ការលុបបំបាត់របាពន្ធគយបង្កើតជាឱកាស នឹងនាំឲ្យមានបញ្ហាប្រឈមសម្រាប់កម្ពុជា
ស្របពេលដែលប្រទេសក្នុងតំបន់បានធ្វើសមាហរណកម្មសេដ្ឋកិច្ចកាលពីថ្ងៃទី៣១ ធ្នូរ ឆ្នាំ២០១៦រួចមក អ្នកជំនាញបានលើកឡើងថា ការលុបបំបាត់របាពន្ធគយបានផ្តល់ជាឱកាសនិងបញ្ហាប្រឈមផងដែរសម្រាប់កម្ពុជា។
មន្រ្តីជាន់ខ្ពស់ក្រសួងឩស្សាកម្មនិងសិប្បកម្ម និងអ្នកសេដ្ឋកិច្ចមួយចំនួនបានអះអាងថា ការអនុគ្រោះព័ន្ធលើទំនិញគ្រប់ប្រភេទនៅក្នុងសហគមសេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៦នេះ គឺបានបង្កើតជាឱកាសផង នឹងនាំឲ្យមានបញ្ហាប្រឈមជាច្រើនសម្រាប់អ្នកផលិតក្នុងស្រុក។
លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឩស្សាហកម្ម និងសិប្បកម្មបានមានប្រសាសន៍ថា ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានពិតប្រាកដមានលំហូរចូលផលិតផល ដោយសេរីនៃសេវាកម្ម វិនិយោគ និងកម្មករជំនាញចូលមកប្រទេសកម្ពុជា ដោយរួចព័ន្ធ ដែលជាបញ្ហាល្អសម្រាប់កម្ពុជាផងដែរ។
លោក ហេង សុខគង់បានអះអាងថា ទន្ទឹមនោះកម្ពុជាក៏មានបញ្ហាប្រឈមមួយចំនួនដូចជាការផលិតមិនមានស្តង់ដាត្រឹមត្រូវ និងផលិតបានលក់ក្នុងតម្លៃថ្លៃនៅឡើយ...








