ខឹងក្មេងលួចលុយ២ម៉ឺនរៀល ចាក់សាំងដុតក្មេងទាំងរស់
(សៀមរាប)៖ ស្ដ្រីតែងខ្លួនជាប្រុសម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវតាមចាប់ខ្លួន បានហើយ ក្រោយធ្វើសកម្មភាពចាក់សាំងដុតក្មេង បណ្ដាលឲ្យឆេះពេញខ្លួនប្រាណ ព្រោះខឹងលួចលុយ២ម៉ឺនរៀល។
ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ នៅភូមិកោកក្នាំង ឃុំរើល ស្រុកពួក ខេត្តសៀមរាប និងធ្វើឲ្យផ្អើលពេញបណ្ដាញសង្គម Facebook អំពាវនាវឲ្យសមត្ថកិច្ចតាមស្រាវជ្រាវចាប់ជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់។
ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង បានប្រាប់អ្នកសារព័រ៌មាន ឲ្យដឹងនៅយប់ថ្ងៃទី២២ ខែមីនាថា ក្រោយទទួលបានព័ត៌មាននេះ លោកបានបញ្ជាកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់ និងឈានដល់ការឃាត់ខ្លួនស្ដ្រី តែងខ្លួនជាប្រុស ដែលជាជនបង្ក ឈ្មោះ តែម មឿត អាយុ៣៩ឆ្នាំ។ ដោយឡែក ក្មេងប្រុសរងគ្រោះឈ្មោះ ពន ប៉ិន អាយុ៩ឆ្នាំ ជាអ្នកជិតខាងគ្នារស់នៅក្នុងភូមិជុំគ្នា។
បើតាមលោកឧត្តមសេនីយ៍ស្នងការ មូលហេ...








