មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ជួបសំណេះសំណាលប្រចាំខែជាមួយប្រធានសហព័ន្ធសហជីព ដើម្បីពង្រឹងកិច្ចសន្ទនាសង្គម និងទំនាក់ទំនងវិជ្ជាជីវៈ
(ភ្នំពេញ)៖ ក្នុងគោលបំណងពង្រឹងភាពជាដៃគូរវាងក្រសួងជាមួយតំណាងបងប្អូនកម្មករនិយោជិត និងតាមដានក្តាប់ជាប់នូវបញ្ហាផ្សេងៗនៅតាមបណ្តាសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ឯកឧត្ដម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានសហព័ន្ធសហជីពចំនួន ១៥២ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
ជំនួបនេះផ្ដោតសំខាន់លើការពិភាក្សាគ្នាពីការវិវត្តថ្មីៗនៅក្នុងវិស័យការងារ និងស្ថានភាពជារួមនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ជាពិសេសបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាជូនបងប្អូនកម្មករនិយោជិត និងនិយោជក។
ជាមួយគ្នានេះ ជំនួបនេះក៏បានចែករំលែកនូវព័ត៌មាន និងគោលការណ៍ថ្មីៗរបស់រាជរដ្ឋាភិបាល និងក្រសួង ព្រមទាំងទទួលបានព័ត៌មានជាក់លាក់ពីមូលដ្ឋាន ដើម្បីធានាបាននូវសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនបងប្អូនកម្មករនិយោជិត ព្រមទាំងបង្កើនភាពសុខដុមនីយកម្មក្នុងទំ...








