ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ពិភពលោកបារម្ភពីសុវត្ថិភាពវ៉ាក់សាំងបង្ការវីរុសCovid-19របស់ប្រទេសរុស្ស៊ី

ពិភពលោកបារម្ភពីសុវត្ថិភាពវ៉ាក់សាំងបង្ការវីរុសCovid-19របស់ប្រទេសរុស្ស៊ី

សង្គម និងកម្សាន្ត
អ្នកជំនាញផ្នែកសុខភាព និងអ្នកវិទ្យាសាស្ត្រជាច្រើននៅជុំវិញពិភពលោក បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាព និងគុណភាពរបស់វ៉ាក់សាំងបង្ការវីរុស Covid-19 របស់ប្រទេសរុស្ស៊ី ដែលត្រូវបានប្រកាសចុះក្នុងបញ្ជីរឱសថជាតិរបស់ប្រទេសរុស្ស៊ី ដោយលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលនេះបើតាមការចុះផ្សាយរបស់ Nature។ លោក Peter Hotez អ្នកវិទ្យាសាស្ត្រផ្នែកវ៉ាក់សាំងនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Baylor ក្នុងទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក បាននិយាយថា សេចក្តីប្រកាសរបស់លោក ពូទីន ក្នុងការដាក់បញ្ចូលវ៉ាក់សាំងបង្ការវីរុសCovid-19ទៅក្នុងបញ្ជីរឱសថជាតិរបស់ខ្លួនគឺវាលឿនខ្លាំងពេក ដោយសារប្រទេសនេះមិនបានបង្ហាញពិភពលោកអោយដឹងពីជំហាននៃការសាកល្បងនោះទេ។ ចំណែកអ្នកជំនាញផ្នែកវ៉ាក់សាំងនៅវិទ្យាស្ថានស្រាវជ្រាវ Gamaleya របស់ប្រទេសរុស្ស៊ី បាននិយាយថា ការបង្ហាញពីក្តីព្រួយបារម្ភរបស់ពិភពលោកចំពោះវ៉ាក់សាំងបង្ក...
កម្ពុជាត្រៀមថវិកាប្រមាណ៩០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់និងប្រឆាំងការប្រែប្រួលអាកាសធាតុកម្ពុជា

កម្ពុជាត្រៀមថវិកាប្រមាណ៩០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់និងប្រឆាំងការប្រែប្រួលអាកាសធាតុកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក​ នេត​ ភត្រ្តា​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បា​នអះអាងថា​ រាជរដ្ឋាភិ បាលកម្ពុជា បានទម្លាក់នូវកញ្ចប់ថវិកាប្រមាណ៩០០ លានដុល្លារសហរដ្ឋអាមេរិក រយៈពេល៥ឆ្នាំម្ដង ដើម្បីទប់ស្កាត់ និងប្រឆាំងការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា។ លោក​ បានអះអាងបែបនេះក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ស្ដីពី ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា នាទីស្តីការគណះ រដ្ឋមន្រ្តី។ សម្រាប់អ្នកនាំពាក្យរូបនេះ​ ថវិកាទាំងនេះ បានបង្កើនរហូតដល់៤ដង បើធៀបនឹងប៉ុន្មានឆ្នាំមុន។​ លោក​បន្ដថា​ តាមរយៈកញ្ចប់ថវិកានេះ រាជរដ្ឋាភិបាលបានទម្លាក់ឲ្យក្រសួង និងស្ថាប័ន ចំនួន១៤ដើម្បីធ្វើការងាររួមគ្នាលើការងារបម្រែបម្រួលអាកាសធាតុ។ លោក​បានបញ្ជាក់ថា​ ការបង្កេីនកញ្ចប់ថវិកា នេះ​ គឺជាបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ព...
មន្ត្រីសាខា ក.ប.ប.រាជធានីភ្នំពេញរកឃើញប្រេងពីរប្រភេទមានសារធាតុទឹកនិងផលិតផលហួសកាលបរិច្ឆេទប្រើប្រាស់

