រដ្ឋមន្ត្រីក្រសួងកសិកម្ម ឌិត ទីណា បានក្រើនរម្លឹកដល់មន្ត្រីកសិកម្មគ្រប់ជាន់ថ្នាក់ ត្រូវតែចុះដល់មូលដ្ឋានផ្ទាល់ដើម្បី យល់ពីកសិករដឹងពីបញ្ហាប្រឈម
បន្ទាយមានជ័យ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ឌិត ទីណា បានធ្វើឡើងនៅក្នុងដំណើរបេសក កម្ម ចុះតាមមូលដ្ឋាន និងជួបជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ នៅថ្ងៃចន្ទថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា តួនាទីនិងភារកិច្ចដែលប្រគល់ជូន គឺដើម្បីជួយដល់កសិករ និងសេដ្ឋកិច្ចជាតិ ។ ដូច្នេះត្រូវមានមោទនភាព ហើយត្រូវសហការគ្នាល្អ ម្ចាស់ការ និងធ្វើវាឱ្យបានល្អ បំផុត ដោយត្រូវចុះដល់មូលដ្ឋានផ្ទាល់ ដើម្បីយល់ពីកសិករ ដឹងពីបញ្ហាប្រឈម និងតម្រូវការពិតរបស់ ពួកគាត់។
លោករដ្ឋមន្រ្តីបានលើកឡើងថា យើងត្រូវមានសិក្សា និងវាយតម្លៃឱ្យបានច្បាស់លាស់ អំពីសន្តិសុខស្បៀង និងខ្សែច្រវាក់តម្លៃ ព្រមទាំងធ្វើការការគាំទ្រដល់កសិករ ទាំងបច្ចេកទេស និងជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធ ការកាត់ បន្ថយថ្លៃដើម ជំរុញការនាំចេញ ដ...








