កំលាំងដឺបេ និងសឹករងស្រុកអង្គរបុរី ឃាត់ក្រុមឈ្មួញដឹកជ្រូកវៀតណាមនៅច្រកបាក់ដៃ
តាកែវ៖ កំលាំងដឺបេរការិយាល័យទី២សឹករងខេត្តតាកែវសហការជាមួយកំលាំងសឹករងស្រុកអង្គរបុរី ឃាត់ក្រុមឈ្មួញដឹកជ្រូកវៀតណាមបានចំនួន៥ក្បាលនិងមនុស្ស៤នាក់នៅច្រក់ទ្វេភាគីបាក់ដៃមិនបានរំខានសមត្ថកិច្ចប្រចាំច្រកនោះទេ។
តាមសេចក្តីបាយការណ៍ឲ្យដឹងថា កំលាំងទាហ៊ានដែលបានបង្ក្រាប់ក្រុមដឹកជ្រូកខាងលើនៅចំនុចទួលក្បាលខ្មោចឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅវេលាម៉ោង១២យប់ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩ ។
ក្នុងប្រតិបត្តិការណ៍នោះ ឃាត់មនុស្ស៤នាក់រួមទាំងជ្រូក៥ក្បាលរម៉កកង់៣មួយគ្រឿងទូកស្មាច់១ម៉ាស៊ីនទូក១គ្រឿងក្រោយពេលឃាត់បានបញ្ជូនវត្ថុតាងនិងមនុស្ស ទៅផ្នែកសឹករងស្រុកអង្គរបុរីដើម្បី ប្រគល់ជូនក្រុមមន្ត្រីជំនាញចាត់ការតាមនិតិវិធី។
យោងតាមប្រជាពលរដ្ឋបានលើកឡើងថា ក្រុមទាហ៊ាសឹករងខេត្តតាកែវពិតជាមានឆន្ទៈក្នុងការបម្រើរាស្រ្ត ។ ពួកគាត់សម្ដែងការហួសចិត្តចំពោះតួនាទីភារកិច្ចរបស់សមត្ថកិច...








