លោក ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តឧទុម្ភរក្រោម ខេត្តតាកែវ
តាកែវ: លោក ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធប ណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធឆ្លងមហាកុដិធម្មត្រ័យ សមិទ្ធផលនានា និងស្រោចស្រពព្រះសុគន្ធវារី ក្នុងវត្តឧទុម្ភរក្រោម ស្ថិតក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
នាឱកាសនោះ លោក ហ៊ុន ម៉ានី បានផ្តាំផ្ញើរការសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន ជីដូន ជីតា មីង មីង លោកគ្រូ អ្នកគ្រូ សិស្សានុសិ ស្ស និងប្រជាពលរដ្ឋទាំងអស់ដែលមានវត្តមានក្នុងពិធីសម្ពោធឆ្លងមហាកុដិធម្មត្រ័យ សមិទ្ធផលនានា និងស្រោចស្រពព្រះសុគន្ធវារី ក្នុងវត្តឧទុម្ភរក្រោម។
លោក ហ៊ុន ម៉ានី បានគោរពកោតសរសើរ ថ្លែងអំណរព្...