មន្ត្រីសាខា ក.ប.ប.រាជធានីភ្នំពេញរកឃើញប្រេងពីរប្រភេទមានសារធាតុទឹកនិងផលិតផលហួសកាលបរិច្ឆេទប្រើប្រាស់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញនៅថ្ងៃពុធ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះដោយ មានកិច្ចសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពណិជ្ជកម្ម និងអាជ្ញាធរដែនដីបាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈមួយកន្លែង ដែលសង្ស័យថាមានលាយទឹកក្នុងប្រេង ស្ថិតនៅភូមិផ្ទាំង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ប្រេងសាំងស៊ុបព័រ និង ម៉ាស៊ូតមានសារធាតុទឹក ដោយសារ ការជ្រាបគំរបវ៉ានទុយោបូមប្រេង ក្នុងពោងស្តុកប្រេងក្រោមដី។ បន្ទាប់មកមន្ត្រីជំនាញបានឲ្យម្ចាស់ស្ថានីយ៍ផ្អាកការលក់ប្រេងទាំងពីរ ប្រភេទខាងលើ ជាបណ្តោះអាសន្ន រងចាំការជួសជុល និងកែតម្រូវឲ្យបានត្រឹមត្រូវឡើងវិញ។ ក្នុងថ្ងៃដដែលនោះដែរ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារដែលដាក់តាំងលក់នៅក្នុងម៉ាតផងដែរ។ មន្ត្រី សាខា ក.ប.ប. បានធ្វើការដកហូតទំនិញចម្រុះ ដូ...
មន្ទីរទេសចរណ៏បាត់ដំបងបង្ហាញតំបន់កម្សាន្ដទឹកធ្លាក់អូរជាំគឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលបំផុត

មន្ទីរទេសចរណ៏បាត់ដំបងបង្ហាញតំបន់កម្សាន្ដទឹកធ្លាក់អូរជាំគឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលបំផុត

សង្គម និងកម្សាន្ត
បាត់ដំបង៖ អង្គភាពមន្ទីរទេសចរណ៍ ខេត្ត បាត់ដំបង បានបង្ហាញពីតំបន់កម្សាន្តទឹកធ្លាក់អូរជាំ។ ទឹកធ្លាក់អូរជាំ ស្ថិតនៅក្នុងភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ ដំបង មានចំងាយប្រមាណ១០០គីឡូម៉ែត្រពីក្រុងបាត់ដំបង។ តាមការបញ្ជាក់ឲ្យដឹងពី លោក ឱ កន្ធា អនុប្រធានមន្ទរទេសចរណ៏ នៅថ្ងៃទី១១ សីហានេះថាសហគមន៍អេកូ ទេសចរណ៍ទឹកធ្លាក់អូរជាំ គឺជាតំបន់ទេស ចរណ៍ធម្មជាតិដ៏មានសក្តានុពលបំផុត។ នៅទីនោះមានដើមឈើធំៗចម្រុះផ្តល់នូវម្លប់យ៉ាងត្រជាក់ និងខ្យល់ អាកាសបរិសុទ្ធល្អ។ ទឹកធ្លាក់ចុះមកពីលើភ្នំដែលមាន ប្រភពមកពីបឹងដ៏ធំមួយទំហំ ប្រមាណជាង២ហិចតា លើកំពូលភ្នំដែលអ្នក នៅតំបន់នោះហៅថាបឹងទន្លេផែនហូរកាត់តាមផ្ទាំងថ្មធំៗជាច្រើនដំណាក់ ដែលបង្កើតអោយទឹកមានសភាពថ្លាឆ្វង់ និងត្រជាក់ដូចទឹកអម្រិត។ ទីតាំងដ៏អំណោយផលនេះ បានផ្តល់នូវបរិស្ថានដ៏ប្រសើរចំពោះការរស់នៅរបស់មច្ឆា បក្សាបក្សី ប្លែកៗគួរជាទីគយ គន់។ ទីភ្នំខ្ពស់ៗអមដោយរុក្ខជាតិ និងស្មៅដុះខៀវខ្ចី ...
មន្ត្រីសាខា ក.ប.ប ខេត្តរតនគិរី រកឃើញនិងដកហូតងៀតបបែលមានផ្ទុកសារធាតុគីមីហាត់ឃាត់ 

មន្ត្រីសាខា ក.ប.ប ខេត្តរតនគិរី រកឃើញនិងដកហូតងៀតបបែលមានផ្ទុកសារធាតុគីមីហាត់ឃាត់ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តរតនគិរី)៖ មន្ត្រីសាខា ក.ប.ប ខេត្តរតនគិរី ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មផ្សារ បាននបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិ​ភាពម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់នៅផ្សារបានលុងស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នេះ ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបមួយចំនួនដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្រ្តីសាខា ក.ប.ប ខេត្តរតនគិរី បានធ្វើតេស្តរកកំហាប់អីយ៉ូតក្នុងអំបិលផងដែរ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញងៀតបបែលមានផ្ទុកសារធាតុគីមីហាត់ឃាត់ សរុបចំនួន ១.១៥ គីឡូក្រាម។ មន្រ្តីជំនាញបានធ្វើកំណត់​ហេតុ​ដកហូតផលិតផលទាំងនោះ រក្សាទុកដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី។ និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព...
ពេលមានភ្លៀងធ្លាក់ក្នុងនៅរដូវវស្សានេះផ្សិតក្ងោកនៅតាមព្រៃចាប់ផ្ដើមដុះប្រជាពលរដ្ឋរកលក់មានជីវភាពធូធារ

ពេលមានភ្លៀងធ្លាក់ក្នុងនៅរដូវវស្សានេះផ្សិតក្ងោកនៅតាមព្រៃចាប់ផ្ដើមដុះប្រជាពលរដ្ឋរកលក់មានជីវភាពធូធារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រតនគិរី៖ ពេលរដូវភ្លៀងនេះធ្វើឲ្យប្រជាពលរដ្ឋនៅស្រុកវើនសៃ ខេត្តរតនគិរី សប្បាយចិត្តនឹងមុខរបរដកផ្សិតក្ងោកនៅតាមព្រៃរបោះយកមកធ្វើជាអាហារ និងសល់អាចលក់ដូរខ្លះបន្ថែមចំណូលសម្រាប់ជីវភាពគ្រួសារ។ លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិវើនសៃសៀមប៉ាង នៃមន្ទីរបរិស្ថានខេត្តរតនគិរី បានឱ្យដឹងថា៖ ក្នុងពេលធ្លាក់ភ្លៀងនារដូវវស្សាតំបន់ការពារធម្មជាតិមួយចំនួន បានផ្តល់ផលផ្សិតក្ងោក និងប្រភេទបន្លែព្រៃផ្សេងទៀត។ ផ្សិតដែលគាត់ដកបាន បានទុកសម្រាប់បរិភោគ និងសល់អាចលក់ទៅទីផ្សារក្រុងបាលុង គឺ ១គី ឡូក្រាមតម្លៃ ១០,០០០រៀលទៅ ១២,០០០ រៀល ផងដែរ។ ក្រោយភ្លៀងធ្លាក់ជាប់គ្នា រយៈចាប់ពី២ឬ៣ថ្ងៃទៅ ប្រជាពលរដ្ឋស្រុកវើនសៃអាចរកបានផ្សិតក្ងោកបានក្នុងមួយគ្រួសារបានចន្លោះពី ៥ទៅ១០គីឡូក្រាម ហើយមួយថ្ងៃអ្នកស្រុករកបានសរុបទៅប្រមាណ ៣០០ទៅ៥០០គីឡូក្រាមលក់នៅលើទីផ្សារ។ ផ្សិតក្ងោកនេះមានរសជាតិឆ្ងាញ់ណាស់ ដែលគេអាចយកវាទៅចម្អិនធ្វើម្ហូបដូចជា ឆានិងស្ងោរជាដើម។ ...
ស្រ្តីវ័យជាង៥០​ឆ្នាំឈ្មោះ​ ហ៊ើយ រ៉ា ចំណាយពេល២០ដើរចាប់មេអំបៅលក់ឲ្យភោជនីយដ្ឋាននានានៅក្រុងសៀមរាប

ស្រ្តីវ័យជាង៥០​ឆ្នាំឈ្មោះ​ ហ៊ើយ រ៉ា ចំណាយពេល២០ដើរចាប់មេអំបៅលក់ឲ្យភោជនីយដ្ឋាននានានៅក្រុងសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប ៖ជាទូទៅតាំងពីបុរាណមកគេធ្លាប់បានដឹងតែពីការចិញ្ចឹម ដង្កូវនាង ដើម្បីផលិតសរសៃសូត្រលក់និងមានភាពល្បីល្បាញ​លើសកល លោក ប៉ុន្តែសម្រាប់អ្នកស្រី ហ៊ើយ រ៉ា ដែលអាយុងជាង៥០ឆ្នាំ​​ រស់នៅក្នុងតំបន់អង្គរមានរបរមួយប្រចាំគ្រួសារ គឺការដើរចាប់មេអំបៅលក់។ អ្នកភូមិបានឱ្យដឹងថា ការ​​ដើរចាប់មេអំបៅពីកន្លែងមួយទៅកន្លែងមួយ ដើម្បីផ្គត់ផ្គង់តាមភោជនីយដ្ឋានដែលមានតម្រូវការមេ​អំបៅសម្រាប់​​ការលម្អក៏ដូចជាភាពទាក់ទាញដល់ភ្ញៀវជាតិ-អន្តរជាតិក៏ដូចជាការអភិរក្សមេអំបៅឱ្យបានច្រើន ប្រកបដោយសោភណភាព ធម្ម​ជាតិ។ មុខរបរនេះមានរយៈពេលប្រមាណ២០ឆ្នាំមកហើយដែលគ្រួសារ អ្នកស្រីហ៊ើយ រ៉ា រស់នៅភូមិវាល សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ចាប់យកជារបរដើរចាប់ មេអំបៅដ៏ជំនាញដើម្បីលក់តាមហាង ឬ ភោជនីយដ្ឋានក្នុងក្រុងសៀមរាប ហើយតម្លៃមេអំបៅ ១ ម៉ឺនទៅ ២ម៉ឺនរៀល ដោយ​ក្នុង​​ ១​ខែ​​​​​​បាន៦០ទៅ ៧០ម៉ឺនរៀល ។ អ្នកស្រីបានរៀបរាប់ថា ជារៀងរាល់ថ្ងៃ អ្នកស្រី រួមនិងកូនៗត្រូវចែកគោលដ...
លោក ឃួង ស្រេង ដាក់បទបញ្ជាឲ្យអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ច ពង្រឹងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនាថ្ងៃឈប់សម្រាក

លោក ឃួង ស្រេង ដាក់បទបញ្ជាឲ្យអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ច ពង្រឹងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនាថ្ងៃឈប់សម្រាក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ លោក ឃួង ស្រេង និងជាអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ត្រូវពង្រឹងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជា ពលរដ្ឋឱ្យបានល្អប្រសើរពិសេសនៅក្នុងពេលឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិដែលគ្រោងនឹងឈប់សម្រាកចាប់ពីថ្ងៃទី ១៧ រហូតដល់ថ្ងៃទី ២១ខែសីហាឆ្នាំ២០២០ ខាងមុខនេះ។ ការដាក់បទបញ្ជានិងការណែនាំរបស់ប្រធានគណៈបញ្ជាការឯកភាពភ្នំពេញ លោកឃួង ស្រេង បានធ្វើការណែនាំបែបនេះ កាលពីរ​សៀលថ្ងៃទី០៥ខែសីហា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។ លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា កិច្ចការការពារសន្តិសុខសណ្ដាប់ធ្នាប់ គឺជាកិច្ចការងារដែលអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវយកចិត្តទុកដាក់វពិសេសគឺក្នុងអំឡុងពេលនៃការឈប់សម្រាកចូលឆ្នាំខ្មែរប្រពៃណីជាតិដែលគ្រោងនឹងចំណា...
លោក សេរី កុសល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ សូមគោរពចូលរួមពិធីចម្រើនជន្មាយុគម្រប់ ៦៨ ឈានចូល ៦៩​​ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

លោក សេរី កុសល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ សូមគោរពចូលរួមពិធីចម្រើនជន្មាយុគម្រប់ ៦៨ ឈានចូល ៦៩​​ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
លោក សេរី កុសល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជំទាវ បុត្រា បុត្រីរួមនិងសហការីទាំងអស់ សូមគោរពចូលរួមពិធីចម្រើនជន្មាយុគម្រប់ ៦៨ ឈានចូល ៦៩​​ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សូមគោរពសម្ដែងនូវមោទនភាព និងកោតសរសើរបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រីធ្វើឲ្យប្រទេ​​សកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី និងអភិវឌ្ឍលើគ្រប់វិស័យ ។ ជាថ្មីម្ដងទៀត សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និង ទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់។ សូមទទួលបានជោគជ័យលើគ្រប់ភារកិច្ច និងសូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ ...
លោក ឱក សុជាតិ ទីប្រឹក្សារាជរដ្ឋាភិបាល ថាន:ស្មើរដ្ឋមន្ត្រី សូមគោរពចូលរួមពិធីចម្រើនជន្មាយុគម្រប់ ៦៨ ឈានចូល ៦៩​​ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

លោក ឱក សុជាតិ ទីប្រឹក្សារាជរដ្ឋាភិបាល ថាន:ស្មើរដ្ឋមន្ត្រី សូមគោរពចូលរួមពិធីចម្រើនជន្មាយុគម្រប់ ៦៨ ឈានចូល ៦៩​​ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
លោក ឱក សុជាតិ ទីប្រឹក្សារាជរដ្ឋាភិបាល ថាន:ស្មើរដ្ឋមន្ត្រី និងលោកជំទាវ រួមនិងសហការី សូមគោរពចូលរួមពិធីចម្រើនជន្មាយុគម្រប់ ៦៨ ឈានចូល ៦៩​​ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សូមគោរពសម្ដែងនូវមោទនភាព និងកោតសរសើរបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រីធ្វើឲ្យប្រទេ​​សកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី និងអភិវឌ្ឍលើគ្រប់វិស័យ ។ ជាថ្មីម្ដងទៀត សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និង ទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់។ សូមទទួលបានជោគជ័យលើគ្រប់ភារកិច្ច និងសូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ...