អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីរួមគ្នាទប់ស្កាត់ និងបំបាត់ព័ត៌មានក្លែងក្លាយ
(ភ្នំពេញ)៖ ទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពី ព័ត៌មានក្លែងក្លាយ ក្រោមអធិបតីភាពរបស់លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ដោយមានសិក្ខាកាមចូលរួមប្រមាណ១០០នាក់ពីក្រសួងស្ថាប័នថ្នាក់ជាតិ និងរាជធានី ខេត្ត។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៥ថ្ងៃ បង្ហាត់បង្ហាញដោយគ្រូឧទ្ទេសនាមជាជនជាតិបរទេសដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងចែករំលែក បទពិសោធន៍ ចំណេះដឹងបន្ថែមដល់ថ្នាក់ដឹកនាំមកពីបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ដែលទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិឱ្យបានយល់ដឹងអំពីព័ត៌មានក្លែងក្លាយ ក៍ដូចជាអំពីយុទ្ធសាស្ត្រ យុទ្ធវិធី និងវិធីសា...








