ស្នងការនគរបាលខេត្តស្វាយរៀង រងការរិ:គន់ថាឃុបឃិតនិងឈ្មួញនាំទំនិញចូលកម្ពុជាតាមច្រករបៀង
ស្វាយរៀង៖ មន្ត្រីនគរបាលជាង២០រូប បាននាំគ្នាចុះហត្ថលេខាលើលិខិតមួយ ដោយចោទប្រកាន់លោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ដោយចោទថា លោកបានរំលោភអំណាច ប្រព្រឹត្តអំពើពុករលួយដោយអនុញ្ញាតឲ្យនាំទំនិញចូលកម្ពុជាតាមច្រករបៀង ៩កន្លែង ហើយ។
លើសពីនេះលោកស្នងការរូបនេះបានបញ្ជូនសាច់ញាតិឲ្យទៅគ្រប់គ្រងច្រករបៀងគ្រប់ច្រក ដើម្បីចាំទទួលលុយពីឈ្មួញជនបរទេសនាំទំនិញខូចគុណភាពចូលដោយសេរី គ្មានការត្រូតពិនិត្យពីមន្ត្រីជំនាញឡើយ។
មន្ត្រីនគរបាលជាង ២០រូប និងប្រជាពលរដ្ឋមួយចំនួនកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩
បានអំពាវនាវឲ្យក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យស៊ើបអង្កេតករណីលោកស្នងការ កឹង ឃន បានប្រព្រឹត្តអំពើពុករលួយជាច្រើនឆ្នាំមកហើយ ដោយយកលុយពីអ្នកដឹកទំនិញ ក្នុងមួយរថយន្តចាប់ពី ២៥ម៉ឺនរៀល ដល់ ៦០ម៉ឺនរៀល និងមានទំនិញខ្លះទៀតចាប់ពី ១០០ដុល្លារ ដល់ ១៥០ដុល្លារ ជាថ្នូរអនុញ្ញាតឲ្យនាំចូលមកកម្ពុជា។
មន្ត្រីនគរបាលដែលជាអ្នកតវ៉ា បានអះអាងប្រាប់អ្នកសា...








