ឧកញ៉ា នួន អក សុំទោសអ្នកកាសែត បន្ទាប់ពីមេធាវីរបស់ខ្លួនគំរាមប្តឹងបំភ័យអ្នកសារព័ត៌មានមិនបានសម្រេច ប៉ុន្តែបែរជាលុបវីដេអូផ្សាយផ្ទាល់ចោលវិញភ្លាមៗ
(ភ្នំពេញ)៖ បន្ទាប់ពីលោក គឹម វិញ្ញូរិទ្ធ ជាមេធាវីរបស់លោកឧកញ៉ា នួន អក អគ្គនាយកក្រុមហ៊ុន BLUE BAY LAND DEVELOPMENT CO.,LTD ចេញលិខិតគំរាមប្ដឹងអ្នកកាសែតណាដែលហ៊ានផ្សាយរឿងកូនក្ដីរបស់ខ្លួនលក់ដីខ្យល់នៅខេត្តកំពត បោកប្រាស់អតិថិជនជាងមួយម៉ឺនដុល្លារ ដើម្បីបំភ័យអ្នកកាសែតមិនបានសម្រេច នៅល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧកញ៉ា បានចេញវីដេអូ សុំទោស និងលួងលោមអ្នកកាសែត ឱ្យលុបព័ត៌មានចេញវិញម្ដង។
នៅក្នុងវីដេអូផ្សាយផ្ទាល់លើបណ្ដាញសង្គម Facebook រយៈពេល២៣នាទី និង១៥វិនាទី លោកឧកញ៉ា នួន អក ដែលគេស្គាល់ថា ជាគ្រូបង្រៀនឲ្យមនុស្សក្នុងប្រទេសកម្ពុជាឲ្យជោគជ័យ បានលើកដៃសំពះសុំទោសអ្នកកាសែតទាំងអស់ និងសុំឲ្យលុបព័ត៌មាន ដែលបានផ្សាយរឿងអតិថិជនប្ដឹងលោកចេញវិញ។
ក្នុងការសម្ដែងធ្វើទឹកមុខស្រពាប់ស្រពោនហាក់ដូចជានិយាយចេញពីចិត្តមែនទែន លោកឧកញ៉ា នួន អក បានលើកឡើងថា៖ ថ្ងៃមិញនេះ មេធាវីរបស់ខ្ញុំបានចេញលិខិតមួយធ្វើឲ្យបងប្អូនអ្នកសារព័ត៌មានមួយ...








