ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

គិតត្រឹមថ្ងៃទី១ខែមេសានេះ នៅប្រទេសកម្ពុជាមិនទាន់មានឆ្លងជំងឺ(Covid-19)បន្ថែមទៀតនៅឡើយទេ

គិតត្រឹមថ្ងៃទី១ខែមេសានេះ នៅប្រទេសកម្ពុជាមិនទាន់មានឆ្លងជំងឺ(Covid-19)បន្ថែមទៀតនៅឡើយទេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
គិតត្រឹមថ្ងៃទី១ខែមេសានេះ នៅប្រទេសកម្ពុជាមិនទាន់មានឆ្លងជំងឺ(Covid-19)បន្ថែមទៀតនៅឡើយទេ ពោលគឺនៅចំនួន ១០៩ករណីដដែលក្នុងនោះមានស្ត្រីចំនួន ៣០នាក់ បុរសចំនួន ៧៩នាក់ ជាសះស្បើយចំនួន ២៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៨៤នាក់ គិតចាប់ពីខែមករា ឆ្នាំ២០២០រហូតដល់បច្ចុប្បន្ន។
លោក ឃួង ស្រេងជំរុញឲ្យមន្ទីរសាធារណការត្រូវពន្លឿន ការស្តារប្រឡាយការដាក់លូនៅត្រពាំងជ្រៃ ដើម្បីអាចរំដោះទឹកបាននៅរដូវវស្សាខាងមុខនេះ

លោក ឃួង ស្រេងជំរុញឲ្យមន្ទីរសាធារណការត្រូវពន្លឿន ការស្តារប្រឡាយការដាក់លូនៅត្រពាំងជ្រៃ ដើម្បីអាចរំដោះទឹកបាននៅរដូវវស្សាខាងមុខនេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមនឹងមន្ត្រីជំនាញពាក់ពន្ធ័អាជ្ញាធរដែនដី នាព្រឹកថ្ងៃទី ០១ មេសាឆ្នាំ២០២០ នេះបានចុះពិនិត្យមើលស្ថានភាពការស្តារប្រឡាយការដាក់លូនៅចំណុច ប្រឡាយត្រពាំងជ្រៃ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប ទី២ ខណ្ឌពោធិសែនជ័យ ដើម្បីជម្រុញឲ្យការងារនេះ ដំណើរការទៅដោយរលូនត្រៀមលក្ខណៈឲ្យបានរួចរាល់ក្នុងការរំដោះទឹកភ្លៀងនៅរដូវវស្សាខាងមុខនេះ។ មន្ត្រីជំនាញនៅរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ការស្ដារប្រព័ន្ធបង្ហូរទឹកផ្នែកខាងជើងមហាវិថីសហព័ន្ធរុស្ស៊ីនេះគឺចាប់ផ្តើមពីប្រឡាយត្រពាំងជ្រៃប្រឡាយចម្ការឪឡឹកប្រឡាយតាបែន ប្រឡាយទួលសំពៅនិងប្រឡាយអូរអាគុជដែលមានប្រវែងសរុបប្រវែង១៧១០០ម៉ែត្រក្នុងនោះមានការងារដាក់លូជ្រុលមួយជួរមានមុខកាត់ ២ម៉ែត្រគុណនឹង២ម៉ែត្រប្រវែង ៥០០ម៉ែត្រ ដាក់លូមូលមុខកាត់១ម៉ែត្រកន្លះប្រវែង ៧០០ ម៉ែត្រ បុកបន្ទះបេតុងពង្រីកផ្លូវប្រវែង ៧០០ ម៉ែត្រមួយចំហៀងចាក់បេតុងឆ្អឹងដែកពីលើគំរបដាក់ លូមានប្រវែង៥០...

សាលារាជធានីភ្នំពេញកំពុងសាងសង់សួនច្បារថ្មីនៅតាមបណ្តោយវិថីភ្នំពេញ-ហាណូយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងសាងសង់សួនច្បារថ្មីនៅតាមបណ្តោយវិថីភ្នំ ពេញ-ហាណូយដែលមានទីធ្លាសំរាប់លំហែកំសាន្តកន្លែងហាត់ប្រាណឧបករណ៍ក្មេងលេងដើមឈើដាំស្មៅបង្គន់សា ធារណៈចំណតរថយន្តនិងម៉ូតូនិងបង្គោលបំភ្លឺសួនច្បារផងដែរ ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ម៉ូវ ម៉ានិតអភិបាលខណ្ឌសែនសុខកាលពីថ្ងៃទី៣១ មីនា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងគម្រោងរៀបចំស្ថាបនាសួនច្បារថ្មីមួយនេះ ដែលសួនថ្មីនេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១០១៩(វិថីភ្នំពេញ-ហាណូយ)ខាងមុខវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ព្រៃឈើក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា សួនច្បារថ្មីមួយនេះ មានបណ្តោយប្រវែង ៥៥០ម៉ែត្រទទឹង១៦ម៉ែត្រដោយរៀបចំអោយមានជាទីធ្លាលំហែកំសាន្ត កន្លែងហាត់ប្រាណឧបករណ៍ក្មេងលេងដាំដើមឈើដាំស្មៅបង្គន់សាធារណៈ ចំណតរថយន្ត ម៉ូតូ និងបង្គោលបំភ្លឺសួនច្បារផងដែ...
អ្នកប្រកបអាជីវកម្មនៅឃុំព្រះដាក់បានត្អូញត្អែថា ផ្លែគុយឆ្នាំនេះសម្បូរជាងឆ្នាំមុន ប៉ុន្តែលក់មិនសូវដាច់ដោយសារតែកូវីដ-១៩

អ្នកប្រកបអាជីវកម្មនៅឃុំព្រះដាក់បានត្អូញត្អែថា ផ្លែគុយឆ្នាំនេះសម្បូរជាងឆ្នាំមុន ប៉ុន្តែលក់មិនសូវដាច់ដោយសារតែកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖អ្នកស្រី យឿន ចុម ជាប្រជាពលរដ្ឋនៅឃុំព្រះដាក់ស្រុក បន្ទាយស្រីខេត្ត សៀមរាបបានឱ្យដឹងនៅថ្ងៃទី០១ មេសានេះថា អ្នកស្រីតែងតែលក់ផ្លែឈើធម្មជាតិគ្រប់ រដូវកាលនៅតាមដងផ្លូវ ឆ្ពោះទៅកាន់ប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរនិងទៅកាន់ស្រុក បន្ទាស្រីត្រង់ចំណុចជិតស្រះសង់។ ដោយផ្លែឈើដែលអ្នកស្រីយកមកលក់នៅទីនេះ គឺមានទៅតាម រដូវកាលផងដែរដូចជា នៅរដូវប្រាំងនេះមានផ្លែគុយផ្លែសេមាន់ ឮផ្លែត្នោតរួមជាមួយផ្លែឈើផ្សេងៗទៀត។ អ្នកស្រីបានបន្តថា ផ្លែគុយនិងផ្លែសេមាន់ ដែលអ្នកស្រីយកមកលក់នេះ មាន មួយចំនួនបេះនៅក្នុងព្រៃក្នុងរមណីយដ្ឋានអង្គរ និង មួយចំនួនទៀតយកមកពីភ្នំគូលែនហើយសម្រាប់ឆ្នាំនេះឃើញថា ផ្លែគុយគឺសម្បូរជាងឆ្នាំមុន ប៉ុន្តែការលក់ដូរមិនសូវដាច់ ដោយ សារតែបណ្តាលមកពីមេរោគឆ្លងកូវីដ-១៩ធ្វើឱ្យចំនួនភ្ញៀវទេសច រមកទស្សនាខេត្តសៀមរាបមានការថយចុះ។ ជាពិសេសប្រជាពលរដ្ឋខ្មែរ ក៏មិនសូវមានចេញធ្វើដំណើរខាងក្រៅដែរ ដោយសារតែមានការភ័យខ្លាចចំពោះជំងឺឆ្...
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង រំលឹក ៥ចំណុចថាកុំខ្លាចពេកនិងកុំបារម្មណ៌ពេកពីCovid19តែត្រូវស្តាប់ និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង រំលឹក ៥ចំណុចថាកុំខ្លាចពេកនិងកុំបារម្មណ៌ពេកពីCovid19តែត្រូវស្តាប់ និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន ខ្មែររៀលអ៊ី ស្ទែត បានរំលឹក៥ចំណុចដល់ពលរដ្ឋកម្ពុជាថា កុំខ្លាចពេកនិងកុំបារម្មណ៌ពេក ពីCovid19តែតរូវស្តាប់និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលជាកំហិត ដើម្បីការពារសុខភាពនិងជម្ងឺផ្សេងៗ។ លោកឧកញ៉ាបណ្ឌិតបានបញ្ជាក់ថា ចំណុចទី1គឺកុំខ្លាចពេកនិងកុំបារម្មណ៌ពេកពីCovid19តែត្រូវស្តាប់និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានល្អជានិច្ច!។ ចំណុចទី២ លោករំលឹកថា កុំខ្លាចពេកនិងបារម្មណ៌ពេកពីវិបត្តិសេដ្ឋកិច្ច ដោយសារ Covid19ព្រោះយើងជាប្រទេសកសិកម្ម មានស្រូវអង្ករគ្រប់គ្រាន់ ហើយយើងអាចមានឱកាសរស់នៅមិនទាន់សម័យតែអាចសប្បាយដូចពីក្មេង!។ លើសពីនេះទាក់ទងនិងករណីស្លាប់វិញលោកថាចំណុចទី3កុំខ្លាចស្លាប់ដោយសារ Covid19ពេកព្រោះអ្នកសរសេរនិងអ្នកកំពុងអានសុទ្ឋតែមិនដែលបានស្លាប់ហើយស្លាប់មានតែម្តង!។ ហើយទី៤4អ្នកក្រកុំខ្លាចស្លាប់ដោយសារដាច់បាយ ព្រោះមានរដ្ឋជួយ អ្នកធម្យមកុំខ្លាចធ្លាក់ខ្លួ...
តារាចម្រៀង ស៊ុន ស្រីពេជ្រ និងអ្នកនាង​​យុគ ចិន្តា ឃុំខ្លួនឯងដាច់ដោយឡែក១៤ថ្ងៃក្រោយវិលពីសម្តែងនៅអាមេរិក

តារាចម្រៀង ស៊ុន ស្រីពេជ្រ និងអ្នកនាង​​យុគ ចិន្តា ឃុំខ្លួនឯងដាច់ដោយឡែក១៤ថ្ងៃក្រោយវិលពីសម្តែងនៅអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ តារាចម្រៀង ស៊ុន ស្រីពេជ្រ និងពិធីការិនីអ្នក នាង យុគ ចិន្តា បានវិលពីការសម្តែង​​នៅលើទឹកដីនៃសហរដ្ឋអាមេរិក ហើយកាលពីថ្មីៗនេះ អ្នកទាំងពីរសម្រេចចិត្តសម្ងំ​​ខ្លួន​​​នៅតែក្នុងផ្ទះកាត់ផ្តាច់ភាពស្និទ្ធិស្នាលជាមួយសមាជិកគ្រួសាររយៈពេល១៤ ថ្ងៃ ដើម្បីរក្សាសុវត្ថិភាពពីការរីករាលដាលនៃជំងឺ Covid-19។ អស់រយៈពេលជាងមួយសប្តាហ៍ហើយដែលតារាចម្រៀង ស៊ុន ស្រីពេជ្រ និងអ្នកនាង យុគ ចិន្តា បានវិលត្រឡប់មកពីការច្រៀងរាំនៅក្នុងរដ្ឋមួយចំនួននៃសហរដ្ឋអាមេរិក។ ទោះបីជាមានមានការព្រួយបារម្ភខ្លះមែន ប៉ុន្តែការច្រៀងរយៈពេលជាច្រើនសប្តាហ៍នៅទីនោះទទួលបានជោគជ័យ។ ក្រោយពីវិលត្រឡប់មកដល់កម្ពុជាក៏ស្របពេលដែលជំងឺនេះបាននឹងកំពុងតែធ្វើឲ្យមានការព្រួយបារម្ភពីមនុស្សនៅជុំវិញពិភពលោក។ នៅសហរដ្ឋអាមេរិ​កក៏បានការផ្ទុះនូវករណីជំងឺCovid-19 ផងដែរ ដែលធ្វើឲ្យសិល្បករទាំងពីរបានសម្រេចចិត្តដាក់ខ្លួនឯងនៅដាច់ដោយ ឡែកពីអ្នកដទៃ ពិសេសក្រុមគ្រួសាររយៈពេល១៤ ថ្ងៃ។ អ្នកនាង...
ក្រុមហ៊ុន Toyota Motor ប្រកាសផ្អាកប្រតិបត្តិការរោងចក្រមួយចំនួននៅជប៉ុនដោយសារវីរុស Covid-19

