លោកបណ្ឌិត រ័ត្ន សណ្តាប់ បញ្ជាក់ថា តើការជេរប្រមាថតាមបណ្ដាញសង្គម ធ្វើឲ្យមានផលប៉ះពាល់ដល់សីលធម៌សង្គមយ៉ាងណា?
(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងសាទរចំពោះវិធានការដ៏ម៉ឺងម៉ាត់និងច្បាស់លាស់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបង្រ្កាបនិងលុបបំបាត់ក្រុមក្មេងទំនើងដែលតែងតែបង្កអុកទ្បុក និងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួននៃប្រទេសកម្ពុជា ដែលធ្វើឲ្យមានផលប៉ះពាល់ដល់សីលធម៌សង្គមដ៏គួរឲ្យព្រួយបារម្មណ៍។ ទន្ទឹមនឹងនេះអ្នកជំនាញអារ្យធម៌ខ្មែរ ក៏សូមអំពាវនាវឲ្យរាជរដ្ឋាភិបាល គួរចាត់វិធានការទៅលើការជេរប្រមាថរបស់អ្នកលេងបណ្ដាញសង្គមនិងការបំភ្លៃព័ត៌មានមិនពិត ដែលធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គមយ៉ាងធ្ងន់ធ្ងរផងដែរ ។
ពីព្រោះ៖
ទី១៖ ការជេរប្រមាថរបស់អ្នកលេងបណ្ដាញសង្គមនិងការបំភ្លៃព័ត៌មានមិនពិត នឹងក្លាយជាទំនាស់យ៉ាងធ្ងន់ធ្ងរដល់សង្គមដ៏គួរឲ្យព្រឺខ្លាច ដោយហេតុថាការជេរប្រមាថដែលគ្មានមូលដ្ឋានច្បាស់លាស់ អាចធ្វើឲ្យជ្រាបចូលក្នុងសន្ដានចិត្ដ អារម្មណ៍ និងស្មារតីរបស់មន...








