ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សម្តេចធិបតី ហ៊ុន ម៉ាណែត និងភរិយាមានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៣ នេះ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងភរិយាមានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៣ នេះ

សង្គម និងកម្សាន្ត
ភ្នំពេញ:  សម្តេចធិបតី ហ៊ុន ម៉ាណែត និងភរិយាមានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៣ នេះ។ ឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអ្នករាជធានីភ្នំពេញនិងអ្នកមកពីតាមបណ្ដាខេត្ត ក៏ដូចជាជនជាតិបរទេសដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងច្រើនកុះករ ក្នុងរយៈពេល ៣ថ្ងៃនេះ។ សម្តេចធិបតី ថ្លែងថា"ខ្ញុំសូមធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធី ដែលបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋយើងបានចូលរួមសប្បាយរីករាយ"។ បន្ថែមពីនេះសម្តេចលើកឡើងថា ខ្ញុំសូមសរសើរចំពោះបងប្អូនគណៈកម្មការគ្រប់គ្រងការប្រកួតក៏ដូចជាកីឡាករ កីឡាការនីដែលចូលរួមក្នុងការប្រណា...
ប្រជាពលរដ្ឋនៅសង្កាត់ទន្លេបាសាក់ស្នើឲ្យអាជ្ញាធរ ចាត់វិធានការ ល្បែងហ្គេមបាញ់ត្រីខ្នាតធំ កំពុងបេីកលេងចាក់ភ្នាល់សុីសងយ៉ាងគំហុករាល់ថ្ងៃ បង្កប់ក្នុងផ្សារចិនសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ប្រជាពលរដ្ឋនៅសង្កាត់ទន្លេបាសាក់ស្នើឲ្យអាជ្ញាធរ ចាត់វិធានការ ល្បែងហ្គេមបាញ់ត្រីខ្នាតធំ កំពុងបេីកលេងចាក់ភ្នាល់សុីសងយ៉ាងគំហុករាល់ថ្ងៃ បង្កប់ក្នុងផ្សារចិនសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

សង្គម និងកម្សាន្ត
ភ្នំពេញ: ប្រជាពលរដ្ឋនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ បានស្នើសុំឲ្អាជយ្ញាធរ ចុះបង្រ្គាប ល្បែងហ្គេមបាញ់ត្រីខ្នាតធំ កំពុងបេីកលេងចាក់ភ្នាល់ សុីសងយ៉ាងគំហុករាល់ថ្ងៃ បង្កប់ក្នុងផ្សារចិន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពពីប្រជាពលរដ្ឋ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានបញ្ជាក់ឲ្យដឹងថា អ្នកដែលហ៊ានបេីកល្បែ ងតួហ្គេមបាញ់ត្រីយ៉ាងរលូន ប្រហែលជាបុគ្គលនោះមានខ្នងបង្អែករឹងមាំហេីយ ទេីបធ្វេីអ្វីៗតាមអំពេីចិត្ត។ លើសពីនេះ  ជ្ឈដ្ឋាន ខាងក្រៅ និងពលរដ្ឋក្នុងមូលដ្ឋាន រិះគន់ចំៗ ទៅលេី លោក វរះសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន និង លោក​ កៀង​ ល័ក្ស​ អភិបាល​នៃ​គណៈអភិបាល​ខណ្ឌចំការមន​ មិនទាន់ចាត់វិធានការបង្រ្កាប ល្បែងទូហ្គេមបាញ់ត្រី ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ដែលដោយដាក់ចេញ ដោយក្រសួងមហាផ្ទៃនោះទេ។ ប្រជាពលរដ្ឋ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន អំពាវនាវ ដល់ ឧត្តម...
អនុប្រធានទី២រដ្ឋសភា ដឹកគណៈប្រតិភូសភាកម្ពុជា ចូលរួមពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA

អនុប្រធានទី២រដ្ឋសភា ដឹកគណៈប្រតិភូសភាកម្ពុជា ចូលរួមពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA

សង្គម និងកម្សាន្ត
ភ្នំពេញ: កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA បានបើកជាផ្លូវការនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានគណៈប្រតិភូសភាដែលជាសមាជិកចំនួន ១៩ ប្រទេសអញ្ជើញចូលរួម។ លោក នូម៉ាន គូទូមូស ប្រធានរដ្ឋសភាតួកគី និងជា APA បានថ្លែងបានថ្លែងសុន្ទរកថាបើក ដោយបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ប្រតិភូសភាសមាជិក APA ទាំងអស់ ដែលបានអញ្ជើញចូលរួម និងបានប្តេជ្ញាក្នុងការពង្រឹងតួនាទីរបស់ APA ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាប្រឈម និងជម្លោះនានា ដែលកំពុងកើតមាននៅក្នុងតំបន់ និងសកលលោក។ លោក វង សូត អនុប្រធានទី២រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិកាធិបតី ប្រធានរដ្ឋសភា បានដឹកគណៈប្រតិភូសភាកម្ពុជា ចូលរួមពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA នេះ ដែលសមាសភាពគណៈប្រតិភូចូលរួមអមដំណើររួមមាន លោក កែវ ពិសិដ្ឋ លេខាធិកាគណៈកម្មការទី៦នៃរដ្ឋសភា និង លោក ទី សុគន្ធ លេខាធិការគណៈកម្មការទី៥នៃរដ្ឋសភា និងមន្ត្រីជំនាញមួយចំនួន...
នាយឧត្តមសេនីយ៍ សៅ សុខា ចុះត្រួតពិនិត្យគោលដៅការពារសន្តិសុខ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក

នាយឧត្តមសេនីយ៍ សៅ សុខា ចុះត្រួតពិនិត្យគោលដៅការពារសន្តិសុខ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក

សង្គម និងកម្សាន្ត
ភ្នំពេញ: ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញនាឆ្នាំ២០២៣នេះ ត្រូវបានរាជរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំឡើងយ៉ាងអធឹកអធម មានប្រជាពលរដ្ឋ មកចូលរួមទស្សនានិងដើរកម្សាន្តយាងច្រើនកុះករ។ ទន្ទឹមនេះក៏មានកម្លាំងចម្រុះ ជាង១ម៉ឺននាក់ (ទាំង នគរបាល អាវុធហត្ថ និងយោធា ទាំងអាជ្ញាធរពាក់ព័ន្ធ) រួមគ្នាការពារថែរក្សាសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលទៅមកចូលរួមកម្សាន្ត ផងដែរ។ ជាមួយគ្នានេះ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះត្រួតពិនិត្យកម្លាំងកងរាជអាវុធហត្ថផ្ទាល់ តាមបណ្តា គោលដៅការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពក្នុងព្រះរា...
លោក វ៉ែង មូលីវិភ័ក្រ្ត មេធាវីស្ម័គ្រចិត្តគណៈកម្មាធិការសិទ្ធិមនុស្សមម្ពុជា នៅក្នុងឱកាសពិធីបុណ្យអុំទូក ប្រពៃណីជាតិខ្មែរ សូមគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ទេវតាតាមថែរក្សា ចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅស្រីជាទីស្រឡាញ់

លោក វ៉ែង មូលីវិភ័ក្រ្ត មេធាវីស្ម័គ្រចិត្តគណៈកម្មាធិការសិទ្ធិមនុស្សមម្ពុជា នៅក្នុងឱកាសពិធីបុណ្យអុំទូក ប្រពៃណីជាតិខ្មែរ សូមគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ទេវតាតាមថែរក្សា ចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅស្រីជាទីស្រឡាញ់

សង្គម និងកម្សាន្ត
ភ្នំពេញ: លោក វ៉ែង មូលីវិភ័ក្ត្រ  មេធាវីស្ម័គ្រចិត្តគណៈកម្មាធិការសិទ្ធិមនុស្សមម្ពុជា នៅក្នុងឱកាសពិធីបុណ្យអុំទូក ប្រពៃណីជាតិខ្មែរ ឆ្នាំ ថោះ បញ្ចស័ក ពស ឆ្នាំ២៥៦៧ គស ២០២៣ សូមគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ទេវតាក្នុងលោកទាំងអស់ ប្រោសប្រទានពរជ័យ បវរសួស្តី សិរីមង្គលជូន ចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅស្រីជាទីស្រឡាញ់។   លោកមេធាវី បានគោរពជូនពរថា សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាភ្លឺថ្លា អាយុយឺនយូរ និង ពុទ្ធពរ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាត ដេីម្បីចូលរួមដឹកនាំកសាងការអភិវឌ្ឍន៍ រក្សាសន្តិភាពសង្គមជាតិកម្ពុជា ឱ្យកាន់តែរីកចំរេីនថ្កុំថ្កេីន រុងរឿង ជានិរន្តរ៍តទៅ ៕...
ADB អនុម័តកម្ចីចំនួន​ ៥០លានដុល្លារដើម្បីពង្រឹងកំណែទម្រង់នៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់កម្ពុជា

ADB អនុម័តកម្ចីចំនួន​ ៥០លានដុល្លារដើម្បីពង្រឹងកំណែទម្រង់នៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់កម្ពុជា

សង្គម និងកម្សាន្ត
  ភ្នំពេញ: កាលពី ថ្ងៃសុក្រធនាគារ អភិវឌ្ឍន៍ អាស៊ី ( ADB)បាន ឱ្យដឹងថាខ្លួនបានអនុម័តប្រាក់ កម្ចីគោលនយោបាយ តម្លៃ ៥០ លាន ដុល្លារ ដើម្បីគាំទ្រប្រទេសកម្ពុជាក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់ខ្លួន ។ នេះបើតាមឲ្យដឹងពីXinhua ។ ធនាគារអភិវឌ្ឍន៍ក្នុងតំបន់ដែលមានមូលដ្ឋាននៅ ទីក្រុង ម៉ានីលបានឱ្យដឹងថាខ្លួនមានដៃគូយូរអង្វែងក្នុងការ គាំទ្រកំណែ ទម្រង់ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចាប់តាំង ពីឆ្នាំ ២០០៨ ។ ធនាគារ បានបន្ថែមថាកិច្ច ខិតខំ ប្រឹងប្រែងកាន់តែខ្លាំងក្នុងការជំរុញឌីជីថលនីយកម្មនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ និងពង្រឹងសវនកម្មផ្ទៃក្នុង និងខាងក្រៅ គឺស្ថិតក្នុងចំណោម វិធានការកំណែទម្រង់ដើម្បីបង្កើន ប្រសិទ្ធភាព ប្រតិបត្តិការជំរុញគណនេយ្យភាពហិរញ្ញវត្ថុ និងបង្កើនការ ត្រួតពិនិត្យលើការចំណាយសាធារណៈ ។ &...
ក្លឹបអ្នកកាសែតកម្ពុជា រៀបចំវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ «អនាគតអាស៊ាន ៖ ភាពប្រឈម និងកាលានុវត្តភាព»

ក្លឹបអ្នកកាសែតកម្ពុជា រៀបចំវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ «អនាគតអាស៊ាន ៖ ភាពប្រឈម និងកាលានុវត្តភាព»

សង្គម និងកម្សាន្ត
ភ្នំពេញ:នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ «អនាគតអាស៊ាន ៖ ភាពប្រឈម និងកាលានុវត្តភាព» ដែលនឹងប្រព្រឹត្តិទៅនៅសណ្ឋាគារសាន់វេ ភ្នំពេញ ក្រោមអធបតីភាព ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ព្រមទាំងមានការចូលរួមពីអ្នកសារព័ត៌មានប្រមាណជាង ៧០នាក់ មកពី ៥១ស្ថាប័ន។ ក្នុងវេទិកាពិភាក្សាខាងលើ លោកបណ្ឌិត កៅ គឹមហួន បានចែករំលែកការយល់ដឹងអំពីគោលជំហរអាស៊ានទាក់ទងបញ្ហា ប្រឈម និងឱកាសដែលអាស៊ានអាចនឹងទទួលបានអំពីរបៀបនៃការពង្រឹង និងពង្រីកឥទ្ធិពលបន្ថែមទៀត ព្រមទាំងបញ្ហាប្រឈមមុខ ទាំងនយោបាយ និងសេដ្ឋកិច្ចសកល។ ក.អ.ក សម្រេចលើកយកប្រធានបទខាងលើនេះមកពិភាក្សាក្នុងគោលបំណង ដើម្បីជួយអ្នកសារព័ត៌មានបានស្វែងយល់ដឹងបន្ថែម អំពីតួនាទីអាស៊ាន រួមទាំងដំណោះស្រាយរបស់អាស៊ាន ទៅនឹងរាល់បញ្ហាប្រឈម និងសណ្តាប់ធ្នាប់ពិភពលោកចំពោះម...
អគ្គលេខាធិកាអាស៊ាន ប្តេជ្ញាបន្តជំរុញសុខដុមនីយកម្មវិស័យការងារ និងការបណ្តុះបណ្តាលជំនាញនៅកម្ពុជាឱ្យស្របតាមស្តង់ដារអាស៊ាន

អគ្គលេខាធិកាអាស៊ាន ប្តេជ្ញាបន្តជំរុញសុខដុមនីយកម្មវិស័យការងារ និងការបណ្តុះបណ្តាលជំនាញនៅកម្ពុជាឱ្យស្របតាមស្តង់ដារអាស៊ាន

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះលោកបណ្ឌិត កៅ គីមហួន អគ្គលេខាធិកាអាស៊ាន បានថ្លែងបញ្ជាក់ថា អាស៊ានកំពុងបន្តជំរុញគាំទ្រលើសុខដុមនីយកម្ម វិស័យការងារ ការកសាងសមត្ថភាពធនធានមនុស្ស និងការបណ្តុះបណ្តាលជំនាញសម្រាប់ប្រទេសជាសមាជិកអាស៊ាន ។ លោកបានលើកឡើងថា ជាពិសេស លោកបណ្ឌិត បានសម្តែងការគាំទ្រចំពោះការអនុវត្តកម្មវិធីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន១,៥លា ននាក់ ដែលជាផ្នែកមួយដ៏សំខាន់ស្របតាមគោលនយោបាយរបស់អាស៊ានក្នុងការកសាងកម្លាំងពលកម្មជំនាញ នៅក្នុងសេដ្ឋកិច្ចឌីជីថល។ លោក ហេង សួរ បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិកាអាស៊ាន ក្នុងការជំរុញ និងសម្របសម្រួលកិច្ចការជាច្រើនក្នុងបណ្តាប្រ...
លោករដ្ឋមន្ត្រី ហេង សួរ ស្វាគមន៍ចំពោះកិច្ចសហការជាមួយសហជីពក្នុងការលើកកម្ពស់វិស័យការងារ​កាន់តែប្រសើរ

លោករដ្ឋមន្ត្រី ហេង សួរ ស្វាគមន៍ចំពោះកិច្ចសហការជាមួយសហជីពក្នុងការលើកកម្ពស់វិស័យការងារ​កាន់តែប្រសើរ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការស្វាគមន៍ និងលើកទឹក​ចិត្ត​ដល់សហជីពទាំងអស់នៅកម្ពុជា ប្រើយន្តការពិភាក្សាគ្នា និងសហការគ្នាដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នា​ក្នុង​គោលដៅ​ធ្វើយ៉ាងណាឱ្យវិស័យការងារកាន់តែមានភាពល្អប្រសើរ។ ការលើកឡើងនេះ គឺក្នុងឱកាសដែល លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ហេង សួរ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ នៅក្នុងកិច្ចពិភាក្សាការងារនេះ លោក ហេង សួរ និងលោកស្រី យ៉ាង សុភ័ណ្ឌ បានផ្តោតជាសំខាន់​ទៅលើកិច្ចសហប្រតិបត្តិការការងារ និងការបង្កើនទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរ រួមទាំងជម្រុញក្របខណ្ឌគោលនយោបាយជាតិសម្រាប់កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅឱ្យមានភាពកាន់តែប្រសើរឡើងថែមទៀតនាថ្ងៃអនាគត។ ភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពីការអនុវត្តកម្មវិ...
ពិធីសំណេះសំណាលជាមួយសាស្រ្តាចារ្យ​នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា​(UI) ចំនួន៦៥រូប​ មកពីទីតាំង​គោលរាជធានីភ្នំពេញ​ ទីតាំងសាខា​បណ្តាខេត្ត

ពិធីសំណេះសំណាលជាមួយសាស្រ្តាចារ្យ​នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា​(UI) ចំនួន៦៥រូប​ មកពីទីតាំង​គោលរាជធានីភ្នំពេញ​ ទីតាំងសាខា​បណ្តាខេត្ត

សង្គម និងកម្សាន្ត
ភ្នំពេញ: អបអរសាទ​ ពិធីសំណេះសំណាលជាមួយសាស្រ្តាចារ្យ​ នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា​(UI) ចំនួន៦៥រូប​ មកពីទីតាំង​គោលរាជធានីភ្នំពេញ​ ទីតាំងសាខា​ខេត្តសៀមរាប​, ទីតាំងសាខាខេត្តបាត់ដំបង​, និងសាខាខេត្តកំពត​។ ដោយ​មានការជូនប័ណ្ណសរសេីរចំពោះសាស្រ្តាចារ្យ​ ប៊ិចអនុស្សាវរីយ៍ចំនួនមួយ​ដេីម និងថវិកា​ ៥០.០០០រៀល​។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា​(CPP)។ កម្មវិធីនេះបានប្រព្រឹត្តធ្វើឡើងនៅទីតាំងនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(Ui) នារសៀលថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលស្ថិតនៅអគារលេ ខ៥៧៨ ផ្លូវលេខ៧០ សង្កាត់ទួលសង្កែទី១ ខណ្ឌឬ ស្សីកែវ រាជធានីភ្នំពេញ។ បន្ទាប់មកទៀត ក៏មានរៀបចំ  ពិធីចុះអនុស្សរណៈយោ គយល់គ្នា(MOU)រវាង សាកលវិទ្យា...