ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

នាយករដ្ឋមន្រ្តីថា៖ កម្ពុជាត្រូវការរោងចក្រអគ្គីសនីប្រើប្រាស់បច្ចេកវិទ្យាថ្មីទំនើបនាពេលអនាគត

នាយករដ្ឋមន្រ្តីថា៖ កម្ពុជាត្រូវការរោងចក្រអគ្គីសនីប្រើប្រាស់បច្ចេកវិទ្យាថ្មីទំនើបនាពេលអនាគត

សង្គម និងកម្សាន្ត
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា កម្ពុជានឹងប្រឈមនូវកង្វះខាតភ្លើងប្រើប្រាស់ ដោយសារតម្រូវការកាន់តែខ្ពស់ដូចជានៅទីក្រុងភ្នំពេញ, សៀមរាប និងក្រុងព្រះសីហនុជាដើម ដែលពីមុនប្រើប្រាស់តែជាង២០ មេហ្កាវ៉ាត់ ប៉ុន្តែពេលនេះគឺត្រូវការភ្លើងជាង ១០០ មេហ្កាវ៉ាត់។ សម្តេចតេជោបានថ្លែងបែបនេះ ក្នុងពិធីជួបកម្មករកម្មការិនីរោងចក្រជាង១ម៉ឺននាក់នៅខេត្តពោធិ៍សាត់នៅថ្ងៃទី ២០ ខែមីនា ២០១៩ ។ សម្តេចបានបញ្ជាក់ថា ជាក់ស្តែងវិស័យសំណង់គឺបានកើនឡើងជាង ៧០០% បើប្រៀបធៀបក្នុងខែ មករា និង កុម្ភះ ឆ្នាំទៅចំណុចហ្នឹងហើយដែលយើងត្រូវការភ្លើងប្រើប្រាស់កាន់តែច្រើន ដែលខុសពីការព្យាករណ៍របស់រាជរដ្ឋាភិបាលកាលពីមុន។ ចំពោះដំណោះស្រាយបន្ទាន់ក្នុងការផ្គត់ផ្គង់ភ្លើងនៅទីក្រុងជាបណ្តោះអាសន្ននៅពេលនេះ សម្តេចតេជោ ហ៊ុន សែន បានរៀបចំឲ្យនាំចូលកប៉ាល់ផលិតអគ្គីសនីពីប្រទេសតួគី ដែលអាចផ្តល់ភ្លើងប្រើប្រាស់បានប្រមាណ ២០០មេហ្កាវ៉ាត់ ម...
ក្រសួងយុត្តិធម៌៖ ពិគ្រោះយោបល់ ជាមួយដៃគូពាក់ព័ន្ធ ដើម្បីពិនិត្យកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា

ក្រសួងយុត្តិធម៌៖ ពិគ្រោះយោបល់ ជាមួយដៃគូពាក់ព័ន្ធ ដើម្បីពិនិត្យកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ ប្រជុំពិគ្រោះយោបល់ ត្រួតពិនិត្យ ការអនុវត្តការងារកំណែទម្រងច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាមួយមន្ត្រីសាលាដំបូងរាជធានីខេត្ត  និងអង្គការសង្គមស៊ីវិល នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ។ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹង ថា កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ ការអនុវត្តកម្មវិធីកំណែទម្រងច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅកម្ពុជាក្នុងរយៈពេល ៥ឆ្នាំ (២០១៤-២០១៨) ដើម្បីរកចំណុចដែលបានអនុវត្ត និងចំណុចដែលមិនទាន់អាចអនុវត្តបាន និងបញ្ហាប្រឈមក្នុងការអនុវត្តកម្មវិធីនាពេលកន្លងមក។  លោក បានបន្តថា កិច្ចប្រជុំនេះក៏នឹងពិភាក្សាគ្នាក្នុងអនុវត្តបន្តនូវចំណុចដែលមិនទាន់អនុវត្តបាន និងដាក់ចេញនូវចំណុចដែលត្រូវបន្តធ្វើនៅក្នុងរយៈ ៥ឆ្នាំ (២០១៩-២០២៣) ខាងមុខ ដើម្បីមានសារសំខាន់សម្រាប់កំណែទម្រង់វិស័យយុត្តិធម៌នៅកម្ពុជា។  កិច្ចប្រជុំពិភាក្សាលើកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័...
​សម្តេច​តេ​ជោ នៅតែ​បន្ត​ដោះស្រាយ​បញ្ហា​កម្មករ​កម្មការិនី

