ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លិខិតមិត្តអ្នកអាន: មេឈ្មួញ​ឈើ​ធំៗឈ្មោះ ជិន គឹមអូន ឈ្មោះ សាក់ សិច និងឈ្មោះ គឹម ឡាយ នៅខេត្តព្រះវិហារមាន​ឥទ្ធិពល​ខ្លាំង​ជាង​បទបញ្ជា​របស់​យក​រដ្ឋ​មន្ត្រី​?

លិខិតមិត្តអ្នកអាន: មេឈ្មួញ​ឈើ​ធំៗឈ្មោះ ជិន គឹមអូន ឈ្មោះ សាក់ សិច និងឈ្មោះ គឹម ឡាយ នៅខេត្តព្រះវិហារមាន​ឥទ្ធិពល​ខ្លាំង​ជាង​បទបញ្ជា​របស់​យក​រដ្ឋ​មន្ត្រី​?

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តព្រះវិហារ:ក្រុមប្រជាពលរដ្ឋនៅខេត្តព្រះវិហារបានរាយការណ៍កាលថ្ងៃទី 4មិថុនាឆ្នាំ2022នេះថាសព្វថ្ងៃនេះមានឡានយីឌុប5ផ្លូវពាក់ស្លាកលេខ:ក្រចេះ 3A.0340 បានដឹកឈើពេញចេញពីខេត្តព្រះវិហារចូលដេប៉ូនៅភូមិតាឡែកជិតស្នាក់ការបរិស្ថានខេត្តកំពង់ធំ។ ពលរដ្ឋនិងមន្ត្រីរាជការនិយាយថា មេឈ្មួញ​ឈើ​ធំៗឈ្មោះ ជិន គឹមអូន ឈ្មោះ សាក់ សិច និងឈ្មោះ គឹម ឡាយ នៅខេត្តព្រះវិហារមាន​ឥទ្ធិពល​ខ្លាំង​ជាង​បទបញ្ជា​របស់​យក​រដ្ឋ​មន្ត្រី​ទៅទៀត។ ក្រៅ​ពី​សេចក្តី​រាយការណ៍ និង​ការ​ស៊ើបអង្កេត​នានា​របស់​សង្គម​ស៊ីវិលក៏​ដូចជា​សក្ខីកម្ម​របស់​ប្រជា​សហគមន៍​ដែរដែល​បង្ហាញ​ថា​ព្រៃឈើក្នុងតំបន់ព្រៃឡង់ និងព្រៃព្រះរការក្នុងខេត្តព្រះវិហារនៅ​តែ​រង​ការ​បំផ្លិចបំផ្លាញ​ជា​រៀងរាល់​ថ្ងៃ ។ មានសំណួរថា តើ​ហេតុអ្វី​បានជា​ឈ្មួញ​ឈើ​ឈ្មោះ សាក់ សិច និងឈ្មោះ គឹម ឡាយ នៅក្នុងទឹកដីខេត្តព្រះវិហារមាន​ឥទ្ធិពល​ខ្លាំង​ជាង​បទបញ្ជា​របស់​សម្ដេចតេជោ ហ៊ុន សែននាយក​រដ្ឋ​មន្ត្រី​យ៉ាង​...
​លោកឧកញ៉ា អ៊ឹង ឃាង បានដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ប្តឹង​លោក​ ឡាយ​ លន់​ និង​សូម​អំពាវនាវ​ឲ្យចូល​ខ្លួន​មក​ដោះស្រាយ​​ជាមួយលោក​និង​ប្រជាពលរដ្ឋ​ជា​បន្ទាន់