ក្រុមហ៊ុន Toyota Motor ប្រកាសផ្អាកប្រតិបត្តិការរោងចក្រមួយចំនួននៅជប៉ុនដោយសារវីរុស Covid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ, សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយថា ក្រុមហ៊ុន Toyota Motor ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ប្រទេសជប៉ុន បានប្រកាសផ្អាកប្រតិបត្តិការ​រោង​ចក្រមួយចំនួនរបស់ខ្លួន នៅថ្ងៃចន្ទ ទី២៣ ខែមីនានេះ នៅក្នុងប្រទេសនេះ ដោយសារការឆ្លងរាលដាលកាន់តែខ្លាំងនៃវីរុស Covid-19 ។ សេចក្តីប្រកាសផ្អាកប្រតិបត្តិការរោងចក្ររបស់ក្រុមហ៊ុន Toyota Motor ត្រូវបានធ្វើឡើងក្រោយពីបុគ្គលិក២នាក់របស់ក្រុមហ៊ុននេះ ត្រូវបានធ្វើតេស្តវិជ្ជមានវីរុស Covid-19 កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលនាំអោយមានក្តីបារម្ភកាន់តែខ្លាំង និងជាការចូលរួមទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងថែមទៀតនៃវីរុសផ្លូវដង្ហើមមួយនេះ ។ អ្នកនាំពាក្យក្រុមហ៊ុន Toyota Motor បានអោយដឹងថា ការផ្អាកប្រតិបត្តិការផលិតរថយន្តរបស់ក្រុមហ៊ុននេះ គឺផ្អាកតែទៅលើផលិតកម្មរថយន្តធុនតូច មានរថយន្តប្រភេទ Corolla និង SUV ជាដើម តែមិនមែនផ្អាកផលិតកម្មទាំងស្រុងទេ ៕...
ព័ត៌មានស្តីពីរូបភាព នានានៃពិធីបុណ្យសមុទ្រ រយះពេល៣ថ្ងៃនៅខេត្តបាត់ដំបង

ព័ត៌មានស្តីពីរូបភាព នានានៃពិធីបុណ្យសមុទ្រ រយះពេល៣ថ្ងៃនៅខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព័ត៌មានស្តីពីរូបភាព នានានៃពិធីបុណ្យសមុទ្រ រយះពេល៣ថ្ងៃនៅខេត្តបាត់ដំបង ៖  
កម្ពុជា៖បម្រាមមិនឲ្យជនបរទេស ចំនួន៥ប្រទេសចូលមកកម្ពុជារយៈពេល ៣០ថ្ងៃ 

កម្ពុជា៖បម្រាមមិនឲ្យជនបរទេស ចំនួន៥ប្រទេសចូលមកកម្ពុជារយៈពេល ៣០ថ្ងៃ 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាល កម្ពុជា បានចេញសេចក្តីប្រកាសនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ដោយដាក់បម្រាម មិន​ឲ្យ​ជនបរទេស មកពីអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលក្នុង​ប្រទេស​កម្ពុជារយៈពេល ៣០ថ្ងៃ អនុវត្ត​ចាប់ពីថ្ងៃទី១៧មិនានេះ តទៅ​។ ការសម្រេចនេះ ជាវិធានការទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងប្រទេស​កម្ពុជាយើង ខណៈដែល​ប្រទេសទាំង ៥នេះ កំពុងឆ្លង រាលដាល​ជំងឺកូវីដ១៩​ ៕ សូមអានសេចក្តីប្រកាសដូចខាងក្រោម ៖...
សម្តេច​តេ​ជោ នឹង​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ទន្លេ នៅ​ខេត្តបាត់ដំបង ថ្ងៃទី​១៤​ ខែមីនានេះ​

សម្តេច​តេ​ជោ នឹង​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ទន្លេ នៅ​ខេត្តបាត់ដំបង ថ្ងៃទី​១៤​ ខែមីនានេះ​

សង្គម និងកម្សាន្ត
ភ្នំពេញ​៖ សម្តេច​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ទន្លេ លើក​ទី​៦ នៅ​ខេត្តបាត់ដំបង នា​ថ្ងៃ​សៅរ៍ ទី​១៤​ ខែមីនា​នេះ​។ ​មុន​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ទន្លេ នៅ​បាត់ដំបង សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្រុង​ស្រុក និង​ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤​មីនា​ផងដែរ​។​ ​ពិធីបុណ្យ​ទន្លេ លើក​ទី​៦ ប្រារព្ធ​ឡើង រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣-១៥ ខែមីនា ឆ្នាំ​២០២០ នៅ​ទី​រួម​ខេត្តបាត់ដំបង ក្រោម​ប្រធានបទ «​ទន្លេ​នៃ​សន្តិភាព និង​ទន្លេ​នៃ​វិបុលភាព​»​។ សូមបញ្ជាក់ថា ពិធីបុណ្យ​ទន្លេ មាន​ព្រឹត្តិការណ៍​ទេសចរណ៍​ជាច្រើន ត្រូវបាន​រៀបចំឡើង ដូចជា ព្រឹត្តិការណ៍​កីឡា ការសម្ដែង​សិល្បៈ និង​ការតាំងពិព័រណ៍ ជាដើម​។ ​ក្រសួងទេសចរណ៍ បាន​ប្រកាស​ថា ការរៀបចំ​ពិធីបុណ្យ​ទន្លេ ក៏ដូចជា ពិធីបុណ្យ​សមុទ្រ គឺ​មិន​ត្រឹមតែ​ចង់ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ...