ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លទ្ធផលនៃប្រតិបត្តិការស្រាវជ្រាវស្វែងរកជនបរទេសតាមបណ្ដឹងរាយការណ៍ចូលប្រព័ន្ធ Hotline ក្រុមការងារសម្ដេចក្រឡាហោម របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

លទ្ធផលនៃប្រតិបត្តិការស្រាវជ្រាវស្វែងរកជនបរទេសតាមបណ្ដឹងរាយការណ៍ចូលប្រព័ន្ធ Hotline ក្រុមការងារសម្ដេចក្រឡាហោម របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

សង្គម និងកម្សាន្ត
ភ្នំពេញ៖យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គិតតចាប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវស្វែងរកជនបរទេសចំនួន ៤ករណី ពាក់ព័ន្ធករណីបង្ខាំងមនុស្សដើម្បីបំរើការងារឱ្យក្រុមហ៊ុន នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ -ករណីទី១ នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២៣ និង៣០នាទី ដោយអនុវត្តតាមបណ្ដឹងរាយការណ៍ចូលប្រព័ន្ធ Hotline ក្រុមការងារសម្ដេច​ក្រឡាហោម ស ខេង កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវរំដោះបានជនរងគ្រោះចំនួន១នាក់ ជាស្ត្រីជនជាតិម៉ាឡេស៊ី ឈ្មោះ KHOO AI LEE អាយុ២៧ឆ្នាំ ពីក្នុងក្រុមហ៊ុនមួយកន្លែងស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បន្ទាប់​ពីធ្វើការស្រាវជ្រាវ និងសាកសួរ ជនរងគ្រោះបាន...
សាធារណរដ្ឋកូរ៉េ សន្យាជួយកម្ពុជាលើផ្នែកស្តារនីតិសម្បទារបស់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ

សាធារណរដ្ឋកូរ៉េ សន្យាជួយកម្ពុជាលើផ្នែកស្តារនីតិសម្បទារបស់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ សាធារណរដ្ឋកូរ៉េ នឹងជួយកម្ពុជាមានទាំងថវិកា ការបណ្តុះបណ្តាលជំនាញ និងចែករំលែកបទពិសោធន៍ការងារល្អៗមួយចំនួន ដល់កម្ពុជាលើផ្នែកស្តារនីតិសម្បទាទៅដល់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ។ ការសន្យាបែបនេះពីភាគីកូរ៉េ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តម JAEKAP LEE អតីតរដ្ឋមន្រ្តីក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាអ្នកគ្រប់គ្រងគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទានៅកម្ពុជា ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានចូលជួបសម្តែងការគួរសម ជាមួយឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានចូលរួមអបអរសាទរ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ឯកឧត្តម JAEKAP LEE ដែលបានដឹកនាំគណៈប្រតិភូមកទស្សនកិច្ច ដើម្បីជួយ...
ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងពាក់ព័ន្ធទៅនឹងផលិតផលម្សៅលាបលើទារក និងកុមារ

ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងពាក់ព័ន្ធទៅនឹងផលិតផលម្សៅលាបលើទារក និងកុមារ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងពាក់ព័ន្ធទៅនឹងផលិតផលម្សៅលាបលើទារក និងកុមារ ថ្មីៗនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ មួយចំនួនដែលរកឃើញថា អាចមានវត្តមានសារធាតុអាសបេស្តុស និងស្នើឱ្យម្ចាស់ផលិតផលធ្វើការវិភាគតប នៅមន្ទីរពិសោធន៍ភាគីទី៣ ដែលមានសមត្ថភាពនិងការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ពាក់ព័ន្ធនឹងករណីនេះ ដើម្បីចៀសវាងការភ័ន្តច្រឡំដោយប្រការណាមួយពីសំណាក់អ្នកប្រើប្រាស់ អគ្គនាយកដ្ឋាន ក.ប.ប. សូមធ្វើការបញ្ជាក់ជូនបន្ថែមទៀតដល់សាធារណជនមេត្តាដូចខាងក្រោម ៖ - ­ការផ្អាកជាបណ្ដោះអាសន្នការចរាចរដាក់លក់នៅលើទីផ្សារ ត្រូវបានកំណត់តែទៅលើផលិតផលម្សៅលាបលើទារកនិងកុមារ ដែលមានលេខកូដ (Batch Number) ផ្សេងៗគ្នាចំនួន ១២ ដូចមានក្នុងឧបសម្ព័ន្ធភ្ជាប់ជាមួយសេចក្តីជូនដំណឹងចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ តែប៉ុណ្ណោះ។ ចំពោះផលិតផលដែលមាន ម៉ាកដូចគ្នា ហើយមានលេខកូដ (Batch ...
ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពកម្ពស់ទឹកតាមបណ្តាស្ថានីយជលសាស្ត្រ នៅព្រឹកថ្ងៃទី ២៥ សីហា នេះ

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពកម្ពស់ទឹកតាមបណ្តាស្ថានីយជលសាស្ត្រ នៅព្រឹកថ្ងៃទី ២៥ សីហា នេះ

