ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ទៀតបានជាសះស្បើយនិងគ្មានករណីឆ្លងទេនៅថ្ងៃទី២៦ខែកក្កដា

អ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ទៀតបានជាសះស្បើយនិងគ្មានករណីឆ្លងទេនៅថ្ងៃទី២៦ខែកក្កដា

សង្គម និងកម្សាន្ត
ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ទៀតបានជាសះស្បើយ និងគ្មានករណីឆ្លងទេ នៅថ្ងៃទី២៦ ខែកក្កដា។ គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុប២២៥នាក់, ជាសះស្បើយ១៤៧នាក់នាក់ និងគ្មានករណីស្លាប់ទេ។
លោក ឃួង ស្រេង ព្រមានដកប្រធានផ្សារនិងប្រធាន ចំណតឡានផ្សារដើមគរ បើមិនសហការគ្នារៀបចំសណ្តាប់ធ្នាប់

លោក ឃួង ស្រេង ព្រមានដកប្រធានផ្សារនិងប្រធាន ចំណតឡានផ្សារដើមគរ បើមិនសហការគ្នារៀបចំសណ្តាប់ធ្នាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការព្រមាន និងដកប្រធានផ្សារដើមគរ និង ប្រធានចំណតរថយន្តផ្សារដើមគរ ប្រសិនបើពួកគាត់ នៅតែធ្វើការ មិនចុះសម្រុងនិងគ្នា ដោយមិនសហការរៀបរយសណ្តាប់ធ្នាប់អោយបានល្អធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ជាពិសេសផ្លូវចេញចូលតែម្តងព្រមទាំងបង្កការថ្នាំងថ្នាក់ដល់ អាជីវករទៀតនោះ ។ លោក ឃួង ស្រេង បានព្រមានបែបនេះ ក្នុងពីធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ ស្ពានអាកាសថ្មើជើងផ្សារដើមគរ កាលពីថ្ងៃទី ២៤ កក្កដា ឆ្នាំ២០២០។ លោក ឃួង ស្រេង មានប្រសាសន៍ថា ប្រធាន ចំណតរថយន្តផ្សារដើមគរ ត្រូវសណ្ដាប់ធ្នាប់ របៀបរៀបរយឲ្យបានល្អចៀសវាងការថ្នាំងថ្នាក់ពីសំណាក់ ប្រជាពលរដ្ឋ និងអាជីវករដូច្នេះទេ ប្រធាន ផ្សារ និង អ្នកគ្រប់គ្រងបេនឡានផ្សារដើមគរត្រូវរួមគ្នា ដើម្បីរៀបចំសណ្ដាប់ធ្នាប់នៅក្នុងពេលនេះឲ្យបានល្អសំខាន់ ត្រូវអោយមានច្រកចេញចូលទៅ ក្នុងផ្សារឲ្យបានស្រួល ។ បើមិនដូច្នោះទេអ្នក ទាំងពីរប្រឈម និងការដកតួនាទីចេញពីការងារនេះ...
ស្ពានអាកាសថ្មើរជើងផ្សារដើមគរ បានសម្ពោធដាក់ឲ្យប្រើប្រាស់ហើយព្រឹកនេះ

ស្ពានអាកាសថ្មើរជើងផ្សារដើមគរ បានសម្ពោធដាក់ឲ្យប្រើប្រាស់ហើយព្រឹកនេះ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានអាកាសថ្មើជើង ផ្សារ ដើមគរ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅស៊ីទុង ក្នុងខណ្ឌ ទួលគោក នាព្រឹកថ្ងៃទី២៤ កក្កដា ឆ្នាំ២០២០។ លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ស្ពានអាកាសថ្មើជើងបែបនេះ យើងនិងធ្វើការសាងសង់បន្ថែមចំនួន២៧ កន្លែងទៀតនៅរាជធានីភ្នំពេញ ដើម្បីឲ្យឆ្លើយតបតាម តម្រូវការ ស្របតាមកំណើន របស់ប្រជាពលរដ្ឋចេះតែកើនឡើងជាលំដាប់ ដោយមកដល់ពេលនេះទាំងប្រ ជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ និងប្រជាពលរដ្ឋដែលរស់នៅអាស្រ័យនឹងការរកស៊ី និងធ្វើការផ្សេងទៀត មានសរុបប្រមាណជាជាង៣លានហើយ។ ទន្ទឹមនឹងកំណើន នេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន៤ ទីតាំងរួចមកហើយដែរ។ គឺទី១ ស្ពាន ថ្មើងជើង ផ្សារជំម្ពូវ័ន ,ទី២ ផ្សារដើមគរ ,ទី៣ ស្ពាន់ថ្មើជើងរង្វង់មូលនាងគង្ហីងផ្សារអូឡាំពិក និងទី៤ នៅសាលាសន្ធមុខ ។ ស្ពានអាកាសទាំង៤ទីតាំងនេះ គឺដើម្បីសម្រួលការកកស្ទះចរាចរណ៍ និ...
អាជ្ញាធររាជធានីភ្នំពេញគ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺពីរខ្សែនៅក្នុងមូលដ្ឋានខណ្ឌ ទួលគោកដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ

អាជ្ញាធររាជធានីភ្នំពេញគ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺពីរខ្សែនៅក្នុងមូលដ្ឋានខណ្ឌ ទួលគោកដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺចំនួនពីរខ្សែនៅក្នុងមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសម្រួលចរាចរណ៍ឲ្យប្រជា ពលរដ្ឋបានធ្វើដំណើរមានភាពងាយស្រួលនិងជាការ លើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរផងដែរ។ ការសម្រេចឲ្យមានការអ៊ុតកៅស៊ូបេទីមីណឺខាងលើនេះ ធ្វើឡើងខណៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីខណ្ឌទួលគោកចុះពិនិត្យមើលស្ថានភាពផ្លូវទាំងពីរខ្សែនេះ កាលពីព្រឹកថ្ងៃទី២៤ កក្កដា ឆ្នាំ២០២០ ក្រោយពី លោកអភិបាលរាជធានី បញ្ចប់ពិធី បើក សម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវស្ពានអាកាសថ្មើជើងក្នុងសង្កាត់ផ្សារដើមគរ ជាប់ព្រំប្រទល់ សង្កាត់ បឹងសាលាខណ្ឌទួលគោករាជធានីភ្នំពេញ។ កំណាត់ផ្លូវទាំង២ខ្សែដែលគ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺនេះរួមមានផ្លូវលេខ១៨៦និងផ្លូវលេខ២៤៧ នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងខណៈ ចុះពិនិត្យមើលស្ថានភា...
លោកឧកញ៉ា អែល សារ៉ុម និងលោកជំទាវ សូមគោរពជូនពរ លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាន នូវសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លាប្រាជ្ញាឈ្លាសវៃ

លោកឧកញ៉ា អែល សារ៉ុម និងលោកជំទាវ សូមគោរពជូនពរ លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាន នូវសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លាប្រាជ្ញាឈ្លាសវៃ

សង្គម និងកម្សាន្ត
លោកឧកញ៉ា អែល សារ៉ុម និងលោកជំទាវ សូមគោរពជូនពរ លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាន នូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ឈ្នះអស់សត្រូវគ្រប់ទិសទី និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។ លោកឧកញ៉ា ឡូវ ហ៊ឹង បានមានប្រសាសន៍ ចូលរួមត្រេកអរ និងវាយតម្លៃខ្ពស់អំពីការខិតខំប្រឹងប្រែង នូវរាល់ភារកិច្ចទាំងឡាយដែលបានសម្រេច បានរហូតទទួលបានលទ្ធផលដ៍ល្អប្រសេីរ ក្នុងពេលបច្ចុប្បន្ននេះ។ ជាថ្មីម្ដងទៀត លោកឧកញ៉ា អែល សារ៉ុម និងលោកជំទាវ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។...
លោកឧកញ៉ា ហ៊ួត ជា លើកទឹកចិត្តដល់បុគ្កលិកចំនួន១៩នាក់ ដែលតស៊ូនិងក្រុមហ៊ុន

លោកឧកញ៉ា ហ៊ួត ជា លើកទឹកចិត្តដល់បុគ្កលិកចំនួន១៩នាក់ ដែលតស៊ូនិងក្រុមហ៊ុន

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
លោកឧកញ៉ា ហ៊ួត ជា អគ្គនាយក ក្រុមហ៊ួតជា បានផ្តល់ការលើកទឹកចិត្តដល់បុគ្កលិកចំនួន១៩នាក់ ដែលធ្វើការរយៈពេលយូរនិងមានការតស៊ូក្នុងជីវិត ហើយពិធីនេះរៀបចំឡើងកាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២០។ ក្រុមហ៊ុន ហ៊ួត ជា តំណាង លោកអគ្គនាយក ហ៊ួត ជា បានធ្វើការផ្តល់ការលើកទឹកចិត្តដល់បុគ្កលិកមាន រង្វាន់ រួមមាន TV sumsung 32inch 1ទូទឹកកក ៤គ្រឿង ទូរស័ព្ទម៉ាក SumSung 14 គ្រឿង។ ការផ្តល់ការលើកទឹកចិត្តនេះ បង្ហាញពីការរីកចម្រើន និងការគាំទ្រពីអតិថិជនដែលធ្វើឲ្យក្រុមហ៊ុនអាចឈរជើងដល់បច្ចុប្បន្ន ក្នុងនោះអ្វីពិសេសគឺបុគ្គលិកឆ្នើនិងតស៊ូជាមួយក្រុមហ៊ុនអស់រយៈពេលជាច្រើនឆ្នាំផងដែរ។ ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់គឺជាក្រុមហ៊ុនមួយ កំពុងមានសក្តានុពលលើការចែកចាយនិងផ្គត់ផ្គង់គ្រឿងសំណង់ដ៏ធំនៅកម្ពុជា។ សព្វថ្ងៃនេះក្រុមហ៊ុនបានពង្រីកសាខានៅតាមរបស់តាមបណ្តាខេត្តក្រុង និងបានផ្តល់ឱកាសដល់អ្នកចង់បង្កើតអាជីវកម្មថ្មីៗអាចទិញសិទ្ធិអាជីវកម្មពីក...
តើមកពីមូលហេតុអ្វីបានជាភ្លៀងធ្លាក់មិនដល់១០នាទីផងធ្វើឱ្យជន់លិចផ្លូវលេខ៣៧១នៃខណ្ឌមានជ័យ

តើមកពីមូលហេតុអ្វីបានជាភ្លៀងធ្លាក់មិនដល់១០នាទីផងធ្វើឱ្យជន់លិចផ្លូវលេខ៣៧១នៃខណ្ឌមានជ័យ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ មានភ្លៀងធ្លាក់យ៉ាងខ្លាំងតាមបណ្តោយផ្លូវលេខ៣៧១ នៃខណ្ឌមានជ័យ នាព្រឹកព្រលឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នេះ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នោះ គឺភ្លៀងធ្លាក់មិនដល់១០នាទីផងធ្វើឱ្យជន់លិចផ្លូវមួយនេះយ៉ាងគំហុក។ ប្រជាពលរដ្ឋអ្នកធ្វើដំណើរបានសម្តែងជាចម្ងល់ថា តើមកពីមូលហេតុអ្វី ឬមកពីទឹកហូរមិនទាន់ដោយសារតែខ្វះប្រព័ន្ធលូ ឬមកពីការលុបព្រែក លុបបឹង លុបប្រឡាយ លែងមានកន្លែងអាចឱ្យទឹកហូរទាន់ ពេលវេលាបាន ។ នាពេលកន្លងមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ប្រឡាយបង្ហូរទឹកមានតួនាទីសំខាន់ៗចំនួនពីរ ៖ ទី១-ជាផ្នែកមួយសម្រាប់ស្រោចស្រពដំណាំកសិកម្មរបស់បងប្អូនប្រជាកសិករ។ ទី២-តួនាទីសំខាន់មួយទៀតជាផ្នែកបង្ហូរទឹកដ៏មានសារៈសំខាន់ក្នុងការរំដោះទឹកចេញ កុំឱ្យជន់លិចក្នុងរដូវវស្សា។ អភិបាលរាជធានីភ្នំពេញ បានបន្តថា ដើម្បីកាត់បន្ថយជំនន់ទឹកភ្លៀងលិចក្នុងតំបន់មួយចំនួនតូចនៅរាជធានីភ្នំពេញ ត្រូវតែមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទា...
កម្ពុជា និងចិនប្រកាសជាផ្លូវការលើការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន

កម្ពុជា និងចិនប្រកាសជាផ្លូវការលើការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន

សង្គម និងកម្សាន្ត
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាមួយ លោក ចុង ស្សាន (Zhong Shan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន  នៅថ្ងៃទី២០ខែ ឆ្នាំ២០២០ ដើម្បីប្រកាសជាផ្លូវការនៃការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន តាមប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលជាកិច្ចព្រមព្រៀងមួយដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងយូរអង្វែងជាប្រពៃណី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយដោយជោគជ័យ ក្នុងរយៈពេលមួយដ៏ខ្លីនេះ បានបង្ហាញពីឆន្ទៈនៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និត និងទូលំទូលាយ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងផ្ដល់ផលប្រយោជន៍ស...
​ដំរីឈ្មោលមួយក្បាលបានងាប់នៅចំណុចអូរប៉ាយ ស្ថិត​នៅភូមិ ពូរ៉ាពេត ឃុំក្រង់តេះ ស្រុកពេជ្រាដា ​ខេត្តមណ្ឌលគិរី

​ដំរីឈ្មោលមួយក្បាលបានងាប់នៅចំណុចអូរប៉ាយ ស្ថិត​នៅភូមិ ពូរ៉ាពេត ឃុំក្រង់តេះ ស្រុកពេជ្រាដា ​ខេត្តមណ្ឌលគិរី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
មណ្ឌលគិរី ៖ ​ដំរីឈ្មោលឈ្មោះ «ខាំឃឺន» បានងាប់នៅចំណុចអូរប៉ាយ ស្ថិត​នៅភូមិ ពូរ៉ាពេត ឃុំក្រង់តេះ ស្រុកពេជ្រាដា ​ខេត្តមណ្ឌលគិរី។ មន្ត្រីនិយាយថា ដំរី១ក្បាល​នេះ ​ជាដំរីចិញ្ចឹម មានអាយុប្រហែល៥០ឆ្នាំ ហើយ ​ក្រោយការងាប់របស់ដំរី ម្ចាស់កំពុង​បោះជំរំ​​រង់​ចាំ​ធ្វើបុណ្យតាមប្រពៃណីជនជនជាតិដើមភាគតិចពូនង។ មកទល់ពេលនេះ មិនទាន់ មានការបញ្ជាក់អំពីមូលហេតុ នៃការងាប់របស់សត្វដំរីពីម្ចាស់ ​និងអាជ្ញាធរមូលដ្ឋាននោះទេ ​គិតត្រឹមថ្ងៃទី២១ កក្កដានេះ នៅឡើយទេ។...
ខេត្តតាកែវគឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម

ខេត្តតាកែវគឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម

សង្គម និងកម្សាន្ត
នៅព្រឹកថ្ងៃអង្គារ ទី២១ កក្កដា នេះ ខ្ញុំនឹងចុះទៅពិនិត្យមើលសកម្មភាពធ្វើស្រែបង្កបង្កេីនផល និងសំណេះសំណាលជាមួយបងនៅព្រឹកថ្ងៃអង្គារ ទី២១ កក្កដា នេះ ខ្ញុំនឹងចុះទៅពិនិត្យមើលសកម្មភាពធ្វើស្រែបង្កបង្កេីនផល និងសំណេះសំណាលជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ ពិតណាស់ វិស័យកសិកម្ម គឺសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជាតាំងពីសម័យដូនតាយើងមកម៉្លេះ។ ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស សុទ្ធសឹងជាអ្នកប្រកបរបរកសិកម្ម។ ពេលនេះជាឱកាសល្អបំផុតក្នុងការជញរុញវិស័យកសិកម្មនៅទូទាំងប្រទេសអោយកាន់តែរីកចម្រេីន។ ខេត្តតាកែវគឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម។ កន្លងមកខេត្តតាកែវ បានជាប់ចំណាត់ថ្នាក់លេខ៣លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។ ព្រឹកនេះ ខ្ញុំអាចនឹងចុះជួយស្ទូងនិងច្រូតស្រូវជាមួយបងប្អូនប្រជាពលរដ្ឋយើង​ ប៉ុន្តែមិនច្រូតដោយដៃទៀតទេ​ គឺដោយគ្រឿងម៉ាស៉ីន​។ប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្...