ប្រពន្ធ លោក ឆាយ វីរៈយុទ្ធ ពពោះកូនស្រីដំបូងធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលលើសង្គមហ្វេសប៊ុក
ទីបំផុត កូនប្រសារ ថៅកែរោងម៉ាស៊ីន កិនស្រូវ ហាក់ សែ ដែលគេស្គាល់ថា ជា ឧកញ៉ា មានឈ្មោះល្បីល្បាញនៅខេត្តកំពង់ចាម គឺ លោក ឆាយ ចាន់ឆោម ហៅ ឆាយ វីរៈយុទ្ធ បានក្លាយជាឪពុក គេហើយចាប់ពីថ្ងៃទី១០ខែឧសភានេះទៅ ដោយសារតែប្រពន្ធលោកកំពុងតែពពោះកូនស្រីលើកដំបូង ដែលធ្វើឲ្យមហាជនកំពុងមានការភ្ញាក់ផ្អើលលើបណ្តាញសង្គមហ្វេស ប៊ុក។
នៅលើទំព័រហ្វេសប៊ុក ឆាយ វីរៈយុទ្ធ តារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្ម សាន់ដេ បានបង្ហោះសារយ៉ាងខ្លី« មួយជីវិតរបស់ខ្ញុំ គាត់ជាកូនដំបូងរបស់ខ្ញុំ គាត់នៅក្នុងផ្ទៃ 20សប្តាហ៍ 4ថ្ងៃហើយ កូនស្រីខ្ញុំមានអាយុ៥ខែហើយ»។
តារាចម្រៀងខាងលើបន្ថែមទៀតថា អរគុណបងប្អូន ទាំងអស់គ្នាដែល តែងតែយកចិត្ត ទុកដាក់ចំពោះគ្រួសាររបស់ខ្ញុំ ជូនពរបងប្អូនប្រិយ មិត្តជួបតែសេចក្តីសុខ គ្រប់ៗក្រុម គ្រួសារ ហើយកូស្រីខ្ញុំនឹងគួរឲ្យស្រឡាញ់ណាស់។
កន្លងទៅតារាចម្រៀង លោក ឆាយ វីរៈយុទ្ធ បានធ្វើឲ្យមហាជនមានក...








