ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

រុស្ស៊ីតភ្ជាប់បំពង់បង្ហូរឧស្ម័នជាមួយអាល្លឺម៉ង់ តែអាមេរិកជំទាស់

រុស្ស៊ីតភ្ជាប់បំពង់បង្ហូរឧស្ម័នជាមួយអាល្លឺម៉ង់ តែអាមេរិកជំទាស់

សង្គម និងកម្សាន្ត
មេដឹកនាំដឹកនាំរបស់ប្រទេសរុស្ស៊ី និងអាល្លឺម៉ង់ បានចុះកិច្ចព្រមព្រៀងជាមួយគ្នាក្នុងការតភ្ជាប់បំពង់បង្ហូរឧស្ម័នពីរុស្ស៊ីទៅអាល្លឺម៉ង់ ដោយឆ្លងកាត់សមុទ្របាល់ទិក ក្នុងចម្ងាយផ្លូវប្រមានជាង១២០០គីឡូម៉ែត្រ ប៉ុន្តែអាមេរិកបានជំទាស់ ។ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក បាននិយាយថា អាមេរិកនឹងព្យាយាមរារាំងគម្រោងសាងសង់បំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលតភ្ជាប់ពីប្រទេសរុស្ស៊ីជាមួយប្រទេសអាល្លឺម៉ង់ ។ លោក Mike Pompeo បានឲ្យដឹងថា រុស្ស៊ីនឹងមានឥទ្ធិពលលើប្រទេសអាល្លឺម៉ង់ និងបណ្តាប្រទេសមួយចំនួនទៀតនៅអឺរ៉ុប ក្រោយពីគម្រោង Nord Stream 2 ត្រូវបានសាងសង់រួចរាល់នៅពេលខាងមុខ ហើយបច្ចុប្បន្ននេះ ត្រូវបានសាងសង់រួចរាល់ជាង៧០%ហើយ ៕...
លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងឱកាសខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា

លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងឱកាសខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា

សង្គម និងកម្សាន្ត
នៅថ្ងៃទី ៨ខែឧសភានេះ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ណាល់ សុខអៀន ព្រំទាំង បុត្រា បុត្រី និងបុគ្គលិកក្រោមឱវាទទាំងអស់ ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា។ នៅក្នុងទិវាដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លា អបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា ខ្ញុំបាទឧកញ៉ា ឡូវ ហ៊ឹង និងក្រុមគ្រួសារ ព្រមទាំង បុត្រា បុត្រី និងបុគ្គលិកក្រោមឱវាទទាំងអស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយតាមបីបាច់ថែរក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវកាយពលមាំមួន បញ្ញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជា ទទួលបាននូវជ័យជំនះថ្មីៗធំធេងថែមទៀត។ ជាពិសេសក្នុងកិច្ចខំប្រឹងប្រែងស្វះស្វែងរកជំនួយមន...
ការលូកដៃចូលកិច្ចការផ្ទៃក្នុងវែណេស៊ុយអេឡាពីអាមេរិក គឺជាយុទ្ធសាស្ត្រមនុស្សពាល

ការលូកដៃចូលកិច្ចការផ្ទៃក្នុងវែណេស៊ុយអេឡាពីអាមេរិក គឺជាយុទ្ធសាស្ត្រមនុស្សពាល

សង្គម និងកម្សាន្ត
មេដឹកនាំសហរដ្ឋអាមេរិក មានលោកប្រធានាធិបតី ដូណាល់ ត្រាំ រដ្ឋមន្ត្រីការបរទេសលោក Mike Pompeo និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានគាំទ្រយ៉ាងពេញទំហឹងលើគណបក្សប្រឆាំងវែណេស៊ុយអេឡា ឲ្យវាយប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro ។ ការលូកដៃរបស់អាមេរិកនេះហើយ ដែលរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអេស្ប៉ាញ លោក Josep Borrell បានចង្អុលមុខមេដឹកនាំរបស់សហរដ្ឋអាមេរិកត្រង់ៗ ពាក់ព័ន្ធនឹងការលូកដៃចូលផ្ទៃក្នុងរបស់ប្រទេសវែណេស៊ុយអេឡាដោយឥតអៀនខ្មាស់ ។ លោក Josep Borrell បាននិយាយថា មេដឹកនាំអាមេរិកកំពុងដើរតួជាមនុស្សពាល ក្នុងសំណុំរឿងវែណេស៊ុយអេឡា ដោយប្រើយុទ្ធសាស្ត្រគ្រប់បែបយ៉ាងក្នុងការបំបែកបំបាក់អ្នកនយោបាយ និងយោធារបស់ប្រទេសនេះ ៕...
តុលាការកោះហៅលោកបណ្ឌិតសុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ ចូលឆ្លើយបំភ្លឺនៅថ្ងៃទី១០ ខែឧសភានេះ