​សម្តេច​តេ​ជោ នៅតែ​បន្ត​ដោះស្រាយ​បញ្ហា​កម្មករ​កម្មការិនី

សង្គម និងកម្សាន្ត
​ខេត្តពោធិ៍សាត់៖ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា ពេលដែល​សម្តេច នៅ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​​សម្តេច នៅតែ​បន្ត​ដោះស្រាយ ​បញ្ហា​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​។​ ​សម្តេច​តេ​ជោបានថ្លែងចំពោះមុខ​កម្មករ​កាត់​ដេរ​ជាង ១​ម៉ឺន​នាក់ ​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩ នៅ​ខេត្តពោធិ៍សាត់។ សម្តេច​ បាន​លើកឡើងថា «​បន្ទាប់ពី​បង្កើត​រាជរដ្ឋាភិបាល​ហើយ ពូ​បានធ្វើ​សកម្មភាព​ទាំង​ក្នុងប្រទេស និង​ទាំង​ក្រៅប្រទេស ដោះស្រាយ​គ្រប់​បញ្ហា​ទាំងអស់​។ ចំណុច​ស្នូល ដែល​ពូ​នៅ​បន្ត គឺ​ការបន្ត​ដោះស្រាយ​បញ្ហា​កម្មករ​កម្មការិនី ដែល​ស្ថិតនៅក្នុង​ក្របខណ្ឌ​នៃ​គោលនយោបាយ​ឧស្សាហកម្ម ឆ្នាំ​២០១៥-​ឆ្នាំ​២០២៥ ផង និង​ក៏ដូចជា​ដោះស្រាយ​បញ្ហា​ទូទៅ​របស់​ប្រទេស​ផង ព្រោះថា រដ្ឋធម្មនុញ្ញ បានកំណត់​ឲ្យ​នាយករដ្ឋមន្ត្រី ដឹកនាំ​នយោបាយ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​។ បានសេចក្តីថា គ្រប់​វិស័យ​ទាំងអស់ គ្មាន​វិស័យ​ណាមួយ ដែល​គ្មាន​ការពាក...
ប៉ូលីសទីក្រុងប៉ារីស បាត់បង់តំណែងដោយសារអំពើហិង្សាដែលបង្កឡើងដោយក្រុមបាតុករ

ប៉ូលីសទីក្រុងប៉ារីស បាត់បង់តំណែងដោយសារអំពើហិង្សាដែលបង្កឡើងដោយក្រុមបាតុករ

សង្គម និងកម្សាន្ត
នាយប៉ូលីសទីក្រុងប៉ារីស ប្រទេសបារាំង លោក Michel Delpuech ត្រូវបានប្រកាសដកចេញពីតំណែងហើយ កាលពីថ្ងៃអង្គារ ទី១៩ ខែមីនានេះ ក្នុងរយៈពេលពីរថ្ងៃ ក្រោយពីមានអំពើហិង្សាដែលបង្កឡើងដោយក្រុមបាតុករអាវកាក់លឿង ។ សូមរំលឹកថា កាលពីចុងសប្តាហ៍មុន ក្រុមបាតុករអាវកាក់លឿង បានចេញធ្វើ បាតុកម្មនៅទីក្រុងប៉ារីស ដោយបានដុតបំផ្លាញភោជនីយដ្ឋាន ហាងលក់ទំនិញប្រណិតៗ និងវាយបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងឯកជនជាច្រើនផ្សេងទៀត ។ ប្រធានាធិបតីរបស់ប្រទេសបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានចាត់ទុកថា ក្រុមបាតុករអាវកាក់លឿង គឺជាក្រុមជ្រុលនិយមនៅប្រទេសបារាំង ហើយរដ្ឋាភិបាលនឹងបើកយុទ្ធនាការបង្ក្រាបលើក្រុមបាតុករនៅពេលខាងមុខនេះ ៕...
មនុស្ស៧៩នាក់ស្លាប់ ក្នុងគ្រោះទឹកជំនន់នៅឥណ្ឌូនេស៊ី

