ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)សហការជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) បានរៀបចំវគ្គបណ្តុះបណ្តាលជាលើកទី៤ ស្តីពី «ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា»

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)សហការជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) បានរៀបចំវគ្គបណ្តុះបណ្តាលជាលើកទី៤ ស្តីពី «ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)សហការជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) បានរៀបចំវគ្គបណ្តុះបណ្តាលជាលើកទី៤ ស្តីពី «ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា»កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ។ កម្មវិធីនេះ មានអ្នកសារព័ត៌មាន ពិសេសអ្នកសារព័ត៌មានសេដ្ឋកិច្ចចំនួន ២៩នាក់ មកពី ២៧ស្ថាប័ន ដែល វាគ្មិនចូលរួមធ្វើបទបង្ហាញនៅក្នុងវគ្គបណ្តុះបណ្តាលខាងលើនេះមាន លោក ខុម ច័ន្ទតារា នាយកប្រតិបត្តិនៃ CBC លោក ផៃ សុផល នាយកសេវាអតិថិជន អ្នកស្រី ស៊ីសុវត្ថិ រស្មី នាយិកាអភិវឌ្ឍអាជីវកម្ម និងអ្នកស្រី ស្រ៊ី បុប្ជារ័ត្ន ប្រធានផ្នែកស្រាវជ្រាវ និងភាពជាដៃគូ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកសារព័ត៌មាន ក៏នឹងទទួលបាននូវចំណេះដឹងច្បាស់ លាស់ទាក់ទងនឹងសិទ្ធិរបស់អតិថិជន និងច្បាប់ដែលបានតម្រូវក្នុងការប្រើប្រាស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា សម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបានឥណទាន...
លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគល់សញ្ញាបត្រ ជូន”ឧកញ៉ា កែវ មុំ” ភាពជាអ្នកដឹកនាំអន្តរជាតិផ្នែកសហគ្រិន ពីសាកលវិទ្យាល័យបញ្ញាសាស្រ្ដ

លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគល់សញ្ញាបត្រ ជូន”ឧកញ៉ា កែវ មុំ” ភាពជាអ្នកដឹកនាំអន្តរជាតិផ្នែកសហគ្រិន ពីសាកលវិទ្យាល័យបញ្ញាសាស្រ្ដ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លីលី ហ្វ៊ូដ អ៊ិនដាសទ្រី ខូអិលធីឌី (LYLY Food Industry Co.,Ltd) បានទទួលសញ្ញាបត្រ ភាពជាអ្នកដឹកនាំអន្តរជាតិផ្នែកសហគ្រិន ពីសាកលវិទ្យាល័យបញ្ញាសាស្រ្ដ ដោយបានប្រគល់ផ្ទាល់ដោយលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នេះឧកញ៉ា កែវ មុំ បានលើកឡើងថា ការសិក្សារៀនសូត្រគឺគ្មានថ្ងៃបញ្ចប់នោះទេ ពោលគឺរៀនហើយរៀនទៀត។ ជាមួយនឹងការលើកឡើងនេះ លោកជំទាវ ឧកញ៉ា ក៏បានថ្លែងអំណរគុណដល់លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានប្រគល់សញ្ញាបត្រ «ភាពជាអ្នកដឹកនាំអន្តរជាតិផ្នែកសហគ្រិន» ពីសកលវិទ្យាល័យបញ្ញាសាស្ត្រ។ ទន្ទឹមនឹងនេះ លោកជំទាវ ឧកញ៉ា កែវ មុំ ក៏បានចែករំលែកពីគន្លឹះក្នុងការទទួលបានសញ្ញាបត្រផងដែរ ដោយលោកជំទាវ បានលើកឡើងថា «ដើម្បីទទួលបានសញ្ញាបត្រ ភាពជាអ្នកដឹកនាំអន្តរជាតិផ្នែកសហគ្រិន (International Exec...
លោក នួន អេង និងភរិយា រស់នៅ​​សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានបាត់លិខិតផ្ទេរសិទ្ធិកាន់ដីធ្លី-ផ្ទះនិងពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី

លោក នួន អេង និងភរិយា រស់នៅ​​សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានបាត់លិខិតផ្ទេរសិទ្ធិកាន់ដីធ្លី-ផ្ទះនិងពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក នួន អេង និងភរិយា មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ១៨ ផ្លូវលំ ក្រុមទី២៩ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបាត់លិខិតផ្ទេរសិទ្ធិកាន់ដីធ្លី-ផ្ទះលេខ ៤៣៤បជ ចុះថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០០៥ និងពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីលេខ ៤៣៤បជ ចុះថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០០៥។ បន្ទាប់ពីបាត់ឯកសារខាងលើ លោក នួន អេង បានដាក់ពាក្យបណ្តឹង សូមគោរពជូន លោកប្រធាន ការិយារៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌមានជ័យ កម្មវត្ថុ សុំសុំដាក់ពាក្យបណ្ដឹងស្តីពីករណីបាត់លិខិតផ្ទេរសិទ្ធិកាន់ដីធ្លី-ផ្ទះលេខ ៤៣៤បជ ចុះថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០០៥ និងពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីលេខ ៤៣៤បជ ចុះថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០០៥ ។ សូមជម្រាបថា ការបាត់លិខិតផ្ទេរសិទ្ធិកាន់ដីធ្លី-ផ្ទះលេខ ៤៣៤បជ ចុះថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០០៥ និងពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីលេខ ៤៣៤បជ ចុះថ្ងៃទី ០៩ ខ...
មន្ទីរកសិកម្មខេត្តស្ទឹងត្រែង ណែនាំឱ្យប្រជាពលដ្ឋ ដែលទន្ទ្រានដីខុសច្បាប់នៅពីរភូមិក្នុងឃុំភ្លុក រើចេញពីទីតាំងត្រឹមថ្ងៃ៣០ ខែមិថុនាជាកំហិត

មន្ទីរកសិកម្មខេត្តស្ទឹងត្រែង ណែនាំឱ្យប្រជាពលដ្ឋ ដែលទន្ទ្រានដីខុសច្បាប់នៅពីរភូមិក្នុងឃុំភ្លុក រើចេញពីទីតាំងត្រឹមថ្ងៃ៣០ ខែមិថុនាជាកំហិត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្ទឹងត្រែង៖ មន្ទីរកសិកម្មខេត្តស្ទឹងត្រែង ណែនាំឱ្យប្រជាពលដ្ឋ ដែលទន្ទ្រានដីខុសច្បាប់នៅពីរភូមិក្នុងឃុំភ្លុក រើចេញពីទីតាំងត្រឹមថ្ងៃ៣០ ខែមិថុនាជាកំហិត ហើយ​ខាងក្រោមនេះជាលិខិតទាំងស្រុង សូមអាន៖
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជួយសិល្បករ និងសិល្បការិនីជើងចាស់ ដែលមានជំងឺប្រចាំកាយ ជាច្រើនឆ្នាំ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជួយសិល្បករ និងសិល្បការិនីជើងចាស់ ដែលមានជំងឺប្រចាំកាយ ជាច្រើនឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពរញ:សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជួយសិល្បករ និងសិល្បការិនីជើងចាស់ ដែលមានជំងឺប្រចាំកាយ ជាច្រើនឆ្នាំ ដោយក្តីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នាំពួកគាត់មកទទួលការពិនិត្យព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម:។ ក្រោយពីបានជួបពិនិត្យតាមដានជាមួយគ្រូពេទ្យជំនាញមក ពួកគាត់មានអារម្មណ៍សប្បាយរីករាយជាខ្លាំង ព្រមទាំងគោរពអរគុណសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាអនេក។ រាល់ការចំណាយទាំងអស់ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។ អរគុណក្រុមគ្រូពេទ្យ TYDA #TYDA #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Camb...
គ្រុបឯកសារមន្រ្តីសាធារណៈ បង្ហោះចេញនូវ បទបញ្ជាលេខ០១ ស្ដីពីការទប់ស្កាត់និងបង្ក្រាបអំពើរត់ពន្ធ គឺផ្ទុយពីការលើកឡើងរបស់លោកអភិបាលខេត្តត្បូងមួយរូបនោះ!

គ្រុបឯកសារមន្រ្តីសាធារណៈ បង្ហោះចេញនូវ បទបញ្ជាលេខ០១ ស្ដីពីការទប់ស្កាត់និងបង្ក្រាបអំពើរត់ពន្ធ គឺផ្ទុយពីការលើកឡើងរបស់លោកអភិបាលខេត្តត្បូងមួយរូបនោះ!

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ បន្ទាប់ពីលោកអភិបាលខេត្ត១រូបបានបញ្ចេញប្រតិកម្មខ្លាំងៗថា”ការទប់ស្កាត់និងបង្ក្រាបអំពើរត់គេចពន្ធ”ដែលមានកម្លាំងចម្រុះចូលរួម និងដឹកនាំផ្ទាល់សម្របសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញា«ជារឿងមិនត្រឹមត្រូវ»។ ព្រោះពុំបានឆ្លង ឬសុំគោលការពីខ្លួន ដែលជាអភិបាលខេត្ត.នោះមក…!។ ស្រាប់តែក្រោយមក គ្រុបឯកសារមន្រ្តីសាធារណៈរបស់រាជរដ្ឋាភិបា លបានបង្ហោះបទបញ្ជាលេខ០១ ភ្លាមៗរបស់រាជរដ្ឋាភិបាល ចុះកាលបរិច្ឆេទនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ស្តីពីវិធានការ«បង្កើនប្រសិទ្ធភាព ក្នុងការទប់ស្កាត់និងការបង្ក្រាបអំពើរត់គេចពន្ធ»។ យោងបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល រាល់ការបង្ក្រាបអំពើរត់គេចពន្ធ គឺពុំបានកំណត់ឱ្យមន្ត្រីជំនាញគយ ដាច់ខាត! ត្រូវតែសុំគោលការពីអភិបាលរាជធានី.ខេត្ត.មុនចុះបង្ក្រាបនោះឡើយ។ ផ្ទុយទៅវិញ បទបញ្ជាលេខ០១ រាជរដ្ឋាភិបាល បានតម្រូវឱ្យមន្ត្រីជំនាញគយ មានសិទ្ធស្នើសុំកិច្ចសហការគាំទ្រ ពីកងយោធពលខេមរភូមិន្ទ កងរាជអាវុធ...
លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យ ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើតសុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម?

លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យ ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើតសុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម?

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ = ថ្មី ៗ នេះ លោក នូ ស៊ីថា ប្រធានសាខាគយនិងរដ្ឋាករ ខេត្តបន្ទាយមានជ័យបានមកកាន់តំណែងថ្មីជា ប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាខណៈគាត់ឡើងកាន់តំណែងជាអគ្គនាយករងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ។ក្នុងតំណែងថ្មីសង្ឃឹមថា ជាសេនាធិការដ៏សំខាន់របស់អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ក្នុងការប្រមូលពន្ធជូនរដ្ឋ…! ។ ក៏ប៉ុន្តែបន្ទាប់ពីបានឡើងកាន់តំណែងថ្មីភ្លាមលោកបានដាក់ព ង្រាយមន្រ្តីគយចល័តគ្រប់ច្រកល្ហករួមទាំងតាមផ្លូវជាតិផងដែរ ដើម្បីទប់ស្កាត់អំពើរត់ពន្ធ។ ប៉ុន្តែប្រភពពីឈ្មួញរកស៊ីដឹកជញ្ជូនទំនិញពីប្រទេសជិតខាងចូ លមកកាន់រាជធានីភ្នំពេញបានប្រាប់ថា តាំងពីលោក នូ ស៊ីថា ឡើងកាន់តំណែងភ្លាមតម្រូវអោយមានរាប់ក្បាលឡានបង់លុ យច្រើនៗដោយលើកហេតុផលថាដើម្បីរកចំណូលចូលជាតិ តែធាតុពិតកំពុងតែឆ្លៀតស្រង់ដើមវិញច្រើនជាងរកចំណូលចូ លជាតិ។ ថ្មីៗនេះបើតាមការលើកឡើងរបស់ប្រភពផ្ទៃក្នុងគយ...
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការពិនិត្យលទ្ធភាពពន្លឿនវិស័យផលិតកម្មស្វាយចន្ទីឱ្យមានលក្ខណៈសេដ្ឋកិច្ចមាត្រដ្ឋានខ្ពស់

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការពិនិត្យលទ្ធភាពពន្លឿនវិស័យផលិតកម្មស្វាយចន្ទីឱ្យមានលក្ខណៈសេដ្ឋកិច្ចមាត្រដ្ឋានខ្ពស់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី«ការពិនិត្យលទ្ធភាពពន្លឿនវិស័យផលិតកម្មស្វាយចន្ទីឱ្យមានលក្ខណៈសេដ្ឋកិច្ចមាត្រដ្ឋានខ្ពស់» នៅទីស្តីការគណៈរដ្ឋមន្រ្តី។ កិច្ចប្រជុំនោះប្រព្រឹត្តទៅក្រោយការដឹកនាំដោយ លោកបណ្ឌិតស ភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។ លោក ឃឹម ហ្វីណង់ បានធ្វើបទបង្ហាញស្តីពីកម្មវិធីគោលនយោបាយអាទិភាពនៃការអភិវឌ្ឍសហគមន៍កសិកម្មទំនើប និងវឌ្ឍនភាពសំខាន់ៗ នៃការងារចងក្រងសហគមន៍កសិកម្មទំនើបក្នុងពេលកន្លងមក ដោយផ្តោតសំខាន់ទៅលើអនុវិស័យស្វាយចន្ទី និងគម្រោងបង្កើតសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ ក្នុងខេត្តកំពង់ធំ នៅក្នុងឆ្នាំ២០២៤នេះ។ កិច្ចប្រជុំក៏បានពិភាក្សាយ៉ាងផុលផុសអំពីវិធីសាស្រ្តនានា ដែលជំរុញឱ្យដំណាំស្វាយចន្ទីមា...
អ្នកនាំពាក្យសាលាក្រុងភ្នំពេញអះអាងថា ផ្សារធំថ្មី អាជីវករមិនមានការបិទតូបប្រកបអាជីវកម្មនោះទេ

អ្នកនាំពាក្យសាលាក្រុងភ្នំពេញអះអាងថា ផ្សារធំថ្មី អាជីវករមិនមានការបិទតូបប្រកបអាជីវកម្មនោះទេ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បើយោងតាមព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះបានបញ្ជាក់ដោយបានចេញមកច្រានចោលនូវរូបភាពដែលបានចែកចាយ នៅលើបណ្ដាញសង្គមថា អាជីវករផ្សារធំថ្មី នាំគ្នាបិទតូបមិនប្រកបអាជីវកម្ម។ អ្នកនាំពាក្យរូបនេះ បានអះអាងថា រូបថតដែលត្រូវបានគេចែក ចាយឃើញតូបរបស់អាជីវករបិទទ្វារនោះ គឺថតនៅព្រឹកព្រលឹម មុនពេលពួកគាត់បើកតូបប្រកបអាជីវកម្ម។ លោកបានគូសបញ្ជាក់ថា នៅថ្ងៃទី០៧ ខែមិថុនានេះ អាជីវករផ្សារធំថ្មី ក៏ដូចជាអាជីវករនៅគ្រប់ផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញ កំពុងតែប្រកបអាជីវកម្មតាមធម្មតា មិនមានអ្វីទៅបង្កការរំខានដល់ការ ប្រកបរបរទទួលទានរបស់ពួកគាត់ឡើយ។ សូមជម្រាបថា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅតាមបណ្ដាញសង្គម បានចែកចាយនូវរូបភាពប៉ុន្មានសន្លឹកនៃតូបលក់ដូរស្ថិតក្នុងផ្សារធំថ្មី ដោយប្រឌិតថា អាជីវករនាំគ្នាបិទតូបមិនលក់ដូរឡើយ៕...
កិច្ចប្រជុំអន្តរក្រសួងដែលរៀបចំដោយទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផល

កិច្ចប្រជុំអន្តរក្រសួងដែលរៀបចំដោយទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.» និងសហការី នាព្រឹកថ្ងៃសុក្រទី៧ ខែមិថុនា ឆ្នាំ២០២៤នេះបាន ចូលរួមអម លោក ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការ ជាប្រតិភូតំណាងក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចប្រជុំអន្តរក្រសួងដែលរៀបចំដោយទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផល ក្រោមអធិបតីភាព លោក ឡេង សេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី។ សេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផល ត្រូវបានពិនិត្យ និងពិភាក្សារយៈពេលពីរថ្ងៃមកហើយ ដោយមានការចូលរួមមតិ យោបល់ ពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដើម្បីធ្វើឱ្យសេចក្ដីព្រាងច្បាប់នេះ មានខ្លឹមសារកាន់តែស៊ីជម្រៅ និងសង្គតិភាព។...