ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

បញ្ចាប់មុខតំណែងអភិបាលរងខេត្តព្រះសីហនុ ២រូប

បញ្ចាប់មុខតំណែងអភិបាលរងខេត្តព្រះសីហនុ ២រូប

សង្គម និងកម្សាន្ត
​ ភ្នំពេញ៖ ​លោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ ត្រូវបាន​សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ដើម្បីបញ្ចាប់មុខតំណែង​។ រឿងដែលប្រមុខរដ្ឋាភិបាលបញ្ចាប់មុខតំណែងអភិបាលរងខេត្តទាំងពីររូបនេះ ពាក់ព័ន្ធ​នឹងជម្លោះដីធ្លីនៅខេត្តព្រះសីហនុ ដែលមានការប្រើអំពើហិង្សាលើប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន​​​​​​ សែន បានយកអនុក្រឹត្យនេះ ផ្សាយនៅឡើទំព័រហ្វេសប៊ុកផ្លូវការ ដោយសរសេរថា «ថ្ងៃនេះខ្ញុំបង្ខំចិត្តអនុវត្តន៍អភិក្រមទី៥ គឺការវះកាត់ដោយដកអភិបាលរងខេត្តព្រះសីហនុពីររូបចេញពីតំណែង។ ខ្ញុំត្រូវតែយកគ្រាប់ក្រួស និងខ្សាច់ចេញពីស្បែក ជើង ទើបអាចដើរទៅមុខទៀតបាន។ ខ្ញុំគ្មានពេលនិយាយច្រើនជាមួយមន្ត្រីខឹលខូចទៀតទេ ព្រោះខ្ញុំបានអប់រំពួកគេច្រើនហើយ។ ដល់ពេលនេះខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយ ឲ្យតែបំពានលើផលប្រយោជន៍ប្រជាជន»។ នៅក្នុងប្រ...
វៀតណាម ចុះកិច្ចសន្យាទិញយន្តហោះសហរដ្ឋអាមេរិកតម្លៃ២១ពាន់លានដុល្លារ

វៀតណាម ចុះកិច្ចសន្យាទិញយន្តហោះសហរដ្ឋអាមេរិកតម្លៃ២១ពាន់លានដុល្លារ

សង្គម និងកម្សាន្ត
  ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសវៀតណាម ក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាម បានចុះកិច្ចសន្យាទិញយន្តហោះ ប៊ូអ៊ីងរបស់អាមេរិក ក្នុងតម្លៃទឹកប្រាក់ប្រមាណ២១ពាន់លានដុល្លារ ។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមចំនួនពីរក្រុមហ៊ុន គឺក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Bamboo Airways នឹងទិញយន្តហោះ ប៊ូអ៊ីង ៧៣៧ ចំនួន១០០គ្រឿង និងយន្តហោះប៊ូអ៊ីង ៧៨៧-៩ចំនួន១០គ្រឿងថែមទៀត ។ សូមបញ្ជាក់ថា ទីផ្សារអាកាសចរណ៍របស់ប្រទេសវៀតណាម បានលូតលាស់ខ្លាំងបំផុតនៅពេលបច្ចុប្បន្ននេះ ដែលកាលពីឆ្នាំ២០១២កន្លងទៅ ចំនួនអ្នកដំណើរបានកើនឡើងដល់២៥លាននាក់ ហើយនៅឆ្នាំ២០១៨ ចំនួនអ្នកដំណើរតាមផ្លូវអាកាសបានកើនឡើងដល់៦២លាននាក់ ក្នុងរយៈពេលមួយឆ្នាំ ៕...
សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលអាចបើកប្រាក់ខែដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពីរដងក្នុងមួយខែ

សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលអាចបើកប្រាក់ខែដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពីរដងក្នុងមួយខែ

សង្គម និងកម្សាន្ត
ភ្នំពេញ៖  សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថា ទោះបីជារាជរដ្ឋាភិបាល មិនមានចំណូលបន្ថែមទៀតក៏ដោយ រាជរដ្ឋាភិបាលអាចបើកប្រាក់ខែដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានរហូតដល់ ១២ខែ។ សម្តេចតេជោបានថ្លែងបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ។ សម្តេចបញ្ជាក់ថា  ប្រាក់ខែមន្ត្រីរាជការត្រូវបានបើក ២ដង ក្នុង ១ខែ គឺរយៈពេល ២សប្តាហ៍ម្តង​ ហើយបើកតាមធនាគារ ដោយមិនយឺតយ៉ាវ ដូចមុនទៀតនោះទេ។ ​មន្ទីរពេទ្យ «​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ​» ស្ថិតនៅ​ទី​រួម​ខេត្ត​ត្បូងឃ្មុំ ដែល​បើក​ការដ្ឋាន​សាងសង់ នៅ​ព្រឹក​នេះ គឺជា​គម្រោង​ធំ​ទី​២ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន បន្ទាប់ពី​គម្រោង​សាងសង់​មន្ទីរពេទ្យ «​មិត្តភាព កម្ពុជា​​ចិន ព្រះកុសុម​:» ដែលជា​គម្រោង​ទី​១ ទើប​ចាប់ផ្តើម​សាងសង់​កាលពី​ខែតុលា ឆ្នាំ​២០១៨ កន្លងទៅ​ថ្មីៗ​នេះ​។ ដែលមាន​តម្លៃ​ជិត ៥០​លាន...
លោក ត្រាំ និងលោក គីម បរាជ័យក្នុងជំនួបចរចាលើកទីពីរនៅប្រទេសវៀតណាម

លោក ត្រាំ និងលោក គីម បរាជ័យក្នុងជំនួបចរចាលើកទីពីរនៅប្រទេសវៀតណាម

សង្គម និងកម្សាន្ត
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទទួលបរាជ័យទាំងស្រុងក្នុងជំនួបចរចាជាលើកទីពីរ នៅទីក្រុង ហាណូយ ប្រទេសវៀតណាម ។ លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយទេ ហើយមេដឹកនាំទាំងពីរ ក៏មិនបានចេញនូវសចក្តីប្រកាសរួមមួយដែរ ដោយសារតែជំនួបនេះ គ្មានលទ្ធផលវិជ្ជមានដែលត្រូវយកទៅប្រកាស ។ លោក ត្រាំ បានចាកចេញពីប្រទេសវៀតណាម នៅម៉ោងជិត៤រសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ នេះ ហើយលោក គីម ជុងអ៊ុន អាចនឹងចាកចេញពីវៀតណាមនៅថ្ងៃសៅរ៍ ទី២ខែមីនាខាងមុខនេះ ដោយមេដឹកនាំទាំងពីរ មិនមានអ្វីយកតាមខ្លួនដែលកើតចេញពីជំនួបចរចារទាំងពីរថ្ងៃនៅប្រទេសវៀតណាមនេះទេ ៕  ...
សម្តេច​តេ​ជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល មាន​ថវិកា​គ្រប់គ្រាន់ សម្រាប់​បើកប្រាក់​បៀវត្សរ៍ដល់​មន្ដ្រីរាជកា​រ

សម្តេច​តេ​ជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល មាន​ថវិកា​គ្រប់គ្រាន់ សម្រាប់​បើកប្រាក់​បៀវត្សរ៍ដល់​មន្ដ្រីរាជកា​រ