មនុស្ស៧៩នាក់ស្លាប់ ក្នុងគ្រោះទឹកជំនន់នៅឥណ្ឌូនេស៊ី

សង្គម និងកម្សាន្ត
ចំនួនមនុស្សស្លាប់បានកើនឡើងដល់៧៩នាក់ហើយ ក្នុងគ្រោះមហន្តរាយធម្មជាតិទឹកជំនន់នៅខេត្ត Papua ប្រទេសឥណ្ឌូនេស៊ី គិតត្រឹមថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩នេះ ។ ប្រភពដដែលបានបន្តថា ប្រជាពលរដ្ឋប្រមាណជាង៤០០០នាក់ផ្សេងទៀត ត្រូវបានជម្លៀសទៅកាន់សាលារៀន និងអគារសាធារណៈនៅក្នុងប្រទេសនេះ ដោយបញ្ចៀសពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងពីគ្រោះទឹកជំនន់នេះ ។ ក្រុមភ្នាក់ងារជួយសង្គ្រោះជនស៊ីវិលរបស់រដ្ឋាភិបាលបានឲ្យដឹងថា គ្រោះមហន្តរាយទឹកជំនន់ មិនត្រឹមតែឆក់យកជីវិតមនុស្សចំនួន៧៩នាក់ទេ មនុស្សរាប់សិបនាក់ផ្សេងទៀតក៏បានបាត់ខ្លួនក្នុងគ្រោះមហន្តរាយធម្មជាតិនេះដែរ ៕...
មន្រ្តីជំនាញថា ងៀតត្រីបបែលជាង១០គីឡូក្រាមនៅផ្សារអង្គតាសោមមានផ្ទុកសារធាតុគីមី

មន្រ្តីជំនាញថា ងៀតត្រីបបែលជាង១០គីឡូក្រាមនៅផ្សារអង្គតាសោមមានផ្ទុកសារធាតុគីមី

សង្គម និងកម្សាន្ត
 តាកែវ ៖ លោកប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ រឹបអូសបាននៅងៀតត្រីបបែល ជាង១០គីឡូដែលនៅផ្សារអង្គតាសោម មានផ្ទុកសាធាតុគីមីខុសច្បាប់ក្រោយការដកហូត មន្រ្តីជំនាញកាំកុងត្រូលយកទៅដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។ លោក បានបញ្ជាក់ថា ត្រីងៀតបបែល ដែលផ្ទុកសារធាតុគីមីប៉ូរ៉ាក់ ដែលធ្លាប់ត្រូវបានជំនាញរឹបអូសមកដុតបំផ្លាញ់ចោល នៅតែបន្តមានវត្តមាននៅលើទីផ្សារដដែល ដែលជាកត្តាបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព របស់បងប្អូនប្រជាពលរដ្ឋអ្នកទទួលទានជាខ្លាំង។ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលបន្តទៀតថា នៅក្នុងការប្រតិបត្តិ ការចុះផ្សព្វផ្សាយដល់បងប្អូនអាជីវករដើម្បីពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារ មន្រ្តីកាំកុងត្រូល ក៏បានធ្វើការត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ ព្រមទាំងធ្វើតេស្តបឋមលើគ្រឿងសមុទ្រស្រស់ បង្គារ មឹក ជ្រក់ត្រពាំង សរសៃគុយទាវ ខ្ញីហាន់ ដើម្បីរកសារធាតុគីមីហាមឃាត់លើ ម្ហូបអាហារទាំង អស់នេះ។ ប្...
តុលាការវៀតណាម​សម្រេចកាត់ទោស ប្រហារជីវិត​មនុស្ស​០៣នាក់​ពាក់ព័ន្ធ​គ្រឿង​ញៀន ចំណែក​មេខ្លោងអាច​រួចទោសប្រហារ​ជីវិត​

តុលាការវៀតណាម​សម្រេចកាត់ទោស ប្រហារជីវិត​មនុស្ស​០៣នាក់​ពាក់ព័ន្ធ​គ្រឿង​ញៀន ចំណែក​មេខ្លោងអាច​រួចទោសប្រហារ​ជីវិត​

សង្គម និងកម្សាន្ត
ហាណូយ៖ តុលាការប្រទេស​វៀតណាម បានសម្រេចផ្ដន្ទាទោសប្រហារជីវិត​មនុស្ស ០៣នាក់ និងម្នាក់​ទៀតដាក់ ពន្ធនាគារ​អស់មួយជីវិត ពីបទជួញដូរគ្រឿងញៀន។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន​ចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩។ នៅថ្ងៃចន្ទ​សប្ដាហ៍នេះ​តុលាការទីក្រុង​ហាណូយ បានផ្ដន្ទាទោស​ប្រហារជីវិត ០៣នាក់​មាន ​ទី១ វូ ធីធូហៃ ភេទស្រី ទី២ វូ ធីហៃយ៉េន ភេទស្រី ទី៣ ឡេ ទ្រុងថាញ់ ភេទប្រុស ខណៈស្ត្រីម្នាក់​ទៀតឈ្មោះ ផាម ធីហុប ត្រូវបាន​ផ្ដន្ទាទោស ដាក់ពន្ធនាគារ​អស់មួយជីវិត ហើយអ្នកទាំងអស់​នេះសុទ្ធតែមកពី​ទីក្រុង ហៃផុង ភាគខាងជើងប្រទេស​វៀតណាម។ ប៉ុន្តែ​ស្ត្រីឈ្មោះ Hop ត្រូវបានផ្តន្ទាទោស​ដាក់ពន្ធនាគារអស់​មួយជីវិត ដោយសារតែនាង​មានកូនម្នាក់អាយុ​ក្រោម ៣៦ខែ បើទោះបីជា នាងជា​មេគំនិតក៏​ដោយ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ នាង Hop បានប្រើ​ឱ្យនាង Hoai និងនាង Yen ដឹក​គ្រឿងញៀន​សំយោគមាន​ទម្ងន់ ២.៦គីឡូក្រាម​ពីទីក្រុង ហូជីមិញ ...
មនុស្សស្លាប់ជិត១០០នាក់ ក្នុងគ្រោះមហន្តរាយខ្យល់ព្យុះនៅហ្ស៊ីមបាបវ៉េ

