ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លោក ស ថេត លុបចោលក្រុមរឹតបន្ដឹងការគោរពច្បាប់ចរាចរណ៍ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីរងការរិះគន់ច្រើន

លោក ស ថេត លុបចោលក្រុមរឹតបន្ដឹងការគោរពច្បាប់ចរាចរណ៍ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីរងការរិះគន់ច្រើន

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំ​ពេញ កាលពីថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០២២​ បានបង្គាប់ឲ្យមន្ត្រីនគរបាលចរាចរណ៍ក្រោមបង្គាប់ ដែលត្រូវបានដាក់ពង្រាយតាមគោលដៅនានា ក្នុងរាជធានីភ្នំពេញ ឲ្យវិលចូលមកក្នុងការិយាល័យរៀងៗវិញ ដើម្បីបញ្ចប់សកម្មភាពពួនស្ទាក់ចាប់អ្នកបើកបរល្មើសច្បាប់។ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចលុបចោលក្រុមការងារដាក់ពង្រាយឲ្យត្រួតពិនិត្យរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នៅក្នុងភូមិសាស្ដ្រខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដែលអនុវត្តតាមផែនការមុនៗ ហើយបង្កបាតុភាពមិនល្អ។ លោកស្នងការ បានបង្គាប់នៅក្នុងសេចក្តីសម្រេចនេះថា «ស្នងការរងផែនការងារនគរបាលចរាចរណ៍ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ត្រូវប្រមូលផ្ដុំកម្លាំង ដូចមានចែងក្នុងប្រការ១ មកគ្រប់គ្រង និងធ្វើការបែងចែកភារកិច្ចជាថ្មី ទៅតាមសំណូមពរចាំបាច់នៃការងារ»។ នៅក...
ទីបំផុត ឧត្តម​សេនីយ៍ឯក​​ ​​ ស ថេត បាន​​សម្រេចលុបចោលក្រុមការងារចុះត្រួតពិនិត្យ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ តាមភូមិសាស្រ្តខណ្ឌទាំង១៤

ទីបំផុត ឧត្តម​សេនីយ៍ឯក​​ ​​ ស ថេត បាន​​សម្រេចលុបចោលក្រុមការងារចុះត្រួតពិនិត្យ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ តាមភូមិសាស្រ្តខណ្ឌទាំង១៤

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ទីបំផុតស្នងការដ្ឋានគរបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចស្តីពី ការនិរាករណ៍លិខិតបង្គាប់ការលេខ ០៧៧ លបកនិងបណ្តាគោលដៅចរាចរណ៍ក្រៅក្របខណ្ឌកំណត់ ដែលចុះហត្ថលេខា ដោយ លោក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែតុលានេះ ។ សេចក្តីសម្រេចបានបញ្ជាក់ថា ត្រូវបាននិរាករណ៍លុបចោលក្រុមការងារចុះត្រួតពិនិត្យ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ តាមភូមិសាស្រ្តខណ្ឌទាំង១៤ ហើយការិយាល័យចរាចរណ៍ផ្លូវគោកត្រូវប្រមូលកម្លាំងដូចមានចែងក្នុងប្រការ១ មកគ្រប់គ្រងនឹងធ្វើការបែងចែកភារកិច្ចជាថ្មីទៅតាមសំណូមពរចាំបាច់នៃការងារ។ ចំពោះ ស្នងការរងទទួលផែនការងារសេនាធិការ ស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោក និងមន្រ្តីថ្នាក់ក្រោមត្រូវតែអនុវត្តសេចក្តីសម្រេចនេះចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ជុំវិញការបញ្ហានេះ ពលរដ្ឋាជាច្រើននៅរាជធានីភ្នំពេញ បានសម្តែងនូវការសាទរយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមស...
អ្នករស់នៅ​ភូមិ​ស្រែ​ថ្មី​ ខេត្តកោះកុង បានស្នើអាជ្ញាធរខេត្តកុំរុះរើ​ផែ​ឈើ​ប្រវែង​ជិត៣០០ ​ម៉ែត្រ​ចេញ ដែលទើបនឹងសាងសង់ សម្រាប់ប្រយោជន៍ប្រជាជន

អ្នករស់នៅ​ភូមិ​ស្រែ​ថ្មី​ ខេត្តកោះកុង បានស្នើអាជ្ញាធរខេត្តកុំរុះរើ​ផែ​ឈើ​ប្រវែង​ជិត៣០០ ​ម៉ែត្រ​ចេញ ដែលទើបនឹងសាងសង់ សម្រាប់ប្រយោជន៍ប្រជាជន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កោះកុង​៖ ប្រជាពលរដ្ឋ​ប្រមាណ៣០០​គ្រួសារ​រស់​នៅក្នុង​ភូមិ​ស្រែ​ថ្មី ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ខេត្ត​កោះកុង បាន​ស្នើសុំ​អាជ្ញាធរ​ស្រុក​កុំ​ឱ្យ​រុះរើ​ផែ​ឈើ​ប្រវែង​ជិត ​៣០០​ម៉ែត្រ​ដែល​ទើប​តែនឹង​សង់ ព្រោះ​វា​ជា​តម្រូវ​ការ​ចង់​ចត​ទូក និង​ដឹក​ជញ្ជូន​ទំនិញ​ផល​នេសាទ​ទៅកាន់​ទីផ្សារ​។ ​ ​តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រែ​ថ្មី បាន​នាំ​គ្នា​ប្រមូល​ផ្តុំ​ទទូច​ដល់​អាជ្ញាធរ​រក្សាទុក​ផែ​ថ្មី​សង់​ពី​ឈើ​នៅ​ដដែល ដើម្បី​ជា​ប្រយោជន៍​ដល់​ពួកគាត់​បម្រើការ​ចត​ទូក និង​លើកដាក់​ផល​នេសាទ​ដែល​ប្រមូល​បាន​ពី​ផ្ទៃ​ទឹកសមុទ្រ​។​ សំណើសុំ​របស់​ប្រជា​ពលរដ្ឋ​ទាំង​ផ្ទាល់មាត់ និង​ផ្តិត​មេដៃ​លាយ លក្ខណ៍អក្សរ​នេះ ធ្វើឡើង​ក្រោម​មានការ​ចោទប្រកាន់ថា ឈ្មោះ លី រស់ ជា​អ្នក​ផ្តើម​សង់វា​ឡើង បូករួម​មាន​នឹង​ការ​ជួយ​សម្ភារៈ និង​កម្លាំង​ពលកម្ម​ពី​សំណាក់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ផង​នោះ​។ ត្រង់​ចំណុច​ថា សំណង់​ផែ​ឈើ​ខុសច្បាប់​ចូល​សមុទ្រ ​ព្រោះតែ​...
លោក ផាន អូន បានដឹកនាំកិច្ចប្រជុំដើម្បីណែនាំអំពីនីតិវិធីនិងការអនុវត្តច្បាប់ និងការផ្សព្វផ្សាយច្បាប់ក្នុងការអនុវត្តនីតិវិធី

លោក ផាន អូន បានដឹកនាំកិច្ចប្រជុំដើម្បីណែនាំអំពីនីតិវិធីនិងការអនុវត្តច្បាប់ និងការផ្សព្វផ្សាយច្បាប់ក្នុងការអនុវត្តនីតិវិធី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី១៤ ខែតុលាឆ្នាំ២០២២នេះបានដឹកនាំកិច្ចប្រជុំដើម្បីណែនាំអំពីនីតិវិធីនិងការអនុវត្តច្បាប់ និងការផ្សព្វផ្សាយច្បាប់ក្នុងការអនុវត្តនីតិវិធី។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្ដម លោក អគ្គនាយករង និងឯកឧត្ដម លោក ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត។...
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការសោកស្តាយ និងមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុតជូនចំពោះក្រុមគ្រួសារនៃសព

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការសោកស្តាយ និងមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុតជូនចំពោះក្រុមគ្រួសារនៃសព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:លោក បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការសោកស្តាយ និងមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុតជូនចំពោះក្រុមគ្រួសារនៃសព ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងស្រុកលើកដែកខេត្តកណ្តាលចំពោះការបាត់បង់នូវកូនក្មួយសិស្សានុសិស្សជាទីស្រលាញ់ក្នុងឧបទ្ទវហេតុលិចទូកដ ក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ កន្លងទៅ។ លោកសូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ក្មួយៗបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លៀតទ្បើយ។ ការសម្តែងការសោកស្តាយនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមហាប្រាសាទព្រះគន្ធកុដិ និងសមិទ្ធផលនានា ក្នុងវត្តវេទ្បុវ័ន ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។...
អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលា ផ្សព្វផ្សាយ ច្បាប់ចំនួន៤ ដល់សមាជិកសភាពាណិជ្ជកម្ម-រាជធានីភ្នំពេញ

អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលា ផ្សព្វផ្សាយ ច្បាប់ចំនួន៤ ដល់សមាជិកសភាពាណិជ្ជកម្ម-រាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី១២ និងទី១៣ ខែតុលា ឆ្នាំ២០២២នេះ​បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាព លើផលិតផលទំនិញនិងសេវា ជូនដល់សមាជិក-សមាជិកា សភាពាណិជ្ជកម្មរាជធានីភ្នំពេញ ដែលជាធុរជន និងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាព លោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក​​ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលរួមពី ធុរជន និងប្រតិបត្តិករអា...
ឧត្ដមសេនីយ៍ត្រី អុី ចំរើន បានបញ្ជូនក្រុមការងារចុះសួរសុខទុក្ខនិងឧបត្ថម្ភដល់កងកម្លាំងថ្នាក់ក្រោម ជួបបញ្ហាសុខភាព និងជីវភាព

ឧត្ដមសេនីយ៍ត្រី អុី ចំរើន បានបញ្ជូនក្រុមការងារចុះសួរសុខទុក្ខនិងឧបត្ថម្ភដល់កងកម្លាំងថ្នាក់ក្រោម ជួបបញ្ហាសុខភាព និងជីវភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖ ឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខដល់កងកម្លាំងថ្នាក់ក្រោម ជួបបញ្ហាសុខភាពបញ្ហាជីវភាពប្រចាំគ្រួសារកាលពីនាព្រឹកថ្ងៃទី១៣ ខែតុលានេះ។ លោកវរសេនីយ៍ទោ សៀង អុិន ឋានៈនាយរងប៉ុស្តិ៍ ធ្លាប់បានខិតខំប្រឹងប្រែងបំពេញការងារ និងសម្រេចបាននូវ សមិទ្ធផលនានាក្នុងអង្គភាព។ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ លោកនាយប៉ុស្តិ៍បានចាត់បញ្ជូនក្រុមការងារចំនួន ០៤រូប ដឹកនាំដោយលោកវរសេនីយ៍ឯក វ៉ាន់ ប៊ុនថា ឋានៈនាយរងប៉ុស្តិ៍ដើម្បីសួរសុខទុក្ខលោកវរសេនីយ៍ទោ សៀង អុិន អត្ថលេខ ៣៦០៩៩ ឋានៈនាយរងប៉ុស្តិ៍ ដែលមានជំងឺរលាកពោះវៀនធំកំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជន “នគររាជ” ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សកម្មភាពនេះ បង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខមន្រ្តីក្រោមឱវាទកន្លងមកលោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ តែងតែផ្ដល់កម្លាំងចិត្ត និងបរិចាកនូវថវិកាផ្ទា...
សាខា ក.ប.ប. ខេត្តបាត់ដំបង នាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ នៅក្នុងកម្មវិធីបុណ្យអុំទូក

សាខា ក.ប.ប. ខេត្តបាត់ដំបង នាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ នៅក្នុងកម្មវិធីបុណ្យអុំទូក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(បាត់ដំបង)៖ ដោយទទួលបានការណែនាំពី លោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ មន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តបាត់ដំបង បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញវេចខ្ចប់ស្រេច ជាពិសេសទំនិញឧបភោគបរិភោគ ដែលបាននិងកំពុងដាក់តាំងលក់នៅក្នុងឱកាសកម្មវិធីបុណ្យអុំទូក នៅទីរួមខេត្តបាត់ដំបង។ ក្នុងបេសកកម្មនេះ មន្ត្រីជំនាញបានចុះយកសំណាកគំរូណែមសាច់ត្រី គ្រឿងសមុទ្រ បង្កង សរសៃគុយទាវ មី និងប្រហិតចម្រុះសរុបចំនួន ១៩គំរូ មកធ្វើតេស្តបឋម ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់នានា ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋដែលកំពុងដើរលេងកម្សាន្ត។ យោងតាមលទ្ធផលត្រួតពិនិត្យយ៉ាងហ្មត់ចត់ មន្ត្រីយើងពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ណាមួយលើសំណាកគំរូទាំងនោះឡើយ៕...
មន្ត្រី ក.ប.ប. ធ្វើការពិន័យអន្តរការណ៍ចំពោះអាជីវករម្ហូបអាហារដាក់លក់ទំនិញមិនមានអនុលោមភាព

មន្ត្រី ក.ប.ប. ធ្វើការពិន័យអន្តរការណ៍ចំពោះអាជីវករម្ហូបអាហារដាក់លក់ទំនិញមិនមានអនុលោមភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(តាកែវ/កំពង់ធំ)៖ ទំនិញវេចខ្ចប់ស្រេច ទំនិញឧបភោគបរិភោគ និងភេសជ្ជៈ ជាច្រើនមុខត្រូវបានមន្ត្រីជំនាញ ក.ប.ប. ធ្វើការត្រួតពិនិត្យ និងធ្វើតេស្តបឋមស្វែងរកសារធាតុគីមីហាមឃាត់នានាដែលនាំឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ ស្ថិតក្នុងទីផ្សារសំខាន់ៗនៃខេត្តខាងលើនេះ។ យោងតាមលទ្ធផលត្រួតពិនិត្យជាក់ស្តែង នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ មន្ត្រីយើងពុំបានរកឃើញទំនិញមានសារធាតុគីមីដាក់តាំងលក់នោះទេ យ៉ាងណាមិញ បានរកឃើញទំនិញចម្រុះមិនមានអនុលោមភាពសរុបចំនួន ២១គីឡូក្រាម។ ទំនិញទាំងនោះត្រូវបានមន្ត្រីយើងដកហូត និងបានពិន័យអន្តរការណ៍ចំពោះអាជីវករដែលតាំងលក់ទំនិញមិនមានអនុលោមភាព ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។...
កម្លាំងប្រដាប់អាវុធខេត្តតាកែវបួននាក់ កាងបទល្មើសនេសាទខុសច្បាប់នៅព្រំដែនវៀតណាម ប្រមូលលុយរាប់រយលាន

កម្លាំងប្រដាប់អាវុធខេត្តតាកែវបួននាក់ កាងបទល្មើសនេសាទខុសច្បាប់នៅព្រំដែនវៀតណាម ប្រមូលលុយរាប់រយលាន

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
តាកែវ៖ កងកម្លាំងប្រដាប់អាវុធបួននាក់ កំពុងកាងបទល្មើសនេសាទខុសច្បាប់នៅតាមព្រំដែនទឹកកម្ពុជា-វៀតណាម ដោយតម្រូវឲ្យបង់ប្រាក់ដើម្បីចូលនេសាទដោយប្រើឧប្បករណ៍ហាមឃាត់ក្នុងតំបន់អភិរក្សនារដូវបិទនេសាទនេះ។ ក្រុមមន្ត្រីកងរាជអាវុធហត្ថ ដែលកាងបទល្មើសនេសាទនេះ ត្រូវបានប្រជាពលរដ្ឋប្រាប់ឲ្យដឹងថា មានឈ្មោះ បូ និងឈ្មោះ ម៉េង មិនស្គាល់អង្គភាព, ឈ្មោះ សុខ លេះ ជាមន្ត្រីកងរាជអាវុធហត្ថ ខេត្តតាកែវ និងឈ្មោះ រឹម មេបញ្ជាការនគរបាលការពារព្រំដែន កងអនុសេនាតូចទី១។ ប្រជាពលរដ្ឋ បានបញ្ជាក់ថា មន្ត្រីទាំងបួននាក់ចេញមុខកាងដាច់សម្រាប់ប្រជានេសាទ ដែលបង់លុយឲ្យពួកខ្លួនតាមកំណត់។ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ ក្រុមអ្នកសារព័ត៌មាន បានចុះទៅព្រំដែនជាប់ប្រទេសវៀតណាម គឺស្រុកកោះអណ្តែត, ស្រុកបូរីជលសារ និងស្រុកអង្គរបូរី ក្នុងភូមិសាស្ត្រខេត្តតាកែវ សង្កេតឃើញមានបទល្មើសនេសាទយ៉ាងច្រើនមានទាំងជនជាតិវៀតណាមផងដែរ ដែលចូលមកនេសាទក្នុងដែនទឹករបស់កម្ពុជា។ ប្រជ...