ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មន្ត្រីនគរបាល ចំនួន ០៤នាក់ ដែលជាប់ពាក់ព័ន្ធករណីបាញ់បោះសេរីលើឧទ្យានជាតិ «ព្រះកុសមៈ គិរីរម្យ» ត្រូវបណ្តេញចេញពីក្រមខណ្ឌដើម្បីជាគំរូ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មន្ត្រីនគរបាល ចំនួន ០៤នាក់ ដែលជាប់ពាក់ព័ន្ធករណីបាញ់បោះសេរីលើឧទ្យានជាតិ «ព្រះកុសមៈ គិរីរម្យ» ត្រូវបណ្តេញចេញពីក្រមខណ្ឌដើម្បីជាគំរូ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រុមមន្ត្រីនប្រដាប់អាវុធ ចំនួន ០៤នាក់ ដែលពាក់ព័ន្ធករណីប្រើប្រាស់អាវុធបាញ់បោះសេរីបង្កភាពអសន្តិសុខដល់សង្គម ក្នុងតំបន់ទេសចរណ៍ឧទ្យានជាតិ «ព្រះកុសមៈ គិរីរម្យ» ត្រូវបានបណ្តេញចេញពីក្របខណ្ឌដើម្បីជាគំរូ។ នេះបើយោងតាមប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានខ្សែកាបតភ្ជាប់ រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ» រសៀលថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។  ...
“ភ្នំតាមីន “ដែលត្រូវបានរាជរដ្ឋាភិបាលបញ្ចូលទៅជាតំបន់ប្រវត្តិសាស្ត្រយោធា ដោយផ្តល់ឈ្មោះថ្មីជាតំបន់ប្រវតិ្តសាស្ត្រយោធាតេជោភ្នំតាមីន”ឥឡូវនេះកំពុងស្ថិតក្នុងបេះដូង ពលរដ្ឋភាគច្រើន និងយោធិនអ្នកតស៊ូ

“ភ្នំតាមីន “ដែលត្រូវបានរាជរដ្ឋាភិបាលបញ្ចូលទៅជាតំបន់ប្រវត្តិសាស្ត្រយោធា ដោយផ្តល់ឈ្មោះថ្មីជាតំបន់ប្រវតិ្តសាស្ត្រយោធាតេជោភ្នំតាមីន”ឥឡូវនេះកំពុងស្ថិតក្នុងបេះដូង ពលរដ្ឋភាគច្រើន និងយោធិនអ្នកតស៊ូ

សង្គម និងកម្សាន្ត
ភ្នំពេញ: ភ្នំតាមីន ដែលត្រូវបានរាជរដ្ឋាភិ បាលបញ្ចូលទៅជាតំបន់ប្រវត្តិសាស្ត្រយោធា ក្នុងអនុក្រិត្យលេខ ១៥៥ចុះថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៣ ដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តល់ឈ្មោះថ្មីថា"តំបន់ប្រវតិ្តសាស្ត្រយោធាតេជោភ្នំតាមីន"។ ភ្នំនេះត្រូវបាត់បង់ក្នុងឆ្នាំ១៩៨៩ ហើយទទួលបានមកវិញក្នុងឆ្នាំ២០១៤ ក្នុងសម័យឯកឧត្តមនាយឧត្តមសេនីយ៏យន្ត មីន បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការពារជាតិ កាលនោះលោកមានតំណែងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង។ យោធិនម្នាក់ បានរំលឹកថា"ខ្ញុំបាទជាយោធិនម្នាក់ក្នុងខេត្តកោះកុងចង់សួរថា:-តើមានខេត្តណាខ្លះដូចខេត្តកោះកុងខ្ញុំទេ? ទឹកដីដែលបាត់បង់ហើយ ទទួលបានយកមកវិញ ដោយការខិតខំប្រឹងប្រែងរកគ្រប់វិធីរបស់នាយឧត្តមសេនីយ៏យន្ត មីន ទើបទទួលបាននូវទឹកដីដែលបាត់បង់មកគ្រប់គ្រងវិញដល់សព្វថ្ងៃនេះ ដោយគ្មានការបង្ហូរឈាម និងចំណាយគ្រាប់រំសេវសូម្បី១គ្រាប់" ។ ...
សេចក្តីសម្រេចចិត្ត របស់មហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣

សេចក្តីសម្រេចចិត្ត របស់មហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣

សង្គម និងកម្សាន្ត
ភ្នំពេញ: សេចក្តីសម្រេចចិត្ត របស់មហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ អង្គមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ ត្រូវបានដំណើរការអស់រយៈពេលមួយព្រឹក នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិតិ្តយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា,។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា៕...
របាយការណ៍ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ ក្នុងភូមិសាស្រ្ត សង្កាត់បឹងសាឡាង និងផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ

របាយការណ៍ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ ក្នុងភូមិសាស្រ្ត សង្កាត់បឹងសាឡាង និងផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ជាប្រចាំពី លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់សុខុមាលភាព សុខភាពប្រជាពលរដ្ឋ តាមរយៈការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ និងដោយមានការណែនាំពី លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ឱ្យបន្តពង្រឹងយុទ្ធនាការចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារនានា ក្នុងក្របខណ្ឌទូទាំងប្រទេស។ សាខា ក.ប.ប. រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣សហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទីតាំងកែច្នៃខ្ញីហាន់ និងចែក ចាយ ចំនួន ៣ទីតាំង ដោយមួយកន្លែងក្នុងភូមិសាស្រ្ត សង្កាត់បឹងសាឡាង និង២ទីតាំងទៀត នៅតំបន់ផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ...
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាជាប្រចាំ ដើម្បីរំលឹកដល់គុណបុព្វបុរសខ្មែរ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាជាប្រចាំ ដើម្បីរំលឹកដល់គុណបុព្វបុរសខ្មែរ

សង្គម និងកម្សាន្ត
ភ្នំពេញ: ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបានបន្តចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយច្រៀងចម្រៀងបទ «នគររាជ» និងច្រៀងបទពង្សាវតាខ្មែរដោយផ្ទាល់រួមគ្នា ដែលបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅជាទីបំផុត ទៅក្នុងក្រអៅដួងចិត្ដកុលបុត្រ កុលធីតាខ្មែរគ្រប់ៗរូប។ គួរបញ្ជាក់ថា ជារៀងរាល់សប្តាហ៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំការគោរពទង់ជាតិចំនួន ២លើក ពោលគឺពេលព្រឹកថ្ងៃច័ន្ទ និងពេលល្ងាចថ្ងៃសុក្រ៕ #MLVT #HENGSour...
គណៈប្រតិភូសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

គណៈប្រតិភូសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សង្គម និងកម្សាន្ត
ភ្នំពេញ: លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០ ២៣នេះ បានអនុញ្ញាតឱ្យលោក PAUL Clements ប្រធានក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) និងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ភាគីទាំងពីរបានពិភាក្សាគ្នាលើចំណុចសំខាន់ៗជាច្រើនប្រកបដោយភាពស្និទ្ធស្នាល និងទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះគណៈប្រតិភូសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា​បានថ្លែងអបអរសាទរ និងជូនពរ លោក រដ្ឋមន្ត្រី ក្នុងឱកាសដែល ទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានសន្តិភាព ស្ថិរភាព នយោ បាយ និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព។ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រា...
ឧកញ៉ា អុឹង គីមហុង និងភរិយា បានឡើងភូមិគ្រឹះមានតម្លៃជិត ៥លានដុល្លារ និងមានការ ចូលរួមពីមហាសេដ្ឋីជាច្រើននៅកម្ពុជា

