លោក ឃួង ស្រេង ជំរុញឲ្យមន្រ្តីសហការគ្នាពន្លឿនការអភិវឌ្ឍប្រព័ន្ធប្រឡាយលូនៅតំបន់ខាងកើតនិងខាងត្បូងព្រលានយន្តហោះអន្តរជាតិភ្នំពេញ
ភ្នំពេញ ៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឲ្យមន្ទីរជំនាញនិងអាជ្ញាធរមូលដ្ឋានសហការគ្នាពន្លឿនការអភិវឌ្ឍប្រព័ន្ធប្រឡាយលូនៅតំបន់ខាងកើត និងខាងត្បូងព្រលាន យន្តហោះអន្តរជាតិភ្នំពេញឲ្យហើយតាមផែនការនៅក្នុងរដូវ វស្សានេះ ដើម្បីបញ្ជៀសការជនលិច ដោយជំនន់ទឹក។
ថ្លែងនៅក្នុងកិច្ចប្រជុំរបាយការណ៍ស្ថាបនាប្រព័ន្ធប្រឡាយលូនៅតំបន់ខាងកើត និងតំបន់ខាងត្បូងព្រលាន យន្តហោះអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា ប្រព័ន្ធប្រឡាយទំាងនេះមានតួនាទីសំខាន់ណាស់ ដើម្បីរំដោះការជន់លិចដោយជំនន់ទឹកភ្លៀង ដូច្នេះមន្រ្តីជំនាញត្រូវសហការគ្នាធ្វើឲ្យបានល្អ ពិសេសការត្រួតពិនិត្យលើក្រុមហ៊ុនស្ថាបនា ដើម្បីឲ្យការសាងសង់ធានាបានគុណភាពស្តង់ដារ កាត់បន្ថយ ការជន់លិចធានាបាន ប្រសិទ្ធភាព។
លោក អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះគម្រោងស្ថាបនាប្រព័ន្ធប្រឡាយ លូនៅតំបន់ស្ពានស្ទឹងមានជ័យត្រូវធ្វើឲ្យរួ...