​លោកឧកញ៉ា អ៊ឹង ឃាង បានដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ប្តឹង​លោក​ ឡាយ​ លន់​ និង​សូម​អំពាវនាវ​ឲ្យចូល​ខ្លួន​មក​ដោះស្រាយ​​ជាមួយលោក​និង​ប្រជាពលរដ្ឋ​ជា​បន្ទាន់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: ​លោកឧកញ៉ា អ៊ឹង ឃាង អគ្គនាយកក្រុមហ៊ុន​ អុឹង​ ឃាង​គ្រុប បានដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ប្តឹង​លោក​ ឡាយ​ លន់​ និង​សូម​អំពាវនាវ​ឲ្យចូល​ខ្លួន​មក​ដោះស្រាយ​​ជាមួយលោក​និង​ប្រជាពលរដ្ឋ​ជា​បន្ទាន់ ហើយនេះបើតាមគណនេយ្យហ្វេសប៊ុកដែលបានបង្ហោះនៅរសៀលថ្ងៃទី៤ ខែមិថុនានេះ។ លោកឧកញ៉ាបញ្ជាក់ថា ខ្ញុំ​បាទ​អុឹង​ ឃាង​ ក៏​​ជា​ជន​រង​គ្រោះ​មួយ​ក្នុង​រឿង​ លក់​ដី​មិន​បាន​លុយ​ តែ​បែរ​ជា​បាន​រឿង​រ៉ាវ​ត្រឡប់​មក​វិញ​។ ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ប្តឹង​លោក​ ឡាយ​ លន់​ និង​សូម​អំពាវនាវ​ដល់​លោក​ ឡាយ​ លន់​ ចូល​ខ្លួន​មក​ដោះស្រាយ​ជាមួយ​ខ្ញុំ​និង​ប្រជាពលរដ្ឋ​ជា​បន្ទាន់"។ នៅថ្ងៃទី ៤ ខែមិថុនានេះសារព័ត៌មាន ដេលីខ្មែរ នៅពុំទាន់សុំការបំភ្លឺពីលោក​ ឡាយ​ លន់ បានទេ ជុំវិញពាក្យបណ្តឹង របស់លោកឧកញ៉ា អ៊ឹង ឃាងនេះ។...
ពិធីចុះហត្ថលេខានៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការបង្កើតរោងចក្រវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗទៀតនៅកម្ពុជា

ពិធីចុះហត្ថលេខានៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការបង្កើតរោងចក្រវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗទៀតនៅកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នា (តាមលក្ខណៈ Hybrid​ ​ដោយផ្ទាល់​ និងប្រព័ន្ធវីដេអូ​)​កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំ ស្តីពីកិច្ចសហប្រតិបត្តិការបង្កើតរោងចក្រវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗទៀត នៅកម្ពុជា ក្រោមអធិបតីភាព លោក​​សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ លោក​ វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញា និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកស្រី​​ ជឹង​ សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសហគ្រាសឱសថកម្ពុជា។...
មហាយក្សចិន​​ចាប់​ផ្តើម​​ប្រាប់​ឱ្យមានពហុភាគីនិយមពិតប្រាកដក្នុងការដោះស្រាយបញ្ហានៃការមិនរីកសាយភាយ

មហាយក្សចិន​​ចាប់​ផ្តើម​​ប្រាប់​ឱ្យមានពហុភាគីនិយមពិតប្រាកដក្នុងការដោះស្រាយបញ្ហានៃការមិនរីកសាយភាយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ, សង្គម និងកម្សាន្ត
ប៉េកាំង ៖ តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួកាលពីថ្ងៃអង្គារបានឲ្យដឹងថា មហាយក្សចិន​​ចាប់​ផ្តើម​​អំពាវនាវឱ្យមានពហុភាគីនិយមពិតប្រាកដក្នុងការដោះស្រាយបញ្ហា នៃការមិនរីកសាយភាយ។ សារព័ត៌មាន​ខាងលើ​បានដកស្រង់សម្តី ដោយ​ លោក Zhang Jun បានប្រាប់កិច្ចពិភាក្សា បើកចំហ ស្តីពីការពិនិត្យឡើងវិញ យ៉ាងទូលំទូលាយអំពីស្ថានភាពនៃអង្គការសហប្រជាជាតិថា “ការមិនរីកសាយ គឺជាបញ្ហាប្រឈមសកល ។ដើម្បីដោះស្រាយបញ្ហានេះ កិច្ចសហប្រតិបត្តិការ ពហុភាគី និងការដឹកនាំរបស់អង្គការ សហប្រជាជាតិគឺចាំបាច់។ ការអនុវត្តដំណោះស្រាយ ១៥៤០ របស់ក្រុមប្រឹក្សាសន្តិសុខ ដែលជាដំណោះស្រាយដំបូង ដែលចងកាតព្វកិច្ចលើ រដ្ឋសមាជិកអង្គការ សហប្រជាជាតិទាំងអស់ ដើម្បីចាត់វិធានការ និង អនុវត្តវិធានការប្រកប ដោយប្រសិទ្ធភាពប្រឆាំង នឹងការរីកសាយ នៃអាវុធប្រល័យលោក (WMDs) មធ្យោបាយដឹកជញ្ជូន និង សម្ភារៈពាក់ព័ន្ធ។ លោកបានអំពាវនាវ ឱ្យប្រកាន់ខ្ជាប់នូវ “ពហុភាគីនិយមពិតប្រាក...
មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប.ប្រចាំខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យសហការចុះស្រាវជ្រាវករណីពុលអាហារនៅស្រុកគាស់ក្រឡខេត្តបាត់ដំបង

មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប.ប្រចាំខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យសហការចុះស្រាវជ្រាវករណីពុលអាហារនៅស្រុកគាស់ក្រឡខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តបាត់ដំបង៖ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កាលពី​​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះស្រាវជ្រាវករណីពុលអាហារដែលកើតឡើងនៅក្នុងវត្តសំរោងលើ ភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ការចុះស្រាវជ្រាវនេះ ក៏មានការចូលរួមសហការពីកំលាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រដ្ឋបាលស្រុក និងកំលាំងអធិការនគរបាលស្រុកគាស់ក្រឡផងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ មានព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចំនួន៥២ អង្គ/នាក់ (ក្នុងនោះមានព្រះសង្ឃ០៥អង្គ)មានអាការៈចុកពោះ ក្អួតចង្អោរ និងរាគរូស ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីបានឆាន់និងបរិភោគបាញ់ហយ ដែលពុទ្ធបរិស័ទយកទៅប្រគេននិងជូន។ បន្ទាប់ពីទទួលបានព័ត៌មាននេះ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. សាខាខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ ដោយមានកិច្ចសហការពីសមត្ថកិច្ច ន...
ក្រុមនាយពាក់មី គ្រោងរត់ចោលក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត ម៉េង ព្រោះទ្រាំលែងបាននឹងសម្ពាធហួសហេតុពេក

ក្រុមនាយពាក់មី គ្រោងរត់ចោលក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត ម៉េង ព្រោះទ្រាំលែងបាននឹងសម្ពាធហួសហេតុពេក

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ចែម ចាន់រ៉ា ហៅនាយ ពាក់មី នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានប្រកាសប្រាប់មហាជនថា លោក និងសមាជិកក្រុមសិល្បករកំប្លែង នឹងលាឈប់ពីការងារនៅក្រុមហ៊ុន ស៊ីប៊ីអេស របស់អ្នកឧកញ៉ា គិត ម៉េង ដែលគិតថា ប្រើសម្ពាធខ្លាំងពេកមកលើរូបលោក។ ក្រុមហ៊ុន ស៊ីប៊ីអេស របស់អ្នកឧកញ៉ា គិត ម៉េង គឺជាក្រុមហ៊ុនមេ ដែលគ្រប់គ្រងស្ថានីយទូរទស្សន៍ចំនួនបី រួមមាន ស្ថានីយទូរទស្សន៍ ស៊ីធីអិន, ស៊ីអិនស៊ី និងស្ថានីយទូរទស្សន៍ ម៉ាយធីវី។ លោក ចែម ចាន់រ៉ា បានសរសេរលើបណ្ដាញសង្គមហ្វេសបុករបស់ខ្លួនថា «ខ្ញុំប្រហែលជាត្រូវឈប់ពីស៊ីធីអិនហើយបង​ប្អូន​។  បើមិនក្រុមហ៊ុនដកចេញ​ ក៏ឈប់ខ្លួនឯងដែ​ ដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី​។ ខ្ញុំមិនចង់ចាកចេញពីស៊ីធីអិន ដែលជាផ្ទះ​ ជាកន្លែងផ្តល់កំណើតសិល្បៈឲ្យខ្ញុំទេ​ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ​ នូវរឿងដែលរិតត្បិតតឹងតែង​ពេក​ ធ្វើឲ្យបុគ្គលិកមានសម្ពាធ។ សង្ឃឹមថា កាឈប់របស់ខ្ញុំ​ និងអ្នកកំប្លែងផ្សេងទៀ...
លោក ផូ ណារិន ត្រូវមក​ចូលរួមដោះស្រាយបំណុលក្រុមហ៊ុនយ៉ាង​​បំផុតត្រឹមថ្ងៃ៥ខែមិថុនាជាមួយ​ ក្រុមហ៊ុន Rolya enterprise

លោក ផូ ណារិន ត្រូវមក​ចូលរួមដោះស្រាយបំណុលក្រុមហ៊ុនយ៉ាង​​បំផុតត្រឹមថ្ងៃ៥ខែមិថុនាជាមួយ​ ក្រុមហ៊ុន Rolya enterprise

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ បុគ្គលិក ឈ្មោះ​ ផូ ណារិន ត្រូវមក​ចូលរួមដោះស្រាយបំណុលក្រុមហ៊ុនយ៉ាង​​បំផុតត្រឹមថ្ងៃ៥ខែមិថុនាជាមួយ​ ក្រុមហ៊ុន Rolya enterprise ហើយ​នេះបើ​យោងតាម​ លិខិតជូនដំណឹងរបស់​ក្រុមហ៊ុន​។​​ នៅក្នុងលិខិត​នោះបញ្ជាក់ថា លោក ផូ ណូរិន សូមចូលខ្លួនមកដោះស្រាយបំណុលដែរជំពាក់ខាង ក្រុមហ៊ុន Rolya enterprise ហើយ​​ខាងក្រុមហ៊ុន បានព្យាយាមខលទាក់ទងទៅប៉ុន្តែមិនលើកទូរស័ព្ធ ហេតុដូច្នោះ​​បើសិន​មិនចូលរួមដោះស្រាយបំណុលខាងក្រុមហ៊ុននឹងចាត់វិធានការតាមផ្លូវច្បាប់។...
សត្វជ្រូករស់ចំនួន៣២ ក្បាលគ្មានលិខិតអនុញ្ញាត ត្រូវឈ្មួញ​ដឹក​ចេញពី​ប្រទេស​វៀតណាមនាំ​ចូល​​កម្ពុជាដោយសេរី