តុលាការកោះហៅលោកបណ្ឌិតសុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ ចូលឆ្លើយបំភ្លឺនៅថ្ងៃទី១០ ខែឧសភានេះ

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖​​លោក​ វ៉ា​ សក្តា​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​  បានចេញ​ដីកាកោះហៅ លោក​បណ្ឌិត​ សុខ​ ទូច​ ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ ​​ ឱ្យ​ចូលឆ្លើយបំភ្លឺ​នៅ​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៩​នឹង​៣០​នាទី​ព្រឹក​ តាម​បណ្តឹង​របស់​គណបក្ស​ខ្មែរ​ក្រោក​ចុះ​ថ្ងៃ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០១៨​។​ ​យោង​តាម​​ដីកា​កោះហៅ​ចុះ​ថ្ងៃ​ទី​០២​ ខែឧសភា​ ឆ្នាំ​២០១៩​ បាន​ឲ្យ​ដឹង​ថា​ឈ្មោះ​ ខែ​ម​ ស៊ី​ឡេ​ង​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជា​អគ្គ​លេខា​អធិការរង​គណបក្ស​ខ្មែរ​ក្រោក​ និង​ជា​តំណាង​ គណបក្ស​ខ្មែរ​ក្រោក​ ប្តឹង​ពី​ឈ្មោះ​ សុខ​ ទូច​ ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ​ ពី​បទ​ កុបកម្ម​ និង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ទៅ​ក្នុង​ការ​បំពេញ​មុខងារ​សា​ធា​ណៈ​។​ ​លោក​បណ្ឌិត​ សុខ​ ទូច​ ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ បាន​ឲ្យ​ដឹង​ថា​តាម​បណ្តាញព័ត៌មានក្នុងស្រុក​ថា​ លោក​នឹង​ចូលខ្លួន​តាម​ការ​កោះហៅរបស់តុលាការ​ ...
១៦ ឧសភា ២០១៩ ជាថ្ងៃតុលាការអនុវត្តសាលដីកា ជាថ្ងៃខ្ញុំត្រូវបាត់បង់ជីវិត

១៦ ឧសភា ២០១៩ ជាថ្ងៃតុលាការអនុវត្តសាលដីកា ជាថ្ងៃខ្ញុំត្រូវបាត់បង់ជីវិត

សង្គម និងកម្សាន្ត
លិខិតមិត្តអ្នកអាន លាហើយ! បងប្អូនអ្នកស្រុកអ្នកភូមិព្រែកព្នៅ លាហើយ!អជ្ញាធរ ភូមិ សង្កាត់ ខណ្ឌព្រែកព្នៅដែលតែងតែជួយការពារ លាហើយ!បងប្អូន អ្នកកាសែតដែលបានអាណិត និងខំប្រឹងរកយុត្តិធម៌ឲ្យ លាហើយ! គណបក្សប្រជាជនដែលខ្ញុំបានបោះឆ្នោះគាំទ្រជាង៣០ឆ្នាំកន្លងមកនេះ! អាណត្តិក្រោយៗលែងបានបោះឆ្នោតជូនសម្តេចទៀតហើយ តែអត់តែខ្ញុំម្នាក់ទេ កូនៗនៅតែបោះជូនសម្តេចហ៊ុន សែន រហូតលុះក្ស័យ នេះជាបណ្តាំមុនស្លាប់របស់ខ្ញុំចំពោះកូន។ លិខិត ស.ជ.ណ របស់ខុទ្ទកាល័យ សម្តេច ហ៊ុន សែន ចេញរហូតដល់ទៅ២ ដងទៅហើយ ទី១អន្តរាគមន៍ទៅក្រសួងដែនដី និងទី២ អន្តរាគមន៍ទៅក្រសួងយុត្តិធម៌ បែរជាអត់មានន័យ គ្មានការដោះស្រាយជួយរកយុត្តិធម៌បន្តិចសោះ។ រឿងនេះបើសម្តេចទ្រង់ជ្រាបលោកប្រាកដជាជួយកូនចៅហើយ ទោះបី កើត សារ៉េត មានអំណាចធំប៉ុណ្ណាក៏ដោយ។ កាលធ្វើសង្គ្រាមច្បាំងនៅភូមិភាគបូព៌ា រាប់រយដងមិនស្លាប់ បែរជាត្រូវស្លាប់ក្នុងការការពារដីខ្លួនឯង ស្លាប់ដោយសារកើតសារ៉េត ប្លន់យកដីរបស់ខ្ញុំ ខ្ញុំ...
សម្តេច​ក្រឡាហោម និង​លោកជំទាវ អញ្ជើញ​ចូលរួម អបអរ​ខួប​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា នៅ​ខេត្តព្រៃវែង​