ឧកញ៉ា អុឹង គីមហុង និងភរិយា បានឡើងភូមិគ្រឹះមានតម្លៃជិត ៥លានដុល្លារ និងមានការ ចូលរួមពីមហាសេដ្ឋីជាច្រើននៅកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ: ឧកញ៉ា អុឹង គីមហុង និងលោកជំទាវ បានឡើងភូមិគ្រឹះតម្លៃជិត ៥លានដុល្លារ ហើយពិធីនេះមានការ ចូលរួមពីមហាសេដ្ឋីជាច្រើន អ្នកឧកញ៉ា ឧកញ៉ា ថៅកែបុរីជា ច្រើនរូបផងដែរ។ កម្មវិធី​ដ៏​​ធំមួយនេះ មាន ​អ្នកឧកញ៉ា ឧកញ៉ា និង​ភ្ញៀវកិត្តិយស​​ជា​ច្រើន​ប្រមាណ​ជិត ៤០០នាក់​ បាន​ចូល​រួម​កាលពី​ល្ងាច​​ម្សិល​មិញ​នេះ ​ធ្វើ​ឡើង​នៅ​ភូមិគ្រឹះ​ថ្មី​របស់​លោក​ឧកញ៉ាផ្ទាល់ ស្ថិត​នៅ​ផ្លូវ​២០០៤ សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញនាពេលថ្មីៗនេះ។។ នៅកម្មវិធី​នេះ​ ក៏ត្រូវបានរៀបចំឡើង​ចំ​ថ្ងៃ​ខួប​កំណើត​​កូន​ស្រី​របស់​លោក ដែល​មាន​វ័យ ៧​ឆ្នាំ​ផង​ដែរ។ ​កាល ពីនៅ​​ដើម​ឆ្នាំ២០២១ លោក​ឧកញ៉ា អ៊ឹង គីមហុង​ ​និង​ភរិយា លោកជំទាវ សុខ ស្រីអូន អគ្គនាយិកា​ក្រុមហ៊ុន យូភីភី សាឡន & ខូសស្មិចតិច បាន​ចាប់​ផ្តើម​សាង សង់​ភូមិគ្រឹះ​ផ្ទាល់​ខ្លួន​​​ដ៏​ស្កឹមស្កៃ​មួយ នៅ​ផ្លូវ​២០០៤ មាន​ឈ្មោះ​ថា «ភូមិគ្រឹះ ឧកញ៉ា​គួរ​ឱ្យ​ស្រលាញ់» ​ដែលចំណាយ​ប្រាក់​អស់...
ករណីបាញ់បោះអនាធិបតេយ្យជាង ២០០គ្រាប់ ពិធីជប់លៀងខួបកំណើត! ម្ចាស់ផ្ទះលំហែឧត្ដមសេនីយ៍ទោ គៀង ចាន់តួ និងឈ្មោះ កង ឆាយ ពាក់ស័ក្តិ២ មន្ត្រីនគរបាល ជាអ្នកបាញ់ច្រើនជាងគេ!

ករណីបាញ់បោះអនាធិបតេយ្យជាង ២០០គ្រាប់ ពិធីជប់លៀងខួបកំណើត! ម្ចាស់ផ្ទះលំហែឧត្ដមសេនីយ៍ទោ គៀង ចាន់តួ និងឈ្មោះ កង ឆាយ ពាក់ស័ក្តិ២ មន្ត្រីនគរបាល ជាអ្នកបាញ់ច្រើនជាងគេ!

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ករណី​បាញ់​បោះ​អនាធិបតេយ្យ​ជាង​ ២០០​គ្រាប់​ ជប់លៀងខួបកំណើតនៅ​ រមនីយដ្ឋាន​ទេសចរណ៍​ គីរី​រម្យ​ ខេត្ត​កំពង់​ស្ពឺ​ កាលពី​យប់​ថ្ងៃ​ទី​ ១១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២៣​ កេីតហេតុ​នៅផ្ទះ​លំហែ​របស់​ លោក​ឧត្ដមសេនីយ៍​ទោ​ គៀង​ ចាន់​តួ​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ក្រសួង​មហាផ្ទៃ​ ។ ចំណែក​ម្ចាស់​ខួប​កំណើត​ឈ្មោះ​ កង​ ឆាយ​ ពាក់ស័ក្តិ​២​ មន្ត្រី​នគរបាល​ ជា​អ្នក​បាញ់​ច្រើន​ជាងគេ​ ។បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួនជន​ប្រព្រឹត្ត​បទល្មើស​ដេីម្បី​យកមកផ្ដន្ទាទោសតាមច្បាប់​ ។ ប៉ុន្តែនៅក្នុងសារសំឡេងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ គៀង សាវុធ ដែលជាឪពុក លោក​ឧត្ដមសេនីយ៍​ទោ​ គៀង​ ចាន់​តួ​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ក្រសួង​មហាផ្ទៃ​ បានចេញមុខបញ្ជាក់ថា «ខ្ញុំ នាយឧត្ដមសេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ សូមអះអាងចំពោះមុខច្បាប់ពីបញ្ហាក...
ក.ប.ប. ត្រួតពិនិត្យទីផ្សារ ស្តង់ពិព័រណ៍ និងចុះបង្រ្កាបបទល្មើសស្របតាមបណ្តឹងរបស់ក្រុមហ៊ុន

ក.ប.ប. ត្រួតពិនិត្យទីផ្សារ ស្តង់ពិព័រណ៍ និងចុះបង្រ្កាបបទល្មើសស្របតាមបណ្តឹងរបស់ក្រុមហ៊ុន

សង្គម និងកម្សាន្ត
ភ្នំពេញ: សាខា ក.ប.ប. ឧត្តរមានជ័យ កោះកុង បាត់ដំបង និងរាជធានីភ្នំពេញនៅថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបានចុះត្រួតពិនិត្យទំនិញនៅតាមទីតាំងចែកចាយ និងផ្ទះលក់ទំនិញ នានាក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលក្នុងសកម្មភាពនេះមន្ត្រីយើងបានត្រួតពិនិត្យលើទំនិញវេចខ្ចប់ស្រាប់ ស្វែងរកទំនិញក្លែងបន្លំ ខូចគុណភាព ពុំមានអនុលោមភាពផ្សេងៗ និងទំនិញរំលោភបំពានសិទ្ធផ្ដាច់មុខ និងក្លែងបន្លំម៉ាកសញ្ញ៉ា “ប៊ីចេង” របស់ក្រុមហ៊ុនដើមផងដែរ។ ជាលទផល៖ - បានរកឃើញផលិតផល ឡេ ពុំអនុលោមតាមបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ចំនួន ៦.៦៨គីឡូក្រាម - ពុំបានរកឃើញការដាក់លក់ ប៊ីចេង ក្លែងបន្លំម៉ាកសញ្ញា តាមបណ្តឹងរបស់ក្រុមហ៊ុននោះទេ - មន្ត្រីយើងបានបន្តផ្សព្វផ្សាយ ប្រកាសលេខ ៣៣៨ , ១៨៣ ,១៨៥ និងប្រកាសលេខ ០០៦៤ និងលិខិតបទដ្ឋានគតិយុត្តនានា ដល់អាជីវករផងដែរ៕...
មន្ត្រី ក.ប.ប. រកឃើញទំនិញហួសកាលបរិច្ឆេទ ខូចគុណភាព និងពុំមានអនុលោមភាពប្រមាណ៣០០គីឡូក្រាមនៅលើទីផ្សារ

មន្ត្រី ក.ប.ប. រកឃើញទំនិញហួសកាលបរិច្ឆេទ ខូចគុណភាព និងពុំមានអនុលោមភាពប្រមាណ៣០០គីឡូក្រាមនៅលើទីផ្សារ

សង្គម និងកម្សាន្ត
ភ្នំពេញ: សាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ស្វាយរៀង សៀមរាប និងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានចុះធ្វើការត្រួតពិនិត្យគុណភាពទំនិញចម្រុះគ្រប់ប្រភេទ រួមមានគ្រឿងឧបភោគបរិភោគ ទំនិញវេចខ្ចប់ស្រេច និងគ្រឿងសម្អាង នៅតាមផ្ទះលក់ទំនិញ និងទីផ្សារសំខាន់ៗនានា។ តាមការបញ្ជាក់របស់មន្ត្រីជំនាញ ជាលទ្ធផលបានរកឃើញ ដកហូត និងឃាត់ទុកបណ្តោះអាសន្ន នូវទំនិញចម្រុះរួមមាន មី នំបំពង ឡេ ម្សៅលាបមុខ សាប៊ូដុសខ្លួន ស្រាបៀ ដែលពុំមានអនុលោមភាពតាមបទដ្ឋានបច្ចេកទេស ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ២៣៤.២៣គីឡូក្រាម និងភេសជ្ជៈ រំលោភបំពានសិទ្ធិផ្តាច់មុខចំនួន ៥៧.៦គីឡូក្រាម។ ចំពោះអាជីវករ ដែលប្រព្រឹត្តល្មើសនឹងច្បាប់ តាមរយៈចេតនាដាក់តាំងលក់ទំនិញដែលពុំមានអនុលោមភាព ត្រូវទទួលការពិន័យអន្តរការណ៍ពីមន្ត្រីស៊ើបអង្កេត ក.ប.ប.។ ជាមួយគ្នានេះដែរ ដើម្បីបន្តបញ្រ្ជាបការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិជាធរមា...