ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា៖បុណ្យទន្លេគឺចង់បង្ហាញពីសក្តានុពលរបស់ខេត្តទាំងនោះ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា៖បុណ្យទន្លេគឺចង់បង្ហាញពីសក្តានុពលរបស់ខេត្តទាំងនោះ

សង្គម និងកម្សាន្ត
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ ឲ្យដឹងថា ការរៀបចំបុណ្យទន្លេមានអត្ថប្រយោជន៍សំខាន់ណាស់ក្នុងការទាក់ទាញទេសចរណ៍ក្នុងស្រុក សំខាន់យើងប្រម៉ូតគោលដៅវប្បធម៍ ទេសចរណ៍ពីព្រោះមានសក្តានុពលធម្មជាតិ ។ សំខាន់ធ្វើឲ្យមាត់ទន្លេមានសោភណ្ឌភាពស្អាត់ ម្យ៉ាងទៀតជាការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ឲ្យចូលរួមការពារ និងថែរក្សាជីវចម្រុះទៀតផង ។ លោករដ្ឋមន្ត្រីបន្តទៀតថា ការធ្វើបុណ្យទន្លេវាជាឳកាសមួយផងដែរសម្រាប់ពង្រីកវិស័យទេសចរណ៍របស់យើង ។​ ការបុណ្យទន្លេឆ្នាំនេះនៅខេត្តកំពង់ឆ្នាំង ពីព្រោះខេត្តមួយនេះសម្បូរទៅដោយរមណីយ៍ដ្ឋាន អាចទាក់ទាញបានយ៉ាងច្រើន។ បុណ្យទន្លេនេះក៏ជាការបញ្ជាក់ពីប្រទេសជាតិរបស់យើងមានសុខសន្តិភាព អញ្ចឹងភ្ញៀវទេសចរណ៍ជាតិ និអន្តរជាតិកន្លែងណាក៏មាន កន្លែងណាក៏ទៅដល់បានដែរ​ ហើយចង់បង្ហាញថា ប្រជាពលរដ្ឋរបស់យើងទទួលបានអ្វីខ្លះពីវិស័យទេសចរណ៍ ។ លោកថោង ខុន បានបញ្ជាក់ថា នៅកន្លែងណាក៏ដោយ គ្រប់សហគមន៍ទាំងអស់ត្រូវពង្រីកវិ...
អាមេរិកបារម្ភពីរុស្ស៊ីដែលគម្រាមកំហែងសន្តិសុខអឺរ៉ុបកាន់តែខ្លាំង

អាមេរិកបារម្ភពីរុស្ស៊ីដែលគម្រាមកំហែងសន្តិសុខអឺរ៉ុបកាន់តែខ្លាំង

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា មន្ត្រីជាន់ខ្ពស់ខាងយោធារបស់សហរដ្ឋអាមេរិក ឧត្តមសេនីយ៍ Curtis Scaparrotti បានព្រមានថា ប្រទេសរុស្ស៊ីកំពុងគម្រាមកំហែងកាន់តែខ្លាំងផ្នែកសន្តិសុខនៅបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ។ ឧត្តមសេនីយ៍ Curtis Scaparrotti ក៏បានអំពាវនាវផងដែរដល់មន្ទីរបញ្ចកោណអាមេរិក អោយបន្ថែមកងកម្លាំងយោធា និងគ្រឿងយុទ្ធោបករណ៍បន្ថែមទៀត នៅក្នុងប្រទេសមួយចំនួននៅតំបន់អឺរ៉ុប ដើម្បីទប់ទល់ជាមួយឥទ្ធិពលយោធារបស់រុស្ស៊ី ។ ការព្រមានរបស់ឧត្តមសេនីយ៍ Curtis Scaparrotti ត្រូវបានធ្វើឡើងក្រោយពីឧត្តមសេនីយ៍រូបនេះ បានជួបពិភាក្សាជាមួយមេបញ្ជាការកងទ័ពអង្គការណាតូ ដែលជាបក្សសម្ព័ន្ធដ៏ធំមួយរបស់សហរដ្ឋអាមេរិក ៕...

