ធនាគារជាតិនៃកម្ពុជា ៖ ការលើកកម្ពស់មុខងារទីផ្សារ ធ្វើឲ្យប្រព័ន្ធធនាគារកាន់តែមានប្រសិទ្ធភាព
ភ្នំពេញ៖ មន្ត្រីជនខ្ពស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការវិភាគម៉ាក្រូសេដ្ឋកិច្ច និងអតិផរណា ការពង្រីកផលិតផលហិរញ្ញវត្ថុ និងការផ្សារភ្ជាប់ទីផ្សារអន្តរធនាគារ ជាការលើកកម្ពស់មុខងារទីផ្សារការប្រើប្រាស់ធនធាននិងធ្វើឲ្យប្រព័ន្ធធនាគារឱ្យកាន់តែមានប្រសិទ្ធភាព ។
លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានលើកឡើងនៅក្នុងសិក្ខាសាលា បិទកម្មវិធី(ភាពជាដៃគូផ្តល់ចំណេះដឹង រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលប្រទេសកូរ៉េ សម្រាប់ការស្រាវជ្រាវរួមគ្នា)លើប្រធានបទ (ការអភិវឌ្ឍន៍ទីផ្សារអន្តរជាតិរួមគ្នានៅកម្ពុជា) នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
លោកស្រីនាវ ច័ន្ទថាណា បញ្ជាក់ថា កិច្ចសហការរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ធនាគារកណ្តាលនៃប្រទេសទាំងពីរ ទទួលបានលទ្ធផលជាផ្លែផ្កាដូចជា គំរូសម្រាប់ការព្យាករណ៍ ការវិភាគជាក់ស្តែង ស្តីពីទំនាក់ទំនងរវាងអត្រាប្តូរប្រាក់អតិផរណា និងទំនាក់ទំនងម៉ាក្រូហិរញ្ញវត្ថុ។
លោកស្រ...