សង្គម និងកម្សាន្ត
ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល មាន​ថវិកា​គ្រប់គ្រាន់ ក្នុងការ​ឆ្លើយតប​នឹង​ប្រាក់​បៀរ​វត្ស​មន្ដ្រីរាជការ ក៏ដូចជា​កិច្ច​ថែរក្សា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ដែល​កម្ពុជា​ជា​ម្ចាស់​កម្មសិទ្ធិ​។​ សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍បែបនេះ ក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រតិភូ​គណបក្សនយោបាយ ដែលជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ នា​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងលើនេះ។ ​លោក ផៃ ស៊ី​ផាន បន្តថា នៅក្នុង​វេទិកា​នេះ​ផងដែរ សម្ដេច​តេ​ជោ ក៏បាន​បង្ហាញ​នូវ​គោលជំហរ​ម៉ឺងម៉ាត់ ក្នុង​កិច្ច​ថែរក្សា​សន្ដិភាព មិន​អនុញ្ញាតឱ្យ​ជន​ណាមួយ មានឱកាស​បំផ្លាញ​សន្ដិភាព និង​ស្ថិរភាព​កម្ពុជា​បានឡើយ ហើយក៏​មិនឱ្យ​ឱកាស​ដល់​ជន​ណា អង្គការ​ណា ឬ​បរ​ទេសណា ជ្រៀតជ្រែក​ក្នុង​ភាព​កំរោល​ណាមួយ​បានឡើយ​។​ ​ជាមួយនឹង​លើ​ការលើកឡើង​ខាងលើ លោក ផៃ ស៊ី​ផាន ក៏បាន​បន្តថា ជា​កិច្ច​ចាប់ផ្តើម ក្នុង​កិច្ចប្...
ជំរឿនប្រជាជនមានសារៈសំខាន់បំផុត សម្រាប់ប្រទេសជាតិ

ជំរឿនប្រជាជនមានសារៈសំខាន់បំផុត សម្រាប់ប្រទេសជាតិ

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩ បានថ្លែងឲ្យដឹងក្នុងកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាព និងទិសដៅសម្រាប់ដំណើរការជំរឿនឆ្នាំ២០១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុកការងារជំរឿន មន្ត្រីជំរឿនថ្នាក់ខេត្ត និងមន្ត្រីជំរឿនថ្នាក់តំបន់ ។ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ដល់ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធទាំងអស់ ចូរកុំគិតថាការងារជំរឿននេះជាការងារងាយស្រួលពេក ជំរឿនឆ្នាំ២០១៩លើកទីបីនេះ គឺយើងធ្វើដោយខ្លួនយើងផ្ទាល់ ថវិការបស់ជាតិយើងផ្ទាល់ គ្មានជំនាញការណាមកជួយយើងទេ តាមរយៈបទពិសោធន៍កន្លងមក យើងត្រូវប្រឹងប្រែងខ្លួនឯង ។ ការធ្វើជំរឿនប្រជាជននេះ គឺជាការងារដ៏ធំ និងមានសារៈសំខាន់បំផុត សម្រាប់ប្រទេសជាតិ ហើយជាការងារស្ថិតិពិតប្រាកដមួយ ដែលយើងទាំងអស់គ្នាត្រូវតែសម្រេចធ្វើឲ្យបានជោគជ័យ។ លោករដ្ឋមន្ត្រីឆាយ ថន សង្កត់ធ្ងន់ថា តាមរយៈក...
ក្រសួងការបរទេស​ ប្រកាសពីលទ្ធផលប្រមុខការទូតកម្ពុជា ចូលរួម ក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី៤០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ

ក្រសួងការបរទេស​ ប្រកាសពីលទ្ធផលប្រមុខការទូតកម្ពុជា ចូលរួម ក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី៤០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលគណៈប្រតិភូកម្ពុជា ដឹកនាំដោយ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស ក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី៤០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ដល់២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូចូលរួម ក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី៤០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៕...
​ក្លិប​កម្សាន្ត​ និង​បារ​របស់ជនបរទេស១២៩៥កន្លែងក្នុងរាជធានីភ្នំពេញ មានប្រើប្រាស់គ្រឿងញៀនខុសច្បាប់

​ក្លិប​កម្សាន្ត​ និង​បារ​របស់ជនបរទេស១២៩៥កន្លែងក្នុងរាជធានីភ្នំពេញ មានប្រើប្រាស់គ្រឿងញៀនខុសច្បាប់

