ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លោកស្រី លី ច័្រន្ទលក្សី នាយិកា្រកុមហ៊ុន AGENT21 GLOBAL បានជួប ពិភាក្សាជាមួយ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)

លោកស្រី លី ច័្រន្ទលក្សី នាយិកា្រកុមហ៊ុន AGENT21 GLOBAL បានជួប ពិភាក្សាជាមួយ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: លោកស្រី លី ច័្រន្ទលក្សី នាយិកា្រកុមហ៊ុន AGENT21 GLOBAL បានជួប ពិភាក្សាជាមួយ និង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB  ក្នុងគោលបំណង សំរាប់ផែនការនិងចក្ខុវិស័យនៅតំបន់ភូមិធម្មជាតិរុនតាឯក។ លោកស្រី នាយិកា បានលើកឡើង ថា ក្នុងនោះក្រុមហ៊ុនបានលើកឡើងពីគោលបំណងចង់ចូលរួមអភិវឌ្ឍន៏តំបន់នោះអោយទៅជា តំបន់កសិទេសច រណ៏ និង ទេសចរណ៏វប្បធម៌ ដោយលំនៅដ្ឋាននិមួយៗបង្កើតជាប្លង់ស្ថាបត្យកម្មបែបខ្មែរលាយនិងសហសម័យ ប្រជាជនអាចធ្វើការដាំដំណាំបែបគ្រួសារ និង សហគមន៏។ បន្ថែមលលនេះលោកស្រី បានបញ្ជាក់ថា " សូមថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៏ជនបទ និងកសិកម្ម ដែលផ្តល់ឱកាសអោយ ក្រុមហ៊ុន AGENT21 GlOBAL បានធ្វើបទបង្ហាញនូវគម្រោងរបស់ក្រុមហ៊ុនយើងខ្ញុំ"។...
សម្តេចក្រឡាហោម​ស ខេង ទូលថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី

សម្តេចក្រឡាហោម​ស ខេង ទូលថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សម្តេចក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទូលថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងគម្រប់ ៧០ព្រះវស្សា យាងចូល ៧១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕...
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញ ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញ ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជា ដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី រយៈពេល២ថ្ងៃកន្លងមកនេះ ប្រកបដោយលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់។ កិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ដែលបានធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ីឆ្នាំ២០២៣នេះ ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១០ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣។ នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ាន បានពិភាក្សាអំពីវិធីសាស្ត្រ និងមធ្យោបាយនានាក្នុងការរក្សានូវសន្ទុះនៃការកសាងសហគមន៍អាស៊ាន ជំ...
លោកឌិត ទីណា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋឆេក

លោកឌិត ទីណា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋឆេក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋឆេក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការវិស័យជំនួញកសិកម្ម បានស្នើភាគីឆេកធ្វើការពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មខ្មែរ ដូចជាផលិតផលវារីវប្បកម្ម និងផលិតផលផ្សេងទៀតដែលមានសក្តានុពល នាំទៅកាន់ទីផ្សារប្រទេសឆេក។ សម្រាប់ការអភិវឌ្ឍធនធាន លោកមរដ្ឋមន្ដ្រី បានស្នើឱ្យមានការបញ្ជូនគ្រូបណ្តុះបណ្តាលមកកម្ពុជាផ្ទាល់ ឬតាមរយៈកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ វគ្គបណ្តុះបណ្តាលខ្លី ដើម្បីផ្តល់និងពង្រឹងសមត្ថភាពនិងជំនាញពិតប្រាកដ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ កម្ពុជាត្រូវ...
កាលបរិច្ឆេទ ប្រឡងប្រជែងចូលបម្រើការងារក្នុងក្របខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០២៣

កាលបរិច្ឆេទ ប្រឡងប្រជែងចូលបម្រើការងារក្នុងក្របខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០២៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  នេះជាសេចក្តីជូនដំណឹង របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្តីពីកាលបរិច្ឆេទ និង មណ្ឌលប្រឡង សម្រាប់បេក្ខជនដែលបានដាក់ពាក្យសុំសិទ្ធិប្រឡងប្រជែងចូលបម្រើការងារក្នុងក្របខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០២៣ ដូចខាងក្រោម  សូមបេក្ខជនទទួលជ្រាប​៕    
ពលរដ្ឋ១១គ្រួសារនៅស្រុកសំឡូត ប្ដឹងមន្ដ្រីពន្ធនាគារម្នាក់នៅខេត្តបាត់ដំបងរឿងឆបោកលុយជាង៩ ម៉ឺនដុល្លារ

