អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នឹងផ្តល់ដំណោះស្រាយជូនមន្រ្តីយោធា ដែលទាមទារ និងស្រែកតវ៉ារឿងគម្រោងដីធ្លីនៅក្នុងកិច្ចពិភាក្សា
ភ្នំពេញ:បុរី ឡេង ណាវ៉ាត្រា 6អា បានបង្ហាញលទ្ធផលនៃការខិតខំប្រឹងប្រែងដោះស្រាយជូនអតិថិជន ក្រោមការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធ ក្នុងស្ថានភាពសេដ្ឋកិច្ចពិតជាមានការលំបាកខ្លាំង បន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃវិបត្តិសេដ្ឋកិច្ចពិភពលោក និងសង្រ្គាម។
បើតាមបញ្ជាក់នៅថ្ងៃទី១០ ខែមករានេះ បុរី ឡេង ណាវ៉ាត្រា បានបន្តសកម្មភាពនៃការសាងសង់ និងអតិថិជនមួយចំនួនក៏បានអញ្ជើញមកទទួលការសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់។ បុរីក៏សូមគោរពអរគុណពុកម៉ែបងប្អូនដោយក្ដីអនុគ្រោះ និងយោគយល់ក្នុងកាលៈទេសៈដ៏លំបាកនេះ។
យោងលើកំណត់ហេតុប្រជុំ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ហើយមកដល់ពេលនេះក្រុមហ៊ុនបានខិតខំប្រឹងប្រែងដោះស្រាយបានលទ្ធផលដូចខាងក្រោម៖
- ចំណុចទី១. ទីតាំងដីឡូតិ៍ 87 ក្រុមហ៊ុនបានរៀបចំប្រព័ន្ធទឹក-ភ្លើងបន្ថែមរួចរាល់ ដូចនេះអតិថិជនអាចប្រើប្រាស់បានទាំងស្នា...








