ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ឆេះការស៊ីណូឧកញ៉ាកុក អាន នៅប៉ោយប៉ែតបណ្តាលឲ្យុំមនុស្ស៦នាក់រងរបួស

ឆេះការស៊ីណូឧកញ៉ាកុក អាន នៅប៉ោយប៉ែតបណ្តាលឲ្យុំមនុស្ស៦នាក់រងរបួស

សង្គម និងកម្សាន្ត
(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមាជ័យ បានបញ្ជាក់ឲ្យបណ្តាញព័ត៌មាន ឲ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះថា ករណីអគ្គិភ័យឆេះអាគារកាស៊ីណូ កម្ពស់១៨ជាន់របស់ឧកញ៉ា កុក អាន ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យមានមនុស្ស៦នាក់រងរបួស ក្នុងនោះមានជនជាតិខ្មែរ៥នាក់ និងជនជាតិចិនម្នាក់ និងខូចខាតសម្ភារមួយចំនួនទៀត។ លោកស្នងការបានបញ្ជាក់ទៀតថា អគ្គិភ័យនេះចាប់ផ្តើមឆេះនៅម៉ោង៩៖៣៥នាទីយប់ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីជណ្តើរយន្ត នៅជាន់ទី៤។ ជនរងគ្រោះទាំង៦នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកដីថ្មី តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែថប់ដង្ហើមដោយសារត្រូវផ្សែងភ្លើងនិង ខូចខាតសម្ភារមួយចំនួន។ អគ្គិភ័យខាងលើនេះ ត្រូវបានសមត្ថកិច្ចពន្លត់បានទាំងស្រុងនៅម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ដោយប្រើប្រាស់...
ខណៈអ៊ុយក្រែនមានភាពតានតឹងខាងយោធាជាមួយរុស្ស៊ី អាមេរិកបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រខ្មៅក្បែរអ៊ុយក្រែន

ខណៈអ៊ុយក្រែនមានភាពតានតឹងខាងយោធាជាមួយរុស្ស៊ី អាមេរិកបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រខ្មៅក្បែរអ៊ុយក្រែន

សង្គម និងកម្សាន្ត
ប្រភពពី RT បានឲ្យដឹងថា មន្ទីរបញ្ចកោណសហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំង USS Fort McHenry ទៅកាន់សមុទ្រខ្មៅ ខណៈប្រទេសអ៊ុយក្រែនកំពុងមានភាពតានតឹងជាមួយប្រទេសរុស្ស៊ី ។ សូមរំលឹកថា កាលពីចុងឆ្នាំ២០១៨កន្លងទៅ កងទ័ពជើងទឹករបស់រុស្ស៊ី និងអ៊ុយក្រែន បានប៉ះទង្គិចគ្នានៅក្នុងសមុទ្រខ្មៅ ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដោយរុស្ស៊ីបានចាប់ខ្លួនកងទ័ពជើងទឹកអ៊ុយក្រែន២៣នាក់ ។ នាយទាហានជើងទឹកអាមេរិក វរៈសេនីយ៍ Lisa M. Franchetti បានឲ្យដឹងថា បេសកកម្មនាវាចម្បាំងអាមេរិកទៅកាន់សមុទ្រខ្មៅ គឺត្រូវបានធ្វើឡើងក្នុងការធានាស្ថិរភាពសន្តិសុខអោយប្រទេសអ៊ុយក្រែន និងនៅតំបន់អឺរ៉ុបទាំងមូល ៕...
ប្រសិនបើមិនបានលុយធ្វើរបងព្រំដែន លោកដូណាល់ ត្រាំ អាចនឹងប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន

ប្រសិនបើមិនបានលុយធ្វើរបងព្រំដែន លោកដូណាល់ ត្រាំ អាចនឹងប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន

សង្គម និងកម្សាន្ត
មន្ត្រីសេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​ អាចនឹងប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ននៅពេលខាងមុខនេះ ប្រសិនបើលោកមិនបានលុយជាង៥ពាន់លានដុល្លារយកទៅធ្វើរបងព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិក ។ មន្ត្រីសេតវិមានដដែលបានបន្តថា នៅពេលបច្ចុប្បន្ននេះ លោក ត្រាំ កំពុងពិភាក្សាជាមួយមន្ត្រីរដ្ឋបាល និងអ្នកតំណាងរាស្ត្រមកពីគណបក្សទាំងពីរ ប្រសិនបើកិច្ចពិភាក្សាមិនបានទទួលលទ្ធផលវិជ្ជមាន លោក ត្រាំ នឹងប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ដើម្បីចាយលុយដោយមិនចាំបាច់ឆ្លងសភា និងព្រឹទ្ធសភា ។ លោកដូណាល់ ត្រាំ បានប៉ុនប៉ងយូរហើយ ក្នុងការសាងសង់របងព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិក ក្នុងការទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ចូលអាមេរិក ប៉ុន្តែបំណងនេះ ត្រូវបានជំទាស់យ៉ាងខ្លាំងពីមន្ត្រី សមាជិករដ្ឋសភា និងព្រឹទ្ធសភារបស់គណបក្សទាំងពីរ ដោយសារតែការចំណាយសរុបក្នុងការធ្វើរបងព្រំដែននេះ អាចអស់ទឹកប្រាក់រហូតដល់២៣ពាន់លានដុល្លារ ៕...
រុស្ស៊ីចុះកិច្ចព្រមព្រៀងលក់អាវុធបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ាក្នុងតម្លៃទឹកប្រាក់៨ពាន់លានដុល្លារអាមេរិកនៅដើមឆ្នាំ២០១៩នេះ

រុស្ស៊ីចុះកិច្ចព្រមព្រៀងលក់អាវុធបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ាក្នុងតម្លៃទឹកប្រាក់៨ពាន់លានដុល្លារអាមេរិកនៅដើមឆ្នាំ២០១៩នេះ

សង្គម និងកម្សាន្ត
  លោក Aleksandr Mikheev អគ្គនាយកអ្នកនាំចេញគ្រឿងសព្វាវុធរដ្ឋរបស់ប្រទេសរុស្ស៊ី CEO of Russia's state arms exporter បានឲ្យដឹងថា បណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា មានប្រទេស បារ៉ែន អេហ្ស៊ីប ម៉ារ៉ុក អារ៉ាប៊ី សាអូឌីត អារ៉ាប់រួម និងប្រទេសទុយនីស៊ី បានចុះកិច្ចព្រមព្រៀងទិញអាវុធពីរុស្ស៊ី ដែលតម្លៃទឹកប្រាក់រហូតដល់៨ពាន់លានដុល្លារអាមេរិក ។ លោក Aleksandr Mikheev បានបន្ថែមថា គ្រឿងសព្វាវុធដែលរុស្ស៊ីលក់ឲ្យបណ្តាប្រទេសនៅមជ្ឈិមបូព៌ានោះគឺ មីស៊ីល S-400 មីស៊ីល S-300 យន្តហោះចម្បាំង Beriyev Be-200 ឧទ្ធម្ភាគចក្រពិឃាត Ka-52 Alligator យន្តហោះចម្បាំង MiG multipurpose fighter jet មីស៊ីលបាញ់ពីដីទៅលើអាកាស Pantsir-S1 និងយន្តហោះចម្បាំង Su-35 plane ៕...
មនុស្សម្នាក់ស្លាប់ និងជាង៦០០០នាក់ត្រូវជម្លៀសខ្លួនក្នុងគ្រោះខ្យល់ព្យុះត្រូពិកនៅភាគខាងត្បូងប្រទេសថៃ

មនុស្សម្នាក់ស្លាប់ និងជាង៦០០០នាក់ត្រូវជម្លៀសខ្លួនក្នុងគ្រោះខ្យល់ព្យុះត្រូពិកនៅភាគខាងត្បូងប្រទេសថៃ

សង្គម និងកម្សាន្ត
  ប្រភពពី RT ឲ្យដឹងថា មនុស្សម្នាក់បានបាត់បង់ជីវិត និងមនុស្សប្រមាណ៦០០០នាក់ផ្សេងទៀតត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈខ្យល់ព្យុះ Pabuk បានវាយប្រហារយ៉ាងខ្លាំងទៅលើភាគខាងត្បូងនៃប្រទេសថៃ ។ មន្ត្រីឧតុនិយមថៃបានឲ្យដឹងថា ខ្យល់ព្យុះ Pabuk បានវាយប្រហារលើខេត្ត ស៊ូរ៉ាថានី និងខេត្ត ណាខន ស៊ី ថាម៉ារ៉ាត ចាប់តាំងពីល្ងាចថ្ងៃសុក្រ ទី៤ ខែមករានេះ នាំយកទឹកភ្លៀងជាច្រើនមេទៅចាក់ស្រោចលើខេត្តទាំងពីរនេះផងដែរ ។ សូមរំលឹកថា កាលពីឆ្នាំ២០១១កន្លងទៅ ខ្យល់ព្យុះ Pabuk នេះបានវាយប្រហារទៅលើប្រទេសថៃម្តងហើយ បានសម្លាប់មនុស្សអស់ជាង៦០០នាក់ ៕...
ក្រុមចោរសមុទ្រស្ទាក់វាយប្រហារនាវាដឹកទំនិញរុស្ស៊ី និងចាប់ជំរិតជនជាតិរុស្ស៊ី៦នាក់នៅសមុទ្រអាហ្វ្រិក

ក្រុមចោរសមុទ្រស្ទាក់វាយប្រហារនាវាដឹកទំនិញរុស្ស៊ី និងចាប់ជំរិតជនជាតិរុស្ស៊ី៦នាក់នៅសមុទ្រអាហ្វ្រិក

សង្គម និងកម្សាន្ត
ទីភ្នាក់ងារដឹកជញ្ជូនតាមទន្លេនិងសមុទ្ររបស់ប្រទេសរុស្ស៊ី Russia’s Maritime and River Transport agency បានប្រកាសថា ក្រុមចោរសមុទ្រមួយក្រុម បានវាយប្រហារទៅលើនាវាដឹកទំនិញមួយគ្រឿងរបស់ប្រទេសរុស្ស៊ី នៅភាគខាងលិចនៃសមុទ្រអាហ្វ្រិក និងបានចាប់ជំរិតជនជាតិរុស្ស៊ីចំនួន៦នាក់ជាចំណាប់ថ្នូរ ។ ទីភ្នាក់ងារដដែលបានបន្ថែមថា នៅលើនាវាដឹកទំនិញនោះមានក្រុមការងារ និងនាវិកចំនួន២៦នាក់ ជនជាតិរុស្ស៊ី២០នាក់ ជនជាតិអ៊ុយក្រែន៤នាក់ និងជនជាតិហ្សកហ្ស៊ីចំនួន២នាក់ផងដែរ ។ រហូតមកដល់ពេលនេះ ក្រុមចោរសមុទ្រមិនដឹងយកជនចំណាប់ថ្នូរទៅលាក់ទុកនៅកន្លែងណាទេ ហើយការទាមទារប្រាក់ថ្នូរប៉ុន្មានក៏មិនទាន់ត្រូវបានដឹងដែរ ហើយកងកម្លាំងទ័ពសមុទ្ររុស្ស៊ី រួមទាំងមន្ត្រីរដ្ឋាភិបាល កំពុងស្វែងរកមធ្យោបាយដើម្បីដោះលែងជនចំណាប់ថ្នូរទាំង៦នាក់នោះ ៕...
សិប្បកម្មអំបិលអ៊ីយ៉ូត ០១ កន្លែង ត្រូវបានសម្រេចឱ្យផ្អាកដំណើរការជាបណ្តោះអាសន្ន

