយ៍ឯក សុខ វាសនា ដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រៀម ចូលរួមកិច្ចប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៨ នៅប្រទេសប្រ៊ុយណេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៤កេីត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ អញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រៀម ចូលរួមកិច្ចប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៨ (28 th DGICM) នៅប្រទេសប្រ៊ុយណេដារូសាឡឹម។ កិច្ចប្រជុំនេះក៏មានកាអញ្ជេីញចូលរួមពីឯកឧត្តម អគ្គនាយករង លោក-លោកស្រី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ និងមន្ត្រីដែលត្រូវទៅចូលរួមកិច្ចប្រជុំ។ លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក បានមានប្រសាសន៍ឲ្យត្រៀមរាល់ឯកសារដែលពាក់ព័ន្ធ ឲ្យត្រឹមត្រូវទៅតាមកម្មវិធី និងកិច្ចប្រជុំទ្វេភាគី ដាច់ដោយឡែក ព្រមទាំងត្រៀមវត្ថុអនុស្សាវរីយ៍សម្រាប់ថ្នាក់ដឹកនាំរាល់កិច្ចប្រជុំទាំងអស់ ៕...