សម្តេច​ក្រឡាហោម និង​លោកជំទាវ អញ្ជើញ​ចូលរួម អបអរ​ខួប​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា នៅ​ខេត្តព្រៃវែង​

សង្គម និងកម្សាន្ត
ព្រៃវែង​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​អបអរ​ខួប​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៩ នៅ​ខេត្តព្រៃវែង​។​ ​ក្នុង​ពិធី​ជួបជុំ​​នេះមាន​សប្បុរសជន បរិច្ចាគ​ថវិកា​រាប់រយ​ពាន់​ម៉ឺន​ដុល្លារ សម្រាប់​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌រ​បស់​កាកបាទក្រហមកម្ពុជា ផងដែរ​៕​...
មនុស្ស៩នាក់ស្លាប់និង២៤នាក់ផ្សេងទៀតក្នុងការវាយប្រហារភេរវកម្មនៅប្រទេសប៉ាគិស្ថាន

មនុស្ស៩នាក់ស្លាប់និង២៤នាក់ផ្សេងទៀតក្នុងការវាយប្រហារភេរវកម្មនៅប្រទេសប៉ាគិស្ថាន

សង្គម និងកម្សាន្ត
មនុស្សចំនួន៩នាក់បានបាត់បង់ជីវិត និងមនុស្សចំនួន២៤នាក់ផ្សេងទៀតបានរងរបួស ក្នុងការវាយប្រហារភេរវកម្មដោយបំផ្ទុះគ្រាប់បែកនៅទីក្រុង Lahore ប្រទេសប៉ាគិស្ថាន ព្រឹកថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ ។ ក្រុមសកម្មប្រយុទ្ធ Hizbul Ahrar ដែលមានទំនាក់ទំនងជាមួយពួកឧទ្ទាមតាលីបង់ បានអះអាងទទួលខុសត្រូវចំពោះអំពើភេរវកម្មនេះ ដោយបានលើកឡើងថា ការវាយប្រហារភេរវកម្មនេះ គឺសំដៅសម្លាប់កងកម្លាំងសន្តិសុខប៉ាគិស្ថាន ។ សូមរំលឹកថា កាលពីឆ្នាំ២០១០កន្លងទៅ មនុស្សប្រមាណជាង៤០នាក់បានបាត់បង់ជីវិតដោយការវាយប្រហារភេរវកម្មនៅក្បែរទីសក្ការបូជាតិនេះដែរ និងបានកើតឡើងនៅមុនថ្ងៃបុណ្យ Ramadan តាមបែបសាសនាអ៊ីស្លាម ៕...
តុលាការកំពូលលើកពេលប្រកាសសាលដីកាសំណុំរឿងឃាតកម្មលើបណ្ឌិត កែម ឡី 

តុលាការកំពូលលើកពេលប្រកាសសាលដីកាសំណុំរឿងឃាតកម្មលើបណ្ឌិត កែម ឡី 

សង្គម និងកម្សាន្ត
ភ្នំពេញ៖ តុលាការកំពូលបានសម្រេចលើកពេលប្រកាសសាលដីកាសំណុំរឿងឃាតកម្មលើបណ្ឌិត កែម  ឡី នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ខាងមុខបន្ទាប់ពីបើកសវនាការជំនុំជម្រះសំណុំរឿងនេះតាមបណ្តឹងសារទុក្ខរបស់ជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ចប់សព្វគ្រប់នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ។ ក្នុងសវនាការជំនំុជម្រះសំណុំរឿងនេះមានលោក គង់ ស្រ៊ីម ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ និងលោក អ៊ុក គឹមសិទ្ធ អគ្គព្រះរាជអាជ្ញារងតុលាការកំពូល ជាតំណាងមហាអយ្យការ។ សូមបញ្ជាក់ថា ជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីដើមឆ្នាំ២០១៧សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទ ឃាតកម្មគិតទុកជាមុន និងបទ កាន់កាប់អាវុធខុសច្បាប់។ ដោយយល់ថា ខ្លួនមិនទាន់ទទួលបានយុត្តិធម៌ ជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ បានប្តឹងឧទ្ធរណ៍ ប៉ុន្តែត្រូវតុលាការសាលាឧទ្ធរណ៍តម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា...
ឃាត់ខ្លួនជនជាតិចិន២៨នាក់  ក្នុងវីឡាមួយ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ

ឃាត់ខ្លួនជនជាតិចិន២៨នាក់  ក្នុងវីឡាមួយ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ

សង្គម និងកម្សាន្ត
ភ្នំពេញ៖  កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងនាយដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ បានឆ្មក់ចូលក្នុងវីឡាដ៏ធំស្កឹមស្កៃ មួយកន្លែង ឃាត់ខ្លួនជនជាតិ២៨នាក់ ។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីរសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ មានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនជាតិចិន២៨នាក់ ស្រី៥នាក់ និងប្រុស២៣នាក់ កំពុងសម្ងំលាក់ខ្លួនប្រព្រឹត្តអំពើខុសច្បាប់ ក្នុងវីឡាដ៏ធំស្កឹមស្កៃមួយកន្លែង ស្ថិតនៅ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានដកហូតទូរស័ព្ទដៃ៤គ្រឿង, ទូរស័ព្ទដៃណូគា១១គ្រឿង, IPADMINI៥គ្រឿង, ម៉ាស៊ីនបែងចែកអ៊ីនធឺណែត ៦គ្រឿង, ដុំភ្លើង១ដុំ, LAPTOP ៣គ្រឿង, ម៉ាស៊ីនបំផ្លាញក្រដាស់១គ្រឿង, ម៉ាស៊ីនព្រីន១គ្រឿង, ឯកសារមួយចំនួន, រថយន្តLEXUS RX300 មួយគ្រឿង និងម៉ាស៊ីនថតរូប១គ្រឿង។ បច្ចុប្បន្ន ជនជាតិចិនទាំង២៨នាក់ និង...
ទួរគីគ្រោងទិញយន្តហោះចម្បាំង Su-៥៧ និងមីស៊ីលS=៥០០ ពីរុស្ស៊ី បញ្ឈឺចិត្តអាមេរិក

ទួរគីគ្រោងទិញយន្តហោះចម្បាំង Su-៥៧ និងមីស៊ីលS=៥០០ ពីរុស្ស៊ី បញ្ឈឺចិត្តអាមេរិក

សង្គម និងកម្សាន្ត
រដ្ឋាភិបាលរបស់ប្រទេសទួរគី កំពុងរៀបចំគម្រោងទិញយន្តហោះចម្បាំង Su-៥៧និងប្រព័ន្ធមីស៊ីល S-៥០០ពីប្រទេសរុស្ស៊ី ដោយបញ្ឈឺចិត្តសហរដ្ឋអាមេរិក ដែលមិនលក់មីស៊ីល Patriot និងយន្តហោះចម្បាំង F-៣៥ឲ្យទួរគី ។ លោក Mevlut Cavusoglu បានបន្តថា គម្រោងទិញយន្តហោះចម្បាំង Su-៥៧និងប្រព័ន្ធមីស៊ីល S-៥០០ ពីរុស្ស៊ីនេះ ត្រូវបានធ្វើឡើងក្រោយពីទួរគីបានដាក់សំណើទិញមីស៊ីល Patriot និងយន្តហោះចម្បាំង F-៣៥ ពីអាមេរិក ប៉ុន្តែអាមេរិកមិនលក់អោយទួរគី ទើបទួរគីទិញពីរុស្ស៊ីវិញ ។ សូមបញ្ជាក់ថា ទួរគីជាសមាជិករបស់អង្គការណាតូ ដូចអាមេរិកដែរ ប៉ុន្តែប្រទេសនេះបែរជាទៅទិញប្រព័ន្ធមីស៊ីល និងយន្តហោះចម្បាំងពីប្រទេសរុស្ស៊ីដែលជាគូបដិបក្សទៅវិញ ដែលនេះជាមូលហេតុដែលសហរដ្ឋអាមេរិកខឹងទួរគី ៕  ...