សត្វជ្រូករស់ចំនួន៣២ ក្បាលគ្មានលិខិតអនុញ្ញាត ត្រូវឈ្មួញ​ដឹក​ចេញពី​ប្រទេស​វៀតណាមនាំ​ចូល​​កម្ពុជាដោយសេរី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តត្បូងឃ្មុំ​៖ឈ្មួញ​ដឹក​ជ្រូក​ពី​វៀតណាមចូលមក​កម្ពុជាដោយសេរីនិង​គ្មាន​ច្បាប់​ត្រូវបាន​សមត្ថកិច្ច​ស្ទាក់ចាប់បាន ខ​ណះ​កំពុង​ធ្វើ​ចរាចរណ៍​នាំ​ជ្រូក​ចូល​មក​ទឹកដី​ខ្មែរ ហើយថៅកុងឡានឈ្មួញ​បាន​បញ្ជារ​រថយន្ត​ជ្រូក​ដេញ​បុក​សមត្ថកិច្ច​ផ្អើល​ពេញ​ផ្លូវហេតុការណ៍មួយ​នេះបានកើតឡើងនៅលើផ្លូវលំភូមិស្ទឹងតូចឃុំកកស្រុកពញាក្រែកខេត្ត ត្បូង ឃុំកាលពីថ្ងៃទី២៩ខែ​ឧសភាឆ្នាំ២០២២​នេះ​។​ បន្ទាប់ពី​មាន​បញ្ហា​បែប​នេះ​បាន​កើតឡើងសមត្ថកិច្ច​បាន​រាយការណ៍​ទៅ​ព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បី​ចាប់​ឃាត់​រថយន្ត​ដែល​ដឹកជញ្ជូន​សត្វ​ជ្រូក និង​រថយន្ត​ដឹក​ជ្រូក​នេះ​តែម្តង​។​ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរ កសិកម្មខេត្តត្បូងឃ្មុំបាន​ចុះស្ទាក់ចាប់រថយន្ត១ គ្រឿងម៉ាកសាំ​យ៉ុងអ៊ីស្តាណា(Ssangyong istana)ពណ៌សជាប្រភេទរថ...
ពលរដ្ឋឈ្មោះ អ៊ុច ញ៉ិន ទទួចស្នើសុំឲ្យប្រធានមន្ទីរសុរិយោដីខេត្តព្រៃវែងពន្លឿននៃការដោះស្រាយករណីដីស្រះ៣កន្លែងដែលរងភាពអយុត្តិធម៍​

ពលរដ្ឋឈ្មោះ អ៊ុច ញ៉ិន ទទួចស្នើសុំឲ្យប្រធានមន្ទីរសុរិយោដីខេត្តព្រៃវែងពន្លឿននៃការដោះស្រាយករណីដីស្រះ៣កន្លែងដែលរងភាពអយុត្តិធម៍​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រៃវែង ៖ លោក អ៊ុច ញ៉ិន ពលរដ្ឋរស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលអះអាងថា លោកបានទិញដីពីឈ្មោះ ជឹម អឿន នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីឆ្នាំ២០០៨ ប៉ុន្តែជាថ្មីម្តងទៀតឡូវនេះ លោកបានទទួចស្នើសុំឲ្យលោក ប្រធានមន្ទីរសុរិយោដីខេត្តព្រៃវែងពន្លឿននៃការចុះស្រាវជ្រាវនិងដោះស្រាយករណីដីស្រះ៣កន្លែង ដែលរងភាពអយុត្តិធម៌អស់ពេលជាច្រើនឆ្នាំ។ ការស្នើសុំរបស់ពលរដ្ឋខខាងលើនេះធ្វើឡើង ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានកាលពេលថ្មីៗនេះ ដោយលោក អ៊ុច ញ៉ិន បាននិយាយថា កាលពីថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០០៨ លោក បានទិញដីពីឈ្មោះ ជឹម អឿន មានលិខិតទិញលក់តាមច្បាប់ ប៉ុន្តែអាជ្ញាធរ ភូមិ ឃុំ គ្រាន់តែដឹងឮមិនព្រមប្រថាប់ត្រាឲ្យនោះទេ ហើយកន្លងទៅដីនោះក៏មិនមានបុគ្គលណាមករារាំងឬកាន់កាប់នោះដែរ។ លោក អ៊ុច ញ៉ិន បានលើកឡើងទៀតថា ករណីដីលោកខាងលើនេះ រហូតដល់ថ្ងៃទី២១ខែមីនា ឆ្នាំ២០២០ លោកក៏បានដាំបង្គោលលើដីរបស់ខ្លួន ស្រា...