សង្គម និងកម្សាន្ត
ភ្នំពេញ​៖​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បាន​ឲ្យដឹងថា ក្នុងឆ្នាំ២០១៨កន្លងទៅ ក្លិប​កម្សាន្ត​ និង​បារ​បារាំង ​សរុប​ចំនួន​១២៩៥កន្លែង នៅទូទាំងរាជធានីភ្នំពេញ មានចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ លោក អ៊ីវ ភារិទ្ធ នាយការិយាល័យ​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​លើក​ឡើង នៅ​ក្នុង​អង្គសន្និបាត​បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ក្រោម​អធិបតីភាព​ លោក​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ព្រមទាំងមានការចូលរួមពីស្នងការរង អធិការ​ និង​អធិការរង​ នាយ​ ​នាយ​រង​ប៉ុ​សិ៍្ត​រដ្ឋបាល​ សរុប​២៥០​នាក់​។​ ​លោក អ៊ីវ ភារិទ្ធ បានបញ្ជាក់ក្នុងរបាយការណ៍បូកសរុបនេះថា ក្នុងចំណោម​ ក្លិបកម្សាន្ត និងបារបារាំង​ជាង​១​ពាន់​កន្លែ...
លោក គីម ជុងអ៊ុន នឹងរំសាយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននៅពេលខាងមុខ

លោក គីម ជុងអ៊ុន នឹងរំសាយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននៅពេលខាងមុខ

សង្គម និងកម្សាន្ត
  មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងថា លោកនឹងរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួននៅពេលខាងមុខ ទៅតាមការចង់បានរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នេះបើតាមការចុះផ្សាយរបស់ Reuters News ។ ការប្តេជ្ញាចិត្តរបស់លោក គីម ជុងអ៊ុន នេះ ត្រូវបានធ្វើឡើងក្នុងជំនួបចរចាជាលើកទីពីរ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុង ហាណូយ ប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។ សូមបញ្ជាក់ជូនថា លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ បានចំណាយពេលពីរថ្ងៃ គឺថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នេះ ក្នុងការជួបចរចាគ្នាជាលើកទីពីរ ដោយផ្តោតសំខាន់ទៅលើការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង ៕...
(A C U)ករណី​លោក​ស្នងការរង ស្រេង សុខា និង​លោក គឹម រស្មី ដូចគ្នា

(A C U)ករណី​លោក​ស្នងការរង ស្រេង សុខា និង​លោក គឹម រស្មី ដូចគ្នា

សង្គម និងកម្សាន្ត
​ ​ភ្នំពេញ៖  អង្គភាព​ប្រឆាំង​អំពើពុករលួយ បានប្រកាសឲ្យដឹងថា ករណី​របស់លោក ស្រេង សុខា ស្នងការរង​នគរបាល​ខេត្តកណ្តាល និង​លោក គឹម រស្មី អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី គឺ​ដូចគ្នា​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ពិនិត្យ​ទ្រព្យសម្បត្តិ និង​បំណុល​របស់លោក គឹម រស្មី ពិនិត្យ​ទ្រព្យសម្បត្តិ និង​បំណុល​ភរិយា​របស់លោក គឹម រស្មី និង​កូន ៣​រូប របស់លោក គឹម រស្មី រួចរាល់​ហើយ​។ ចំណែក​ករណី​លោក ស្រេង សុខា ស្នងការរង​នគរបាល​ខេត្តកណ្តាល ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ប្រកាសថា ចាប់ផ្តើម​ស្រាវជ្រាវ​ទ្រព្យសម្បត្តិ និង​បំណុល​​។​ ​លទ្ធផល​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ខាងលើនេះ ត្រូវបាន​លើកឡើង​ក្នុង​កិច្ចប្រជុំ លើក​ទី​៤៣ អាណត្តិ​ទី​២ នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩​។​ ​ក្នុង​សេចក្តីប្រកាស​របស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​គូសប...