សិប្បកម្មអំបិលអ៊ីយ៉ូត ០១ កន្លែង ត្រូវបានសម្រេចឱ្យផ្អាកដំណើរការជាបណ្តោះអាសន្ន

សង្គម និងកម្សាន្ត
មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្រ្តីមន្ទីរពិសោធន៍ លោកអភិបាលរងខណ្ឌព្រែកព្នៅ មន្រ្តីមន្ទីរឧស្សាហកម្ម និងសិប្បកម្ម មន្ទីរពាណិជ្ជម្ម រាជធានីភ្នំពេញ បានចុះពិនិត្យសិប្បកម្ម ផលិតអំបិលអ៊ីយ៉ូត ចំនួន ០២ ទីតាំង គឺត្រូវបានសម្រេចឱ្យផ្អាកដំណើរការជាបណ្តោះអាសន្នកាលពីថ្ងៃទី៤មករានេះ។ សិប្បកម្មផលិតអំបិលអ៊ីយ៉ូត ស្ថិតនៅផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មន្ត្រីជំនាញបានត្រួតពិនិត្យ និងពិសោធន៍ឃើញមាន អំបិលអ៊ីយ៉ូតម៉ត់មានជាតិអ៊ីយ៉ូត ៩០ PPM (លើសអ៊ីយ៉ូត) អំបិលគ្រោះគ្មានជាតិអ៊ីយ៉ូត។ ក្រោយពីការត្រួតពិនិត្យឃើញថាសិប្បកម្មនេះពុំមានច្បាប់ត្រឹមត្រូវ និងគ្មានអនាម័យ ត្រូវបានគណៈមន្រ្តីជំនាញសម្រេចឱ្យផ្អាកដំណើរការជាបណ្តោះអាសន្ន និងឱ្យម្ចាស់សិប្បកម្ម បំពេញបែបបទស្នើសុំច្បាប់ អនុញ្ញាត និងរៀបចំសង្វាក់ផលិតកម្ម ឱ្យមានអនាម័យឱ្យបានល្អ។ សិប្បកម្មផ...
មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូលរាជធានី-ខេត្ត បើកយុទ្ធនាការចុះត្រួតពិនិត្យតាមបណ្តាផ្សារ

មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូលរាជធានី-ខេត្ត បើកយុទ្ធនាការចុះត្រួតពិនិត្យតាមបណ្តាផ្សារ

សង្គម និងកម្សាន្ត
មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូលរាជធានី-ខេត្ត បើកយុទ្ធនាការចុះត្រួតពិនិត្យតាមបណ្តាផ្សារ ស្វែងរកផលិតផលតៅហ៊ូគ្មានកាលបរិច្ឆេទប្រើប្រាស់។ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូលនៅបណ្តារាជធានី-ខេត្ត ចំនួន ០៦ សាខា បានបើកយុទ្ធនាការនៅតាម សាខាកាំកុងត្រូលខេត្តកណ្ដាល សាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលផែស្ងួតចុងទី-ភ្នំពេញ សាខាកាំកុងត្រូលរាជធានីភ្នំពេញ។ លើសពីនេះមាន សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានចុះតាមបណ្តាផ្សារ ចំនួន ១០ ផ្សារ ដើម្បីស្វែងរកផលិតផលតៅហ៊ូគ្មានកាលបរិច្ឆេទប្រើប្រាស់ដែលកំពុងចរាចរលើទីផ្សារ។ ក្រោយការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញ និងដកហូតមកកម្ទេចចោលនូវផលិតផលតៅហ៊ូដែលគ្មានកាលបរិច្ឆេទប្រើប្រាស់ ចំនួន ២៧៩ ដុំ និងបានណែនាំដល់អាជីវករឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្...
ព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ស្ត្រីម្ចាស់គ្លីនិកឌែរម៉ូ ចំនួន៣បទល្មើស

ព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ស្ត្រីម្ចាស់គ្លីនិកឌែរម៉ូ ចំនួន៣បទល្មើស

