ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

នឹងតែងតាំង​លោក អ៊ុំ រាត្រី ជា​អភិបាលខេត្ត​បន្ទាយមានជ័យ ជំនួស​លោក សួន បវរ​ ដែលមានរឿងអាស្រូវ

នឹងតែងតាំង​លោក អ៊ុំ រាត្រី ជា​អភិបាលខេត្ត​បន្ទាយមានជ័យ ជំនួស​លោក សួន បវរ​ ដែលមានរឿងអាស្រូវ

សង្គម និងកម្សាន្ត
ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រាបបង្គំ​ទូលថ្វាយ​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៩ គោរព​ស្នើសុំ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​អភិបាលខេត្ត​បន្ទាយមានជ័យ ដោយ​គោរព​ស្នើសុំ​តែងតាំង​ឯកឧត្តម អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ ជំនួស​លោក សួន បវរ​។​ ​ក្នុង​លិខិត​ដដែល សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើសុំ​ផ្ទេរ​បញ្ចូល​លោក គឹ​ង វណ្ណៈ ពី​ក្របខណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុ​ជា មក​ក្របខណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដើម្បី​តែងតាំង​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​។​ ​សូម​រម្លឹកថា បន្ទាប់ពី​មាន​ស្រី្ត​ម្នាក់ ចេញមុខ ប្រកាសថា ជា​ស្រី​ស្នេហ៍​របស់លោក សួន បវរ ហើយ​ទាមទារ​ឲ្យ​លោក​ទទួលខុសត្រូវ​រួចមក លោក​សួន​បវរ អភិបាលខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នា...
តុលាការខេត្ត​បាត់​ដំបង កោះហៅ​សកម្មជន​​អតីតគណបក្ស​សង្គ្រោះ​ជាតិ ២៦ នាក់ ​មកសាកសួរ​នៅថ្ងៃទី៨ ខែឧសភានេះ 

តុលាការខេត្ត​បាត់​ដំបង កោះហៅ​សកម្មជន​​អតីតគណបក្ស​សង្គ្រោះ​ជាតិ ២៦ នាក់ ​មកសាកសួរ​នៅថ្ងៃទី៨ ខែឧសភានេះ 

សង្គម និងកម្សាន្ត
បាត់ដំបង៖ លោកគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់បង បានចេញដីកាកោះហៅ អតីត​សកម្ម​ជនគណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២៦​នាក់ ( ស្ត្រី ២​នាក់ )ឲ្យចូលមកឆ្លើយបំភ្លឺនៅ​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩​។ ពី​ដំណើររឿង ប្រឆាំងនឹង​សាលដីកា​របស់​តុលាការ​កំពូល ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​ ។ តាមដីកាកោះហៅឲ្យចូលឆ្លើយ នៅ​ថ្ងៃទី​០៨​ ខែឧសភា​នេះ មាន ៥​នាក់ ថ្ងៃទី​០៩​ឧសភា មាន ៦​នាក់ ថ្ងៃទី​១៦​ឧសភា ចំនួន ៦​នាក់ ថ្ងៃទី​១៧​ឧសភា ចំនួន ៥​នាក់ និង​ថ្ងៃទី​២១​ឧសភា ចំនួន ៤​នាក់​។​ ​ដីកា​កោះហៅ ដាច់ដោយឡែក​ពីគ្នា​ទាំងនោះ ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង ខេត្តបាត់ដំបង បាន​តម្រូវ​ឲ្យ​អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ឆ្លើយបំភ្លឺ​នៅ​តុលាការ ពី​ដំណើររឿង ប្រឆាំងនឹង​សាលដីកា​របស់​តុលាការ​កំពូល ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ នោះ​គឺ​តុលាការ​កំពូល បានសម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ និ...
លីប៊ីត្រូវពុះចែកជាពីរផ្នែក ក្រោយអន្តរាគមន៍យោធាពីអាមេរិកនិងសម្ព័ន្ធមិត្ត

