ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

រដ្ឋមន្រ្តីទេសចរណ៍ ត្រៀមលក្ខណៈស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩

រដ្ឋមន្រ្តីទេសចរណ៍ ត្រៀមលក្ខណៈស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រជុំក្រុមការងារជំនាញ ដើម្បីត្រៀមលក្ខណៈអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ ក្រសួងទេសចរណ៍បានរៀបចំសេចក្តីព្រាងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ ដែលផែនទីចង្អុលផ្លូវនេះចែកចេញជា ០៣ដំណាក់កាល៖ ដំណាក់កាលទី១៖ ការគ្រប់គ្រងវិបតិ្តក្នុងដំណាក់កាលទម្លាប់ថ្មី (New Normal) និងការរៀបចំផែនការស្តារឡើងវិញ (២០២០-២០២១) ដំណាក់កាលទី២៖ ការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ-១៩ (២០២២-២០២៣) ដំណាក់កាលទី៣៖ ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា (២០២៤-២០២៥) សេចក្តីព្រាងផែនទីចង្អុលផ្លូវនេះបានដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការជាតិ អវិឌ្ឍន៍ទេសចរណ៍ និងបានទទួលការគាំទ្រពីគ្រប់ក្រសួ...
មន្ដ្រី ក.ប.ប ក្រសួងពាណិជ្ជកម្ម ចុះយុទ្ធនាការពង្រឹងសុវត្ថិភាពចំណីអាហារ រកឃើញពពុះសណ្តែក៨,៥គីឡូក្រាមមានសារធាតុគីមីនៅផ្សារអូរឬស្សី

មន្ដ្រី ក.ប.ប ក្រសួងពាណិជ្ជកម្ម ចុះយុទ្ធនាការពង្រឹងសុវត្ថិភាពចំណីអាហារ រកឃើញពពុះសណ្តែក៨,៥គីឡូក្រាមមានសារធាតុគីមីនៅផ្សារអូរឬស្សី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន២គ្រឿង ចុះប្រតិបត្តិការចំនួន២ទីតាំងផ្សេងគ្នា នៅផ្សារអូឬស្សី និងផ្សារច្បារអំពៅ ដើម្បីពិនិត្យភាពអនុលោមភាពលើទំនិញជាម្ហូបអាហារ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ។ ប្រតិបត្តិការនេះធ្វើឡើងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចង្អុលបង្ហាញដោយផ្ទាល់ពីលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ដោយមានកិច្ចសហការពីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងគណៈកម្មការផ្សារអូរឬស្សី និងផ្សារច្បារអំពៅ ដើម្បីធានាបាននូវទំនិញម្ហូបអាហារ  ដែលមិនមានប្រើប្រាស់សារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ដែលបង្កជាគ្រោះដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រ...
លោកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ទទួលសញ្ញាបត្រនិងឯកសណ្ឋានកិត្តិបណ្ឌិត ពីរាជបណ្ឌិត្យសភាកម្ពុជា

លោកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ទទួលសញ្ញាបត្រនិងឯកសណ្ឋានកិត្តិបណ្ឌិត ពីរាជបណ្ឌិត្យសភាកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូបណ្ឌិតសភាចារ្យ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា យកសញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រខ្មែរ និងឯកសណ្ឋានកិត្តិបណ្ឌិត នៃរាជ បណ្ឌិត្យសភាកម្ពុជា ប្រគល់ជូនដល់លោកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ដល់គេហដ្ឋានផ្ទាល់របស់លោកស្រីនៅរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។ លោកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ជាអ្នកនិពន្ធសៀវភៅ «អរិយធម៌ខ្មែរ» និងបានប្រើឈ្មោះថា «អ្នកស្រី ត្រឹង ងា» នៅលើសៀវភៅ ដែលបានបោះពុម្ពតាំងពីឆ្នាំ១៩៧៤មកម្លេះ។ សៀវភៅនេះត្រូវបានសាធារណជនទទួលស្គាល់ថា ជាប្រភពឯកសារដ៏ចម្បងនិងបានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់អ្នកសិក្សាថ្នាក់បញ្ចប់ ក៏ដូចជាអ្នកស្រាវជ្រាវនិងយុវជនជំនាន់ក្រោយ ក្នុងការសិក្សារៀនសូត្រ ពង្រីកចំណេះដឹង និងបន្តស្រាវជ្រាវបន្ថែមអំពីវប្បធម៌ និងអរិយធម៌ខ្មែរ។ ដោយមើលឃើញពីការលះបង់ទាំងពេលវេលា ក...
លោករដ្ឋមន្ត្រី វេង សាខុន ចុះពិនិត្យប្រជាពលធ្វើផ្អក ប្រហុក នៅតាមបណ្តាដាយក្នុងស្រុកពញាឭ 