ពលរដ្ឋ១១គ្រួសារនៅស្រុកសំឡូត ប្ដឹងមន្ដ្រីពន្ធនាគារម្នាក់នៅខេត្តបាត់ដំបងរឿងឆបោកលុយជាង៩ ម៉ឺនដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(បាត់ដំបង)៖ ប្រជាពលរដ្ឋ១១គ្រួសារ រស់នៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានដាក់ពាក្យបណ្ដឹងរួមគ្នា ប្ដឹងមន្ដ្រីពន្ធនាគារខេត្តបាត់ដំបងម្នាក់ឈ្មោះ ស៊ីម សុខុន ដោយចោទប្រកាន់ថា ស្ដ្រីឈ្មោះ ស៊ីម សុខុន បានបោកលុយពួកគាត់សរុបជាង៩ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។ ក្នុងពាក្យប្ដឹងសុំអន្ដរាគមន៍ទៅកាន់សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ លោក អ៊ុន កុសល ដែលតំណាងឲ្យប្រជាពលរដ្ឋ១១គ្រួសារ បានធ្វើការរៀបរាប់ដូចខាងក្រោម៖ «កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ យើងខ្ញុំទាំង១១នាក់ បានយកថវិកាទៅប្រគល់ជូនលោកស្រី ស៊ឹម សុខុន នៅគេហដ្ឋានរបស់លោកស្រីផ្ទាល់ ដោយមាន លោក ម៉ៅ ណាត លោកប្រាជ្ញ សុវណ្ណមន្នី និងលោក ម៉ៅ សំរេច ជាអ្នកបានឃើញ យើងខ្ញុំទាំង១១នាក់ ជួបប្រគល់ថវិកាទៅលោកស្រីពិតប្រាកដមែន ដោយគាត់សន្យា និងជួយរត់ការប្រឡងចូលក្របខណ...
លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសំណូមពរឲ្យសមត្ថកិច្ចចាប់លោក ឧកញ៉ា ហេង សារ៉ា មកផន្ទាទោស ព្រោះ មានសំបុត្របាល់ទាត់ច្រើននៅក្នុងដៃ រួចបង្ហោះអួតមហាជ

លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសំណូមពរឲ្យសមត្ថកិច្ចចាប់លោក ឧកញ៉ា ហេង សារ៉ា មកផន្ទាទោស ព្រោះ មានសំបុត្របាល់ទាត់ច្រើននៅក្នុងដៃ រួចបង្ហោះអួតមហាជ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសំណូមពរឲ្យសមត្ថកិច្ចចាប់លោក ឧកញ៉ា ហេង សារ៉ា មកផន្ទាទោស ព្រោះ មានសំបុត្របាល់ទាត់ច្រើននៅក្នុងដៃ ហើយបង្ហោះអួតមហាជន ខណៈប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ បានថ្លែងហើយថា «អ្នកមានសំបុត្រ ត្រូវតែទៅមើល បើមិនទៅមើល សំបុត្រត្រូវយកទៅឲ្យអ្នកគេមចង់ទៅមើល តែគ្មានសំបុត្រ » ។ លោក ហេង សារ៉ា បានបង្ហោះសារដូច្នេះថា៖ គេគ្រប់គ្នាគ្មានសំបុត្រ ទៅមើល ! ឯខ្ញុំវិញសេដព្រោះអត់មានអ្នកកំដរ ទៅមើលបាល់ទាត់ ។...
លោកបណ្ឌិត សាបូ អូហ្សាណូ សកលវិទ្យាធិការ នៃសកលវិទ្យាល័យ ប្រកាសតែងតាំងនាយករង នៅវិទ្យាស្ថានបូលីណូ

លោកបណ្ឌិត សាបូ អូហ្សាណូ សកលវិទ្យាធិការ នៃសកលវិទ្យាល័យ ប្រកាសតែងតាំងនាយករង នៅវិទ្យាស្ថានបូលីណូ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ឆ្នាំង៖  វិទ្យាស្ថានបូលីណូ នៃសាកលវិទ្យាល័ យអន្តរជាតិកាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣នេះបានធ្វើពិធីប្រកាសតែងតាំង លោកវេជ្ជបណ្ឌិត ចាន់ សុវណ្ណឌី ជានាយករង នៃវិទ្យាស្ថានបូលីណូ នៃសាកលវិទ្យាល័យអន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូ សកលវិទ្យាធិការ នៃសកលវិទ្យាល័យអន្តរជាតិ។ ក្នុងឱកាសនោះដែរលោក សាស្ត្រាចារ្យរង វិជ្ជប ណ្ឌិត ចាន់ សុវណ្ណឌី បានប្តេជ្ញាចិត្តថានិងខិតខំពង្រឹងគុណភាពបណ្តុះបណ្តាលបន្ថែមដល់និស្សិតរួមទាំងធ្វើការរៀបចំបង្កេីតអោយមានគ្លីនិកពិគ្រោះអ្នកជំងឺនៅវិទ្យាស្ថានបូលីណូ ជាពិសេសសំរាប់និស្សិតអនុវត្តន៍ជាក់ស្តែង។ ស្របជាមួយគ្នានេះដែរលោកសាស្រ្តាចារ្យ វិជ្ជបណ្ ឌិត ចាន់ សុវណ្ណឌី បានថ្លែងអំណរគុណយ៉ាងជ្រា លជ្រៅចំពោះឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូ សកលវិទ្យាធិការ នៃសកលវិទ្យាល័យ ដែលបានផ្ដល់ទំនុកចិត្តនិងផ្តល់តួនាទីជានាយករងនៅវិទ្យាស្ថានបូលីណូនេះ។...
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានសភានៃប្រទេសនេប៉ាល់

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានសភានៃប្រទេសនេប៉ាល់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក​ ហ្កាណេស ប្រាសាដ ទីមីលស៊ីណា (Ganesh Prasad Timilsina) ប្រធានរដ្ឋសភានេប៉ាល់។ លោក ទីមីលស៊ីណា បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ក្នុងឱកាសដែលសម្ដេចបានទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» ពីអង្គការពុទ្ធសាសនិកពិភពលោក។ លោក​​ បានគោរពជម្រាបជូនសម្ដេចតេជោថា លោក​​បានមកកាន់ព្រះរាជាណាចក្រកម្ពុជាកាលពី ៦ខែមុន ហើយឯកឧត្តមមានសេចក្ដីរីករាយណាស់ ដែលបានមកកាន់កម្ពុជាសារជាថ្មី ដើម្បីពង្រីកពង្រឹងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យវប្បធម៌ ទេសចរណ៍ វិនិយោគ និងជាពិសេស លើវិស័យដែលប្រទេសទាំងពីរ បានចុះហត្ថលេខាព្រមព្រៀងគ្នាហើយ។ លោក​ បានសម្ដែងនៅជំនឿជឿជាក់ថា ឈរលើមូលដ្ឋានដែលប្រទេសទាំងពីរ មានភាពដូចគ្នា ជាពិសេសលើវិ...
មន្រ្តីជំនាញថា គម្រោងលក់ដីឡូតិ៍និងវីឡា(T.T.P . Land )នៅតែមានបញ្ហា ដដែលអតិថិជន​​ ពិបាកនឹងជឿទុកចិត្ត​

មន្រ្តីជំនាញថា គម្រោងលក់ដីឡូតិ៍និងវីឡា(T.T.P . Land )នៅតែមានបញ្ហា ដដែលអតិថិជន​​ ពិបាកនឹងជឿទុកចិត្ត​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖ គម្រោងដីធីធីភីគ្រុប(T.T.P . Land ) របស់លោកឧកញតែ តាំងប៉ លើអតីតទីតាំងដីគម្រោងក្រុមហ៊ុន KP MORN DANY Land & House របស់ លោកស្រីម៉ន ដានី និង ស្វាមី ជនជាតិថៃគឺ លោកឧកញ៉ា​ឃុនថាវង្ស ផងផាន់ ដែលអត់ច្បាប់ ស្ថិតនៅផ្លូវជាតិលេខ៥ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ជាប់និងព្រំប្រទល់ភូមិ សាលាក្រហម ឃុំសំរោងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយពីប្តូម្ចាស់ លោកឧកញ៉ា តែ តាំងប៉ ជាម្ចាស់ថ្មីបាន ពិធីសម្ពោធ ដាក់ឲ្យដំណើរការកាល ពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ កន្លងមក មន្ត្រីជំនាញនៃភូមិបាលក្រុង និង មន្ទីរ មិនទាន់បានទទួលឯកសារ លិខិតបទដ្ឋានអ្វីនៅឡើយ នៅតែមានបញ្ហា ហើយពិបាកនឹងជឿទុកចិត្តបានណាស់។ លោកឡុង វុធ អនុប្រធានមន្ទីររៀបចំដែនដីនគរោបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៍មាន នៅព្រឹក ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៣ ឲ្យដឹងថា គម្រោងដីឡូតិ៍ និង វិឡា របស់ក្រុមហ៊ុនធីធីភីគ្រុប((T.T.P . Land )...