ប្រជាពលរដ្ឋឃុំអរិយក្សត្រ ស្រុកល្វាឯម នាំគ្នាផ្តិតមេដៃប្តឹងទៅអភិបាលខេត្តកណ្តាល ជួយអន្តរាគមន៍ខ្លាចឧកញ៉ា ភឺន ផល្លា លួចធ្វើប្លង់បន្លំយកដីព្រែក

សង្គម និងកម្សាន្ត
កណ្តាល៖ ប្រជាពលរដ្ឋជាង៦០នាក់ជាង២៥០គ្រួសារ នៅឃុំអរិយក្សត្រ ស្រុកល្វាឯម នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នំា២០១៩នេះ បានផ្តិតមេដៃលើញត្តិសុំអន្តរាគមន៍ពីអភិបាលខេត្តកណ្តាល ករណីឧកញ៉ាឈ្មួញដីឈ្មោះ ភឺន ផល្លា បន្លំធ្វើបណ័្ណយកព្រែកសាធារណៈរបស់រដ្ឋ និងដីរបស់ប្រជាពលរដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ប្រជាពលរដ្ឋមកពីភូមិអរិយក្សត្រ និងភូមិខ្សាច់ បានប្រមូលផ្តំគ្នាអស់រយៈពេលបួនថ្ងៃជាប់គ្នា នៅក្នុងវត្តសុវណ្ណសាគរ ហៅវត្តបន្ទាយ ក្នុងឃុំអរិយក្សត្រ គឺចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុន ដើម្បីទាមទារឲ្យអាជ្ញាធរមូលដ្ឋានជួយដោះស្រាយបញ្ហាដីព្រែកដែលលោកឧកញ៉ា ភឺន ផល្លា បន្លំធ្វើឯកសារកម្មសិទ្ធិរំលោភយកដោយខុសច្បាប់។ ពលរដ្ឋម្នាក់ដែលបានចូលរួមធ្វើញត្តិតវ៉ានេះ បានមានប្រសាសន៍បញ្ជាក់នៅថ្ងៃនេះថា ពួកគាត់ទាំងពីរភូមិ នាំគ្នាតវ៉ាការពារផលប្រយោជន៍ខ្លួន ដោយព្រួយបារម្ភខ្លាចឧកញ៉ា ភឺន ផល្លា បន្លំធ្វើប័ណ្ណកម្មសិទ្ធិយកដីលំនៅដ្ឋានរបស់ពួកគេ ក្រោយពីបែកធ្លាយឯកស...
កម្ពុជា​-​ឡាវ​ នឹង​បើក​ច្រក​ទ្វារ​ព្រំដែន​អន្ដរជាតិ​បន្ថែម​ទៀត​ 

កម្ពុជា​-​ឡាវ​ នឹង​បើក​ច្រក​ទ្វារ​ព្រំដែន​អន្ដរជាតិ​បន្ថែម​ទៀត​ 

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖​ កម្ពុជា​-​ឡាវ​ នឹង​បើក​ច្រក​ទ្វារ​ព្រំដែន​អន្ដរជាតិ​បន្ថែម​ទៀត​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ផ្សេងៗ​ ខណៈ​បច្ចុប្បន្ន​ មាន​ច្រក​អន្ដរជាតិ​រួម​គ្នាគឺ​ច្រក​ត្រពាំង​គ្រៀល​ ណងណុ​ង​ឃៀន​ ដែល​ស្ថិត​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​។​ លោក ផាត​ សុ​ផានិត​ ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្ដរជាតិ​ នៃ​ក្រសួងមហាផ្ទៃ​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ ក្រោយ​បញ្ចប់​ពិធី​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​ ឆ្នាំ​២០១៩​ ក្រោម​អ​ធិ​តី​ភាព​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និងលោកឧត្តមសេនីយ៍ឯក​ Vilay​ Lakhamephong​ រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ នៅ​ព្រឹក​ថ្ងៃ​ទី​០៥​ ខែមីនា​ ឆ្នាំ​២០១៩​នេះ​ ថា​ ច្រក​ទ្វារ​ព្រំដែន​អន្ដរជាតិ​ថ្មី​ ដែល​ភាគី​កម្ពុជា​-​ឡាវ​ កំព...
លោក ដូណាល់ ត្រាំ ត្រូវបានស្តីបន្ទោសក្នុងករណីឃាតកម្មលើអ្នកកាសែតអារ៉ាប៊ី សាអូឌីត