លោករដ្ឋមន្ត្រី វេង សាខុន ចុះពិនិត្យប្រជាពលធ្វើផ្អក ប្រហុក នៅតាមបណ្តាដាយក្នុងស្រុកពញាឭ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោករដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកប្រធានរដ្ឋបាលជលផល បានអញ្ជើញពិនិត្យសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីកំពុងមមា ញឹក ទិញត្រីធ្វើផ្អក ប្រហុក ត្រីងៀត និងត្រីឆ្អើរ ទុកជាស្បៀងប្រចាំឆ្នាំ នៅគន្លង ដាយត្រីលេខ ១៣ ១៤ និង ១៥ (កំពង់ហ្លូង) ក្នុងស្រុកពញាឭ ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។ ម្ចាស់ដាយត្រីបានឲ្យដឹងថា ថ្ងៃនេះជាថ្ងៃដំបូងត្រីប្រហុកចុះច្រើន ដាយលេខ ១៣ និង ១៤ លើកម្តងៗបានប្រមាណជា ១ ០០០គីឡូក្រាម ហើយ ១ម៉ោងលើកម្តង។ ដោយសារថ្ងៃនេះជាថ្ងៃទី៣ ដែលមានសន្ទះត្រីចុះបានគ្រាន់បើ ប្រសើរជាងពីរថ្ងៃដំបូងតម្លៃត្រីប្រហុកហាក់ខ្ពស់បន្តិចគឺមានតម្លៃ ៥ ០០០រៀលក្នុងមួយគីឡូក្រាម។ ដោយឡែក ដាយលេខ ១៥ លើកម្តងបានប្រមាណ ជា ១ ០០០-១ ៥០០គីឡូក្រាម ហើយតម្លៃក៏ល្អជាងគឺ ៣ ០០០រៀលក្នុងមួយគីឡូក្រាម​។ លោករដ្ឋមន្រ្តី បានបញ្ជាក...
មន្រ្តីសាខា ក.ប.ប.ខេត្តកំពង់ចាម រកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់មួយចំនួននៅផ្សារបឹងកុកស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម

មន្រ្តីសាខា ក.ប.ប.ខេត្តកំពង់ចាម រកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់មួយចំនួននៅផ្សារបឹងកុកស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តកំពង់ចាម)៖ មន្រ្តីសាខា ក.ប.ប. ខេត្តកំពង់ចាម ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានចុះត្រួតពិនិត្យផលិតផលទំនិញ និងម្ហូបអាហារ នៅផ្សារបឹងកុក ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន រួមមាន៖ គុយទាវ លត គុយទាវកាត់ ពពុះសណ្តែក ទឹកខ្មេះ និងខ្ញីហាន់ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ មួយចំនួន ដូចជា៖ពពុះសណ្តែក មានសារធាតុគីមី បូរ៉ាក់ ចំនួន ២គីឡូក្រាម គុយទាវកាត់ មានសារធាតុគីមី បូរ៉ាក់ ចំនួន ២គីឡូក្រាម។ បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោ...
ក្រុមហ៊ុន ម៉ុង ហេង ផ្លេនថេសិន នឹងចាត់វិធានការតាមច្បាប់ លើម្ចាស់សត្វពាហណៈណា ដែលបណ្តោយឲ្យចូលបំផ្លិចបំផ្លាញដំណាំស្វាយចន្ទីរបស់ក្រុមហ៊ុន

ក្រុមហ៊ុន ម៉ុង ហេង ផ្លេនថេសិន នឹងចាត់វិធានការតាមច្បាប់ លើម្ចាស់សត្វពាហណៈណា ដែលបណ្តោយឲ្យចូលបំផ្លិចបំផ្លាញដំណាំស្វាយចន្ទីរបស់ក្រុមហ៊ុន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រុមហ៊ុន ម៉ុង ហេង ផ្លេនថេសិន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បាន ជូនដំណឹងប្រាប់ទៅ លោក​មេឃុំអូរគ្រៀង និងលោកមេប៉ុស្តិ៍ឃុំអូរគ្រៀង ស្រុក សំបូរ ខេត្តក្រចេះ ។ សំណើរជួយទប់ស្កាត់សត្វពាហណៈ ដែលបានចូលមកលុកលុយ បំផ្លិច បំផ្លាញដំណាំស្វាយចន្ទីរបស់ខ្ញុំ ដែលបានដាំលើដីចំការចំនួនជាង២០០ហិកតា បណ្តាលឲ្យមាន ការខាតបង់ថវិកា និងពេលវេលារបស់ខ្ញុំជាច្រើន ។ អាស្រ័យហេតុនេះ​ សូមលោកមេឃុំ និងលោកមេប៉ុស្តិ៍ ជួយផ្សព្វផ្សាយដល់ប្រជាជន ក្នុងរយះពេល៧ថ្ងៃ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ បើលើសពីរយះពេលនេះ ខ្ញុំនឹងអនុវត្តតាមវិធានការច្បាប់ជាពុំខានឡើយ ៕ សូមអានសេចក្តីប្រកាសដូចខាងក្រោម៖     ...
សភាពាណិជ្ជកម្ម​ ខេត្ត​ព្រះសីហនុ​ បានប្រគល់​ថវិកា ៤០៦០​ ដុល្លារ​អាមេរិក​ ដល់រដ្ឋបាលខេត្ត​ព្រះសីហនុ​ ដើម្បីទិញវ៉ាក់សាំង​ប្រឆាំង​ជំងឺ​ កូវីដ​ ១៩

សភាពាណិជ្ជកម្ម​ ខេត្ត​ព្រះសីហនុ​ បានប្រគល់​ថវិកា ៤០៦០​ ដុល្លារ​អាមេរិក​ ដល់រដ្ឋបាលខេត្ត​ព្រះសីហនុ​ ដើម្បីទិញវ៉ាក់សាំង​ប្រឆាំង​ជំងឺ​ កូវីដ​ ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ថ្ងៃទី​ ២១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២០​ លោក ឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម​ ខេត្ត​ព្រះសីហនុ​ និងសហការី បានយក​ថវិកា​ ចំនួន​ ៤០៦០​ ដុល្លារ​អាមេរិក​ ដែល​ថវិកាទាំងនេះ​ បានពីការ​បរិច្ចាគ​របស់​សមាជិក​ សមាជិកា​ សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​ ដេីម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំង​ប្រឆាំង​ជំងឺ​ កូវីដ​ ១៩​ តាម​រយៈ​ លោក​ គួច​ ចំរេីន​ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ព្រះសីហនុ​ ។ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាន​ថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ជូនចំពោះ​ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដែលបានចូលរួមឧបត្ថម្ភនូវថវិកា តាមរយៈរដ្ឋបាលខេត្តព្រះសីហនុ ជូនដល់រាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងការពារជម្ងឺ COVID-19 សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ៕ ​...
សម្ដេចក្រឡាហោម ថា ៖ អាជ្ញាធរពាក់ព័ន្ធ ត្រូវទទួលយកព័ត៌មានរិះគន់ និងសរសើរ ដើម្បីដោះស្រាយឱ្យមានប្រសិទ្ធភាព

សម្ដេចក្រឡាហោម ថា ៖ អាជ្ញាធរពាក់ព័ន្ធ ត្រូវទទួលយកព័ត៌មានរិះគន់ និងសរសើរ ដើម្បីដោះស្រាយឱ្យមានប្រសិទ្ធភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ប៉ៃលិន៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទូទាំងប្រទេស ត្រូវទទួលយកព័ត៍មានតិទៀន និងព័ត៍មានសរសើរ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងតម្លាភាព ជាពិសេស អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត។  សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅសាលាខេត្តប៉ៃលិន ។ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់អប់រំ និងបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាចំពោះការបំផុសបំផុល ផ្សព្វផ្សាយព័ត៌មានមិនពិត និងសកម្មភាពផ្សេងៗ ដែលមានចរិតអុជអាល បង្កឲ្យមានហិង្សាក្នុងសង្គម។ សម្ដេចក្រឡាហោម បានបន្ថែមថា ត្រូវខិតខំបំផុសកា...
មន្ត្រីសាខា ក.ប.ប. ព្រះវិហារដកហូតទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៦.៧គីឡូក្រាមនិង៩.៧៥លីត្រ

មន្ត្រីសាខា ក.ប.ប. ព្រះវិហារដកហូតទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៦.៧គីឡូក្រាមនិង៩.៧៥លីត្រ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តព្រះវិហារ)៖ មន្ត្រីសាខា ក.ប.ប. ខេត្តព្រះវិហារ ដោយមានកិច្ចសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០ នេះ បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅតាមផ្ទះលក់ទំនិញនានា ក្នុងឃុំពោធិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ អំបិល មានសារៈធាតុអ៊ីយ៉ូតតាមស្ដង់ដាដែលបានកំណត់។ តែបានរកឃើញការដាក់តាំងលក់ទំនិញ ខូចគុណភាព និងហួសកាលបរិច្ឆទប្រើមួយចំនួន រួមមាន៖ មីខគោ ៤៤កញ្ចប់ ស្មើនឹង ២.៨គីឡូក្រា ភេសជ្ជៈប៉ូវកម្លាំង ៦កំប៉ុង ស្មើនឹង ១.៥ លីត្រ ទឹកស៊ីរ៉ូ ៦ដប ស្មើនឹង ៤.៥០លីត្រ ទឹកដោះគោ កញ្ចប់ ៣០កញ្ចប់ ស្មើនឹង ៣.៧៥លីត្រ មីកំប៉ុង ៦៥កំប៉ុង ស្មើនឹង ៣.៩០គីឡូក្រាម សរុបទំនិញដកហូតបានចំនួន ៦.៧គីឡូក្រាម និង ៩.៧៥លីត្រ។ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមកកម្ទេចច...
តុលាការសម្រេចដាក់គុកលោក ហ៊ុយ សេង ស្មៀនឃុំព្រះស្រែ ៦ខែ រឿងបរិហារបង្កាច់កេរ្តិ៍ពលរដ្ឋ

តុលាការសម្រេចដាក់គុកលោក ហ៊ុយ សេង ស្មៀនឃុំព្រះស្រែ ៦ខែ រឿងបរិហារបង្កាច់កេរ្តិ៍ពលរដ្ឋ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(កំពង់ស្ពឺ)៖ ជនជាប់ចោទឈ្មោះ ហ៊ុយ សេង ជាមន្ត្រីឃុំព្រះស្រែ ដែលសម្បូររឿងអាស្រូវ និងជាមន្ត្រីចូលចិត្តអួតក្អេងក្អាង ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ផ្តន្ទាទោសដាក់គុក ៦ខែ និងបង្គាប់ឲ្យសងជំងឺចិត្តពលរដ្ឋចំនួន ៦លានរៀល។ ការសម្រេចរបស់តុលាការខេត្តកំពង់ស្ពឺ នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។ សូមរម្លឹកថា តុលាការខេត្តកំពង់ស្ពឺ បានបើកសវនាការកាត់ទោស ជនជាប់ចោទឈ្មោះ ហ៊ុយ សេង ជាមន្ត្រីស្មៀនឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែជនជាប់ចោទឈ្មោះ ហ៊ុយ សេង ពុំហ៊ានចូលខ្លួនតតាំងជាមួយពលរដ្ឋដើមបណ្ដឹង នៅចំពោះមុខតុលាការឡើយ។ គួរជម្រាបជូនថា ជនជាប់ចោទ ហ៊ុយ សេង ជាមន្ត្រីស្មៀនឃុំព្រះស្រែ នៃស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានតុលាការចោទប្រកាន់ពីបទ បរិហារបង្កាច់កេរ្ដិ៍ យោងតាមមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។ កាលពីពេលកន្លងទៅ តុលាការខេត្តកំពង់ស្ពឺ ...