លីប៊ីត្រូវពុះចែកជាពីរផ្នែក ក្រោយអន្តរាគមន៍យោធាពីអាមេរិកនិងសម្ព័ន្ធមិត្ត

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា កងទ័ពជាតិលីប៊ី (Libyan National Army) ហៅកាត់ថា LNA និងកងកម្លាំងរដ្ឋាភិបាលលីប៊ី នៅតែបន្តវាយប្រយុទ្ធគ្នានៅឡើយ ក្នុងបំណងដណ្តើមយកទីក្រុង ទ្រីប៉ូលី មកកាន់កាប់ ។ នៅពេលបច្ចុប្បន្ននេះ ប្រទេសលីប៊ីត្រូវបានបែកចេញពីផ្នែក គឺភាគខាងកើតគ្រប់គ្រងដោយកងទ័ពជាតិលីប៊ី LNA ដែលដឹកនាំដោយឧត្តមសេនីយ៍ Khalifa Haftar និងភាគខាងលិចគ្រប់គ្រងដោយកងកម្លាំងរដ្ឋាភិបាល ដែលលើកបន្តុបដោយលោកខាងលិច ក្រោយពីអន្តរាគមន៍យោធាពីអាមេរិក និងសម្ព័ន្ធមិត្តកាលពីឆ្នាំ២០១១កន្លងទៅ ដែលបានផ្តួលរំលំរដ្ឋាភិបាលរបស់ប្រទេសនេះ ។ កាលពីថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ LNA បានប្រកាសថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងមួយគ្រឿង ដែលបើកបរដោយអាកាសយានិកជនជាតិព័រទុយហ្កាល់ ៕...
ភ្លើងឆេះព្រៃសម្លាប់មនុស្ស៣៣នាក់និងជាង៦០នាក់ផ្សេងទៀតរងរបួសនៅស៊ូដង់ខាងត្បូង

ភ្លើងឆេះព្រៃសម្លាប់មនុស្ស៣៣នាក់និងជាង៦០នាក់ផ្សេងទៀតរងរបួសនៅស៊ូដង់ខាងត្បូង

សង្គម និងកម្សាន្ត
មនុស្សចំនួន៣៣នាក់បានបាត់បង់ជីវិត និងជាង៦០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ ក្នុងឧបទ្ទវហេតុភ្លើងឆេះព្រៃនៅតំបន់ Bahr el Ghazal ប្រទេសស៊ូដង់ខាងត្បូងនេះយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Reuters News។ លោក Mathok Wal រដ្ឋមន្ត្រីក្រសួងព័ត៌មានស៊ូដង់ខាងត្បូងបាននិយាយនៅថ្ងៃអង្គារ ទី០៧ ខែឧសភានេះថា ភ្លើងព្រៃបានឆាបឆេះបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋអស់ចំនួន១៣៨ខ្នង រួមទាំងអគារសាធារណៈអស់ជាច្រើនខ្នងទៀត ។ លោក Mathok Wal បានបន្ថែមថា ភ្លើងព្រៃដ៏មហន្តរាយនេះ បានឆាបឆេះបំផ្លាញភូមិចំនួន៤ភូមិ និងបានសម្លាប់សត្វគោចិញ្ចឹមអស់ប្រមាណជាង១០០០០ក្បាល រួមទាំងឆេះសម្លាប់សត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋជាច្រើនក្បាលផ្សេងទៀត ៕...
កំពូលតារាចម្រៀង ខាន់ ជេមស៍ ចាប់យកជំនួញលើវិស័យ​អចលន ទ្រព្យ​​ ប៉ុន្តែមិនបោះបង់ចោល អាជីពសិល្បៈ

កំពូលតារាចម្រៀង ខាន់ ជេមស៍ ចាប់យកជំនួញលើវិស័យ​អចលន ទ្រព្យ​​ ប៉ុន្តែមិនបោះបង់ចោល អាជីពសិល្បៈ

សង្គម និងកម្សាន្ត
កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា​​ ដែលកំពុងមានឈ្មោះបោះសម្លេង និង​ស្ថិតក្នុងដួងចិត្ត​យុវវ័យ​​ លោក ខាន់ ជេមស៏​​ ថ្មីៗនេះ​បាន​​​​សម្រេចចិត្ត​​​វិនិយោគលើវិស័យ​អចលនទ្រព្យ ​​​​​ស្ថិតនៅ​​ភូមិ​​​បឹងទឹង ឃុំទង​​​ត្រឡាច ស្រុក​​ស្រីសន្ធរ ខេត្តកំពង់ចាម​​ ​​ហើយនេះជាមុខជំនួញ​​ថ្មីមួយ​ទៀត​​របស់​តារាចម្រៀង​រូបនេះ​​​ ​​​បន្ទាប់​​​ពី​បាន​ប្រឡូកចូលវិស័យ​​សិល្បៈអស់រយៈពេលជាង​១០ឆ្នាំមកនេះ​​​​​​​។​ តារាចម្រៀង ខាន់ ជេមស៏ បានរៀបរាប់​ប្រាប់សារព័ត៌មាន«ដេលីខ្មែរ»នៅថ្ងៃទី៧ ខែឧសភានេះ​​ថា មូល​​ហេតុដែល​រូប​លោកសម្រេចចិត្ត​ចាប់យកមុខជំនួញអលនទ្រព្យនេះ​ ​ដោយ​​សារតែវិស័យ​អចលនទ្រព្យ​នៅក្នុងប្រទេសកម្ពុជា​​​កំពុងតែ​​មានការរីកចម្រើន​លឿនិងកំពុងតែមានការអភិវឌ្ឍ ​​​ហើយនេះ​​​​ជាមុខ​​​ជំនួញមួយ​​​​​​​​​​​ដែលលោកស្រឡាញ់​ក្រៅពីអាជីពសិល្បៈចម្រៀង​​​។​ តារាចម្រៀងកំពុងទទួលបានការគាំទ្រពី​ទស្សនិកជន​​​​រូបនេះបាន​​លើក​ឡើងថា«អ្វីដែលសំខាន់ខ្ញុំធ្វ...
នាយ​ឧត្តមសេនីយ៍​ ថោ​ង​ លី​ម​ ជំរុញ​ឱ្យ​មន្ត្រី​នគរបាល​​យកចិត្តទុកដាក់ក្នុង​ការ​ទទួល​ Hotline​ ពី​ជនបរទេស

នាយ​ឧត្តមសេនីយ៍​ ថោ​ង​ លី​ម​ ជំរុញ​ឱ្យ​មន្ត្រី​នគរបាល​​យកចិត្តទុកដាក់ក្នុង​ការ​ទទួល​ Hotline​ ពី​ជនបរទេស

សង្គម និងកម្សាន្ត
​​ភ្នំពេញ​៖​ ​ នាយ​ឧត្តមសេនីយ៍​ ថោ​ង​ លី​ម​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ រម្លឹកដល់មន្ត្រី​នគរបាល​តាម​រាជធានី​-​ខេត្ត​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ ចំពោះ​ការ​ទទួល​ Hotline​ ពី​ជនបរទេស​ ខណៈ​ខេត្ត​មួយ​ចំនួន​​មិន​ទាន់​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា​ ​។​ ​នាយ​ឧត្តមសេនីយ៍​ ថោ​ង​ លី​ម​ មាន​ប្រសាសន៍​ នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ Hotline​ ជាមួយ​បណ្តា​អង្គទូត​នានា​ប្រចាំ​នៅ​កម្ពុជា​ និង​នាយកដ្ឋាន​ ស្នងការ​នគរបាល​រាជធានី​-​ខេត្ត​ នា​ព្រឹក​ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០១៩​ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​ លោក​ នាយ​ឧត្តមសេនីយ៍​ ​បន្ត​ថា​ នៅ​តាម​ខេត្ត​ខ្លះ​ដូច​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​ការងារ​ផ្នែក​ Hotline​ (​ទូរស័ព្ទ​)​ ជូន​ដល់​ជនបរទេស​ឲ្យ​បាន​ទាន់​ពេលវេលា​នោះ​ទេ​ ដែល​ករណី​នេះ​ត្រូវ​បាន​អង្គទូត​របស់​គេ​បាន​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​កាន់​ក្រសួងការបរទេស​ និង​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រស...
មន្ត្រីក្រសួងកសិកម្ម៣រូប ទៅចូលរួមវេទិកាអង្គការសហប្រជាជាតិស្តីពីព្រៃឈេីលេីកទី១៤នៅបុរីញ៉ូវយក​