សង្គម និងកម្សាន្ត
  ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៩នេះព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លើម្ចាស់គ្លីនិកឌែរម៉ូ កែសម្ផស្សចំនួន៣បទល្មើសជាសំណុំរឿងព្រហ្មទណ្ឌ រួចបញ្ជូនជនត្រូវចោទទៅចៅក្រមសើបសួរសម្រេចតាមនីតិវិធី ។ ប្រភពព័ត៌មានពីសាលាដំបូងបានឲ្យដឹងថា តំណាងអយ្យការបានសម្រេចចោទលោកស្រី ហូវ ដាណេ ជាម្ចាស់គ្លីនិកឌែរម៉ូ និងឈ្មោះ ពៅ សុីណាត ជាគ្រូពេទ្យដេរខ្ជិបប្រចាំគ្លីនិករួមមាន ៖ ១- បទប៉ះពាល់ដល់សិទ្ធខាងរូបភាពនៃបុគ្គល តាមមាត្រា៣០២នៃក្រមព្រហ្មទណ្ឌ ។ ២ - បទកំហែងយក តាមមាត្រា៣៦៣ និងមាត្រា៣៦៤នៃក្រមព្រហ្មទណ្ឌ ។ ៣ - បទការគំរាមកំហែងហែកកេរ៍្ត តាមមាត្រា ២៧២ និងមាត្រា២៧៣ នៃក្រមព្រហ្មទណ្ឌ ។ មាត្រា៣០២នៃក្រមព្រហ្មទណ្ឌចែងថា អំពើថតរូបភាពនៃបុគ្គនៅទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនេះទេ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីមួយខែទៅមួយឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀលទៅ២លានរៀល លើកលែងតែករណីដែលច្បា...
ព្យុះត្រូពិក Pabuk នឹងវាយប្រហារលើប្រទេសថៃនៅម៉ោងប្រហែល៧ល្ងាចថ្ងៃសុក្រនេះ

ព្យុះត្រូពិក Pabuk នឹងវាយប្រហារលើប្រទេសថៃនៅម៉ោងប្រហែល៧ល្ងាចថ្ងៃសុក្រនេះ

សង្គម និងកម្សាន្ត
អាជ្ញាធររបស់ប្រទេសថៃ កំពុងត្រៀមសម្រាប់ទប់ទល់នឹងខ្យល់ព្យុះដ៏មានឥទ្ធិពល Pabuk អាចនឹងវាយប្រហារទៅលើខេត្តពីរនៅម៉ោងប្រហែល៧ល្ងាចថ្ងៃសុក្រនេះ ។ ក្រុមអាជ្ញាធរថៃបានជម្លៀសប្រជាពលរដ្ឋ និងអ្នកទេសចររាប់ពាន់នាក់ចេញពីភាគខាងកើតនៃខេត្ត ស៊ូរ៉ា ថានី និងខេត្ត សាខន ស៊ីថាម៉ារ៉ាត (Surat Thani and Nakhon Si Thammarat provinces) ជាទីដែលគេរំពឹងថា ខ្យល់ព្យុះត្រូពិក ប៉ាប៊ុក (Pabuk) នឹងវាយប្រហារទៅលើតំបន់ទាំងនោះនៅម៉ោង៧ល្ងាចនេះ ។ សូមរំលឹកថា កាលពីឆ្នាំ២០១១កន្លងទៅ ខ្យល់ព្យុះ Pabuk នេះបានសម្លាប់មនុស្សអស់ជាង៦០០នាក់ ។មន្ត្រីភូគព្ភសាស្ត្ររបស់ប្រទេសថៃឲ្យដឹងថា ចាប់ពីរសៀលថ្ងៃសុក្រ ទី០៤ ខែមករានេះ ភ្លៀងជាច្រើនមេនឹងចាប់ផ្តើមធ្លាក់នៅខេត្តទាំងពីរខាងលើ ហើយខ្យល់ព្យុះ នឹងវាយប្រហារទៅលើទីតាំងដដែលនេះ អាចនៅម៉ោង៧ល្ងាចថ្ងៃដដែល ។ ប្រភពដដែលបានបន្តថា ខ្យល់ព្យុះ ប៉ាប៊ូក អាចនឹងរុញច្រានរលកសមុទ្ររហូតដល់កំពស់ក្នុងរង្វង់៧ម៉ែត្រ ស្មើនឹង២២ហ្វ៊ីត...