ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អគ្គនាយកដ្ឋាន ក.ប.ប. បានចូលរួមតាំងបង្ហាញអំពីតួនាទីភារកិច្ចរបស់ខ្លួន និងកិច្ចការហាឡាលកម្ពុជា នៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តកែប

អគ្គនាយកដ្ឋាន ក.ប.ប. បានចូលរួមតាំងបង្ហាញអំពីតួនាទីភារកិច្ចរបស់ខ្លួន និងកិច្ចការហាឡាលកម្ពុជា នៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តកែប

សង្គម និងកម្សាន្ត
(ខេត្តកែប)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានចូលរួមរៀបចំស្តង់តាំងបង្ហាញតួនាទីភារកិច្ចសកម្មភាពអនុវត្តការងាររបស់ខ្លួន និងកិច្ចការហាឡាលកម្ពុជា ក្នុងព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកែប។ ក្នុងពិធីបុណ្យសមុទ្រឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញចូលរួមទាំងពិធីបើក និងពិធីបិទ និងមានស្តង់ពិព័រណ៍រហូតដល់៥០០ស្តង់ ជាមួយនឹងភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់ចូលរួមទស្សនាកម្សាន្តក្នុងរយៈ៣ថ្ងៃមកនេះ។ ដោយមានការយកចិត្តទុកដាក់ពីលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មា ធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានចង្អុលបង្ហាញមក លោកផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក....
សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជួបប្រជុំជាមួយ គណៈប្រតិភូជាន់ខ្ពស់ចិនដឹកនាំដោយ លោក YANG CHUNLEI

សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជួបប្រជុំជាមួយ គណៈប្រតិភូជាន់ខ្ពស់ចិនដឹកនាំដោយ លោក YANG CHUNLEI

សង្គម និងកម្សាន្ត
ភ្នំណេញ: សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ នៅថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០២៣នេះបាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជួបប្រជុំជាមួយ គណៈប្រតិភូជាន់ខ្ពស់ចិនដឹកនាំដោយ លោក YANG CHUNLEI អគ្គលេខាធិការរងនៃគណៈកម្មាធិការនយោបាយច្បាប់ មជ្ឈឹមបក្សកុំម្មុយនីស្តចិន។ ខ្លឹមសារជាសំខាន់នៃកិច្ចប្រជុំបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់លើការប្រយុទ្ធប្រឆាំងល្បែងស៊ីសងតាមអនឡាញ-online និងការឆបោកតាមប្រព័ន្ធអុីនធឺណិត។ សមត្ថកិច្ចកម្ពុជាជាពិសេសក្រសួងមហាផ្ទៃ បានបញ្ជាក់ជំហរយ៉ាងម៉ឺងមាត់លើការអនុវត្តច្បាប់តាមការសម្រេចរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង អភិសន្តិបណ្ឌិត ស សុខា ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសហការជាមួយសមត្ថកិច្ចចិន និងបណ្តាប្រទេសពាក់ព័ន្ធស៊ើបអង្កេតនិងបង្ក្រាបឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធជាច្រើនពាន់នាក់បញ្ជូនទៅផ្តន្ទាទោសតាមច្បាប់ន...
មន្ទីរសាធារណការ ខេត្តព្រះវិហារ បានជូនដំណឹងពីវឌ្ឍនភាពការងារជួសជុលពង្រីក និងសាងសង់ប្រព័ន្ធលូសងខាងផ្លូវលើកំណាត់ផ្លូវជាតិលេខ៦២

មន្ទីរសាធារណការ ខេត្តព្រះវិហារ បានជូនដំណឹងពីវឌ្ឍនភាពការងារជួសជុលពង្រីក និងសាងសង់ប្រព័ន្ធលូសងខាងផ្លូវលើកំណាត់ផ្លូវជាតិលេខ៦២

សង្គម និងកម្សាន្ត
ព្រះវិហារ: មន្ទីរសាធារណការ ខេត្តព្រះវិហារ បានសូម ជូនវឌ្ឍនភាពការងារជួសជុលពង្រីក និងសាងសង់ប្រព័ន្ធលូសងខាងផ្លូវ លើកំណាត់ផ្លូវជាតិលេខ៦២ ខេត្តព្រះវិហារថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមជូនវឌ្ឍនភាពការងារជួសជុលពង្រីក និងសាងសង់ប្រព័ន្ធលូសងខាងផ្លូវ លើកំណាត់ផ្លូវជាតិលេខ៦២ ចាប់ពីគ.ម៦៧+៩៥០ ដល់គ.ម៦៨+៥០០ ស្ថិតក្នុងភូមិសាស្ត្រភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសហការរុះរើសំណង់ដែលសង់រំលោភលើដីចំណីផ្លូវចេញ ហើយក៍សូមអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋដែលមិនទាន់បានចូលរួមរុះរើសំណង់ដែលសង់រំលោភដីចំណីផ្លូវ សូមមេត្តាជួយរុះរើចេញ ដោយសារក្រុមការងារយើងខ្ញុំកំពង់បន្តសកម្មភាពការងារនេះ។ សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ អង្គភាព មន្ទីរសាធារណការ និងដឹកជ...
មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារ ក្នុងពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែប

មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារ ក្នុងពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែប

សង្គម និងកម្សាន្ត
ភ្នំពេញ: អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ សហការជាមួយសាខា ក.ប.ប. ខេត្តកែប មន្ទីរពាណិជ្ជ កម្ម និងរដ្ឋបាលក្រុងកែប ចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅទីតាំងផ្សារក្តាម ក្នុងឱកាសពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ដែលប្រព្តឹត្តិទៅនៅក្រុងកែប ខេត្តកែប។ សូមបញ្ជាក់ផងដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសុវត្ថិភាពម្ហូបអាហារ ដោយក្នុងនោះដែរ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តែងតែបានណែនាំជាប្រចាំមកអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីរកសាធាតុគីមីហាមឃាត់ និងទំនិញគ្មានគុណភាព ក្នុងការធានាបាននូវការការពារសុខុមាលភាពប្រជាពលរដ្ឋ។ ជាលទ្ធផលមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋាន ក...
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ស្ថាបត្យករ និងវិស្វករ ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងចេះគិតគូរច្នៃប្រឌិតនូវអ្វីដែលជាជំនាញរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សំដៅចូលរួមអភិវឌ្ឍប្រទេសជាតិ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ស្ថាបត្យករ និងវិស្វករ ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងចេះគិតគូរច្នៃប្រឌិតនូវអ្វីដែលជាជំនាញរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សំដៅចូលរួមអភិវឌ្ឍប្រទេសជាតិ

សង្គម និងកម្សាន្ត
ភ្នំពេញ: លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសំណេះសំណា លជាមួយគណៈស្ថាបត្យករ និងគណៈវិស្វករកម្ពុជា ។ ការជួបជុំគ្នានាពេលនេះគឺជាកិច្ចចាប់ផ្ដើមដ៏ល្អក្នុងការពិភាក្សា និងឈ្វេងយល់ពីគ្នាទៅវិញទៅមក និងកំណត់ទិសដៅសំរាប់អនុវត្តរួមគ្នា សំដៅបង្កើនប្រសិទ្ធភាពការងារ និងសម្រេចគោលដៅដែលបានគ្រោងទុក។ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានរម្លឹកអំពីដំណា ក់កាលជាច្រើន ដែលកម្ពុជាធ្លាប់បានឆ្លងកាត់នៅក្នុងប្រវត្តិសាស្ត្រ ក្នុងនោះមានការកសាងប្រាសាទអង្គរវត្តដែលជាស្នាដៃស្ថាបត្យកម្មកំពូលរបស់បុព្វបុរសខ្មែរ ព្រមទាំងដំណាក់កាលប្រវត្តិសាស្ត្រសំខាន់ៗជាច្រើនទៀត ដូចជាដំណើរស្វែងរកសន្តិភាពឱ្យប្រជាជនកម្ពុជាតាមរយៈនយោបាយឈ្នះឈ្នះ និងការរក្សាបាននូវស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រជាដើម។...
ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពអគ្គីភ័យដល់មន្ត្រីរាជការ មន្ត្រីអធិការកិច្ចចំណុះក្រោមក្រសួងចំនួន១២២នាក់

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពអគ្គីភ័យដល់មន្ត្រីរាជការ មន្ត្រីអធិការកិច្ចចំណុះក្រោមក្រសួងចំនួន១២២នាក់

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពអគ្គីភ័យដល់មន្ត្រីរាជការ មន្ត្រីអធិការកិច្ចនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សរុបចំនួន១២២នាក់ នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាតំណាងរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នាឱកាសនោះ លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានឱ្យដឹងថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងស្តីពីសុវត្ថិភាពអគ្គិភ័យ និងវិធានការបង្ការហានិភ័យដែលអាចកើតដោយអគ្គីភ័យ។ លោក ឡេង តុង បានបន្តថា គ្រោះថ្នាក់អគ្គិភ័យ អាចក្លាយជាមហន្តរាយធ្ងន់ធ្ងរនៅកន្លែងធ្វើការប្រសិនបើយើងមិនមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ និងមិនមានវិធានការបង្ការទុកជាមុនឱ្យបានច្បាស់លាស់នោះទេ។ បញ្ហានេះវាផ្តល់ផលប៉ះពាល់ធ្ងន...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង សាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង សាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង

សង្គម និងកម្សាន្ត
ភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង សាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាទ ខេត្តកោះកុង។ គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ គឺជាគម្រោងវារីអគ្គិសនី ដែលវិនិយោគសាងសង់ដោយ ក្រុមហ៊ុន Cambodian Upper Tatay Hydropower Co., Ltd. ដែលជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន China National Heavy Machinery Industry Corporation (Sinomach) របស់ប្រទេសចិន។ គម្រោងវារីអគ្គិសនីនេះ ប្រើប្រភពទឹករបស់ស្ទឹង២ គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។ ប្រភពទឹក ដែលតភ្ជាប់គ្នានេះ គ្រោងទម្លាក់យកមកផលិតថាមពលអគ្គិសនី នៅអគារថាមពល ដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់ ស្ថិតនៅចម្ងាយ ១៣គីឡូម៉ែត្រ ក្រោមទំនប់ទឹកស្ទឹងកែប តាមបំពង់ទួណែល...
អគ្គនាយកនៃអគ្គនាយកដ្ឋាន «ក.ប.ប.» បានដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត

អគ្គនាយកនៃអគ្គនាយកដ្ឋាន «ក.ប.ប.» បានដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត

សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២ ០២៣ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែបន្លំ «ក.ប.ប.» បានដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោក លោកស្រី ជាអគ្គនាយករង ប្រធាន/អនុប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងប្រធានការិយាល័យថ្នាក់កណ្ដាលទាំងអស់។ របៀបវារៈនេះកិច្ចប្រជុំនេះរួមមាន៖ ១. មតិបើករបស់ឯកឧត្ដមប្រតិភូ ប្រធានអង្គប្រជុំ និងវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានដែលបានអនុវត្តក្នុងខែវិច្ឆិកា ២. របាយការណ៍សង្ខេបរបស់នាយកដ្ឋានជំនាញទាំង៦ ៣. បទអន្តរាគមន៍របស់ឯកឧត្ដម លោកជំទាវ លោក អគ្គនាយករង ៤. របាយការណ៍របស់ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងបញ្ហាប្រឈម ៥. អនុសាសន៍ណែនាំរបស់ឯកឧត្ដមប្រតិភូប្រធាន...
ស្អែកនេះ ក្រុមហ៊ុនធំៗ ៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតជាង ៥០០កន្លែង ក្នុងវេទិកាការងាររបស់ NEA! ដាក់ពាក្យភ្លាម សម្ភាសភ្លាម!

ស្អែកនេះ ក្រុមហ៊ុនធំៗ ៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតជាង ៥០០កន្លែង ក្នុងវេទិកាការងាររបស់ NEA! ដាក់ពាក្យភ្លាម សម្ភាសភ្លាម!

សង្គម និងកម្សាន្ត
ភ្នំពេញ: ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សា ដោយមានក្រុមហ៊ុនធំៗចំនួន៧ ចូលរួមផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៥០៥ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ស្អែកនេះ។ ក្រុមហ៊ុនទាំង ៧ ដែលនឹងចូលរួមក្នុងវេទិកាការងារនាថ្ងៃស្អែកនេះរួមមាន៖ ក្រុមហ៊ុន JACCS, ក្រុមហ៊ុន Develocus Investment, ផ្សារទំនើប ម៉ាក្រូ, ធនាគា រស្ថាបនា, ធនាគារឯកទេស AEON, Sokimex និងពន្លឺអលង្កការ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណា ងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និ...
មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានបន្តនាំយករថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប. ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទីតាំងបរិវេណ សួនច្បារវត្តបុ ទុមវត្តី និងសួនច្បារកោះនរា

មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានបន្តនាំយករថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប. ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទីតាំងបរិវេណ សួនច្បារវត្តបុ ទុមវត្តី និងសួនច្បារកោះនរា

សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ):​ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានបន្តនាំយករថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប. ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទីតាំងបរិវេណ សួនច្បារវត្តបុ ទុមវត្តី និងសួនច្បារកោះនរា ដើម្បីចូលរួមទប់ស្កាត់ការលក់ចែកចាយម្ហូបអាហារមានផ្ទុកសារធាតុគីមីហាមឃាត់ ម្ហូបអាហារហួសកាលបរិច្ឆេទប្រេីប្រាស់​ និងម្ហូបអាហារមិនមានអនុលោមភាព។ ជាលទ្ធផលនៃការវិភាគ ក្នុងចំណោមផលិតផលម្ហូបអាហារ ចំនួន៣១គំរូ ឃើញមាន៖ បង្គាក្លាសេ ១គំរូ បានពិនិត្យរកឃើញមានចាក់បញ្ចូលសារធាតុចាហ៊ួយ(CMC) ហើយត្រូវបានក្រុមការងារដកហូតបាន ២គ.ក្រ និងនំចម្រុះពុំមានអនុលោមភាពខូចគុណភាពចំនួន ២០កញ្ចប់ ទម្ងន់ប្រមាណជិត ២គ.ក្រ ដើម្បីកំទេចចោល ព្រមទាំងកំពុងបន្តស្វែងរកប្រភពចែកចាយបន្ត។ ពុំមានទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ត្រូវបានរកឃើញទេអ...