សង្គម និងកម្សាន្ត
ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពកម្ពស់ទឹកតាមបណ្តាស្ថានីយជលសាស្ត្រ នៅព្រឹកថ្ងៃទី ២៥ សីហា នេះ និងកម្ពស់ទឹកព្យាករណ៍សម្រាប់ថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ សីហា ២០២២ ។  
មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង និងខេត្តកោះកុង បានបន្តស្វែករកភាពមិនអនុលោមលើទំនិញគ្រប់ប្រភេទ

មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង និងខេត្តកោះកុង បានបន្តស្វែករកភាពមិនអនុលោមលើទំនិញគ្រប់ប្រភេទ

សង្គម និងកម្សាន្ត
ភ្នំពេញ៖​ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង និងខេត្តកោះកុង បានបន្តស្វែករកភាពមិនអនុលោមលើទំនិញគ្រប់ប្រភេទ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណជាង ៩០គីឡូក្រាម និង ៧៩២លីត្រត្រូវបានមន្រ្តីជំនាញដកហូតបាន នាថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង និងខេត្តកោះកុង បានបន្តស្វែករកភាពមិនអនុលោមលើទំនិញគ្រប់ប្រភេទ និងសារធាតុគីមីហាមឃាត់ដែលប៉ះពាល់សុខភាពអ្នកបរិភោគតាមរយៈការចុះត្រួតពិនិត្យនៅលើទីផ្សារ ម៉ាត និងទីតាំងផលិតម្ហូបអាហារជាដើម។ គោលបំណងគឺដើម្បីការពារសុខុមាលភាពអ្នកប្រើប្រាស់ និងប្រជាពលរដ្ឋទូទៅ ចៀសវាងការទិញទំនិញដែលមិនមានអនុលោមភាពយកទៅប្រើប្រាស់ ក៏ដូចជាបរិភោគផងដែរ។ យោងតាមលទ្ធផល មន្រ្តីជំនាញបានរកឃើញ និងដកហូតបានទំនិញមិនមានអនុលោមភាពចំនួន ៩៣គីឡូក្រាម និង៧៩២លីត្រ ដោយពិន័យអន្តរការណ៍ទៅតាមនីតិវិធី។...
លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងជាតំណាងរបស់ លោក ប៉ាន សូរស័ក្ដិ

លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងជាតំណាងរបស់ លោក ប៉ាន សូរស័ក្ដិ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងជាតំណាងរបស់លោក ប៉ាន សូរស័ក្ដិ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធ មហាវីរិយាភិរ័ក្ខសេរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៨:០០នាទី ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។ ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងទាំងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម សូមសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ ដ៏មហាជ្រាលជ្រៅ ប្រកបដោយក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តី សោកស្តាយស្រណោះអាឡោះអាល័យជាអនេកប្បការចំពោះការបាត់បង់ មហាវីរិយាភិរ័ក្ខសេរី អគ្គមហាឧបាសកពុទ្...
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាលជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាលជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល សិស្សនាយនគរបាល វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង។ នាព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ អ៊ុក សារ៉ាយ នាយកសាលានគរបាលជាតិភូមិភាគ១ បានឱ្យដឹងថា សាលានគរបាលជាតិភូមិភាគ១ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០១ និងចាប់ផ្ដើមការបណ្ដុះបណ្ដាលនៅឆ្នាំ២០០២។ បច្ចុប្បន្នសាលាមានអគាររដ្ឋបាលកម្ពស់ ១ជាន់ ចំនួន១ខ្នង, អគារសិក្សាកម្ពស់១ជាន់ចំនួន១ខ្នង, អគារសិស្សស្នាក់នៅកម្ពស់ ២ជាន់ ចំនួន១ខ្នង, អគារអាហារដ្ឋានកម្ពស់ ១ជាន់ ចំនួន១ខ្នង, អគារគ្រូស្នាក់នៅកម្ពស់ ១ជាន់ ចំនួន១ខ្នង, ទីលានហ្វឹកហាត់បាញ់គ្រាប់ពិត ១កន្លែង និងរបងព័ទ្ធជុំវិញ។ លោកឧត្តមសេនីយ៍ទោបន្តថា...
សម្ដេចពិជ័យសេនា សម្រេចផ្លាស់ប្តូរនិងតែងតាំងមេបញ្ជាការអាវុធហត្ថខេត្តមួយចំនួន

សម្ដេចពិជ័យសេនា សម្រេចផ្លាស់ប្តូរនិងតែងតាំងមេបញ្ជាការអាវុធហត្ថខេត្តមួយចំនួន

សង្គម និងកម្សាន្ត
សម្ដេចពិជ័យសេនា សម្រេចផ្លាស់ប្តូរនិងតែងតាំងមេបញ្ជាការអាវុធហត្ថខេត្តមួយចំនួន
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី​-អឺរ៉ុប ជាង​ ៣,០០០នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី​-អឺរ៉ុប ជាង​ ៣,០០០នាក់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី​-អឺរ៉ុប ជាង​ ៣,០០០នាក់ នៅព្រឹក ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥នាក់។ និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះមាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៦៦នាក់។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ី-អឺរ៉ុបនាថ្ងៃនេះ និងប...