ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សម្តេច​តេ​ជោ ហ៊ុន សែន ​ជួប​សំណេះសំណាល ជាមួយ​សមាជិក​មូលនិធិ​ស៊ីក្លូ​

សម្តេច​តេ​ជោ ហ៊ុន សែន ​ជួប​សំណេះសំណាល ជាមួយ​សមាជិក​មូលនិធិ​ស៊ីក្លូ​

សង្គម និងកម្សាន្ត
ភ្នំពេញ​៖  នៅ​​ព្រឹក ថ្ងៃទី​០៨ ខែមីនា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​សមាជិក​នៃ​មូលនិធិ​សមាគម​ស៊ីក្លូ​កម្ពុជា នៅ​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ​។ ក្រោយបញ្ចាប់​ពិធី​សំណេះសំណាល​ សម្តេច​តេ​ជោ ហ៊ុន សែន និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​បងប្អូន​អ្នកធ្លាក់​ស៊ីក្លូ ដែលជា​សមាជិក​មូលនិធិ​សមាគម​ត្រីចក្រយាន​កម្ពុជា ឬ​មូលនិធិ​សមាគម​ស៊ីក្លូ ចំនួន ៣២០ នាក់​។​ ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​តំណាង​មូលនិធិ​សមាគម​ត្រីចក្រយាន​កម្ពុជា បាន​លើកឡើងថា ចាប់តាំងពី​បង្កើត​សមាគម​មូលនិធិ​ត្រីចក្រយាន​កម្ពុជា កាលពី​ខែមករា ឆ្នាំ​២០១៨ សមាគម​មាន​សមាជិក​សកម្ម ៣២៣​រូប តែ​មកដល់ពេលនេះ នៅសល់​សមាជិក​សកម្ម ជា​អ្នកធាក់ស៊ីក្លូ តែ ៣២០ រូប​ទេ ដោយសារតែ​សមាជិក ៣​រូប ស្លាប់ ដោយ​ចាស់ជរា និង​រោគាពាធ​។ នៅ​ឆ្នាំ​២០១៨ មូលនិធិ​ស៊ីក្លូ មាន​ថវិកា​ចំនួន ៥៧០​លាន​រៀល និង ៤៩៩០០០ ដុល្លារ​អាមេរិក​។ ក្នុងន...
អាល្លឺម៉ង់ និងបារាំង ច្រានចោលនូវសំណើរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការបញ្ជូននាវាចម្បាំងទៅជិតរុស្ស៊ី

អាល្លឺម៉ង់ និងបារាំង ច្រានចោលនូវសំណើរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការបញ្ជូននាវាចម្បាំងទៅជិតរុស្ស៊ី

សង្គម និងកម្សាន្ត
  លោកស្រីអធិការបតីរបស់ប្រទេសអាល្លឺម៉ង់ Angela Merkel និងសមភាគីនៅប្រទេសបារាំង បានប្រកាសច្រានចោលនូវសំណើរបស់សហរដ្ឋអាមេរិក ដែលស្នើរឲ្យអាល្លឺម៉ង់បញ្ជូនាវាចម្បាំងទៅកាន់ច្រាំងសមុទ្រ Kerch Strait ក្បែរតំបន់ Crimea ជិតប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ RT ។ ការប្រកាសច្រានចោលសំណើរអាមេរិកពីលោកស្រីអធិការបតី Angela Merkel ត្រូវបានធ្វើឡើងក្រោយពីអនុប្រធានាធិបតីអាមេរិក លោក Mike Pence បានស្នើអាល្លឺម៉ង់អោយបញ្ជូននាវាចម្បាំងទៅជិតរុស្ស៊ី ដើម្បីដាក់សម្ពាធខាងយោធាលើរុស្ស៊ី ។ ក្នុងពេលដំណាលគ្នានោះដែរ ប្រទេសបារាំងក៏បានច្រានចោលសំណើររបស់អាមេរិកផងដែរ ដែលបានស្នើសុំបារាំងឲ្យបញ្ជូននាវាចម្បាំងទៅកាន់តំបន់សមុទ្រក្បែរប្រទេសរុស្ស៊ី ដើម្បីចូលរួមសមយុទ្ធយោធាជាមួយអាមេរិកនៅពេលខាងមុខ ៕...
ចិនជំរុញឲ្យប៉ាគិស្ថាន និងឥណ្ឌា ជួបចរចាគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹង

ចិនជំរុញឲ្យប៉ាគិស្ថាន និងឥណ្ឌា ជួបចរចាគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹង

សង្គម និងកម្សាន្ត
  អនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន លោក Kong Xuanyou បានជំរុញឲ្យមេដឹកនាំរបស់ប្រទេសប៉ាគិស្ថាន ព្យាយាមបន្ធូរបន្ថយភាពតា នតឹងជាមួយប្រទេសឥណ្ឌា នៅតំបន់ កាស្មៀរ តាមរយៈការជួបចរចា ។ លោក Kong Xuanyou បានជំរុញបែបនេះ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ ប្រទេសប៉ាគិស្ថាន និងបានជួបពិភាក្សាការងារជាមួយមេដឹកនាំប៉ាគិស្ថាន ដោយផ្តោតសំខាន់ លើទំនាក់ទំនងរវាងចិន និងប៉ាគិស្ថាន ។ សូមបញ្ជាក់ថា ក្នុងរយៈពេលជិតមួយខែកន្លងមកនេះ ប៉ាគិស្ថាន និងឥណ្ឌា បានប្រឈមមុខដាក់គ្នាខាងកងកម្លាំងយោធានៅតំបន់ កាស្មៀរ រហូតដល់ភាគីទាំងពីរបាន បាញ់ផ្លោងកាំភ្លើងធំដាក់គ្នាថែមទៀតផង ៕...
កុល ដាវី-សុខ រក្សា ចូលរោងការចំថ្ងៃទិវាសិទ្ធនារីអន្តរជាតិ ៨មិនា២០១៩

កុល ដាវី-សុខ រក្សា ចូលរោងការចំថ្ងៃទិវាសិទ្ធនារីអន្តរជាតិ ៨មិនា២០១៩

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ទីបំផុត គូរស្នេហ៍មួយគូរគិតមកទល់ពេលនេះ អ្នកទាំងពីរបានភ្ជាប់ទំនាក់ទំនងស្នេហា ផ្អែមល្ហែមជាមួយគ្នា មានរយៈពេលយូរឆ្នាំមកហើយ ទើបនឹងឈានដល់ថ្ងៃចូលរោងការនៅថ្ងៃសុក្រ​ទី៨ ខែមិនា​ឆ្នាំ២០១៩ ចំថ្ងៃទិវាសិទ្ធនារីអន្តរជាតិ៨ មិនា ។ ហើយអ្នកទាំងពីរទទួលបាននៅចំណងដៃនូវទឹកប្រាក់ចំនួន៥ ពាន់ដុល្លារផងដែរ។ ប៉ុន្តែអ្វីដែលពួកគេទាំងពីចងចាំមិនភ្លេច ក្នុងជីវិតអាពាហ៍ពិពាហ៍នោះ គឺការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកម្ពុជា គឺសម្ដេចទាំងទ្វេរ ។ គូស្វាមីទាំងពីរ បានសម្ដែងក្ដីរីករាយ ឥតឧបមា រំភើបអរស្ទើរហោះ នៅពេលរំឭកដល់ការសណ្ដោសប្រណី របស់សម្ដេចទាំងពីរ ដែលបានចងដៃពួកគេ ចំនួន៥ពាន់ដុល្លារ មុនថ្ងៃមង្គលការមកដល់។ កញ្ញា កុល ដាវី បាននិយាយថា ពិតជារំភើបចិត្តខ្លាំងណាស់ រកអ្វីនិយាយប្រៀបផ្ទឹមពុំបានឡើយ លើកទី២ហើយដែលសម្តេចមីងលោកបានសួរនាំពីថ្ងៃរៀបមង្គលការរបស់ពួកខ្ញុំហើយពិតជាមហាកិត្តិយសដ៏ធំធេងណាស់ ដែលសម្តេចមីង និងសម្តេចពូ លោ...
តុលាការចេញដីកាឃុំខ្លួនជនជាតិអាមេរិកាំងម្នាក់ពីបទទិញពេស្យាចារកុមារក្រោមអាយុ១៥ឆ្នាំ

តុលាការចេញដីកាឃុំខ្លួនជនជាតិអាមេរិកាំងម្នាក់ពីបទទិញពេស្យាចារកុមារក្រោមអាយុ១៥ឆ្នាំ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឡុង វណ្ណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសជនជាតិអាមេរិកាំងម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធបទល្មើសរួមភេទជាមួយកុមារ និងទិញពេស្យាចារកុមារក្រោមអាយុ១៥ឆ្នាំ។ លោក ស៊ិន វិរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ឈ្មោះPOPE DANNY LEE ហៅ រ៉ានី ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិអាមេរិកាំងកាន់លិខិតឆ្លងដែនលេខ 546245420 ពីបទ រួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ និងការទិញពេស្យាចារកុមារ ប្រព្រឹត្តកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះម៉ាស្សាយីហោ ស្រីនាង ៨៧១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យោងតាមមាត្រា ៤២ និងមាត្រា ៣៤ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ គួររំលឹកថា កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឃាត់ខ្លួនជនត្រូវច...
ក្រុមនិស្សិតកម្ពុជា ជួបសម្តែងការគួរសមជាមួយជំទាវទី១ កូរ៉េខាងត្បូង មុនដំណើរទស្សនកិច្ចផ្លូវការរបស់លោកប្រធានាធិបតី មូន ចេអ៊ីន  មកកាន់ប្រទេសកម្ពុជា

ក្រុមនិស្សិតកម្ពុជា ជួបសម្តែងការគួរសមជាមួយជំទាវទី១ កូរ៉េខាងត្បូង មុនដំណើរទស្សនកិច្ចផ្លូវការរបស់លោកប្រធានាធិបតី មូន ចេអ៊ីន  មកកាន់ប្រទេសកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖និស្សិតកម្ពុជាចំនួន១០រូប រួមទាំងនិស្សិតមកពីប្រទេសពីរផ្សេងទៀត ក្នុងតំបន់អាស៊ានគឺប្រ៊ុយណេ និងម៉ាឡេស៉ី ត្រូវជួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយលោកជំទាវទី១ គីម ជុងស៊ុក (Kim Jung-sook) ភរិយារបស់ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន (Moon Jae-in នៅវិមានប្រធានាធិបតី កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩។ យោងតាមការផ្សាយរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង និងសមាគមនិស្សិតខ្មែរ ដែលកំពុងរៀននៅទីនោះ បានឲ្យដឹងថា ក្រុមនិស្សិតទាំងនេះ ត្រូវបានលោកជំទាវទី១ ទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងពិភាក្សាការងារ នៅមុនដំណើរទស្សកិច្ចផ្លូវរដ្ឋ មកកាន់ព្រះរាជាណាចក្រកម្ពុជា​​​ នៅពាក់កណ្តាលខែមីនានេះ។ ក្រុមនិស្សិតកម្ពុជា បានមានប្រសាសន៍លើកឡើងអំពីជំនួបនេះថា «យើងទាំងអស់គ្នា ពិតជាទទួលបាននូវពេលវេលាដ៏អស្ចារ្យ ជាមួយនឹងការសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាល។ សូមអរគុណ ចំពោះមជ្ឈមណ្ឌលអាស៊ានប្រចាំប្រទេសកូរ៉េ និងបណ្តា...
 កិច្ចការបរទេស គឺជា​រឿង​ដ៏​សំខាន់​របស់​កម្ពុជា ក្នុងការ​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ទៅកាន់​ឆាក​អន្តរជាតិ

 កិច្ចការបរទេស គឺជា​រឿង​ដ៏​សំខាន់​របស់​កម្ពុជា ក្នុងការ​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ទៅកាន់​ឆាក​អន្តរជាតិ

សង្គម និងកម្សាន្ត
​ ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៧ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ ក្នុង​ពិធី​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា កិច្ចការបរទេស គឺជា​រឿង​ដ៏​សំខាន់​របស់​កម្ពុជា ក្នុងការ​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន ទៅកាន់​ឆាក​អន្តរជាតិ​។​ ​សន្និបាត​នេះ មាន​រយៈពេល ២​ថ្ងៃ​( ថ្ងៃទី​០៥-​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៩ ) របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយមាន​ការចូលរួម​ដោយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួង ក៏ដូចជា ឯកអគ្គរាជទូត តំណាង​អចិន្ត្រៃយ៍ និង​អគ្គ​កុងស៊ុល​របស់​កម្ពុជា​។ កម្ពុជា​បច្ចុប្បន្ន មាន​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស ជា​មិ​ត្ដ​ចំនួន ១៧២ ប្រទេស និង​មាន​ស្ថាន​តំណាង​កម្ពុជា​ប្រចាំ...
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រជុំពិនិត្យលេីសេចក្តីព្រាងច្បាប់ស្តីពី​ សិទ្ធិទទួលព័ត៌មាន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រជុំពិនិត្យលេីសេចក្តីព្រាងច្បាប់ស្តីពី​ សិទ្ធិទទួលព័ត៌មាន

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យលេីសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន នៅទីស្ដីការក្រសួង។ សេចក្ដីព្រាងច្បាប់ស្ដីពី សិទ្ធិទទួលព័ត៌មាន មាន ៩ជំពូក ចែកចេញជា ៣៨មាត្រា។ សេចក្ដីព្រាងនេះរៀបចំតាក់តែងដោយក្រសួងព័ត៌មាន ដោយមានការចូលរួមពីតំណាងសង្គមស៊ីវិល អង្គការយូណេស្កូ ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា បានចំណាយពេលជាង ៣ឆ្នាំ ក្រោមការឧបត្ថម្ភថវិការបស់អង្គការយូណេស្កូ។ ក្រសួងព័ត៌មានបាននិងជំរុញការងារពិនិត្យសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ជាមួយបណ្ដាក្រសួងនិងស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីឲ្យសេចក្ដីព្រាងច្បាប់នេះចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះ៕  ...
ទួរគី ទិញមីស៊ីល S-500 ពីរុស្ស៊ី ដោយឈប់បន្តកិច្ចសន្យាទិញ S-400

ទួរគី ទិញមីស៊ីល S-500 ពីរុស្ស៊ី ដោយឈប់បន្តកិច្ចសន្យាទិញ S-400

សង្គម និងកម្សាន្ត
  ប្រធានាធិបតីរបស់ប្រទេសទួរគី លោក Recep Tayyip Erdogan បានឲ្យដឹងថា ទួរគី ឈប់បន្តកិច្ចសន្យាទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីទៀតហើយ ប៉ុន្តែទួរគី នឹងទិញ ប្រព័ន្ធមីស៊ីល S-500 ពីរុស្ស៊ីដដែលនៅពេលខាងមុខ ។ សេចក្តីប្រកាសរបស់លោក Erdogan ត្រូវបានធ្វើឡើងក្រោយពីក្រសួងការបរទេស សហរដ្ឋអាមេរិកបានព្រមានថា បើទួរគីទិញមីស៊ីល S-400 ពីរុស្ស៊ី អាមេរិកនឹងដាក់ពង្រាយយន្តហោះ ចម្បាំង F-35 នៅតំបន់ Kurd ស៊ីរី ដើម្បីប្រជែងនឹងមីស៊ីល S-400 ។ លោក Erdogan បានបញ្ជាក់ថា ទោះបីជាអាមេរិកដាក់ពង្រាយយន្តហោះចម្បាំង F-35 នៅតំបន់ Kurd ស៊ីរី ក៏ទួរគីមានប្រព័ន្ធមីស៊ីល S-500 ដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ ទប់ទល់នឹងការគម្រាមកំហែងដែនអាកាសពីខាងក្រៅបានហើយដែរ ៕...
សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ចូលរួម​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ថ្ងៃ​៣ មីនា

សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ចូលរួម​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ថ្ងៃ​៣ មីនា

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ ​រសៀល​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ថ្ងៃ​៣​មីនា​។ ក្រោយ​ពិធី​សំណេះសំណាល នឹង​អញ្ជើញពិសារ​អាហារ​សាមគ្គី ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រួមទាំង​សិល្បករ សិល្បការី​នី​រាប់រយ​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ​។​ ​ការ​ប្រារព្ធ​ទិវា «​វប្បធម៌​ជាតិ ៣​មីនា​» លើក​ទី​២១ នៅ​ឆ្នាំ​២០១៩​នេះ នឹងត្រូវ​ធ្វើឡើង​ក្រោម​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» ដូច​ឆ្នាំ​២០១៨​ផងដែរ​។ ទិវា​វប្បធម៌​ជាតិ​៣​មីនា ជា​ទិវា​ដ៏​សំខាន់​មួយ សម្រាប់​ប្រទេសជាតិ និង​ជា​ឱកាស​ដើម្បី​រំលឹក​ដល់​គុណូបការៈ និង​ស្នាដៃ​ដ៏​វិសេសវិសាល​របស់​បុព្វបុរស​នៃ​យើង ដែល​បាន​បន្សល់ទុក​នូវ​មរតក​វប្បធម៌​ដ៏​សម្បូរបែប និង​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ដល់​កូនចៅ​ជ...