មន្ត្រីក្រសួងកសិកម្ម៣រូប ទៅចូលរួមវេទិកាអង្គការសហប្រជាជាតិស្តីពីព្រៃឈេីលេីកទី១៤នៅបុរីញ៉ូវយក​

សង្គម និងកម្សាន្ត
កាលពីថ្ងៃទី​ ០៦​ ខែឧសភា​ ឆ្នាំ២០១៩​ លោកបណ្ឌិត​ កែវ​ អូម៉ាលីស្ស​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈេី​ លោកបណ្ឌិត​ ឃន​ សារ៉េត​ អនុប្រធានរដ្ឋបាលព្រៃឈេី​ និងលោកបណ្ឌិតព្រំ​ សុមានី​ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ​ នៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​។ បានដឹកនាំក្រុមការងារទៅចូលរួមវេទិកាអង្គការសហប្រជាជាតិស្តីពីព្រៃឈេីលេីកទី១៤​ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦-០៩​ ខែឧសភា​ ឆ្នាំ២០១៩​ នៅបុរីញ៉ូវយក​ សហរដ្ឋអាមេរិក៕...
ខ្យល់កន្ត្រាក់បោក បាក់ស្លាប៉ាណូរយក្ស ទឹកដោះគោ(Dugro Cambodia)កាត់ទទឹងផ្លូវជាតិលេខ៥

ខ្យល់កន្ត្រាក់បោក បាក់ស្លាប៉ាណូរយក្ស ទឹកដោះគោ(Dugro Cambodia)កាត់ទទឹងផ្លូវជាតិលេខ៥

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ភ្លៀងមួយធំ​ ហើយមានខ្យល់កន្ត្រាក់ផងនោះ បានបោកបាក់ស្លាកប៉ាណូរទឹកដោះគោ(Dugro Cambodia)ដ៍ធំកាត់ទទឺងផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ  បាក់សង្កត់មនុស្ស និងម៉ូតូកំពុងធ្វើដំណើ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៣និង៣៤នាទីរសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ករណីនេះបានបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងសង្កត់ម៉ូតូមួយគ្រឿងបានខូចខាត ចំណែកទីតាំងកើតហេតុផ្ទាល់ កំពុងតែរកការកកស្ទះយ៉ាងខ្លាំង៕...
ប្រតិភូចិនរូតរះទៅសហរដ្ឋអាមេរិកក្រោយលោក ត្រាំ គម្រាម

ប្រតិភូចិនរូតរះទៅសហរដ្ឋអាមេរិកក្រោយលោក ត្រាំ គម្រាម

សង្គម និងកម្សាន្ត
លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា  គណៈប្រតិភូរបស់ប្រទេសចិន កំពុងរៀបចំខ្លួនក្នុងការចេញដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីចរចាស្តីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះបើតាមការលើកឡើងនៅថ្ងៃចន្ទ ទី០៦ ខែឧសភានេះ ។ ការរៀបចំខ្លួនរបស់គណៈប្រតិភូចិន ត្រូវបានធ្វើឡើងក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគម្រាមដំឡើងពន្ធនាំចូលពីប្រទេសចិនក្នុងតម្លៃទឹកប្រាក់២០០ពាន់លានដុល្លារ បើចិននៅតែពន្យាពេល ។ លោក Geng Shuang មិនបានបង្ហើបទេថា គណៈប្រតិភូចិនដែលនឹងធ្វើដំណើរទៅអាមេរិកក្នុងការចរចាស្តីពីពាណិជ្ជកម្មនេះ នឹងមានវត្តមានរបស់លោក Liu He ឧបនាយករដ្ឋមន្ត្រីចិនដែរឫក៏អត់ ៕...