លោក ដូណាល់ ត្រាំ ត្រូវបានស្តីបន្ទោសក្នុងករណីឃាតកម្មលើអ្នកកាសែតអារ៉ាប៊ី សាអូឌីត

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា សមាជិកសភា និងព្រឹទ្ធសភាមកពីគណបក្សទាំងពីររបស់សហរដ្ឋអាមេរិក បានស្តីបន្ទោសយ៉ាងខ្លាំងចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលទទួលបរាជ័យទាំងស្រុងក្នុងចំណាត់ការអង្កេតលើករណីឃាតកម្មអ្នកកាសែតជនជាតិ អារ៉ាប៊ី សាអូឌីត គឺលោក Jamal Khashoggi នៅប្រទេសទួរគី ។ សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក Lindsey Graham បានអោយដឹងថា ករណីឃាតកម្មលើអ្នកកាសែតជនជាតិ អារ៉ាប៊ី សាអូឌីត គឺលោក Jamal Khashoggi នៅប្រទេសទួរគី គឺជាអំពើឃាតកម្ មដោយអយុត្តិធម៌ ប៉ុន្តែលោក ដូណាល់ ត្រាំ បែរធ្វើព្រងើយ និងមិនមានចំណាត់ការលើករណីនេះទៅវិញ ។ លោក Bob Menendez គណកម្មការសភាខាងគណបក្សប្រជាធិបតេយ្យ បានអោយដឹងថា អំពើឃាតកម្មបានកន្លងផុតទៅយូរហើយ ប៉ុន្តែទោសទណ្ឌណាមួយលើឃាតក ឫអ្នកនៅពីក្រោយអំពើឃាតកម្មនេះ មិនត្រូវបានបង្ហាញនោះទេ ។ សូមរំលឹកជូនថា កាលពីខែតុលា ឆ្នាំ២០១៨កន្លងទៅ លោក Jamal Khashoggi ដែលជា...
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស្នើរឲ្យមន្ត្រីតាមមន្ទីរដាក់គម្រោងអែម (AIMS) ទៅក្នុងផែនការសកម្មភាព  និងតភ្ជាប់ផលិតផលជាមួយទីផ្សារ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស្នើរឲ្យមន្ត្រីតាមមន្ទីរដាក់គម្រោងអែម (AIMS) ទៅក្នុងផែនការសកម្មភាព  និងតភ្ជាប់ផលិតផលជាមួយទីផ្សារ

សង្គម និងកម្សាន្ត
កណ្តាល៖ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​បានស្នើរដល់មន្ត្រីនៅតាមមន្ទីរពាណិជ្ជកម្មទាំងអស់ ចូលរួមជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលគាំទ្រដោយមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាកសិករដែលជាអ្នកផលិត  និងប្រឹងប្រែងអភិវឌ្ឍន៍ទីផ្សារថ្មីបន្ថែមទៀត ដើម្បីជួយដល់អ្នកផលិតទាំងអស់ ធ្វើការលក់ផលិតផលបានកាន់តែច្រើន។ លោករដ្ឋមន្ត្រី បានថ្លែងបែបនេះ  ក្នុងពិធីប្រកាសចូលកាន់មុខតំណែងផ្លូវការរបស់លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្តាលថ្មី ជំនួសលោក ឃឹម សុផល (ចូលនិវត្តន៍) ។កាលពីថ្ងៃអង្គារ៍ ទី០៤ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តកណ្តាល ។ លោកប៉ាន សូរស័ក្តិ មានប្រសាសន៍ថា៖ «ការងារនេះ មិនមែនជាការងារបន្ថែមទេ គឺត្រូវបញ្រ្ជាបចូលទៅក្នុងការងារស្នូលរបស់មន្ទីរទាំងអស់ ដើម្បីជាបទពិសោធន៍មួយថ្មី សម្រាប់មន្ទីរពាណិជ្ជកម្មរបស់យើង ក្នុងការអនុវត្តផែនការសកម្មភាពរប...
ប្រទេសម៉ាឡេស៊ី បានចូលរួមធ្វើជាសមាជិកនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC

ប្រទេសម៉ាឡេស៊ី បានចូលរួមធ្វើជាសមាជិកនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC

សង្គម និងកម្សាន្ត
គូឡាឡាំពួ៖ ម៉ាឡេស៊ី​បានក្លាយជាសមាជិក​ នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ស្របពេលដែល​ប្រទេសមួយចំនួន​បានសម្រេច​​ដកខ្លួនចេញ និងបានបង្ហាញ​ពីបំណងចង់ដកខ្លួន​ចេញពីស្ថាប័ន​យុត្តិធម៌នេះ។ ​តាមការ​ដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន​​សិង្ហបុរី​ Channel News Asia នៅរសៀល​ថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩នេះ។ តុលាការ​​ព្រហ្មទណ្ឌអន្តរជាតិ ICC គឺជាតុលាការ​ឧក្រិដ្ឋកម្មសង្រ្គាមអចិន្រ្តៃយ៍​តែមួយគត់នៅលើពិភពលោក ដែលមានគោលដៅ​ ​ធ្វើការកាត់ក្តីទៅ​លើបទល្មើស​អាក្រក់ៗ​បំផុត នៅពេលដែល​តុលាការថ្នាក់ជាតិ​មិនអាច​ធ្វើបាន ឬក៏មានចង់ធ្វើ។ ក៏ប៉ុន្តែប៉ុន្មាន​​ឆ្នាំ​កន្លង​ទៅនេះ តុលាការអន្តរជាតិ​ដែលមានមូលដ្ឋាន​នៅក្រុងឡាអេ​នេះ បានទទួលរង​ការរិះ​គន់ធ្ងន់ៗ ជុំវិញការសម្រេច​ចិត្ត​លើ​សំណុំ​រឿង​ធំៗ​​​ ខណៈ​ប្រទេស​មួយចំនួន រួមមាន​ប្រជាជាតិអាហ្រ្វិក​ខាងកើត Burundi បានក្លាយជា​ប្រទេស​ដំបូង​គេ ដែល​បាន​​ដើរ​​ចេញ​ពី​​ស្ថាប័នយុត្តិធម៌អន្តរជាតិ​នេះ​នៅឆ្នា...
ឆ្នាំ២០១៨ពលរដ្ឋកម្ពុជាមានឱកាសចេញទៅធ្វើការងារក្រៅប្រទេសជាង១លាននាក់ 

ឆ្នាំ២០១៨ពលរដ្ឋកម្ពុជាមានឱកាសចេញទៅធ្វើការងារក្រៅប្រទេសជាង១លាននាក់ 

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលផ្តល់ឱកាសការងារនៅក្រៅប្រទេសសម្រាប់ប្រជាពលរដ្ឋបានជាង១លាននាក់នៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ។ លោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ។និងអនុវត្តផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ ២០១៩ដល់ ២០២៣នាព្រឹកថ្ងៃទី៥ខែមីនា ឆ្នាំ២០១៩។ លោករដ្ឋមន្ត្រីបានបន្តថា ពលរដ្ឋទៅធ្វើការនៅក្រៅប្រទេសមានដូចជា៖ប្រទេសថៃមានចំនួន ១ ១៤៦ ៦៨៥នាក់ (ស្រី ៤៥៨ ០២៧នាក់) ដោយទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ៣០៥បាត ទៅ ៣១០ បាត ក្នុង១ថ្ងៃ ឬប្រហាក់ប្រហែលនឹង ៣០០ដុល្លារអាមេរិក ក្នុង១ខែ។ ចំណែក ប្រទេស កូរ៉េមានចំនួន ៤៩ ០៩៩នាក់ (ស្រី ១០ ៤០៣នាក់) ដោយទទួលបាន ប្រាក់ឈ្នួល អប្បបរមា ជាង ៥ ០០០វ៉ុន ក្នុង១ម៉ោង ឬប្រហាក់ប្រហែលនឹង ១ ២០០ដុល្លារអាមេ...
ប្រឈមមុខដាក់គ្នារវាយោធាងឥណ្ឌា និងប៉ាគិស្ថាន កើតឡើងសារជាថ្មី