មនុស្សស្លាប់ជិត១០០នាក់ ក្នុងគ្រោះមហន្តរាយខ្យល់ព្យុះនៅហ្ស៊ីមបាបវ៉េ

សង្គម និងកម្សាន្ត
ចំនួនមនុស្សស្លាប់ បានកើនឡើងដល់៨៩នាក់ហើយ គិតត្រឹមថ្ងៃអង្គារ ទី១៩ ខែមីនានេះ ក្នុងគ្រោះមហន្តរាយ ខ្យល់ព្យុះ Idai ដែលបានបោកបក់ទៅលើប្រទេសនេះ ។ ប្រព័ន្ធផ្សព្វផ្សាយប្រទេស ហ្ស៊ីមបាបវ៉េបានឲ្យដឹងថា ខ្យល់ព្យុះ Idai បានបោកបក់ក្នុងល្បឿន ១៧០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយនាំយកទាំងទឹកភ្លៀងជាច្រើនមេទៅចាក់ស្រោចនៅតំបន់មួយ ចំនួននៅក្នុងប្រទេសនេះ ។ ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា មុនពេលខ្យល់ព្យុះ មកដល់ ប្រទេស ហ្ស៊ីមបាបវ៉េ បានជួបប្រទះនូវគ្រោះរាំងស្ងួតរយៈពេលយូរ ដែលធ្វើឲ្យប៉ះ ពាល់ដល់ប្រជាពលរដ្ឋប្រមាណជាង១៥លាននាក់ ដែលមិនមានអាហារទទួលទានគ្រប់គ្រាន់ ប្រចាំថ្ងៃ ៕...
សម្តេច​តេ​ជោ ហ៊ុន សែន ជា​ថ្នាក់ដឹកនាំ​ពិភពលោក​ទី​១ ​បានទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក​ទំនាក់ទំនង​នយោបាយ​ពី​សាកលវិទ្យាល័យ​គ្រើ​ក​

សម្តេច​តេ​ជោ ហ៊ុន សែន ជា​ថ្នាក់ដឹកនាំ​ពិភពលោក​ទី​១ ​បានទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក​ទំនាក់ទំនង​នយោបាយ​ពី​សាកលវិទ្យាល័យ​គ្រើ​ក​

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖  សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ ពី​សាកលវិទ្យាល័យ​គ្រើ​ក (Krirk University) ដ៏​ល្បី​ នៅ​ប្រទេស​ថៃ​។ ពិធី​ប្រគល់ និង​ទទួល​សញ្ញាបត្រ​នេះ បានធ្វើ​ឡើង នៅ​វិមាន​សន្តិភាព ​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​។ ក្នុង​ពិធី​នេះមាន​វត្តមាន​​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ​។​ ​សាកលវិទ្យាល័យ​គ្រើ​ក (Krirk University) គឺជា​សាកលវិទ្យាល័យ​ដ៏​ល្បាញ​ល្បី​មួយ នៅក្នុង​ប្រទេស​ថៃ ដែលមាន​អាយុកាល ៦៧​ឆ្នាំ​ហើយ​។ ​ប្រធាន​ក្រុមប្រឹក្សា​សាកលវិទ្យាល័យ​គ្រើ​ក បាន​លើកឡើងថា សម្តេច​តេ​ជោ ហ៊ុន សែន ជា​ថ្នាក់ដឹកនាំ​ពិភពលោក​ទី​១ ដែល​បានទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក​ទំនាក់ទំនង​នយោបាយ​ពី​សាកលវិទ្យាល័យ​គ្រើ​ក​។ ការប្រគល់​សញ្ញាបត្រ​ប​ណ្ឌិ​ត​កិត្តិយស ផ្នែក​ទំនាក់ទំនង​នយោបាយ​ជូន​ស...