លោក ឃួង ស្រេង ជំរុញឲ្យមន្ដ្រីជំនាញនៅខណ្ឌនីមួយៗ បន្ដចុះធ្វើអត្ដសញ្ញាណកម្មឲ្យបានលឿន ដើម្បីខ្លួនងាយគ្រប់គ្រង
ភ្នំពេញ៖ លោក ឃួង ស្រេង ជំរុញឲ្យមន្ដ្រីជំនាញនៅខណ្ឌនីមួយៗ បន្ដចុះធ្វើអត្ដ សញ្ញាណកម្មឲ្យបានលឿនចំពោះបុរីឯកជន នីមួយៗ ដើម្បីខ្លួនងាយគ្រប់គ្រង ត្រូវបន្ដចុះសុំសហការឲ្យបានល្អជាមួយ ម្ចាស់បុរី ដែលស្ថិតនៅដែន សមត្ដកិច្ចរបស់ខ្លួនគ្រប់គ្រង។
ត្រូវចាត់វិធានការផ្លូវច្បាប់ ចំពោះបុរីណាដែលអត់មានច្បាប់ ហើយមិនមានការការពារ សុវត្ថិភាព សន្ដិសុខ សាធារណៈជួបបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរីនោះ។
តាមការបញ្ជាក់ឲ្យដឹងពី ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជនថា៖ បច្ចុប្បន្ននេះមានបុរី នៅក្នុងរាជធានីភ្នំពេញ ដែលបានចុះបញ្ជីសុំច្បាប់នៅ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានចំនួន ១៥២បុរី ប៉ុន្តែក្រុមការងារបានចុះជាក់ស្តែង មានតែ១២៥បុរី តែ ប៉ុណ្ណោះ ដោយបុរីមួយចំនួន បោះបង់ចោល និងមួយចំនួនកំពុងសាងសង់ មិនបានប្រើប្រាស់ភ្នាក់ងារសន្តិសុខឯកជន ។ លោកបាន បញ្ជាក់ឲ្យដឹងបែបនេះ នៅក្នុងកិច្ចប្រជុំពិ ភាក្សា ស្ដីពីការ...