ប្រឈមមុខដាក់គ្នារវាយោធាងឥណ្ឌា និងប៉ាគិស្ថាន កើតឡើងសារជាថ្មី

សង្គម និងកម្សាន្ត
ការប្រឈមមុខដាក់គ្នាខាងកងកម្លាំងយោធារវាងប្រទេសឥណ្ឌា និងប៉ាគិស្ថាន បានកើតឡើងសារជាថ្មី ខណៈដែលកងទ័ពភាគីទាំងពីរ បានបាញ់ផ្លោងកាំភ្លើងធំដាក់គ្នានៅតំបន់ កាស្មៀរ ដែលជាតំបន់ព្រំដែននៃប្រទេសទាំងពីរ ។ ជនស៊ីវិល៦នាក់ និងទាហាន២នាក់របស់ប៉ាគិស្ថាន បានបាត់បង់ជីវិត ក្នុងការបាញ់ផ្លោងកាំភ្លើងធំដាក់គ្នារវាងកងទ័ពឥណ្ឌា និងប៉ាគិស្ថាន នៅតំបន់ កាស្មៀរ កាលពីថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩នេះ ។ ការបាញ់កាំភ្លើងធំដាក់គ្នារវាងកងទ័ពឥណ្ឌា និងប៉ាគិស្ថាន ត្រូវបានធ្វើឡើងមួយថ្ងៃ ក្រោយពីប៉ាគិស្ថានបានដោះលែងអាកាសយានិកឥណ្ឌា និងបញ្ជូនទៅកាន់ឥណ្ឌាវិញ ទៅតាមការទាមទាររបស់ឥណ្ឌា ។ សូមបញ្ជាក់ថា ការប្រឈមមុខដាក់ខាងកងកម្លាំងយោធារវាងឥណ្ឌា និង ប៉ាគិស្ថាន បានកើតឡើងចាប់តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រោយ ពីខ្មាន់បំផ្ទុះគ្រាប់បែកអត្តឃាត បានវាយប្រហារលើក្បួនរថយន្តកងកម្លាំងសន្តិសុខឥណ្ឌា និងបានសម្លាប់កងកម្លាំងសន្តិសុខឥណ្ឌាជាង៤០នាក់ ៕...
សម្តេចតេជោ ហ៊ុន សែន៖ ក្រសួង-ស្ថាប័ននានា ត្រូវស្ថិតិស្ត្រី ដើម្បីទទួលបាន៧៦ម៉ឺនរៀលចាប់ពីមានផ្ទៃពោះ រហូតកូនមានអាយុ២ឆ្នាំ

សម្តេចតេជោ ហ៊ុន សែន៖ ក្រសួង-ស្ថាប័ននានា ត្រូវស្ថិតិស្ត្រី ដើម្បីទទួលបាន៧៦ម៉ឺនរៀលចាប់ពីមានផ្ទៃពោះ រហូតកូនមានអាយុ២ឆ្នាំ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បានណែនាំឲ្យធ្វើស្ថិតិស្វែងរកស្ត្រីនៅតាមការដ្ឋានសំណង់ ក្រុមហ៊ុននានា កសិដ្ឋានកសិកម្ម ឧស្សាហកម្ម ដើម្បីពួកគេទទួលការឧបត្ថម្ភរាជរដ្ឋាភិបាលប្រមាណ ៧៦ម៉ឺនរៀលចាប់ពីដំណាក់កាលមានផ្ទៃពោះ រហូតដល់កូនមានអាយុ ២ឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ក្រោមប្រធានបទ«លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស»។ ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨នេះ ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកោះពេជ្រ ព្រឹកថ្ងៃអង្គារ ១៥រោច ខែមាឃ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩។ ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំឭ...