អត្ថបទស្រាវជ្រាវ៖ ចិនជាកត្តាឧបសគ្គចម្បងក្នុងនយោបាយវាតទីអនុត្តរភាពមកលើឡាវនិងកម្ពុជា ក្នុងបរិបទភូមិសាស្រ្តយុទ្ធសាស្រ្តរបស់ វៀតណាម!
អត្ថបទស្រាវជ្រាវ៖ ក្នុងប្រវត្តិនៃទំនាក់ទំនងអន្តរជាតិ នាសហសម័យសម្រាប់កម្ពុជា មានព្រឹត្តិការណ៍នយោបាយពីរ ដ៏សំខាន់ និងចម្លែកបំផុត គឺក្នុងរយៈពេលមួយ មិនដល់៥០ឆ្នាំផង មានសន្និសីទអន្តរជាតិពីរ នាំទៅដល់ការចុះហត្ថលេខាលើសន្ធិសញ្ញាពីរ ស្ដីពីការដកកងទ័ពបរទេស ចេញពីកម្ពុជា ដោយលើកទី១ នៅឆ្នាំ១៩៥៤ ស្ដីពីសន្និសីទ ហ្សឺណែវ និងលើកទី២ គឺនៅឆ្នាំ១៩៩១ ស្ដីពីសន្និសីទ ទីក្រុងប៉ារីស ដែលទាំងអស់នេះ គឺជាសក្ខីកម្មមួយ បញ្ជាក់ឱ្យឃើញថា បណ្ដាសារភូមិសាស្រ្តនយោបាយ ដែលប្រជាជាតិខ្មែរ បានដឹងជាយូរមកហើយ នូវមហិច្ឆតាដែលគ្មានព្រំដែនរបស់ពួកអ្នកភូមិផង មានចិត្តជាទេវទត្ត មានមាត់ជាទេវតានោះ!។
ក្នុងស្ថានភាពថ្មីរបស់បរិបទតំបន់ ដោយមិនពេញចិត្ត ទៅនឹងការរីកចម្រើន និងនយោបាយរបស់កម្ពុជាក្នុងការទទួលស្គាល់ចិនតែមួយ និងការចូលរួមក្នុងផែនការ BRI ធ្វើជាបន្ទាត់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច នោះ ស្រាប់តែកូនអុករបស់ ឥណ្ឌូប៉ាស៊ីហ្វិក មួយបានបង្កើតឱ្យមានបញ្ហាថ...








